មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” - Techo Startup Center
15.1K subscribers
9.91K photos
22 videos
4 files
1.99K links
Official Techo Startup Center's Channel
Download Telegram
[English Below]
🔹 នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៦ នេះ លោកបណ្ឌិត ប៊ួយ រីណា ដែលជាអ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតជាន់ខ្ពស់ នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាភាក្សាជាក្រុម ក្រោមប្រធានបទ “ការលើកកម្ពស់នវានុវត្តន៍ឧស្សាហកម្មបញ្ញាសិប្បនិម្មិតសម្រាប់កម្ពុជា៖ ពីគោលនយោបាយទៅកាន់ការអនុវត្ត” ដែលមានការអញ្ជើញចូលរួមសម្របសម្រួលដោយឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី និង ជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌។

កម្មវិធីនេះគឺជាផ្នែកមួយនៃសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី “បញ្ញាសិប្បនិម្មិត៖ ការពង្រឹងនវានុវត្តន៍ សីលធម៌ និង បរិយាបន្ននៅកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ សហការជាមួយ UN-ESCAP ។

គោលបំណងសំខាន់នៃសិក្ខាសាលានេះរួមមាន៖
• ផ្សព្វផ្សាយលទ្ធផលសំខាន់ៗ និង ទិសដៅគោលនយោបាយយុទ្ធសាស្ត្រស្តីពីបញ្ញាសិប្បនិម្មិតនៅកម្ពុជា ។
• ពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា និង វិស័យឯកជន។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 On April 7, 2026, Dr. Rina Buoy, Senior AI Researcher at Techo Startup Center, participated as a panelist in the discussion on "Advancing AI Industrial Innovation for Cambodia: From Policy to Implementation," moderated by H.E. Prof. Chhem Kieth Rethy, Minister Attached to the Prime Minister and Chairman of the Economic, Social, and Cultural Council.

This session was part of the Dissemination Workshop on the report titled "Artificial Intelligence: Empowering Innovation, Ethics and Inclusion in Cambodia," organized by the Ministry of Industry, Science, Technology & Innovation in collaboration with UN-ESCAP.

Key objectives of the workshop included:
• Disseminating strategic policy directions and key findings on the AI landscape in Cambodia.
• Engaging stakeholders from academia, civil society, and the private sector to foster resource mobilization and AI-related initiatives.
🔵 Official social media channels: https://bit.ly/TSC_Social_Media
2
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ Tier IV Certification of Design Documents-TCDD ពី Uptime Institute។ សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានសុវត្ថិភាពខ្ពស់ និងមានស្ថិរភាព ដើម្បីគាំទ្រសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ការណ៍នេះបានធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លាយជាមជ្ឈមណ្ឌលទិន្នន័យដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រនេះ។
🔹 នារសៀលថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៦ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានរៀបចំប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គលទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ ម.ធ.ត. ដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និង បុគ្គលិកនៃម.ធ.ត.ទាំងអស់។ ទន្ទឹមនឹងនេះ ក្រុមការងារ ម.ធ.ត. ក៏បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្កើននូវភាពស្និទ្ធស្នាល និងសាមគ្គីភាព ក៏ដូចជាចូលរួមចំណែកថែរក្សា និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
3
[English Below]
🔹មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) មានសេចក្តីសោមនស្សក្នុងការណែនាំធុរកិច្ចថ្មី ទាំង ១២ ក្រុម ដែលបានសម្រាំងចូលកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល (DPA) រដូវកាលទី ៥ និង វីដេអូសង្ខេបស្តីពីសកម្មភាពក្នុងពិធីបើកដំណើរការជាផ្លូវការ។

📽 សូមទស្សនាវីដេអូសង្ខេបដើម្បីស្វែងយល់បន្ថែមអំពីក្រុមធុរកិច្ចថ្មីទាំងអស់គ្នា!

ជូនចំពោះស្ថាបនិកធុរកិច្ចថ្មី! 🚀 តើលោកអ្នកកំពុងស្វែងរកឱកាសដើម្បីពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើនដែរឬទេ? ប្រសិនបើលោកអ្នកចង់ក្លាយជាផ្នែកមួយនៃកម្មវិធីពន្លឿនអាជីវកម្មរបស់ ម.ធ.ត. នារដូវកាលក្រោយ, សូមពិនិត្យមើលព័ត៌មាននៅក្នុងប្រអប់មតិ (Comment) ខាងក្រោម! 👇

🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។ ​

🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹Techo Startup Center (TSC) is pleased to introduce the 12 startup teams officially selected for the Digital Platform Acceleration (DPA) Cohort 5, along with a highlight video from the official Launching Ceremony.

📽 Watch the highlight video to see what their startups are all about!

Calling all Startup Founders! 🚀 Are you looking to take your startup to the next level? If you want to be part of our next cohort, check out the comments below! 👇

🌱 DPA Cohort 5 is an acceleration program specifically designed to support early stage and operational stage startups that are developing digital solutions and platforms to address market gaps and challenges, especially the needs of MSMEs in Cambodia.​

🌐 For more information, please visit the official website: https://dpa.tsc.gov.kh/
🔵 Official social media channels: https://bit.ly/TSC_Social_Media
________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank​
#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram
👏2
Forwarded from BTV News
Media is too big
VIEW IN TELEGRAM
ឌីជីថលសម្រាប់ទាំងអស់គ្នា | D4ALL | មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” https://youtu.be/gQF16UNvtXA

វាគ្មិន៖ លោក សុខា ផានិត្យ អ្នកគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មី, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.)
អ្នកសម្របសម្រួល៖ កញ្ញា ស៊ូជីង
#BTVNews #BTVCambodia #D4ALL
Website | Facebook | Telegram | TikTok
[English Below]
គណៈប្រតិភូនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) រួមមានតំណាងភ្នាក់ងារអនុវត្តគម្រោង (NPEE), អង្គភាពគ្រប់គ្រងគម្រោង (PMU) និង សហគ្រិនដែលជាម្ចាស់ជ័យលាភីចំនួន ៣ រូប នៃកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី ៣ ដូចជា៖ ក្រុមហ៊ុន ANON (Cambodia), ក្រុមហ៊ុន SUDRAIN និង ក្រុមហ៊ុន Ecobatt Energy Investment International បានចូលរួមទិវាបច្ចេកវិទ្យាស្អាតឆ្នាំ ២០២៦, រៀបចំដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦ នៅរដ្ឋធានីវីយេន សាធារណរដ្ឋអូទ្រីស ។

🔹លោកស្រី ហ៊ុយ ចន្ថារី អ្នកគ្រប់គ្រងគម្រោង GCIP Cambodia នៃ ម.ធ.ត. ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសសម្រាប់កិច្ចពិភាក្សា ស្ដីពីបរិយាបន្នជាយុទ្ធសាស្ត្រឧស្សាហកម្ម​៖ តួអង្គមានឥទ្ធិពលក្នុងការផ្លាស់ប្តូរបៃតង និង កញ្ញា វន ថារី នាយិកាក្រុមហ៊ុន SUDRAIN ក៏បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា ដែលផ្តោតលើការចែករំលែកអំពីដំណើរចាប់ផ្ដើមសហគ្រាស រួមជាមួយនឹងម្ចាស់សហគ្រាសមកពីតំបន់ផ្សេងៗគ្នាដែលមានគោលដៅរួម ក្នុងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយអាកាសធាតុ និង បញ្ហាបរិស្ថានផងដែរ។

លើសពីនេះ គណៈប្រតិភូទាំង ៥ រូបបានបន្តចូលរួមក្នុងកិច្ចពិភាក្សាបន្ថែមទៀតយ៉ាងសកម្ម ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹងថ្មីៗ និង ឧត្តមានុវត្តន៍ ជាមួយតួអង្គជាច្រើន និង ពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

Delegates from the Techo Startup Center (TSC), including representatives of the National Project Executing Entity (NPEE), Project Management Unit (PMU), and founders of the three winning SMEs from the GCIP Cambodia Accelerator Program Cohort 3 namely ANON Cambodia, SUDRIAN, and ECOBATT ENERGY INVESTMENT INTERNATIONAL, are attending Cleantech Days 2026, organized by the United Nations Industrial Development Organization (UNIDO) in Vienna, Austria, from 7 to 10 April 2026.

🔹Ms. Huy Chanthary, Project Team Leader of the GCIP Cambodia project at TSC, was invited as a guest speaker for the panel discussion on the Inclusion as Industrial Strategy: Who Powers the Green Transition, and Ms. Vorn Thary, CEO of SUDRIAN, was invited to join the Introductory Session, a conversational arrangement featuring inspiring stories from entrepreneurs across different regions who share the common goal of developing innovative solutions to respond to climate and environmental challenges.

Furthermore, the five delegates continued to actively take part in other panel discussions to exchange experiences, knowledge, and best practices with key actors and relevant stakeholders across the ecosystem.
🔵 Official social media channels: https://bit.ly/TSC_Social_Media
#CLEANTECH #DAYS #GCIPCAMBODIA #CAMBODIA #UNIDO #GEF #Techostartupcenter #Cleantech #startups #SMEs
2