មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” - Techo Startup Center
15.1K subscribers
10.6K photos
27 videos
4 files
2.18K links
Official Techo Startup Center's Channel
Download Telegram
នារសៀលថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ជាមួយ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
កិច្ចប្រជុំនេះ, ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើបញ្ហាលិខិតស្នាមពាក់ព័ន្ធនឹងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់វិស័យឯកជន។ ជាលទ្ធផលនៃកិច្ចប្រជុំ អង្គភាពទាំងពីរបានឯកភាពគ្នាលើការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (OBR) និងប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដើម្បីកាត់បន្ថយការប្រើប្រាស់លិខិតស្នាម ពន្លឿន និងធ្វើសាមញ្ញកម្មនីតិវិធី ក្នុងការផ្តល់សេវាសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិកជូនវិស័យឯកជន។

#Onlinebusinessregistrationservice #Eservicesforbusiness #Government #OBR #CamDX #CamDigiKey #ESB
1
[English Below]
🚀 វីដេអូនេះ គឺសម្រាប់អ្នកចាប់អារម្មណ៍ចង់ចូលរួមដោះស្រាយបញ្ហា "ការបោកប្រាស់តាមប្រព័ន្ធអនឡាញ" តាមរយៈដំណោះស្រាយបែបឌីជីថល។ សូមរួសរាន់ដាក់ពាក្យចូលរួមឥឡូវនេះ។
🌟 កម្មវិធី Turing Hackathon រដូវកាលទី ១០ គឺជាកម្មវិធីបែបសហគមន៍ ដែលផ្ដល់ការគាំទ្រដល់យុវជនក្នុងការបង្កើតដំណោះស្រាយឌីជីថល ដើម្បីជំរុញនវានុវត្តន៍ និង បណ្ដុះស្មារតីសហគ្រិនភាពដល់អនាគតស្ថាបនិកធុរកិច្ចថ្មីកម្ពុជា។

👉 ព័ត៌មានបន្ថែម និង ការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ៖ Hackathon.tsc.gov.kh
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦​ (២៣:៥៩ យប់)
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🚀This video is for those interested in participating in solving "Online Scam" challenge through digital solutions. Apply now and be part of the journey.

🌟Turing Hackathon Cycle 10 is a community-driven program empowering youth to build digital solutions to drive innovation and cultivate entrepreneurship for Cambodia’s next generation of founders.

👉 For more detailed information and to apply, please visit our website: Hackathon.tsc.gov.kh
Application Close: June 14, 2026 (23:59pm)
🔵 Official Social Media Channels: https://tsc.gov.kh/social-media
#TuringHackathonCycle10 #Innovation #TechoStartupCenter
_________________
Organizers/អ្នករៀបចំកម្មវិធី: Ministry of Economy and Finance and Techo Startup Center ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"
[English Below]
🔹 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជំនាញ រដ្ឋបាល, គ្រប់គ្រង, និង ធនធានមនុស្ស ដើម្បីចូលបម្រើការងារនៅមជ្ឈមណ្ឌលមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"។

👉 បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យតាមរយៈអ៊ីមែល៖ buddha.prum@tsc.gov.kh

ការទទួលពាក្យស្នើសុំនឹងត្រូវបិទជាស្ថាពរនៅថ្ងៃទី ៣០​ ខែ​ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ៥:០០ នាទីល្ងាច។

បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវទាក់ទងសម្រាប់ធ្វើការសម្ភាសន៍។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🔹 The announcement on the recruitment of staff with skills in administration, management, and human resources to join Techo Startup Center.

👉 Interested candidates may apply through email: buddha.prum@tsc.gov.kh

The applications will be closed on 30 June, 2026 at 5:00 PM.

Shortlisted candidates will be contacted for an interview.
🔵 Official social media channels: https://tsc.gov.kh/social-media
#TechoStartupCenter #JobOpportunities
2
{English Below]
🟢 កាលានុវត្តភាព និងអត្ថប្រយោជន៍ជាច្រើនពីកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៦ កំពុងរង់ចាំលោកអ្នក! ទាំងនេះសុទ្ធសឹងតែជាធាតុចូល និង ជាកាតាលីករដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការជួយអភិវឌ្ឍ និង កែច្នៃដំណោះស្រាយប្រកបដោយនវានុវត្តន៍របស់អ្នក ឱ្យកាន់តែចំគោលដៅ និង មានប្រសិទ្ធភាពខ្ពស់ក្នុងទីផ្សារជាក់ស្តែង។ 🚀

🧩 កម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី ៦ គឺជាកម្មវិធីពន្លឿនអាជីវកម្មរយៈពេល ៣ ខែ ដោយផ្តល់ការដល់គាំទ្រដល់ក្រុមធុរកិច្ចថ្មី ក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលអាចឆ្លើយតបទៅកាន់បញ្ហាប្រឈមក្នុងទីផ្សារ ជាមួយការតម្រង់ទិសពីអ្នកជំនាញក្នុងវិស័យនានា។
🔗 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://ri.tsc.gov.kh

📌 សម្រាប់ការដាក់ស្នើចំណោទបញ្ហា៖ https://airtable.com/appz0Cfn1uXVH.../pagGu17sx8GE8DK6d/form
ថ្ងៃផុតកំណត់ទទួលពាក្យថ្មី៖ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦ (វេលាម៉ោង ១១:៥៩ នាទីយប់)

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🟢 A wealth of opportunities and benefits awaits you in Reverse Innovation Cohort 6! These valuable resources and support mechanisms serve as essential building blocks and catalysts to help you develop and refine your innovative solutions, making them more targeted, impactful, and effective in addressing real market needs. 🚀

🧩 Reverse Innovation Cohort 6 (RI 6) is a 3-month accelerator program designed to support startups in developing innovative solutions that respond to market challenges, with guidance and mentorship from domain experts across different sectors.
🔗 For more detailed information, please go to our website: https://ri.tsc.gov.kh

📌 Apply for Market Challenge: https://airtable.com/appz0Cfn1uXVH.../pagGu17sx8GE8DK6d/form
New Application Deadline: June 14, 2026, at 11:59 PM.

🔵 Official Social Media Channels: https://tsc.gov.kh/social-media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
#ReverseInnovation #RICohort6 #StartupAcceleration #StartupCambodia #Entrepreneurship #Startup #Innovation #StartupCompetition
[English Below]
🚀 សល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធី Turing Hackathon រដូវកាលទី ១០ នឹងបិទការទទួលការដាក់ពាក្យចូលរួម។ នៅចាំអីទៀត រួសរាន់ដាក់ពាក្យចូលរួមឥឡូវនេះ ដើម្បីចូលរួមបង្កើតជាដំណោះស្រាយលើបញ្ហាជាក់ស្ដែងក្នុងប្រទេសកម្ពុជា។

🌟 កម្មវិធី Turing Hackathon រដូវកាលទី ១០ គឺជាកម្មវិធីបែបសហគមន៍ ដែលផ្ដល់ការគាំទ្រដល់យុវជនក្នុងការបង្កើតដំណោះស្រាយឌីជីថល ដើម្បីជំរុញនវានុវត្តន៍ និង បណ្ដុះស្មារតីសហគ្រិនភាពដល់អនាគតស្ថាបនិកធុរកិច្ចថ្មីកម្ពុជា។

👉 ព័ត៌មានបន្ថែម និង ការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ៖ Hackathon.tsc.gov.kh
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦​ (២៣:៥៩ យប់)
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🚀 Only 3 days left! Application for Turing Hackathon Cycle 10 is closing soon. Hurry and apply now to create digital solutions that solve real challenges in Cambodia!

🌟Turing Hackathon Cycle 10 is a community-driven program empowering youth to build digital solutions to drive innovation and cultivate entrepreneurship for Cambodia’s next generation of founders.

👉 For more detailed information and to apply, please visit our website: Hackathon.tsc.gov.kh
Application Close: June 14, 2026 (23:59pm)
🔵 Official Social Media Channels: https://tsc.gov.kh/social-media
#TuringHackathonCycle10 #Innovation #TechoStartupCenter
_________________
Organizers/អ្នករៀបចំកម្មវិធី: Ministry of Economy and Finance and Techo Startup Center ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"
[English Below]
🔹 នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក សុខា ផានិត្យ អ្នកគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មីនៃ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានទទួលជួបពិភាក្សាការងារនឹងដៃគូពីស្ថាប័ន Link Innovations ជាវេទិកានវានុវត្តន៍សកលដែលដើរតួជាអ្នកតភ្ជាប់ជាមួយនឹងវិនិយោគិន ក្រុមហ៊ុនធំៗ និង ពន្លឿនការអភិវឌ្ឍធុរកិច្ច (Accelerator) ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ចថ្មីទៅកាន់កម្រិតអន្តរជាតិ។

​ជំនួបនេះបានឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណង៖
• ​សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីយន្តការគាំទ្រធុរកិច្ចថ្មី និង បច្ចេកវិទ្យានវានុវត្តន៍នានា និង
• បង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយ ដើម្បីលើកកម្ពស់សហគ្រិនភាព នវានុវត្តន៍ និង ការរីកលូតលាស់នៃធុរកិច្ចថ្មីនៅក្នុងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះនឹងដើរតួជាស្ពានចម្លងយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់កម្ពុជា ទៅកាន់បណ្តាញនវានុវត្តន៍សកល ពិសេសគឺការបើកឱកាសឈានជើងចូលទៅកាន់ទីផ្សារធំៗដែលមានការអភិវឌ្ឍខ្ពស់ ដូចជាប្រទេសឥណ្ឌា និង ប្រទេសបារាំង។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 On June 11, 2026, Mr. Sokha Phanith, Director of the Startup Development Department at Techo Startup Center (TSC), met for a discussion with partners from Link Innovations, a global innovation platform that connects startups with investors and major corporations, while accelerating tech and startup development to an international market.

This meeting resulted in the official signing of a Memorandum of Understanding (MoU)​ with the aim of:
• Exploring the support mechanisms for startups and technological innovations and
• Establishing a cooperative framework to promote entrepreneurship, innovation, and startup growth in Cambodia.

Furthermore, it seeks to foster meaningful linkages between Cambodia’s startup ecosystem and global innovation networks, with a particular focus on the Indian and French markets.
🔵 Official social media channels: https://bit.ly/TSC_Social_Media
3
[English Below]
សូមណែនាំគណៈកម្មការវាយតម្លៃទាំង ៥ រូប ដែលនឹងចំណាយពេលវេលាដ៏មានតម្លៃដើម្បីផ្តល់មតិណែនាំទៅកាន់សិក្ខាកាមក្នុងថ្ងៃប្រគល់វិញ្ញាបនបត្របញ្ចប់កម្មវិធីនៃកម្មវិធី SparkMeet រដូវកាលទី ៥៖ Women Innovator Bootcamp!

📅 កាលបរិច្ឆេទ៖ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៦
🕘 ពេលវេលា៖ ម៉ោង ៨:៣០ ដល់ ២:០០ រសៀល
📍 ទីតាំង៖ ទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

🚀 កម្មវិធី “Women Innovator Bootcamp”​ គឺជាកម្មវិធីរយៈពេល ៦ សប្តាហ៍ ធ្វើឡើងដើម្បីគាំទ្រ និង លើកកម្ពស់ស្រ្តី ដែលមានបំណងចង់អភិវឌ្ឍខ្លួន និង ចូលរួមក្នុងវិស័យបច្ចេកវិទ្យា, នវានុវត្តន៍ និង សហគ្រិនភាព។​
🔵 បណ្តាញសង្គមផ្លូវការរបស់យើង៖ https://tsc.gov.kh/social-media
#SparkMeet #WomenInnovatorBootcamp

Meet Our Evaluation Panel!
We are pleased to introduce the five distinguished judges on our evaluation panel who will provide valuable feedback to participants during the SparkMeet Season 5: Women Innovator Bootcamp graduation day.

📅 Date: June 13, 2026
🕘 Time: ​8:30 AM – 2:00 PM
📍 Venue: Techo Startup Center's Headquarter

🚀 Women Innovator Bootcamp​​ is a 6-week intensive program empowering women innovators to enter the startup ecosystem, connect with like-minded founders, and access the right support system to get started.​
🔵 Official social media channels: https://tsc.gov.kh/social-media
🙏1
🎯ក្នុងនាមជាម្ចាស់អាជីវកម្ម តើលោកអ្នកគួរស្វែងយល់ និង ចាប់យកបច្ចេកវិទ្យាឌីជីថលអ្វីខ្លះ ដើម្បីជួយឱ្យអាជីវកម្មកាន់តែមានប្រសិទ្ធភាព សន្សំពេលវេលា និងបង្កើនប្រាក់ចំណេញ?

💡 កុំបង្អង់យូរ! សូមអញ្ជើញចូលរួមក្នុង «វគ្គវាយតម្លៃ និង រៀបចំផែនការចាប់យកឌីជីថល» ដើម្បីវាយតម្លៃកម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបច្ចុប្បន្ននៅក្នុងអាជីវកម្មរបស់អ្នក និង ទទួលបាន ផែនការចាប់យកឌីជីថលដែលត្រូវបានរៀបចំឡើងស្របតាមតម្រូវការ និង ស្ថានភាពជាក់ស្តែងនៃអាជីវកម្មរបស់អ្នក។


📆 កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦
ម៉ោង៖ ៨ - ១២ ថ្ងៃត្រង់
📍ទីតាំង៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)

👉 ស្កែន QR Code លើរូបភាព ឬចុះឈ្មោះតាមតំណភ្ជាប់៖ Link

💻 ឱកាសពិសេសចូលរួមឥតគិតថ្លៃ! ប៉ុន្តែចំនួនមានកំណត់ត្រឹមតែ ៥០ នាក់ប៉ុណ្ណោះ!
_______
🎯 As a business owner, what digital technologies should you understand and adopt to make your business more efficient, save time, and increase profits?

💡 Don't hesitate! Join our "Digital Assessment and Adoption Planning Session" to evaluate your business's current digital usage and receive a tailored digital adoption plan designed specifically for your actual business needs and situation.


📆 Date: June 17, 2026
Time: 8:00 AM - 12:00 PM
📍 Venue: Business Development Centre (BDC)

👉 Scan the QR Code on the poster or click the link to register now: Link

💻 Special Opportunity: FREE Admission! However, seats are strictly limited to just 50 participants!
🔹 មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវអត្ថបទស្តីពី «វិធីសាស្រ្តកាត់បន្ថយចំណាយលើការដឹកជញ្ជូនរបស់អាជីវកម្ម» ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅក្នុងគម្រោងពង្រឹងភាពធន់សម្រាប់ធុរកិច្ចនៅកម្ពុជា។

អត្ថបទនេះ ត្រូវបានចងក្រងឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖
🚚 ផ្សព្វផ្សាយពីវិធីសាស្ត្រក្នុងការកាត់បន្ថយចំណាយលើការដឹកជញ្ជូនរបស់អាជីវកម្ម
📦 ជំរុញផលិតភាពរបស់អាជីវកម្ម
📄 ពង្រឹងអនុលោមភាពតាមច្បាប់ និង បទប្បញ្ញត្តិ

សង្ឃឹមថាអត្ថបទនេះនឹងផ្តល់ជាប្រយោជន៍ និង ជាទុនគំនិតបន្ថែមសម្រាប់សហគ្រិនគ្រប់រូបក្នុងការគ្រប់គ្រងអាជីវកម្មឱ្យកាន់តែរីកចម្រើន!

👉 សូមទាញយក និងអានអត្ថបទទាំងស្រុងតាមរយៈលីងខាងក្រោម៖ https://api.techostartup.center/media/files/Reducing_Business_Transportation_Costs_APYdRpi.pdf
🔹មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.)​ សូមប្រកាសស្វាគមន៍អ្នកតម្រង់ទិសសម្រាប់កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៥ ដែលរួមមានទាំងអ្នកតម្រង់ទិសទូទៅ (Generalist Mentor) និង អ្នកតម្រង់ទិសជំនាញ (Specialist Mentor)។

អ្នកតម្រង់ទិសមានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចការទូទៅ, តាមដានវឌ្ឍភាពរបស់ក្រុមធុរកិច្ចថ្មី, ផ្តល់មតិកែលម្អ, និង ផ្ទេរបទពិសោធន៍ ព្រមទាំង ចំណេះដឹងទៅតាមវិស័យផ្សេងៗ លៃលកយ៉ាងណាធ្វើឱ្យដំណើរនៃការពន្លឿនអាជីវកម្មរបស់ក្រុមទាំងអស់ប្រព្រឹត្តទៅដោយភាពរលូន និង មានផ្លែផ្កា។ 🤝💡

🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។ ​
🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media

🔹 Techo Startup Center (TSC) is pleased to welcome the mentors for the Digital Platform Accelerator Cohort 5 (DPA 5), including both Generalist Mentors and Specialist Mentors.

Mentors play an important role in facilitating overall coordination, monitoring the progress of startup teams, providing feedback, and sharing experiences and knowledge across various fields to ensure that the acceleration journey of all teams progresses smoothly and meaningfully. 🤝💡

🌱 DPA Cohort 5 is an acceleration program specifically designed to support early stage and operational stage startups that are developing digital solutions and platforms to address market gaps and challenges, especially the needs of MSMEs in Cambodia.​
🌐 For more information, please visit the official website: https://dpa.tsc.gov.kh/

🔵 Official social media channels: https://tsc.gov.kh/social-media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank​
#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram
👍1