មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” - Techo Startup Center
15.1K subscribers
10.7K photos
27 videos
4 files
2.19K links
Official Techo Startup Center's Channel
Download Telegram
[English Below]
🌟សូមអបអរសាទរសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការចូលរួមដោយជោគជ័យក្នុងកម្មវិធី Women Innovator Bootcamp និង បានធ្វើបទបង្ហាញពីគំនិតនវានុវត្តន៍នៅក្នុងថ្ងៃប្រគល់វិញ្ញាបនបត្របញ្ចប់ផងដែរ។ នេះជាសិក្ខាសាលាបណ្តុះបណ្តាលលើកទី ៩ នៃកម្មវិធី SparkMeet រដូវកាលទី ៥ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៦ នៅការិយាល័យកណ្ដាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.)។

ម.ធ.ត. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់គណៈកម្មការរបស់យើងទាំង ៥ រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីផ្តល់មតិណែនាំទៅកាន់សិក្ខាកាមទាំងអស់។

🚀 កម្មវិធី “Women Innovator Bootcamp”​ គឺជាកម្មវិធីរយៈពេល ៦ សប្តាហ៍ ធ្វើឡើងដើម្បីគាំទ្រ និង លើកកម្ពស់ស្រ្តី ដែលមានបំណងចង់អភិវឌ្ឍខ្លួន និង ចូលរួមក្នុងវិស័យបច្ចេកវិទ្យា, នវានុវត្តន៍ និង សហគ្រិនភាព។​
🔵 បណ្តាញសង្គមផ្លូវការរបស់យើង៖ https://tsc.gov.kh/social-media
#SparkMeet #WomenInnovatorBootcamp

🌟 Congratulations to all participants who participated and successfully presented their innovative ideas during the Innovation Showcase and Graduation Day of the Women Innovator Bootcamp, which marked Training Workshop 9 of SparkMeet Season 5, held on June 13, 2026 at Techo Startup Center Headquarter.

Techo Startup Center would like to extend our sincere appreciation to our five honorable evaluation panelists for generously dedicating their valuable time to provide thoughtful feedback to all participants.

🚀 Women Innovator Bootcamp​​ is a 6-week intensive program empowering women innovators to enter the startup ecosystem, connect with like-minded founders, and access the right support system to get started.​
🔵 Official social media channels: https://tsc.gov.kh/social-media
[English Below]
🚀 ថ្ងៃនេះជាថ្ងៃចុងក្រោយសម្រាប់ការដាក់ពាក្យចូលរួមកម្មវិធី Turing Hackathon រដូវកាលទី ១០។ កុំឱ្យឱកាសកន្លងផុត ដាក់ពាក្យឥឡូវនេះ ដើម្បីចូលរួមបង្កើតជាដំណោះស្រាយលើបញ្ហាជាក់ស្ដែងក្នុងប្រទេសកម្ពុជា។

🌟 កម្មវិធី Turing Hackathon រដូវកាលទី ១០ គឺជាកម្មវិធីបែបសហគមន៍ ដែលផ្ដល់ការគាំទ្រដល់យុវជនក្នុងការបង្កើតដំណោះស្រាយឌីជីថល ដើម្បីជំរុញនវានុវត្តន៍ និង បណ្ដុះស្មារតីសហគ្រិនភាពដល់អនាគតស្ថាបនិកធុរកិច្ចថ្មីកម្ពុជា។

👉 ព័ត៌មានបន្ថែម និង ការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ៖ Hackathon.tsc.gov.kh
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦​ (២៣:៥៩ យប់)
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🚀 Today is the final day to apply for Turing Hackathon Season 10! Don't let this opportunity slip away, apply now to create digital solutions that solve real challenges in Cambodia!

🌟Turing Hackathon Cycle 10 is a community-driven program empowering youth to build digital solutions to drive innovation and cultivate entrepreneurship for Cambodia’s next generation of founders.

👉 For more detailed information and to apply, please visit our website: Hackathon.tsc.gov.kh
Application Close: June 14, 2026 (23:59pm)
🔵 Official Social Media Channels: https://tsc.gov.kh/social-media
#TuringHackathonCycle10 #Innovation #TechoStartupCenter
_________________
Organizers/អ្នករៀបចំកម្មវិធី: Ministry of Economy and Finance and Techo Startup Center ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"
📰 ក្រុមការងារនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស បន្តបេសកកម្មផ្សព្វផ្សាយនៅផ្លូវថ្មើជើងចតុមុខ (Chaktomuk Walk Street) ជាថ្មីម្តងទៀត!

💠នាថ្ងៃទី ១៣ និង ១៤ ខែ មិថុនា ឆ្នាំ ២០២៦, ក្រុមការងារនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital (EGD) នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានចុះជួបសំណេះសំណាល និងផ្តល់ប្រឹក្សាយោបល់ផ្ទាល់ដល់បងៗអាជីវករ នៅផ្លូវថ្មើជើងចតុមុខ។ ជាមួយគ្នានេះដែរ យើងក៏មានការចូលរួមពីដៃគូផ្តល់ដំណោះស្រាយឌីជីថល Point Hub POS ដែលបានមកបង្ហាញពីអត្ថប្រយោជន៍ និងរបៀបប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីសម្រួលដល់ការគ្រប់គ្រងអាជីវកម្ម។

💠យុទ្ធនាការផ្សព្វផ្សាយនេះក៏មានគោលបំណងស្វែងយល់កត្តាមួយចំនួន ដែរទាក់ទងនឹងជាមួយការចាប់យកឌីជីថលរបស់ម្ចាស់អាជីវកម្មមានដូចជា៖

1️⃣ បញ្ហាប្រឈមជាក់ស្តែងក្នុងការលក់ និងការគ្រប់គ្រងអាជីវកម្មរបស់បងៗ។
2️⃣តម្រូវការចាំបាច់នៃដំណោះស្រាយឌីជីថលសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។
3️⃣របៀបប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពង្រឹងប្រសិទ្ធភាព និងពង្រីកការលក់។


🧿 គេហទំព័រ និងបណ្ដាញសង្គម៖ https://hopp.to/egd

⚙️ រៀបចំដោយ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"Techo Startup Center, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance 

⚙️ គាំទ្រថវិកាដោយ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund
[English Below]
🟢 កម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៦ ចាប់ផ្ដើមបើកទទួលពាក្យស្នើសុំចូលរួមហើយ!!!

ដាក់ពាក្យចូលរួមឥឡូវនេះ ដើម្បីចាប់យកឱកាសដ៏ធំធេងក្នុងការអភិវឌ្ឍធុរកិច្ចថ្មីរបស់អ្នក ឱ្យកាន់តែរឹងមាំនៅក្នុងទីផ្សារជាក់ស្ដែង។

នេះជាការកោះហៅធុរជន និង នវានុវត្តជន ដែលមានចំណាប់អារម្មណ៍ក្នុងការផ្ដល់ដំណោះស្រាយប្រកបដោយនវានុវត្តភាព និង អាចឆ្លើយតបទៅនឹងចំណោទបញ្ហាជាក់លាក់ណាមួយនៅក្នុងកម្មវិធី។ 🚀

🎯 អត្ថប្រយោជន៍ដែលធុរកិច្ចថ្មីនឹងទទួលបាន៖
១. ទុនវិនិយោគដោយមិនយកភាគហ៊ុន (Equity-free Investment),
២. ការបណ្តុះបណ្តាល និង ការតម្រង់ទិសពីអ្នកជំនាញ (Domain Experts),
៣. ការផ្សារភ្ជាប់ជាមួយអ្នកតម្រង់ទិសផ្នែកអាជីវកម្ម និង ផ្នែកបច្ចេកទេស (Business and Technical Mentors),
៤. ការិយាល័យធ្វើការរួមដោយមិនគិតថ្លៃ (Co-working Space),
៥.​ ឥណទានបច្ចេកវិទ្យាក្លោដ AWS (Cloud Credits) រហូតដល់ទៅ ៥,០០០ ដុល្លារអាមេរិក,
៦. ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ និង វិនិយោគិន,
៧. ការគាំទ្រផ្នែកបច្ចេកទេស និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន៖ ការសាកល្បងការទូទាត់ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ, និង ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា។

🧩 កម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី ៦ គឺជាកម្មវិធីពន្លឿនអាជីវកម្មរយៈពេល ៣ ខែ ដោយផ្តល់ការដល់គាំទ្រដល់ក្រុមធុរកិច្ចថ្មី ក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលអាចឆ្លើយតបទៅកាន់បញ្ហាប្រឈមក្នុងទីផ្សារ ជាមួយការតម្រង់ទិសពីអ្នកជំនាញក្នុងវិស័យនានា។

🔗 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://ri.tsc.gov.kh

📌 សូមធ្វើការដាក់ពាក្យឥឡូវនេះ៖ https://airtable.com/appz0Cfn1uXVHZ3Rz/pagMFJrW9MjkttSBQ/form
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ (វេលាម៉ោង ១១:៥៩ នាទីយប់)

🟢 Reverse Innovation Cohort 6 is now officially open for applications!

Apply now and seize the opportunity to strengthen and grow your startup in the real market.

This is a call for entrepreneurs and innovators who are interested in developing innovative solutions that can address one of the program’s identified market challenges. 🚀

🎯 Benefits for participating startups:
1. Equity-free investment
2. Training and guidance from domain experts
3. Connections with business and technical mentors
4. Free co-working space
5. AWS cloud credits of up to USD 5,000
6. Networking opportunities with strategic partners and investors
7. Technical and infrastructure support, including: Digital Payment Sandbox, CamDX, CamDigiKey, Khmer OCR, Semantic Search, Online Business Registration Platform, Startup Cambodia.

🧩 Reverse Innovation Cohort 6 (RI 6) is a 3-month accelerator program designed to support startups in developing innovative solutions that respond to market challenges, with guidance and mentorship from domain experts across different sectors.

🔗 For more detailed information, please go to our website: https://ri.tsc.gov.kh

📌 Apply Now: https://airtable.com/appz0Cfn1uXVHZ3Rz/pagMFJrW9MjkttSBQ/form
Deadline: June 30, 2026, at 11:59 PM.

🔵 Official Social Media Channels: https://tsc.gov.kh/social-media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
#ReverseInnovation #RICohort6 #StartupAcceleration #StartupCambodia #Entrepreneurship #Startup #Innovation #StartupCompetition
2
[English Below]
🔹 នាថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៦, អ្នកស្រី បណ្ឌិត វង្ស រីលីដា នាយករងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ ម.ធ.ត. បានដឹកនាំក្រុមការងារចូលរួមវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និង ការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO) ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

🔹 ក្នុងឱកាសនោះដែរ, លោក ទុំ សេរីវឌ្ឍនា អ្នកអភិវឌ្ឍកម្មវិធីជាន់ខ្ពស់នៃ ម.ធ.ត. បានចូលរួមជាគ្រូឧទ្ទេស ដោយបង្ហាញ និង ដឹកនាំការអនុវត្តផ្ទាល់ពីការប្រើប្រាស់ប្រព័ន្ធ និង មុខងារសំខាន់ៗ ក្នុងប្រព័ន្ធ SETFO កំណែ ២.០ (SETFO 2.0) ជូនទៅកាន់សិក្ខាកាមសរុបចំនួន ១២៥ នាក់ មកពីជាង ៥០ ស្ថាប័ន ដែលភាគច្រើនជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ ដែលមកពីការិយាល័យមេធាវី និង មន្ទីរសារការី ព្រមទាំងតំណាងពីស្ថាប័នផ្សេងៗ ទៀត ដូចជា សមាគមសហគ្រិនវ័យក្មេង និង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

📌 សូមបញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលលើកទី ២ ដែលត្រូវបានរៀបចំឡើង ដោយផ្តោតសំខាន់លើសិក្ខាកាមក្នុងវិស័យច្បាប់ (មេធាវី និង សារការី) បន្ទាប់ពីវគ្គបណ្តុះបណ្តាលលើកទី ១ ដែលត្រូវបានរៀបចំឡើងជាចម្បងសម្រាប់តំណាងមកពីវិស័យធនាគារ។

📌 ប្រព័ន្ធ SETFO 2.0 ត្រូវបានដាក់ឱ្យដំណើរជាផ្លូវការ កាលពីខែ មីនា ឆ្នាំ ២០២៥ បន្ទាប់ពីការរៀបចំនិម្មាបនកម្មថ្មី ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និង ម.ធ.ត. ក្នុងគោលបំណងផ្តល់យន្តការទំនើប, ងាយស្រួល, មានប្រសិទ្ធភាព និងតម្លាភាព ក្នុងការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា។

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 On June 15, 2026, Dr. Vong Rylida, Deputy Executive Director of Techo Startup Center (TSC), on behalf of H.E. Dr. Taing Nguonly, Executive Director of TSC, led colleagues to participate in the "Training on the Law on Secured Transactions and the Use of the Secured Transactions Filing Office System (SETFO)," which was presided over by H.E. Buon Sarakmony, Secretary of State of the Ministry of Commerce.

🔹 During the occasion, Mr. Tum Serey Vathana, Senior Software Developer of TSC, served as a trainer to demonstrate and conduct a hands-on practice session on the system utilization and its key functionalities within the SETFO Version 2.0 (SETFO 2.0) to a total of 125 participants from over 50 institutions, mostly consisting of legal-sector professionals from law firms and notary publics, as well as representatives from other institutions such as the young entrepreneurs, banking, and financial institutions.

📌 It should be noted that this is the second training session, organized mainly for law-related professionals, including lawyers and notaries, while the first session was primarily attended by representatives from the banking sector.

📌 The SETFO 2.0 was officially launched in March 2025 following a comprehensive architecture reorganization through a collaboration between the Ministry of Commerce and TSC, aiming to provide a modern, user-friendly, efficient, and transparent mechanism for filing notices of secured transactions.

🔵 Official social media channels: https://bit.ly/TSC_Social_Media
1