មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” - Techo Startup Center
15.1K subscribers
10.6K photos
27 videos
4 files
2.18K links
Official Techo Startup Center's Channel
Download Telegram
[English Below]
🔹 នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក សុខា ផានិត្យ អ្នកគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មីនៃ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានទទួលជួបពិភាក្សាការងារនឹងដៃគូពីស្ថាប័ន Link Innovations ជាវេទិកានវានុវត្តន៍សកលដែលដើរតួជាអ្នកតភ្ជាប់ជាមួយនឹងវិនិយោគិន ក្រុមហ៊ុនធំៗ និង ពន្លឿនការអភិវឌ្ឍធុរកិច្ច (Accelerator) ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ចថ្មីទៅកាន់កម្រិតអន្តរជាតិ។

​ជំនួបនេះបានឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណង៖
• ​សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីយន្តការគាំទ្រធុរកិច្ចថ្មី និង បច្ចេកវិទ្យានវានុវត្តន៍នានា និង
• បង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយ ដើម្បីលើកកម្ពស់សហគ្រិនភាព នវានុវត្តន៍ និង ការរីកលូតលាស់នៃធុរកិច្ចថ្មីនៅក្នុងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះនឹងដើរតួជាស្ពានចម្លងយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់កម្ពុជា ទៅកាន់បណ្តាញនវានុវត្តន៍សកល ពិសេសគឺការបើកឱកាសឈានជើងចូលទៅកាន់ទីផ្សារធំៗដែលមានការអភិវឌ្ឍខ្ពស់ ដូចជាប្រទេសឥណ្ឌា និង ប្រទេសបារាំង។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 On June 11, 2026, Mr. Sokha Phanith, Director of the Startup Development Department at Techo Startup Center (TSC), met for a discussion with partners from Link Innovations, a global innovation platform that connects startups with investors and major corporations, while accelerating tech and startup development to an international market.

This meeting resulted in the official signing of a Memorandum of Understanding (MoU)​ with the aim of:
• Exploring the support mechanisms for startups and technological innovations and
• Establishing a cooperative framework to promote entrepreneurship, innovation, and startup growth in Cambodia.

Furthermore, it seeks to foster meaningful linkages between Cambodia’s startup ecosystem and global innovation networks, with a particular focus on the Indian and French markets.
🔵 Official social media channels: https://bit.ly/TSC_Social_Media
3
[English Below]
សូមណែនាំគណៈកម្មការវាយតម្លៃទាំង ៥ រូប ដែលនឹងចំណាយពេលវេលាដ៏មានតម្លៃដើម្បីផ្តល់មតិណែនាំទៅកាន់សិក្ខាកាមក្នុងថ្ងៃប្រគល់វិញ្ញាបនបត្របញ្ចប់កម្មវិធីនៃកម្មវិធី SparkMeet រដូវកាលទី ៥៖ Women Innovator Bootcamp!

📅 កាលបរិច្ឆេទ៖ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៦
🕘 ពេលវេលា៖ ម៉ោង ៨:៣០ ដល់ ២:០០ រសៀល
📍 ទីតាំង៖ ទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

🚀 កម្មវិធី “Women Innovator Bootcamp”​ គឺជាកម្មវិធីរយៈពេល ៦ សប្តាហ៍ ធ្វើឡើងដើម្បីគាំទ្រ និង លើកកម្ពស់ស្រ្តី ដែលមានបំណងចង់អភិវឌ្ឍខ្លួន និង ចូលរួមក្នុងវិស័យបច្ចេកវិទ្យា, នវានុវត្តន៍ និង សហគ្រិនភាព។​
🔵 បណ្តាញសង្គមផ្លូវការរបស់យើង៖ https://tsc.gov.kh/social-media
#SparkMeet #WomenInnovatorBootcamp

Meet Our Evaluation Panel!
We are pleased to introduce the five distinguished judges on our evaluation panel who will provide valuable feedback to participants during the SparkMeet Season 5: Women Innovator Bootcamp graduation day.

📅 Date: June 13, 2026
🕘 Time: ​8:30 AM – 2:00 PM
📍 Venue: Techo Startup Center's Headquarter

🚀 Women Innovator Bootcamp​​ is a 6-week intensive program empowering women innovators to enter the startup ecosystem, connect with like-minded founders, and access the right support system to get started.​
🔵 Official social media channels: https://tsc.gov.kh/social-media
🙏1
🎯ក្នុងនាមជាម្ចាស់អាជីវកម្ម តើលោកអ្នកគួរស្វែងយល់ និង ចាប់យកបច្ចេកវិទ្យាឌីជីថលអ្វីខ្លះ ដើម្បីជួយឱ្យអាជីវកម្មកាន់តែមានប្រសិទ្ធភាព សន្សំពេលវេលា និងបង្កើនប្រាក់ចំណេញ?

💡 កុំបង្អង់យូរ! សូមអញ្ជើញចូលរួមក្នុង «វគ្គវាយតម្លៃ និង រៀបចំផែនការចាប់យកឌីជីថល» ដើម្បីវាយតម្លៃកម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបច្ចុប្បន្ននៅក្នុងអាជីវកម្មរបស់អ្នក និង ទទួលបាន ផែនការចាប់យកឌីជីថលដែលត្រូវបានរៀបចំឡើងស្របតាមតម្រូវការ និង ស្ថានភាពជាក់ស្តែងនៃអាជីវកម្មរបស់អ្នក។


📆 កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦
ម៉ោង៖ ៨ - ១២ ថ្ងៃត្រង់
📍ទីតាំង៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)

👉 ស្កែន QR Code លើរូបភាព ឬចុះឈ្មោះតាមតំណភ្ជាប់៖ Link

💻 ឱកាសពិសេសចូលរួមឥតគិតថ្លៃ! ប៉ុន្តែចំនួនមានកំណត់ត្រឹមតែ ៥០ នាក់ប៉ុណ្ណោះ!
_______
🎯 As a business owner, what digital technologies should you understand and adopt to make your business more efficient, save time, and increase profits?

💡 Don't hesitate! Join our "Digital Assessment and Adoption Planning Session" to evaluate your business's current digital usage and receive a tailored digital adoption plan designed specifically for your actual business needs and situation.


📆 Date: June 17, 2026
Time: 8:00 AM - 12:00 PM
📍 Venue: Business Development Centre (BDC)

👉 Scan the QR Code on the poster or click the link to register now: Link

💻 Special Opportunity: FREE Admission! However, seats are strictly limited to just 50 participants!
🔹 មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវអត្ថបទស្តីពី «វិធីសាស្រ្តកាត់បន្ថយចំណាយលើការដឹកជញ្ជូនរបស់អាជីវកម្ម» ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅក្នុងគម្រោងពង្រឹងភាពធន់សម្រាប់ធុរកិច្ចនៅកម្ពុជា។

អត្ថបទនេះ ត្រូវបានចងក្រងឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖
🚚 ផ្សព្វផ្សាយពីវិធីសាស្ត្រក្នុងការកាត់បន្ថយចំណាយលើការដឹកជញ្ជូនរបស់អាជីវកម្ម
📦 ជំរុញផលិតភាពរបស់អាជីវកម្ម
📄 ពង្រឹងអនុលោមភាពតាមច្បាប់ និង បទប្បញ្ញត្តិ

សង្ឃឹមថាអត្ថបទនេះនឹងផ្តល់ជាប្រយោជន៍ និង ជាទុនគំនិតបន្ថែមសម្រាប់សហគ្រិនគ្រប់រូបក្នុងការគ្រប់គ្រងអាជីវកម្មឱ្យកាន់តែរីកចម្រើន!

👉 សូមទាញយក និងអានអត្ថបទទាំងស្រុងតាមរយៈលីងខាងក្រោម៖ https://api.techostartup.center/media/files/Reducing_Business_Transportation_Costs_APYdRpi.pdf
🔹មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.)​ សូមប្រកាសស្វាគមន៍អ្នកតម្រង់ទិសសម្រាប់កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៥ ដែលរួមមានទាំងអ្នកតម្រង់ទិសទូទៅ (Generalist Mentor) និង អ្នកតម្រង់ទិសជំនាញ (Specialist Mentor)។

អ្នកតម្រង់ទិសមានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចការទូទៅ, តាមដានវឌ្ឍភាពរបស់ក្រុមធុរកិច្ចថ្មី, ផ្តល់មតិកែលម្អ, និង ផ្ទេរបទពិសោធន៍ ព្រមទាំង ចំណេះដឹងទៅតាមវិស័យផ្សេងៗ លៃលកយ៉ាងណាធ្វើឱ្យដំណើរនៃការពន្លឿនអាជីវកម្មរបស់ក្រុមទាំងអស់ប្រព្រឹត្តទៅដោយភាពរលូន និង មានផ្លែផ្កា។ 🤝💡

🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។ ​
🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🔹 Techo Startup Center (TSC) is pleased to welcome the mentors for the Digital Platform Accelerator Cohort 5 (DPA 5), including both Generalist Mentors and Specialist Mentors.

Mentors play an important role in facilitating overall coordination, monitoring the progress of startup teams, providing feedback, and sharing experiences and knowledge across various fields to ensure that the acceleration journey of all teams progresses smoothly and meaningfully. 🤝💡

🌱 DPA Cohort 5 is an acceleration program specifically designed to support early stage and operational stage startups that are developing digital solutions and platforms to address market gaps and challenges, especially the needs of MSMEs in Cambodia.​
🌐 For more information, please visit the official website: https://dpa.tsc.gov.kh/

🔵 Official social media channels: https://tsc.gov.kh/social-media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank​
#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram
👍1
[English Below]
🌟សូមអបអរសាទរសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការចូលរួមដោយជោគជ័យក្នុងកម្មវិធី Women Innovator Bootcamp និង បានធ្វើបទបង្ហាញពីគំនិតនវានុវត្តន៍នៅក្នុងថ្ងៃប្រគល់វិញ្ញាបនបត្របញ្ចប់ផងដែរ។ នេះជាសិក្ខាសាលាបណ្តុះបណ្តាលលើកទី ៩ នៃកម្មវិធី SparkMeet រដូវកាលទី ៥ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៦ នៅការិយាល័យកណ្ដាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.)។

ម.ធ.ត. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់គណៈកម្មការរបស់យើងទាំង ៥ រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីផ្តល់មតិណែនាំទៅកាន់សិក្ខាកាមទាំងអស់។

🚀 កម្មវិធី “Women Innovator Bootcamp”​ គឺជាកម្មវិធីរយៈពេល ៦ សប្តាហ៍ ធ្វើឡើងដើម្បីគាំទ្រ និង លើកកម្ពស់ស្រ្តី ដែលមានបំណងចង់អភិវឌ្ឍខ្លួន និង ចូលរួមក្នុងវិស័យបច្ចេកវិទ្យា, នវានុវត្តន៍ និង សហគ្រិនភាព។​
🔵 បណ្តាញសង្គមផ្លូវការរបស់យើង៖ https://tsc.gov.kh/social-media
#SparkMeet #WomenInnovatorBootcamp

🌟 Congratulations to all participants who participated and successfully presented their innovative ideas during the Innovation Showcase and Graduation Day of the Women Innovator Bootcamp, which marked Training Workshop 9 of SparkMeet Season 5, held on June 13, 2026 at Techo Startup Center Headquarter.

Techo Startup Center would like to extend our sincere appreciation to our five honorable evaluation panelists for generously dedicating their valuable time to provide thoughtful feedback to all participants.

🚀 Women Innovator Bootcamp​​ is a 6-week intensive program empowering women innovators to enter the startup ecosystem, connect with like-minded founders, and access the right support system to get started.​
🔵 Official social media channels: https://tsc.gov.kh/social-media