ប្រព័ន្ធនីតិវិធីព្រហ្មទណ្ឌកម្ពុជា បានផ្ដល់សិទ្ធិអំណាចផ្ដាច់មុខដល់ចៅក្រមស៊ើបសួរក្នុងការសម្រេចអំពីការឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទនៅដំណាក់កាលស៊ើបសួរ។ ក្រោយពេលស្ដាប់ការអះអាង ក៏ដូចជាការលើកឡើងពីមូលដ្ឋានគតិយុត្តនានារបស់ភាគីនៅក្នុងកិច្ចពិភាក្សាដេញដោលចំពោះមុខ ប្រសិនបើចៅក្រមស៊ើបសួរយល់ឃើញថា ត្រូវឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ចៅក្រមស៊ើបសួរត្រូវចេញដីកាសម្រចឃុំខ្លួនបណ្ដោះអាសន្ន ដោយមានសំអាងហេតុ និងដីកាបង្គាប់ឱ្យឃុំខ្លួន ដើម្បីបញ្ជា និងបង្គាប់ទៅប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ឱ្យទទួលយកជនត្រូវចោទមកឃុំឃាំង។ ដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ត្រូវជូនដំណឹងភ្លាមដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ។
បន្ទាប់ពីបញ្ចប់ការពិភាក្សាដេញដោលចំពោះមុខរួច ចៅក្រមស៊ើបសួរត្រូវធ្វើការសម្រេចសេចក្ដី មួយ ដោយសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ឬមិនសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន។ ក្នុងករណីចៅក្រមស៊ើបសួរ បានទទួលបណ្ដឹងតាមសេចក្ដីសន្និដ្ឋានរបស់ព្រះរាជអាជ្ញាដែលបា ន ស្នើសុំឱ្យឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទនោះ មិនព្រមធ្វើតាមការសុំឱ្យឃុំខ្លួននោះទេ ចៅក្រមស៊ើបសួរត្រូវចេញក្នុងរយៈពេល៥ (ប្រាំ) ថ្ងៃ នូវដីកាសម្រេចមិនឃុំខ្លួនបណ្ដោះអាសន្ន ដោយមិនចាំបាច់មានសំអាងហេតុទេ។ ដីកានេះ ត្រូវជូនដំណឹងជាបន្ទាន់ដល់អ្នកប្ដឹងសុំ។ ប្រសិន បើចៅក្រមស៊ើបសួរមិនបានសម្រេចនៅក្នុងរយៈពេល៥ (ប្រាំ) ថ្ងៃ ព្រះរាជអាជ្ញាអាចធ្វើពាក្យប្ដឹងទៅសភាស៊ើបសួរ ដែលនឹងត្រូវសម្រេចជំនួសចៅក្រមស៊ើបសួរ។ ដោយឡែក នៅក្នុងករណីដែលចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ដោយគំនិតផ្ដើមរបស់ខ្លួនផ្ទាល់ ឬតាមសេចក្ដីសន្និដ្ឋាន របស់ព្រះរាជអាជ្ញា ត្រូវជូនដំណឹងដល់ជនត្រូវចោទ និងទទួលការកត់សម្គាល់របស់ជនត្រូវចោទ ហើយចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ន តាមដីកាសម្រេចដោយមានសំអាងហេតុ និងចៅក្រមស៊ើបសួរត្រូវចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នមួយទៀត ដើម្បីឱ្យប្រធានពន្ធនាគារ ឬ មណ្ឌលឃុំខ្លួនទទួល និងឃុំខ្លួនជនត្រូវចោទ។

Forwarded from ក្រសួងយុត្តិធម៌-Ministry of Justice
អំណាចមេបាក្នុងករណីលែងលះ.pdf
110.4 MB
អត្ថបទស្រាវជ្រាវ និងវិភាគ «អំណាចមេបាក្រោយពេលលែងលះ»
រៀបចំដោយលោកស្រី ថ្លាង ផាណែត ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឹ ក្រោមការណែនាំ និងតម្រង់ទិសដោយ ឯកឧត្តម ញាន វណ្ណៈ រដ្ឋលេខាធិការ
និងជានាយក ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
អត្ថបទដកស្រង់ពីព្រឹត្តិបត្រច្បាប់ និងយុត្តិធម៌ លេខ៤

យើងមានជម្រើសពីរ
ពេលភ្ញាក់ព្រឹកព្រលឹម ៖ បិទភ្នែកហើយគេងវិញដើម្បីបន្តសុបិន ឬងើបពីគ្រែដើម្បីទៅប្រឹងប្រែងធ្វើឱ្យសុបិនក្លាយជាការពិត…
Crédit : Jean François Tain