Open Development Cambodia Organization (ODC)
2.29K subscribers
327 photos
2 videos
230 links
ODC is an online hub independently compiling freely available data in a ‘one-stop shop’ to provide the public with up-to-date, accurate information about Cambodia and its economic and social development.
Download Telegram
ដំណឹងល្អ! សម្រាប់លោកអ្នកដែលត្រូវការប្រមូលទិន្នន័យ ដោយប្រើទូរស័ព្ទឆ្លាតវៃ ឥឡូវនេះលោកអ្នកអាចចូលទៅសិក្សាអំពីរបៀបប្រមូលទិន្នន័យនេះ (តាមរយៈកម្មវិធី KoboToolbox) នៅលើ Learning Platform របស់យើងបានហើយ 📊📲

🎥 វីដេអូសិក្សាទាំងអស់មាន ៨ មេរៀន ដូចជា៖
- មេរៀនទី១៖ ការណែនាំអំពីកម្មវិធី KoboToolbox
- មេរៀនទី២៖ ការកំណត់គណនី KoboToolbox
- មេរៀនទី៣៖ ការបង្កើតទម្រង់បញ្ជីសំណួរសម្រាប់ប្រមូលទិន្នន័យក្នុង KoboToolbox
- មេរៀនទី៤៖ ការរៀបចំទម្រង់បញ្ជីសំណួរបែប Skip Logic
- មេរៀនទី៥៖ ការរៀបចំទម្រង់បញ្ជីសំណួរបែប Validation
- មេរៀនទី៦៖ ការគ្រប់គ្រងគម្រោង និងអ្នកប្រើប្រាស់
- មេរៀនទី៧៖ ការប្រមូលទិន្នន័យជាមួយទូរស័ព្ទ
- មេរៀនទី៨៖ ការគ្រប់គ្រងទិន្នន័យដែលបានប្រមូល

👉 លោកអ្នកអាចចូលទៅសិក្សាដោយឥតគិតថ្លៃបាន តាមរយៈតំណភ្ជាប់នេះ៖ https://learn.opendevelopmentcambodia.net/km/videos-kh/video-details-kh/?id=2220ba53-2cef-4574-9e46-f76a5e2ccda4

#DataCollection #Smartphone #KoboToolbox #OnlineLearning #OnlineCourse #Online #Learning #Course #DataLiteracy #Data #OpenData #LearningPlatform #ODC
10
ក្នុងប្រធានបទអំពីទិន្នន័យ តើពាក្យ «Data Minimization» មានន័យដូចម្ដេចទៅ?

«Data Minimization» គឺជាការប្រមូលទិន្នន័យឯកជនយកទៅប្រើប្រាស់ក្នុងគោលបំណងណាមួយ ដែលត្រូវបានកំណត់ត្រឹមកម្រិតអប្បបរមា។ នោះមានន័យថា អ្នកមិនអាចប្រមូលយកទិន្នន័យរបស់បុគ្គលណាម្នាក់ ទៅប្រើប្រាស់លើសពីកម្រិត ឬបរិមាណដែលអ្នកត្រូវការនោះទេ។

ហេតុអ្វី Data Minimization ជារឿងសំខាន់?
ផ្អែកតាមមាត្រា៥ (១)(c) នៃបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) ទិន្នន័យឯកជនដែលត្រូវបានប្រមូល ត្រូវតែមានភាព «គ្រប់គ្រាន់ សំខាន់ និងចាំបាច់តែប៉ុណ្ណោះ សម្រាប់គោលបំណងនៃការប្រើប្រាស់ទិន្នន័យទាំងនោះ»។

ប្រភព៖ Information Commissioner’s Office

🔗 តាមដានយើងលើបណ្ដាញផ្សេងៗទៀត៖ lnk.bio/opendevcam

#DataMinimization #DataProtection #DataCollection #ODC
4
អ្នកប្រមូលទិន្នន័យ និងវិភាគទិន្នន័យដែលពូកែ សុទ្ធតែស្គាល់ច្បាស់អំពីវិធីសាស្ត្រនៃការប្រមូលទិន្នន័យ 📊🗂

«ការប្រមូលទិន្នន័យ» គឺជាដំណើរនៃការប្រមូល និងវិភាគព័ត៌មាន ឬទិន្នន័យទាញចេញពីប្រភពផ្សេងៗ ដើម្បីជួយដល់ការស្វែងយល់ ឬដើម្បីឆ្លើយតបនឹងសំណួរស្រាវជ្រាវអំពីប្រធានបទណាមួយ។

ការបកស្រាយលម្អិតអំពីវិធីប្រមូលទិន្នន័យ មាននៅក្នុងផ្ទាំងរូបភាពខាងក្រោមនេះ 📌📌

ប្រភព៖ Scribbr Simplilearn និង Benedictine University Library

-------------------------

🔗 Follow us on:
Website | https://tinyurl.com/yu338nzt
Facebook | https://tinyurl.com/yc3xd2tv
Telegram | https://tinyurl.com/84sy754a
LinkedIn | https://tinyurl.com/2s3jfvr2
X | https://tinyurl.com/8nunwvht
YouTube | https://tinyurl.com/2w6zjzvm

💚 Donate to ODC: https://tinyurl.com/46ayar2m

#DataCollection #DataAnalysis #DataAnalyst #Insights #DecisionMaking #DataLiteracy #OpenData #ODC
5