🔹 នារសៀលថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៦ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានរៀបចំប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គលទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ ម.ធ.ត. ដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និង បុគ្គលិកនៃម.ធ.ត.ទាំងអស់។ ទន្ទឹមនឹងនេះ ក្រុមការងារ ម.ធ.ត. ក៏បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្កើននូវភាពស្និទ្ធស្នាល និងសាមគ្គីភាព ក៏ដូចជាចូលរួមចំណែកថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

❤3
[English Below]
🔹មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) មានសេចក្តីសោមនស្សក្នុងការណែនាំធុរកិច្ចថ្មី ទាំង ១២ ក្រុម ដែលបានសម្រាំងចូលកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល (DPA) រដូវកាលទី ៥ និង វីដេអូសង្ខេបស្តីពីសកម្មភាពក្នុងពិធីបើកដំណើរការជាផ្លូវការ។
📽 សូមទស្សនាវីដេអូសង្ខេបដើម្បីស្វែងយល់បន្ថែមអំពីក្រុមធុរកិច្ចថ្មីទាំងអស់គ្នា!
ជូនចំពោះស្ថាបនិកធុរកិច្ចថ្មី! 🚀 តើលោកអ្នកកំពុងស្វែងរកឱកាសដើម្បីពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើនដែរឬទេ? ប្រសិនបើលោកអ្នកចង់ក្លាយជាផ្នែកមួយនៃកម្មវិធីពន្លឿនអាជីវកម្មរបស់ ម.ធ.ត. នារដូវកាលក្រោយ, សូមពិនិត្យមើលព័ត៌មាននៅក្នុងប្រអប់មតិ (Comment) ខាងក្រោម! 👇
🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។
🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/

🔹Techo Startup Center (TSC) is pleased to introduce the 12 startup teams officially selected for the Digital Platform Acceleration (DPA) Cohort 5, along with a highlight video from the official Launching Ceremony.
📽 Watch the highlight video to see what their startups are all about!
Calling all Startup Founders! 🚀 Are you looking to take your startup to the next level? If you want to be part of our next cohort, check out the comments below! 👇
🌱 DPA Cohort 5 is an acceleration program specifically designed to support early stage and operational stage startups that are developing digital solutions and platforms to address market gaps and challenges, especially the needs of MSMEs in Cambodia.
🌐 For more information, please visit the official website: https://dpa.tsc.gov.kh/
🔵 Official social media channels: https://bit.ly/TSC_Social_Media
________________
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង Techo Startup Center
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank
#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram

YouTube
Meet the 12 Startup teams of DPA Cohort 5! 🚀
[English Below]
🔹មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) មានសេចក្តីសោមនស្សក្នុងការណែនាំធុរកិច្ចថ្មី ទាំង ១២ ក្រុម ដែលបានសម្រាំងចូលកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល (DPA) រដូវកាលទី ៥ និង វីដេអូសង្ខេបស្តីពីសកម្មភាពក្នុងពិធីបើកដំណើរការជាផ្លូវការ។
📽 សូ…

👏2
Forwarded from BTV News
Media is too big
VIEW IN TELEGRAM
ឌីជីថលសម្រាប់ទាំងអស់គ្នា | D4ALL | មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” https://youtu.be/gQF16UNvtXA
វាគ្មិន៖ លោក សុខា ផានិត្យ អ្នកគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មី, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.)
អ្នកសម្របសម្រួល៖ កញ្ញា ស៊ូជីង
#BTVNews #BTVCambodia #D4ALL
Website | Facebook | Telegram | TikTok

✨ គណៈប្រតិភូនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) រួមមានតំណាងភ្នាក់ងារអនុវត្តគម្រោង (NPEE), អង្គភាពគ្រប់គ្រងគម្រោង (PMU) និង សហគ្រិនដែលជាម្ចាស់ជ័យលាភីចំនួន ៣ រូប នៃកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ៣ ដូចជា៖ ក្រុមហ៊ុន ANON (Cambodia), ក្រុមហ៊ុន SUDRAIN និង ក្រុមហ៊ុន Ecobatt Energy Investment International បានចូលរួមទិវាបច្ចេកវិទ្យាស្អាតឆ្នាំ ២០២៦, រៀបចំដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦ នៅរដ្ឋធានីវីយេន សាធារណរដ្ឋអូទ្រីស ។
🔹លោកស្រី ហ៊ុយ ចន្ថារី អ្នកគ្រប់គ្រងគម្រោង GCIP Cambodia នៃ ម.ធ.ត. ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសសម្រាប់កិច្ចពិភាក្សា ស្ដីពីបរិយាបន្នជាយុទ្ធសាស្ត្រឧស្សាហកម្ម៖ តួអង្គមានឥទ្ធិពលក្នុងការផ្លាស់ប្តូរបៃតង និង កញ្ញា វន ថារី នាយិកាក្រុមហ៊ុន SUDRAIN ក៏បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា ដែលផ្តោតលើការចែករំលែកអំពីដំណើរចាប់ផ្ដើមសហគ្រាស រួមជាមួយនឹងម្ចាស់សហគ្រាសមកពីតំបន់ផ្សេងៗគ្នាដែលមានគោលដៅរួម ក្នុងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយអាកាសធាតុ និង បញ្ហាបរិស្ថានផងដែរ។
លើសពីនេះ គណៈប្រតិភូទាំង ៥ រូបបានបន្តចូលរួមក្នុងកិច្ចពិភាក្សាបន្ថែមទៀតយ៉ាងសកម្ម ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹងថ្មីៗ និង ឧត្តមានុវត្តន៍ ជាមួយតួអង្គជាច្រើន និង ពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
✨Delegates from the Techo Startup Center (TSC), including representatives of the National Project Executing Entity (NPEE), Project Management Unit (PMU), and founders of the three winning SMEs from the GCIP Cambodia Accelerator Program Cohort 3 namely ANON Cambodia, SUDRIAN, and ECOBATT ENERGY INVESTMENT INTERNATIONAL, are attending Cleantech Days 2026, organized by the United Nations Industrial Development Organization (UNIDO) in Vienna, Austria, from 7 to 10 April 2026.
🔹Ms. Huy Chanthary, Project Team Leader of the GCIP Cambodia project at TSC, was invited as a guest speaker for the panel discussion on the Inclusion as Industrial Strategy: Who Powers the Green Transition, and Ms. Vorn Thary, CEO of SUDRIAN, was invited to join the Introductory Session, a conversational arrangement featuring inspiring stories from entrepreneurs across different regions who share the common goal of developing innovative solutions to respond to climate and environmental challenges.
Furthermore, the five delegates continued to actively take part in other panel discussions to exchange experiences, knowledge, and best practices with key actors and relevant stakeholders across the ecosystem.
🔵 Official social media channels: https://bit.ly/TSC_Social_Media
#CLEANTECH #DAYS #GCIPCAMBODIA #CAMBODIA #UNIDO #GEF #Techostartupcenter #Cleantech #startups #SMEs

❤2
[English Below]
✨ វេទិកាប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ២០២៦ ក្រោមប្រធានបទ "Startup Innovation Night: Building Regional Bridges" បានមកដល់ហើយ! ✨
💡 នេះគឺជាវេទិកាតភ្ជាប់ទំនាក់ទំនងកម្រិតថ្នាក់តំបន់ដ៏វិសេសវិសាល ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់សក្ដានុពលរវាង ធុរកិច្ចថ្មី, ដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី, វិនិយោគិន និង ស្ថាប័នគាំទ្រនានា ដើម្បីពង្រឹងបណ្ដាញទំនាក់ទំនងយុទ្ធសាស្ត្រ និង ស្វែងរកឱកាសថ្មីៗក្នុងការធ្វើកិច្ចសហប្រតិបត្តិការ។
វេទិកានេះរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) ក្នុងកិច្ចសហការជាមួយ Startup Innovation Weekend 2026 ដោយ ICIA និង Krya Global ក្នុងនាមជាដៃគូសហការរៀបចំប្រចាំប្រទេស។

✨ The Startup Ecosystem Forum 2026 is here under the theme: "Startup Innovation Night: Building Regional Bridges"! ✨
💡 This premier regional networking platform is designed to bridge the potential between startups, ecosystem partners, investors, and support organizations. Our mission is to strengthen strategic networks and unlock new horizons for collaborative ventures across the region.
The forum is organized by Techo Startup Center (TSC) in collaboration with Startup Innovation Weekend 2026 by ICIA and Krya Global, serving as the Co-Host Country Partner.

#StartupEcosystemForum #SEAstartups #Regionalconnect #SIW2026 #StartupCambodia

👍1
[English Below]
💡 បើអាជីវកម្មរបស់យើងមិនមានអ្វីប្លែកពីគេទេ អតិថិជនច្បាស់ជាជ្រើសរើសផលិតផល ឬ សេវាកម្មដែលមានតម្លៃថោកជាង និង ស្គាល់ច្បាស់ជាង។
សិក្ខាសាលានេះនឹងជួយលោកអ្នកក្នុងការពង្រឹងគុណតម្លៃអាជីវកម្មឱ្យកាន់តែលេចធ្លោ និង បង្កើតឧត្តមភាពប្រកួតប្រជែង ដើម្បីទាក់ទាញចិត្តអតិថិជន។
📢 សូមស្វាគមន៍មកកាន់សិក្ខាសាលាលើកទី ២ នៃកម្មវិធី SparkMeet រដូវកាលទី៥ លើប្រធានបទ “ការកែលម្អគុណតម្លៃនៃអាជីវកម្ម៖ របៀបធ្វើឲ្យអាជីវកម្មរបស់អ្នកលេចធ្លោក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់”។
ក្នុងសិក្ខាសាលានេះ វាគ្មិនកិត្តិយសរបស់យើង លោក Wan Dazriq ជាសហគ្រិនប្រចាំការថ្នាក់អន្តរជាតិ (EiR) និង ជាអ្នកដឹកនាំដែលមានបទពិសោធន៍យ៉ាងសម្បូរបែប នឹងមកចែករំលែកចំណេះដឹងដ៏មានតម្លៃដល់អ្នកចូលរួមទាំងអស់។
សិក្ខាសាលានេះ គឺជាកិច្ចសហការរៀបចំរវាង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" រួមជាមួយនឹងកិច្ចសហការដោយ អង្គការស្វីសខន់ថាក់ តាមរយៈកម្មវិធី សហគ្រិនប្រចាំការ (EiR) ក្នុងកម្មវិធីពង្រឹងសហគ្រិនភាព និង នវានុវត្តន៍ នៃគម្រោងការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព និងការវិនិយោគ (3Ei) ដែលត្រូវបានផ្តល់មូលនិធិដោយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និង សហគ្រិនខ្មែរ (KE)។
✍️ចូលរួមដោយឥតគិតថ្លៃ៖ https://forms.gle/WyJpMX6Jt4GwAufb7
📆កាលបរិច្ឆេទ៖ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦, វេលាម៉ោង ១:៣០ ដល់ ៥:០០ រសៀល
📍ទីតាំង៖ ការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ", ជាន់ទី ១១ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច

💡 When customers cannot see the difference between your business and others; they would always choose products or services that are cheaper or more familiar; and that is exactly why our workshop focuses on equipping you with the knowledge to strengthen your business value proposition and be competitive in the markets.
📢 Join our 2nd Workshop of SparkMeet Season 5 on the topic of “Aligning Your Business Value Proposition: How to Stand Out in the Competitive Market”.
In this workshop, our distinguished guest speaker Mr. Wan Dazriq; an Entrepreneur-in-Residence (EiR) with deep expertise in entrepreneurship and innovation, will share his experiences and knowledge with participants.
This workshop is organized by Techo Startup Center in collaboration with Swisscontact Cambodia through Entrepreneur-in-Residence (EiR) initiative under the Strengthen Entrepreneurship and Innovation Pillar of the Enhancing Entrepreneurial Ecosystem and Investments (3Ei) program, an initiative that is co-financed by the Swiss Agency for Development and Cooperation (SDC), the Korea International Cooperation Agency (KOICA), and សហគ្រិនខ្មែរ Khmer Enterprise (KE).
This session is free and participants is selected based on first come first serve basis!
✍️ Register now to save your seat: https://forms.gle/WyJpMX6Jt4GwAufb7
📆 Date: Wednesday, 29th April 2026 from 1:30 PM – 5:00 PM
📍 Venue: Techo Startup Center Head Office, 11th floor of Business Development Center

#SparkMeetSeason5

❤1
[English Below]
🔹 អបអរសាទរ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ក្នុងការចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)!
គិតត្រឹមពេលនេះ, ថ្នាល CamDX មានសមាជិកមកពីវិស័យឯកជនសរុបចំនួន ៥៤ ស្ថាប័ន ព្រមទាំងស្ថាប័នបានដាក់ពាក្យស្នើសុំចូលជាសមាជិកថ្នាល CamDX ចំនួន ១០ ទៀត កំពុងធ្វើសន្ធានកម្ម (Processing Integration)។
👉 វិស័យឯកជនអាចធ្វើការស្នើសុំចូលជាសមាជិកថ្នាល CamDX តាមរយៈអនឡាញ ដោយចូលទៅកាន់ “ប្រព័ន្ធដាក់ពាក្យស្នើសុំចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)” តាមតំណ https://registration.camdx.gov.kh/login ដើម្បីបំពេញព័ត៌មាន។
👉 ព័ត៌មានលម្អិតពីដំណើរការនៃការដាក់ពាក្យ និង វីដេអូណែនាំអំពីរបៀបដាក់ពាក្យស្នើសុំចូលជាសមាជិកថ្នាល CamDX សូមចូលទៅកាន់គេហទំព័រ www.camdx.gov.kh និង អាចសាកសួរព័ត៌មានបន្ថែមតាមរយៈអ៊ីមែល camdx-info@techostartup.center ឬគេហទំព័រ www.camdigikey.gov.kh សម្រាប់ព័ត៌មានទាក់ទងនឹង CamDigiKey។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
🔹 Congratulations to KB DAEHAN SPECIALIZED BANK PLC. for becoming a member of Cambodia Data eXchange Platform (CamDX)!
To date, Cambodia Data eXchange Platform (CamDX) has a total of 54 members from the private sector, and the 10 institutions that applied for CamDX membership are in the integration process.
👉 Anyone from the private sector can apply for CamDX membership by visiting "The Application Process of Becoming a CamDX Member" at https://registration.camdx.gov.kh/login.
👉 To learn more about the application procedure and the guiding video on how to apply for a CamDX membership, please visit us at www.camdx.gov.kh or ask for more information at camdx-info@techostartup.center or visit www.camdigikey.gov.kh for information related to CamDigiKey.

❤4
🙏🏼🌟 ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ មមី អដ្ឋស័ក ព.ស. ២៥៦៩ - ២៥៧០ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" សូមគោរពជូនពរ និង ប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកជំទាវ ព្រមទាំងបុត្រ ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និង សុភមង្គលក្នុងក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ។ 🌟🙏🏼
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
❤2🥰1
🙏🏼🌷 ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ មមី អដ្ឋស័ក ព.ស. ២៥៦៩ - ២៥៧០, ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" សូមគោរពជូនពរ ឯកឧត្តមប្រធាន និង ឯកឧត្តម លោកជំទាវ លោក ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លា នូវសុខភាពល្អបរិបូរណ៍ សុខសុវត្ថិភាព និងសុភមង្គលគ្រប់ក្រុមគ្រួសារ។ 🌷🙏🏼