មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” - Techo Startup Center
15.1K subscribers
9.89K photos
22 videos
4 files
1.99K links
Official Techo Startup Center's Channel
Download Telegram
នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បាចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ «ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ៖ ទិដ្ឋភាពនវានុវត្តន៍នៅកម្ពុជា និង មាគ៌ាគោលនយោបាយឆ្ពោះទៅកាន់សេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍» ក្នុង "ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤" នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមអញ្ជើញសាធារណជនទាំងអស់ ចូលទស្សនាស្ដង់របស់ពួកយើង ដើម្បីស្វែងយល់បន្ថែមអំពីអនាគតនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា!

🗓កាលបរិច្ឆេទ៖ ថ្ងៃទី២៦ - ២៨ ខែមីនា ឆ្នាំ២០២៦
📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ

#MEF #DEBC #STIDay2026 #InnovationForNationalAdvancement #DigitalEconomy #Cambodia #ករសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ #គណៈ​កម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល
🙏1
[English Below]
🔹 នាព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត តាំង ងួនលី, នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាជជែកពិភាក្សា ក្រោមប្រធានបទទី ៣៖ “ការពង្រីកវិសាលភាពនវនុវត្ដន៍៖ សហគ្រិនភាព ការវិនិយោគ និងអនាគតនៃធុរកិច្ចថ្មីនៅកម្ពុជា” ក្នុង “ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

🔹 On the morning of March 27, 2026, H.E. Dr. Taing Nguonly, Executive Director of Techo Startup Center (TSC), was invited as a panelist on a panel discussion under the third topic "Scaling Innovation: Entrepreneurship, Investment, and Cambodia's Startup Future" at the "4th National Day of Science, Technology & Innovation" at the Koh Pich Convention & Exhibition Center.
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
2
💡 ភ្ជាប់ទំនាក់ទំនង និង ផ្តល់ក្តីស្រឡាញ់ដល់មនុស្សវ័យចំណាស់ជាមួយ Hasu! 👵👴💖

📦 នៅក្នុងវគ្គទី ១ នៃកម្មវិធី Startup Unboxing រដូវកាលទី ៥ នេះ យើងសូមណែនាំកម្មវិធីទូរស័ព្ទដៃ Hasu ដែលជាដំណោះស្រាយដ៏ឆ្លាតវៃ ក្នុងការថែទាំសុខភាពផ្លូវចិត្ត និង កាត់បន្ថយភាពឯកោរបស់មនុស្សវ័យចំណាស់។

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
#StartupUnboxing #Startup #StartupEcosystem #Hasu
💡 Connect and share love with our seniors with Hasu! 👵👴💖

📦 In Episode 1 of Startup Unboxing Season 5, we introduce the Hasu app an innovative solution dedicated to enhancing mental well-being and reducing feelings of isolation among the elderly.

🔵 Follow our social media channels: https://bit.ly/TSC_Social_Media
#StartupUnboxing #Startup #StartupEcosystem #Hasu
5
[English Below]​
🔹 ពិធីបើកដំណើរការជាផ្លូវការនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៥ បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្នាក់ការកណ្ដាលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) ក៏ដូចជាការចូលរួមពីតំណាងមកពីសហគ្រិនខ្មែរ, ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA), ក្រុមធុរកិច្ចថ្មី, សហគ្រិន, នវានុវត្តជន, ស្ថាប័នដៃគូ, ​​អ្នកសារព័ត៌មាន និង ភ្ញៀវកិត្តិយសជាច្រើនទៀតក្នុងប្រព័ន្ធអេកូឡូស៊ី។ 🎉🚀

🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។ ​

🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🔹 The Official Launching Ceremony of the Digital Platform Accelerator (DPA) Cohort 5 was successfully held on the morning of March 30, 2026, at Techo Startup Center (TSC) headquarters. 🎉

The event was presided over by H.E. Dr. Taing Nguonly, Executive Director of Techo Startup Center, and also attended by representatives from Khmer Enterprise, ABA Bank, startups, innovators, partner organizations, news reporters, and many distinguished guests from the startup ecosystem. 🤝🚀

🌱 DPA Cohort 5 is an acceleration program specifically designed to support early stage and operational stage startups that are developing digital solutions and platforms to address market gaps and challenges, especially the needs of MSMEs in Cambodia.​

🌐 For more information, please visit the official website: https://dpa.tsc.gov.kh/
🔵 Official social media channels: https://bit.ly/TSC_Social_Media
_________________​
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង Techo Startup Center ​
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise ​
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank​
#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram