មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” - Techo Startup Center
15.1K subscribers
10.7K photos
27 videos
4 files
2.19K links
Official Techo Startup Center's Channel
Download Telegram
[English Below]
🔹នាថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី​ ១០ ក្រោមប្រធានបទ “Legal Guide for Startup and SME” នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលអាជីវកម្មរដូវកាលទី ៥។

👉🏻 វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើមូលដ្ឋានគ្រឹះនៃច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយស្ថាបនិកធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងការគ្រប់គ្រងកិច្ចសន្យាការងារ ដែលអនុលោមភាពតាមច្បាប់ និង ការរៀបចំកញ្ចប់អត្ថប្រយោជន៍ប្រកួតប្រជែង ដើម្បីទាក់ទាញ និង ការរក្សាធនធានមនុស្ស។

🚀 វគ្គនេះត្រូវបានចែករំលែកដោយវាគ្មិនកិត្តិយស៖
លោក កែវ វិរៈ ស្ថាបនិកការិយាល័យមេធាវី, CAMKV LAW OFFICE
លោក សុខ វុត្ថា នាយកគ្រប់គ្រងនៃក្រុមហ៊ុន, Cam S&V Trading Co., Ltd.

🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។ ​

🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 On 17 June 2026, Techo Startup Center (TSC) successfully conducted the 10th training session titled “Legal Guide for Startup and SME” of the Digital Platform Accelerator Cohort 5.

👉🏻 The session focused on the fundamentals of Cambodia’s Labour Law, helping startup and SME founders manage employment contracts, ensure compliance, and design competitive benefit packages to attract and retain talent.

🚀 The session was delivered by expert speakers:
Mr. Keo Virak, Attorney-at-Law & Founder of CAMKV LAW OFFICE
Mr. Sok Vutha, Managing Director of Cam S&V Trading Co., Ltd.

🌱 DPA Cohort 5 is an acceleration program specifically designed to support early stage and operational stage startups that are developing digital solutions and platforms to address market gaps and challenges, especially the needs of MSMEs in Cambodia.​

🌐 For more information, please visit the official website: https://dpa.tsc.gov.kh/
🔵 Official social media channels: https://bit.ly/TSC_Social_Media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank​
#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram
1
[English Below]
🟢 កម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៦ កំពុងធ្វើការកោះហៅធុរកិច្ចថ្មី និង នវានុវត្តជន ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង មានប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមក្នុងទីផ្សារបច្ចុប្បន្ន។

🤔 តើចំណោទបញ្ហាណាមួយដែលអ្នកគិតថាអ្នកអាចដោះស្រាយបាន?

📌 សូមដាក់ពាក្យចូលរួមឥឡូវនេះ ដើម្បីចាប់យកអត្ថប្រយោជន៍ជាច្រើនដែលនឹងជួយជំរុញធុរកិច្ចថ្មីរបស់អ្នកឱ្យកាន់តែរីកចម្រើន និង ឈានមុខគេមួយកម្រិតទៀត! 🚀

🧩 កម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី ៦ គឺជាកម្មវិធីពន្លឿនអាជីវកម្មរយៈពេល ៣ ខែ ដោយផ្តល់ការដល់គាំទ្រដល់ក្រុមធុរកិច្ចថ្មី ក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលអាចឆ្លើយតបទៅកាន់បញ្ហាប្រឈមក្នុងទីផ្សារ ជាមួយការតម្រង់ទិសពីអ្នកជំនាញក្នុងវិស័យនានា។
🔗 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://ri.tsc.gov.kh

📌 សូមធ្វើការដាក់ពាក្យឥឡូវនេះ៖ https://airtable.com/appz0Cfn1uXVHZ3Rz/pagMFJrW9MjkttSBQ/form
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ (វេលាម៉ោង ១១:៥៩ នាទីយប់)

🟢 Reverse Innovation Cohort 6 is now calling for startups and innovators with a clear vision to develop innovative and impactful solutions that address real market challenges.

🤔 Which challenge do you believe you can solve?

📌 Apply now and unlock valuable opportunities, resources, and support designed to help accelerate your startup's growth and take it to the next level! 🚀

🧩 Reverse Innovation Cohort 6 (RI 6) is a 3-month accelerator program designed to support startups in developing innovative solutions that respond to market challenges, with guidance and mentorship from domain experts across different sectors.
🔗 For more detailed information, please go to our website: https://ri.tsc.gov.kh

📌 Apply Now: https://airtable.com/appz0Cfn1uXVHZ3Rz/pagMFJrW9MjkttSBQ/form
Deadline: June 30, 2026, at 11:59 PM.

🔵 Official Social Media Channels: https://tsc.gov.kh/social-media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
#ReverseInnovation #RICohort6 #StartupAcceleration #StartupCambodia #Entrepreneurship #Startup #Innovation #StartupCompetition
1
🔹 នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក សុខា ផានិត្យ អ្នកគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មីនៃ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានចូលរួមជាវាគ្មិនក្នុងកម្មវិធី 𝙇𝙖 𝙁𝙧𝙚𝙣𝙘𝙝 𝙏𝙚𝙘𝙝 𝙋𝙝𝙣𝙤𝙢 𝙋𝙚𝙣𝙝 𝙏𝙚𝙘𝙝 𝙏𝙖𝙡𝙠 ក្រោមប្រធានបទ «Apps for Emerging Markets: In the Age of AI, How to Build from Cambodia» ដែលមានការចូលរួមពីស្ថាបនិកធុរកិច្ចថ្មី អ្នកជំនាញបច្ចេកវិទ្យា វិនិយោគិន និងតួអង្គគាំទ្រប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីជាច្រើនរូប។

💡🚀 ក្នុងវេទិកាពិភាក្សានេះ លោក សុខា ផានិត្យ បានចែករំលែកទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា ក៏ដូចជាបញ្ហាប្រឈមផងដែរ។

🌟 កម្មវិធីនេះក៏បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់ពីនិន្នាការបច្ចេកវិទ្យាថ្មីៗ និងពង្រឹងបណ្តាញទំនាក់ទំនងរវាងស្ថាបនិកធុរកិច្ចថ្មី អ្នកជំនាញ វិនិយោគិន និងតួអង្គគាំទ្រនានា ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍនវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជា។

🙏🏼 ម.ធ.ត. សូមថ្លែងអំណរគុណដល់ La French Tech Phnom Penh និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ និងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
2
🙏 អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ 🙏

ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលិប្រណម្យ បួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ និង ព្រះឫទ្ធានុភាព នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណា ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមតាមជួយទ្រទ្រង់ថែរក្សាការពារ និង​ ប្រោះព្រំ ប្រទានព្រះពរជ័យ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លា ជានិច្ចនិរន្តរ៍តរៀងទៅ។

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media
4
[English Below]
🚀 ធុរកិច្ចថ្មីនីមួយៗសុទ្ធតែឆ្លងកាត់ដំណាក់កាលលូតលាស់នានា ប៉ុន្តែបើស្វែងយល់ខុសពីដំណាក់កាលពិតប្រាកដរបស់ខ្លួន អាចនឹងនាំទៅរកការសម្រេចចិត្តខុស និង ការប្រញាប់ពង្រីកអាជីវកម្មរបស់ខ្លួនទាំងមិនទាន់ត្រៀមរួចរាល់។

📢 សូមស្វាគមន៍មកកាន់សិក្ខាសាលាលើកទី ១០ នៃកម្មវិធី SparkMeet រដូវកាលទី៥ លើប្រធានបទ "ដំណើរវិវត្តរបស់ស្ថាបនិក៖ ដំណាក់កាលលូតលាស់ចំនួន ៣ នៃធុរកិច្ចថ្មី"។

ក្នុងសិក្ខាសាលានេះ លោក Mike Ducker ដែលជាសហគ្រិនប្រចាំការ (EiR) នឹងចែករំលែកអំពី៖
ដំណាក់កាលទាំង ៣ នៃការលូតលាស់របស់ធុរកិច្ចថ្មី
របៀបកំណត់ថាអាជីវកម្មរបស់អ្នកកំពុងស្ថិតនៅដំណាក់កាលណា និង អាទិភាពសំខាន់
ការយល់ដឹងអំពី Problem-Solution Fit និង Product-Market Fit (PMF)

សិក្ខាសាលានេះ គឺជាកិច្ចសហការរៀបចំរវាង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" រួមជាមួយនឹងកិច្ចសហការដោយ អង្គការស្វីសខន់ថាក់ តាមរយៈកម្មវិធី សហគ្រិនប្រចាំការ (EiR) ក្នុងកម្មវិធីពង្រឹងសហគ្រិនភាព និង នវានុវត្តន៍ នៃគម្រោងការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព និងការវិនិយោគ (3Ei) ដែលត្រូវបានផ្តល់មូលនិធិដោយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និង សហគ្រិនខ្មែរ (KE)។ ​ ​

✍️ ចូលរួមដោយឥតគិតថ្លៃ: https://forms.gle/yftoTwj7HQpwvdN4A
📆 កាលបរិច្ឆេទ៖ ២ កក្កដា ២០២៦ | ម៉ោង ១:៣០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ ការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ", ជាន់ទី១១ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🚀 Every startup goes through different stages of growth, but misidentifying your current stage can lead to poor decisions, wasted resources, and scaling before you are truly ready.

📢 Join the 10th Workshop of SparkMeet Season 5 on the topic of "Founder Growth Journey: Navigating the 3 Stages of Startup Growth".

In this workshop, Mr. Mike Ducker, Entrepreneur-in-Residence (EiR), will share practical insights on:
Understanding the 3 stages of startup growth
Identifying your startup's current stage and key priorities
Problem-Solution Fit vs. Product-Market Fit (PMF)

This workshop is organized by Techo Startup Center in collaboration with Swisscontact Cambodia through Entrepreneur-in-Residence (EiR) initiative under the Strengthen Entrepreneurship and Innovation Pillar of the Enhancing Entrepreneurial Ecosystem and Investments (3Ei) program, an initiative that is co-financed by the Swiss Agency for Development and Cooperation (SDC), the Korea International Cooperation Agency (KOICA), and សហគ្រិនខ្មែរ Khmer Enterprise (KE).

This session is free and participants is selected based on first come first serve basis!
✍️ Register now to save your seat: https://forms.gle/yftoTwj7HQpwvdN4A
📆 Date: Thursday, 2nd July 2026 from 1:30 PM – 5:00 PM
📍 Venue: Techo Startup Center Head Office, 11th Floor, Business Development Center
🔵 Official Social Media Channels: https://tsc.gov.kh/social-media
#SparkMeetSeason5
[English Below]
🎯 វគ្គវាយតម្លៃ និង ផែនការចាប់យកឌីជីថល — វគ្គទី២ (រាជធានីភ្នំពេញ)

🔹 នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត) និង ក្រុមហ៊ុន Clickable Impact បានរៀបចំ «វគ្គវាយតម្លៃ និង ផែនការចាប់យកឌីជីថល» ដែលជាផ្នែកមួយនៃយុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

💠 កម្មវិធីនេះប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាសធុនមីក្រូ តូច និង មធ្យម ចំនួន ៤១ រូប (ស្រ្តី ២២ រូប) ដែលប្រកបអាជីវកម្មស្នាក់នៅ ភ្នាក់ងារទេសចរណ៍ ភោជនីយដ្ឋាន និង សេវាកម្មទេសចរណ៍ផ្សេងទៀត។

⭐️ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីវាយតម្លៃកម្រិតនៃការចាប់យកបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសនីមួយៗ ។ បន្ទាប់ពីបញ្ចប់ការវាយតម្លៃនេះ សហគ្រាសទាំងអស់នឹងទទួលបានផែនការចាប់យកឌីជីថលផ្ទាល់ខ្លួន ហើយនឹងត្រូវបានភ្ជាប់ជាមួយអ្នកផ្តល់សេវាឌីជីថល ដើម្បីទទួលបានចំណេះដឹង ជំនាញ និង ដំណោះស្រាយឌីជីថលដែលសមស្របសម្រាប់ការអភិវឌ្ឍ និង ពង្រឹងអាជីវកម្មរបស់ខ្លួន។


🎯 Digital Diagnostic & Digital Adoption Plan Workshop — Session 2 (Phnom Penh)

🔹 On June 17th 2026, Enterprises Go Digital (EGD) Department of Techo Startup Center (TSC) and Clickable Impact organized the Digital Diagnostic and Digital Adoption Plan Workshop as part of the Tourism Digital Adoption Initiative (DAI) Campaign in Cambodia.

💠 The event was held at the Business Development Center (BDC) and brought together 41 MSME representatives (22 women and 19 men) from the accommodation, tour operator, restaurant, and other tourism-related sectors.

⭐️ The objective of the workshop was to assess the level of digital adoption among participating enterprises. Upon completing the assessment, each enterprise will receive a personalized digital adoption plans and be connected with digital service providers to access relevant knowledge, skills, and digital solutions that can help strengthen and grow their businesses.

--------------
🔵 ប្រព័ន្ធផ្សព្វផ្សាយសង្គម/Official Social Media Channels: https://tsc.gov.kh/social-media

⚙️ Implemented By/អនុវត្តដោយ: កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ", ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Enterprises Go Digital of Techo Startup Center, Ministry of Economy and Finance
⚙️ Organized By/រៀបចំដោយ: Clickable Impact
⚙️ Funded By/គាំទ្រថវិកាដោយ: ADB និង Government of Japan