[English Below]
🔹 នាព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានអញ្ជើញជាអធិបតីក្នុងការបើកវគ្គចាប់យកឌីជីថល ស្ដីពី «បរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល៖ ទំនើបកម្មក្នុងខ្សែច្រវាក់តម្លៃឱសថស្ថាននៅកម្ពុជា»។
💠 គោលបំណងសំខាន់នៃវគ្គចាប់យកឌីជីថលនេះគឺ ការរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការជំរុញសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង និង ធានាថាធនធានសុខាភិបាលត្រូវបានប្រើប្រាស់ចំគោលដៅ និង មានប្រសិទ្ធភាពខ្ពស់បំផុត។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
🔹 On the morning of March, 20th 2026, H.E. Dr. Taing Nguonly, Executive Director of Techo Startup Center, presided over the opening of the Digital Adoption program on “Digital Transformation of Healthcare: Modernizing the Pharmaceutical Value Chain in Cambodia”.
💠 The primary objective of this Digital Adoption program is to contribute to the enhancement of public well-being in alignment with the Pentagonal Strategy – Phase 1 of the Royal Government of Cambodia’s 7th Legislature, by leveraging digital technology to improve healthcare services and ensure that healthcare resources are targeted effectively and utilized with maximum efficiency.
🔵 Official social media channels: https://bit.ly/TSC_Social_Media
⚙️ រៀបចំដោយ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ"Techo Startup Center, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance
⚙️ គាំទ្រថវិកាដោយ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund
⚙️ សហការរៀបចំជាមួយ៖ PillTech Solutions Co., LTD., Business Development Center
⚙️ គាំទ្រដោយ៖ គណៈឱសថការីកម្ពុជា Pharmacy Council of Cambodia

🙏1
[English Below]
🔹 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយសរបស់យើង លោក Sathis Manoharen ដែលជាសហគ្រិនប្រចាំការ (EiR) សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង និង បទពិសោធន៍ក្នុងសិក្ខាសាលាលើកទី ១ នៃកម្មវិធី SparkMeet រដូវកាលទី ៥ ក្រោមប្រធានបទ «ការបង្កើតបទបង្ហាញទាក់ទាញអ្នកវិនិយោគ និង ការរចនា Pitch Deck» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៦។
សិក្ខាសាលានេះ គឺជាកិច្ចសហការរៀបចំរវាង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ជាមួយនឹងអង្គការស្វីសខន់ថាក់ តាមរយៈកម្មវិធី សហគ្រិនប្រចាំការ (EiR) ក្នុងកម្មវិធីពង្រឹងសហគ្រិនភាព និង នវានុវត្តន៍ នៃគម្រោងការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព និងការវិនិយោគ (3Ei) ដែលត្រូវបានផ្តល់មូលនិធិដោយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និង សហគ្រិនខ្មែរ (KE)។
🔉 SparkMeet គឺជាកម្មវិធីសហគមន៍ ដែលមានគោលបំណងបង្កើតការជួបជុំរវាងនិស្សិត ស្ថាបនិកធុរកិច្ចថ្មី អ្នកចូលចិត្តបច្ចេកវិទ្យា និង ភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធន៍ ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងរវាងគ្នា។

🔹 We would like to express our deepest gratitude to our distinguished speaker, Mr. Sathis Manoharen, the Entrepreneur-in-Residence (EiR), for dedicating his valuable time to share his knowledge and experience during the first workshop of SparkMeet Season 5, under the topic “Investor Storytelling & Pitch Deck Design", held on March 20, 2026.
This workshop is organized by Techo Startup Center in collaboration with Swisscontact Cambodia through Entrepreneur-in-Residence (EiR) initiative under the Strengthen Entrepreneurship and Innovation Pillar of the Enhancing Entrepreneurial Ecosystem and Investments (3Ei) program, an initiative that is co-financed by the Swiss Agency for Development and Cooperation (SDC), the Korea International Cooperation Agency (KOICA), and Khmer Enterprise (KE).
🔉 SparkMeet is a community program with the aim of bringing together startup founders, tech enthusiasts, aspiring entrepreneurs, and relevant stakeholders to share useful knowledges and experiences in building startups and to connect with one another.

#SparkMeet #SparkMeetSeason5

❤3
[English Below]
🔹 សូមសាធារណជន និង អ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថានៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៦, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) នឹងប្រារព្ធពិធីបើកកម្មវិធីជាផ្លូវការ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ៥ នៅឯទីស្នាក់ការកណ្តាលរបស់ ម.ធ.ត.។ 🎉
ពិធីនេះក៏នឹងមានការផ្សាយផ្ទាល់លើគេហទំព័រហ្វេសប៊ុក និង ឆានែលតេឡេក្រាមផ្លូវការរបស់ ម.ធ.ត. ចាប់ពីម៉ោង ៨:៣០ ព្រឹកតទៅផងដែរ។ 📺📱
🌟 ដូច្នេះសូមធ្វើការតាមដានកុំបីខកខានដើម្បីទទួលជ្រាបពីព័ត៌មានទាក់ទងនឹងកម្មវិធីនារដូវកាលថ្មីនេះ, ការស្គាល់ពីក្រុមធុរកិច្ចថ្មី, និងការទទួលបានការចែករំលែកពីតំណាងជ័យលាភីកាលពីរដូវកាលមុន។ 🚀
🌱 DPA រដូវកាលទី ៥ គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មីក្នុងដំណាក់កាលចាប់ផ្តើមប្រតិបត្តិ និង ដំណាក់កាលកំពុងប្រតិបត្តិ ដែលមានដំណោះស្រាយឌីជីថល ជាពិសេសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) នៅកម្ពុជា។
🌐 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ https://dpa.tsc.gov.kh/

🔹 Techo Startup Center (TSC) would like to inform the public and medias that on March 30, 2026, TSC will officially host the Launching Ceremony of Digital Platform Accelerator (DPA) Cohort 5 at our headquarter. 🎉
This event will also be live-streamed on TSC’s official Facebook page and Telegram channel starting from 8:30 AM. 📺📱
🌟 Please stay tuned to learn more about what's new in this cohort, get to know the participating startups, and hear insights shared by representatives of previous cohort winners. 🚀
🌐 For more information, please visit the official website: https://dpa.tsc.gov.kh/

_________________
អ្នករៀបចំកម្មវិធី/ Organizers: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance និង Techo Startup Center
ដៃគូសហការរៀបចំកម្មវិធី/ Co-organizers: ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation និង សហគ្រិនខ្មែរ Khmer Enterprise
ដៃគូឧបត្ថម្ភធំ/ Diamond Sponsor: ABA Bank
#DigitalPlatformAccelerator #DPACohort5 #StartupAcceleration #StartupCambodia #Entrepreneurship #MSMEs #InnovationProgram #LaunchingCeremony

❤2
[English Below]
🔹 នាថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៦ នេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានបន្តកិច្ចសហការយ៉ាងជិតស្និទជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ (ក.ស.វ.) ក្នុងវគ្គបណ្តុះបណ្តាលលើកទី៣ ក្រោមប្រធានបទ “ឧបករណ៍ AI សម្រាប់បង្កើនផលិតភាពការងារ”។
នៅក្នុងវគ្គទី៣ នេះ លោកបណ្ឌិត ប៊ួយ រីណា និង លោក ចិន្តា សុវិសាល ដែលជាអ្នកស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិតអនុវត្តនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានវិលត្រឡប់មកធ្វើជាគ្រូឧទ្ទេស ដើម្បីបន្តពង្រឹង និង ពង្រីកសមត្ថភាពដល់មន្ត្រីរាជការនៅទីស្តីការគណៈរដ្ឋមន្ត្រី។
ចំណុចសំខាន់ៗនៃវគ្គបណ្តុះបណ្តាលលើកទី៣ រួមមាន៖
• ការអនុវត្តស៊ីជម្រៅ៖ បង្ហាញពីរបៀបប្រើប្រាស់ឧបករណ៍ AI ទំនើបៗ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញក្នុងកិច្ចការរដ្ឋបាលប្រចាំថ្ងៃ។
• បង្កើនប្រសិទ្ធភាពការងារ៖ ការទាញយកអត្ថប្រយោជន៍ពី AI ដើម្បីកាត់បន្ថយពេលវេលា និង បង្កើនគុណភាពការងារឱ្យស្របតាមស្តង់ដារឌីជីថល។
• យុទ្ធសាស្ត្រឌីជីថល៖ ការត្រៀមលក្ខណៈឱ្យកាន់តែប្រសើរសម្រាប់រដ្ឋបាលសាធារណៈឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media
🔹 On March 24, 2026, the Techo Startup Center (TSC) and the Economic, Social, and Cultural Council (ECOSOCC) successfully conducted the 3rd Round of the workshop series: "AI Productivity Tools for Work."
Following the success of the previous sessions, Dr. Buoy Rina and Mr. Chenda Sovisal, Applied AI Researchers from TSC, returned as expert trainers at the Office of the Council of Ministers (OCM). This third installment continues the mission of upskilling government officials to master cutting-edge technology for public service excellence.
Key Highlights of the 3rd Workshop Round:
• Advanced Practical Application: Deep diving into sophisticated AI tools to simplify complex daily administrative tasks.
• Operational Efficiency: Leveraging AI to maximize productivity, reduce processing time, and ensure standardized digital outputs.
• Digital Transformation: Strengthening the foundation for a digital public administration in alignment with the Royal Government of Cambodia's Pentagonal Strategy.

❤1