បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា
នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនៃជំនួបនេះ លោក MARN Ki-jeong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍភាពរបស់វេទិកាសម្ព័ន្ធឧស្សាហ៍កម្ម ដោយបានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណជា៤០ ដែលបាននិងកំពុងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀតមានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា វេទិកាសម្ព័ន្ធឧស្សាហកម្ម គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន ហើយវេទិកានេះនឹងជាឱកាសសម្រាប់ការស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយ និងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ដែលមានបណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធនេះបាននិងកំពុងមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា និងបង្ហាញនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនផ្សេងទៀតនៃសម្ព័ន្ធឧស្សាហកម្មដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិគាំទ្រដល់ការវិនិយោគ តាមរយៈការធានានូវបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែង ដូចជាការដាក់ឱ្យអនុវត្តច្បាប់ថ្មីស្ដីពីវិនិយោគ ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន១,៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។
មុននឹងបញ្ចប់ សម្ដេចធិបតីបានសម្តែងនូវការស្វាគមន៍ចំពោះការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅរាជធានី ភ្នំពេញក្នុងខែវិច្ឆិកាខាងមុខនេះ និងបានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅសាធារដ្ឋកូរ៉េ និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ ៕
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ពិធីប្រគល់-ទទួលថវិកាគាំទ្រដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ជាមួយសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដឹកនាំដោយ លោកអ្នកឧកញ៉ា ពុង ឃាវ សែ នៅវិមានសន្តិភាព។
រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី២៧ កញ្ញា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី២៧ កញ្ញា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
កម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ” បានដើរតួជាវេទិកាមួយបន្ថែមទៀត សម្រាប់ញាតិមិត្តបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន បានឈ្វេងយល់ និងចូលរួមវេចនំអន្សម និងនំខ្មែរផ្សេងៗទៀត។ កម្មវិធីនេះ មិនត្រឹមតែជាការបង្កើនបរិយាយកាសនៃការជួបជុំប្រកបដោយ ស្នាមញញឹម មោទនភាព និង ក្ដីស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាវេទិកាសម្រាប់ចូលរួមបន្តថែរក្សាកេរដំណែលពីដូនតារបស់យើងតាមរយៈការស្វែងយល់ ប្រតិបត្តិ អភិរក្ស និងអភិវឌ្ឍ។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ដោយពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ
នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកតី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់ឯកឧត្តមនាយករដ្ឋមន្ត្រីចំពោះសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។
សម្ដេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។
ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាផងដែរ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ និងសន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។
ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រឹកថ្ងៃពុធ ទី៩ តុលា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រឹកថ្ងៃពុធ ទី៩ តុលា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ លោកជំទាវ ផែថងថាន ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ។
ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ល្ងាចថ្ងៃពុធ ទី៩ តុលា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ល្ងាចថ្ងៃពុធ ទី៩ តុលា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ លោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារ Asian Infrastructure investment ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ល្ងាចថ្ងៃពុធ ទី៩ តុលា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ល្ងាចថ្ងៃពុធ ទី៩ តុលា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ
ជួបជាមួយ លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ យប់ថ្ងៃព្រហស្បតិ៍ ទី១០ តុលា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
ជួបជាមួយ លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ យប់ថ្ងៃព្រហស្បតិ៍ ទី១០ តុលា ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឆ្លៀតពេលដ៏មមាញឹកជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្ស នៅសហគមន៍ស្ទឹងមានជ័យ
នាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ពិសារអាហារសាមគ្គីជាមួយ លោកតា លោកយាយ និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ប្រមាណជិត ១០០០ នាក់ នៅសាលាមត្តេយ្យយ៉ូស ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងដំណើរចុះសួរសុខទុក្ខដោយឥតព្រៀងទុកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍សំណេះសំណាលជាមួយលោកតាលោកយាយ និងសិស្សានុសិស្សនៃអង្គការទាំង២ ប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងបានសន្យាថានឹងរៀបចំដំណើរកម្សាន្តជូនលោកតាលោកយាយទៅកម្សាន្តនៅភ្នំគូលេន ខេត្តសៀមរាប នាពេលខាងមុខនេះ ។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចបវរធិបតី បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោក ស្កុត នីសិន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) និងលោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ នាយិកាគ្រប់គ្រងនៃអង្គការស្នាមញញឹមនៃកុមារ (PSE) ដែលកន្លងមកអង្គការទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងចូលរួមលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ជាពិសេស បានផ្ដល់ការអប់រំដល់កូនៗរបស់ពួកគាត់តាំងពីថ្នាក់បឋមសិស្សរហូតដល់ឧត្តមសិក្សា និងអ្នកខ្លះមានសមត្ថភាពទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅក្រៅប្រទេសថែមទៀត ។ ជាមួយគ្នានេះ សម្ដេច ក៏បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សនៃអង្គការទាំងពីរ ដើម្បីបានសិក្សានៅតាមសាកលវិទ្យាល័យនានា នៅក្នុងប្រទេស និងអាហារូបករណ៍នៅប្រទេសចិនផងដែរ ។
ក្នុងឱកាសនោះ លោក ស្កុត នីសុន ប្រធានអង្គការមូលនិធិកុមារកម្ពុជា (CCF) បានបង្ហាញចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបាន និងបន្តជួយឧបត្ថម្ភគាំទ្រដល់បេសកកម្មរបស់អង្គការមនុស្សធម៌របស់លោកអស់រយៈពេលជាង ១០ ឆ្នាំ មកនេះ ។ ទន្ទឹមនេះ លោក ស្តុត នីសុន ក៏បានធ្វើសេចក្ដីរាយការណ៍សំខាន់ៗអំពីសមិទ្ធផលជាង ២០ ឆ្នាំ របស់អង្គការនៅលើទឹកដីកម្ពុជាក្នុងសហគមន៍ស្ទឹងមានជ័យ ដោយបានជួយគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ តាមរយៈការគាំទ្រសហគមន៍ កម្មវិធីថែទាំសុខភាព និងកម្មវិធីអប់រំ ក្នុងនោះមានសិស្សកំពុងសិក្សាចំនួនសរុបប្រមាណ ១.៨០០ នាក់ ដោយសិស្សកំពុងសិក្សានៅសាកលវិទ្យាល័យមានចំនួន ១៨៥ នាក់ នៅទារកដ្ឋាន និងមតេយ្យសិក្សា ១៤០ នាក់ ។
លោកតា លោកយាយ សិស្សានុសិស្សទាំងអស់ បានបង្ហាញក្ដីរំភើប និងសប្បាយរីករាយឥតឧបមា ដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានផ្ដល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកពីការងារចុះជួបណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគ្នា ព្រមទាំងបានថ្លែងអំណរគុណដល់សម្ដេច និងលោកជំទាវ ក៏ដូចជាអង្គការមូលនិធិកុមារកម្ពុជា (CCF) និងសិស្សានុសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងការសិក្សារបស់ក្មេងៗក្នុងសហគមន៍នេះ។
ជាចុងក្រោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានផ្ដល់អំណោយជូនលោកតា លោកយាយ អង្គការទាំងពីរ និងសិស្សានុសិស្សមានទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ជាច្រើនសម្រាប់បំពេញតម្រូវការទទួលទានប្រចាំថ្ងៃ៕

កម្រងរូបភាព សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលកំពុងហាត់សមត្រៀមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ នៅថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ កាលពីរសៀលថ្ងៃពុធ ទី១៦ តុលា ២០២៤កន្លងទៅ។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
សម្តេចបវធិបតី ហ៊ុន ម៉ាណែត៖ ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមាន ការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាពនៃសន្តិសុខសង្គម និងចូលរួមកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅទូទាំងប្រទេស
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី អបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។ គម្រោងនេះ ត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ដោយបានបង្កើតបាននូវសមិទ្ធផលដ៏មានតម្លៃជាច្រើនសរុប ២៧ គ្រឹះស្ថានសិក្សា ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានប្រើប្រាស់ថវិកាសរុបប្រមាណជាង ២២,៥ លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណ ២០,៥ លានដុល្លារអាមេរិក ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ២ លានដុល្លារអាមេរិក។
ក្នុងពិធីដ៏មហោទ្បារិក សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់រដ្ឋាភិបាលចិន និងប្រជាជនចិន ដែលតែងតែគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ខ្ពស់ សម្រាប់កិច្ចអភិវឌ្ឍកម្ពុជា ជាពិសេសរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់វិស័យអប់រំនៅកម្ពុជា។
ក្រោមបរិយាកាសដ៏រីករាយ ជាមួយនឹងសមិទ្ធផលថ្មីបន្ថែមទៀតក្នុងវិស័យអប់រំនាឱកាសនោះ សម្តេចបវរធិបតី បានថ្លែងថាការកសាងប្រទេស គឺផ្តើមចេញពីការកសាងធនធានមនុស្ស ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ បានកំណត់យកកត្តាមនុស្សអាទិភាពទី១។ ជាក់ស្តែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាលបានបន្តផ្តោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស និងបានបន្ថែមមុំថ្មីមួយគឺ ”បច្ចេកវិទ្យា” ដើម្បីឱ្យស្របទៅនឹងការវិវត្ត ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។
សម្តេចបវរធិបតី បានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍធនធានមនុស្សនេះហើយ ដែលធ្វើឱ្យកម្ពុជាមានភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ ជាក់ស្តែងមកដល់ពេលនេះ កូនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងសមិទ្ធផលនានាជាច្រើនទូទាំងប្រទេស។ អ្វីៗទាំងនេះ គឺផ្តើមចេញពីទស្សនៈ ”បង្កើត ពង្រីក និងពង្រឹង” ឱកាសអប់រំ ដែលសំដៅធ្វើយ៉ាងណា បង្កើតបរិស្ថានដែលអាចធានាបាននូវការបង្កើតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមទាំងការបង្កើតសាលារៀន និងបង្កើនលទ្ធភាពឱ្យកូនចៅប្រជាពលរដ្ឋមានលទ្ធភាពចូលរៀន។ ជាមួយគ្នានេះរាជរដ្ឋាភិបាល បានខិតខំកសាង និងកែលំអហេដ្ឋារចនាសម្ព័ន្ធអប់រំ ឱ្យកាន់តែល្អប្រសើរ ដោយមានការពង្រីកសាលាបន្ថែមកាន់តែច្រើនទៅដល់មូលដ្ឋាន និងពង្រឹងគុណភាពអប់រំ តាមរយៈការដាក់ចេញកម្មវិធីសិក្សា និងការបំពាក់បរិក្ខារសិក្សាកាន់តែទំនើប។
មុននឹងបញ្ចប់ សម្តេចបវរធិបតី បានថ្លែងអំណរគុណប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងប្រទេសឱ្យមានការរីកចម្រើនគ្រប់វិស័យ។ សម្តេចបវរធិបតីបានថ្លែងថា ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមានការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាពនៃសន្តិសុខសង្គម និងចូលរួមក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅទូទាំងប្រទេស៕

Media is too big
VIEW IN TELEGRAM
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Datuk Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zohari
bin Tun Datuk Abang Haji Openg ប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី៧ ធ្នូ ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
bin Tun Datuk Abang Haji Openg ប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី៧ ធ្នូ ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃ១៩-២១ ខែធ្នូ ឆ្នាំ២០២៤។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ធ្នូ ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ធ្នូ ២០២៤
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
"សាទរកម្ពុជា" គ្រោងនឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង។
សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌ និងប្រពៃណីយ៉ាងផូរផង់របស់កម្ពុជា។
តួយ៉ាងនៅថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ សូមបងប្អូន អ៊ំពូមីង តាយាយ អញ្ជើញទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើន ដែលក្រុមការងារយុវជនបានត្រៀមលក្ខណៈ រៀបចំ និងហាត់សមយ៉ាងសកម្ម ដើម្បីនឹងបង្ហាញជូនសាធារណៈជនអំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។
សាទរកម្ពុជា ត្រូវបានក្រុមការងាររៀបចំយ៉ាងយកចិត្តទុកដាក់ និងជិតរួចរាល់ ១០០% ដើម្បីនឹងដាក់ដំណើរការជូនបងប្អូន អ៊ំពូមីង តាយាយទៅទស្សនាកំសាន្ត រីករាយជាមួយមហាគ្រួសារខ្មែរនាថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ហើយត្រៀមរាប់ថយក្រោយឆ្លងឆ្នាំថ្មី ២០២៥ ផងដែរ។

ឯកឧត្តម ប៉ែន បូណា៖ គ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាមនិងរបបប្រល័យពូជសាសន៍ទៀតឡើយ!
...............
ពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។
ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញនិងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាពនិងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន។
ខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា អ្នកឈរជារបងការពារសុខសន្តិភាពនេះឱ្យបានគង់វង្ស គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន រួមទាំងថ្នាក់ដឹកនាំដទៃទៀត ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋខ្មែរ។
សុខសន្តិភាពរយៈពេល ២៦ឆ្នាំ កន្លងទៅនេះគឺជាគ្រឹះនៃការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនមិនធ្លាប់មានពីអតីតកាល ហើយដែលខ្មែរគ្រប់គ្នាបាននិងកំពុងទទួលផលពីសុខសន្តិភាពជារៀងរាល់ថ្ងៃ។ នរណាក៏ដោយឱ្យតែមានឈាមជ័រជាខ្មែរសុទ្ធតែជាសាក្សីនៃការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយនៅកម្ពុជាទាំងនយោបាយ សង្គម សេដ្ឋកិច្ច ទាំងរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន។
ប៉ុន្តែ នៅមានសភាវដ៏អាក្រក់មួយដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលដើរតួជាអ្នកគំរាមកំហែងសុខសន្តិភាពនិងចង់អូសទាញប្រទេសទៅរកអតីតកាលវិញតាមរយៈចលនាបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់។ កាលពីមុន ពួកគេប្រើមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌ដោយមិនចេញមុខ ហើយតែងចោទប្រកាន់ចំណាត់ការប្រឆាំងបដិវត្តន៍ពណ៌ថាជាការលាបពណ៌។ ប៉ុន្តែ ពេលនេះ ពួកគេបានចេញមុខជាចំហដោយមានទាំងប្រព័ន្ធឃោសនាជ្រុលនិយមមួយចំនួនជួយបន្ទរផង។ នេះសបញ្ជាក់ថា ចំណាត់ការនានារបស់រាជរដ្ឋាភិបាលទៅលើក្រុមចលនាបដិវត្តន៍ពណ៌នេះពិតជាត្រឹមត្រូវ។
ចលនាបដិវត្តន៍ពណ៌គឺជាចលនាប្រឆាំងនឹងច្បាប់រដ្ឋ ប្រឆាំងរបបប្រជាធិបតេយ្យសេរីពហុបក្ស ប្រឆាំងសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បទពិសោធរបស់ពិភពលោកបង្ហាញច្បាស់ថា គ្មានចលនាបដិវត្តន៍ពណ៌ណាមួយអាចនាំប្រទេសទៅរកស្ថានភាពល្អប្រសើរជាងមុនឡើយ ក្រៅពីការរុញច្រានប្រទេសទៅរកភ្លើងសង្គ្រាមដ៏វិនាសហិនហោចរកទីបំផុតគ្មាន។
ដូច្នេះ មានហេតុផលគ្រប់គ្រាន់ដែលប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីប្រឆាំងដាច់ខាតចំពោះចលនាឧទ្ទាមក្រៅច្បាប់ដ៏លេលានេះដើម្បីការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយពីព្រោះគ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាមនិងរបបប្រល័យពូជសាសន៍ទៀតឡើយ៕

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។
គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង ។
ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ ។ ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១២កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង រួចបន្តចូលក្នុងប្រឡាយជើងក្អែបដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែតែម្ដង ។
ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក បង្កេីតឡេីងដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ព្រមទាំងមានការចូលរួមយ៉ាងទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ។
សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានអនុវត្តនៅខេត្តចំនួន ៣ រួមមាន៖ ១/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធវត្តថ្មី ប្រព័ន្ធវត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង និងប្រព័ន្ធចារ ១, ទី២/ ខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធអង្គរអង្គ អន្លុងរាជ ពាមរ តាហែល និងដីក្រហម, ទី៣/ ខេត្តកណ្តាល មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ២ប្រព័ន្ធ គឺប្រព័ន្ធសំបួរ និងចារ២ ដែលមានផ្ទៃដីសរុបប្រមាណ ១ម៉ឺនហិចតា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន
ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន មានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន ។
រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន ហ្វីលីពីន និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ។
សាធារណរដ្ឋហ្វីលីពីន រសៀលថ្ងៃចន្ទ ទី១០ កុម្ភៈ ២០២៥
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន មានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន ។
រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន ហ្វីលីពីន និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ។
សាធារណរដ្ឋហ្វីលីពីន រសៀលថ្ងៃចន្ទ ទី១០ កុម្ភៈ ២០២៥
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) ស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Yun Seogdae បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចបវរធិបតីជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ ក្នុងឱកាសដែលសម្ដេចបវរធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលបំណងរបស់ក្រុមហ៊ុននៅក្នុងការស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងក្រុមហ៊ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក នៅកម្ពុជា។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើការគ្រប់គ្រងធនធានទឹកនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្ដោតទៅលើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយអំពីភាពខ្លាំង ក៏ដូចជាផលប៉ះពាល់នៃគម្រោងនេះលើសង្គម-សេដ្ឋកិច្ច និងបរិស្ថាន។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យមានធនធានទឹកគ្រប់គ្រាន់ ទាំងនៅរដូវវស្សា និងនៅរដូវប្រាំង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ, ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសាជីវកម្ម បន្តធ្វើការ និងភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា៕

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។
ក្នុងឱកាសនៃជំនួប លោកជំទាវអភិបាលរដ្ឋនៃរដ្ឋអូស្ត្រាលីខាងត្បូង បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា។ លោកជំទាវបានលើកឡើងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ គឺដើម្បីស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋអូស្ត្រាលីខាងត្បូង និងកម្ពុជា។ លោកជំទាវអភិបាលរដ្ឋ បានជម្រាបជូនសម្តេចបវរធិបតីអំពីវិស័យសក្តានុពលនានារបស់រដ្ឋអូស្ត្រាលីខាងត្បូង រួមមាន៖ វិស័យកសិកម្ម, អប់រំ, ទេសចរណ៍, និងថាមពល។ លោកជំទាវបានបន្ថែមថា រដ្ឋអូស្ត្រាលីខាងត្បូងមានសហគមន៍ខ្មែរប្រមាណជិត ៤០០០ នាក់ កំពុងរស់នៅ, ធ្វើការងារ និងសិក្សា។ ជាងនេះទៀត, លោកជំទាវបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យនានាក្នុងរដ្ឋអូស្ត្រាលីខាងត្បូង។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសុខសន្តិភាព ក៏ដូចជាការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចបានអរគុណអូស្ត្រាលី និយាយជារួម និងរដ្ឋអូស្ត្រាលីខាងត្បូង និយាយដោយឡែក ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ជាមួយគ្នានេះ, សម្តេចបវរធិបតី បានគូសបញ្ជាក់ជូនលោកជំទាវអភិបាលរដ្ឋ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើការពង្រឹងសុខុមាលភាព, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ។
សម្តេចបវរធិបតី និងលោកជំទាវ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីក ព្រមទាំងស្វែងរកនូវឱកាសបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង លើវិស័យសំខាន់ៗ ដូចជា៖ អប់រំ,ថាមពលស្អាត, ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងការជំរុញភ្ញៀវទេសចរណ៍៕