មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” - Techo Startup Center
15.1K subscribers
10.7K photos
27 videos
4 files
2.19K links
Official Techo Startup Center's Channel
Download Telegram
[English Below]
🔹នាថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី​ ១០ ក្រោមប្រធានបទ “Legal Guide for Startup and SME” នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលអាជីវកម្មរដូវកាលទី ៥។

👉🏻 វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើមូលដ្ឋានគ្រឹះនៃច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយស្ថាបនិកធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងការគ្រប់គ្រងកិច្ចសន្យាការងារ ដែលអនុលោមភាពតាមច្បាប់ និង ការរៀបចំកញ្ចប់អត្ថប្រយោជន៍ប្រកួតប្រជែង ដើម្បីទាក់ទាញ និង ការរក្សាធនធានមនុស្ស។

🚀 វគ្គនេះត្រូវបានចែករំលែកដោយវាគ្មិនកិត្តិយស៖
លោក កែវ វិរៈ ស្ថាបនិកការិយាល័យមេធាវី, CAMKV LAW OFFICE
លោក សុខ វុត្ថា នាយកគ្រប់គ្រងនៃក្រុមហ៊ុន, Cam S&V Trading Co., Ltd.

🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។ ​

🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 On 17 June 2026, Techo Startup Center (TSC) successfully conducted the 10th training session titled “Legal Guide for Startup and SME” of the Digital Platform Accelerator Cohort 5.

👉🏻 The session focused on the fundamentals of Cambodia’s Labour Law, helping startup and SME founders manage employment contracts, ensure compliance, and design competitive benefit packages to attract and retain talent.

🚀 The session was delivered by expert speakers:
Mr. Keo Virak, Attorney-at-Law & Founder of CAMKV LAW OFFICE
Mr. Sok Vutha, Managing Director of Cam S&V Trading Co., Ltd.

🌱 DPA Cohort 5 is an acceleration program specifically designed to support early stage and operational stage startups that are developing digital solutions and platforms to address market gaps and challenges, especially the needs of MSMEs in Cambodia.​

🌐 For more information, please visit the official website: https://dpa.tsc.gov.kh/
🔵 Official social media channels: https://bit.ly/TSC_Social_Media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank​
#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram
1
[English Below]
🟢 កម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៦ កំពុងធ្វើការកោះហៅធុរកិច្ចថ្មី និង នវានុវត្តជន ដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង មានប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមក្នុងទីផ្សារបច្ចុប្បន្ន។

🤔 តើចំណោទបញ្ហាណាមួយដែលអ្នកគិតថាអ្នកអាចដោះស្រាយបាន?

📌 សូមដាក់ពាក្យចូលរួមឥឡូវនេះ ដើម្បីចាប់យកអត្ថប្រយោជន៍ជាច្រើនដែលនឹងជួយជំរុញធុរកិច្ចថ្មីរបស់អ្នកឱ្យកាន់តែរីកចម្រើន និង ឈានមុខគេមួយកម្រិតទៀត! 🚀

🧩 កម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី ៦ គឺជាកម្មវិធីពន្លឿនអាជីវកម្មរយៈពេល ៣ ខែ ដោយផ្តល់ការដល់គាំទ្រដល់ក្រុមធុរកិច្ចថ្មី ក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលអាចឆ្លើយតបទៅកាន់បញ្ហាប្រឈមក្នុងទីផ្សារ ជាមួយការតម្រង់ទិសពីអ្នកជំនាញក្នុងវិស័យនានា។
🔗 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://ri.tsc.gov.kh

📌 សូមធ្វើការដាក់ពាក្យឥឡូវនេះ៖ https://airtable.com/appz0Cfn1uXVHZ3Rz/pagMFJrW9MjkttSBQ/form
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ (វេលាម៉ោង ១១:៥៩ នាទីយប់)

🟢 Reverse Innovation Cohort 6 is now calling for startups and innovators with a clear vision to develop innovative and impactful solutions that address real market challenges.

🤔 Which challenge do you believe you can solve?

📌 Apply now and unlock valuable opportunities, resources, and support designed to help accelerate your startup's growth and take it to the next level! 🚀

🧩 Reverse Innovation Cohort 6 (RI 6) is a 3-month accelerator program designed to support startups in developing innovative solutions that respond to market challenges, with guidance and mentorship from domain experts across different sectors.
🔗 For more detailed information, please go to our website: https://ri.tsc.gov.kh

📌 Apply Now: https://airtable.com/appz0Cfn1uXVHZ3Rz/pagMFJrW9MjkttSBQ/form
Deadline: June 30, 2026, at 11:59 PM.

🔵 Official Social Media Channels: https://tsc.gov.kh/social-media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
#ReverseInnovation #RICohort6 #StartupAcceleration #StartupCambodia #Entrepreneurship #Startup #Innovation #StartupCompetition
1
🔹 នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក សុខា ផានិត្យ អ្នកគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មីនៃ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានចូលរួមជាវាគ្មិនក្នុងកម្មវិធី 𝙇𝙖 𝙁𝙧𝙚𝙣𝙘𝙝 𝙏𝙚𝙘𝙝 𝙋𝙝𝙣𝙤𝙢 𝙋𝙚𝙣𝙝 𝙏𝙚𝙘𝙝 𝙏𝙖𝙡𝙠 ក្រោមប្រធានបទ «Apps for Emerging Markets: In the Age of AI, How to Build from Cambodia» ដែលមានការចូលរួមពីស្ថាបនិកធុរកិច្ចថ្មី អ្នកជំនាញបច្ចេកវិទ្យា វិនិយោគិន និងតួអង្គគាំទ្រប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីជាច្រើនរូប។

💡🚀 ក្នុងវេទិកាពិភាក្សានេះ លោក សុខា ផានិត្យ បានចែករំលែកទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា ក៏ដូចជាបញ្ហាប្រឈមផងដែរ។

🌟 កម្មវិធីនេះក៏បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់ពីនិន្នាការបច្ចេកវិទ្យាថ្មីៗ និងពង្រឹងបណ្តាញទំនាក់ទំនងរវាងស្ថាបនិកធុរកិច្ចថ្មី អ្នកជំនាញ វិនិយោគិន និងតួអង្គគាំទ្រនានា ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍនវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជា។

🙏🏼 ម.ធ.ត. សូមថ្លែងអំណរគុណដល់ La French Tech Phnom Penh និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ និងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
2