មន្ទីរព័ត៌មានខេត្តកែប
331 subscribers
96.5K photos
13.1K videos
298 files
9.82K links
Download Telegram
ចុះដល់ទីតាំងផ្ទាល់! ក្រុមសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅបង្គោលលេខ៣៧

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:២១នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ37 (បង្គោលឯកភាព) ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

Unofficial Translation
Press Release

The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:

On Tuesday, August 4, 2026, at 09:21a.m., the Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT KH HOM) from the Philippines in conducting an observation, verification, and reporting at Boundary Pillar No. 37 (Agreed Boundary Pillar) located in Kdeb Thma Village, Kouk Romet Commune, Thma Puok District, Banteay Meanchey Province.

This observation mission aims to provide the ASEAN Observer Team with a comprehensive and direct understanding of the situation at the border area, as well as to demonstrate the stance of the Royal Government of Cambodia, which consistently adheres to resolving border issues peacefully through dialogue and bilateral mechanisms, in accordance with international law, existing bilateral agreements, and the mandate of the Joint Boundary Commission (JBC).

Cambodia maintains an unyielding and firm position in safeguarding the international boundary line between Cambodia and Thailand, inherited from the Commission of Delimitation of the Boundary between Indo-China and Siam, in full and strict respect of international law principles, the principle of the inviolability of frontier (Uti Possidetis Juris), the Franco-Siamese Conventions and Treaties, the Protocol concerning the delimitation of the boundary, Maps which are the result of the demarcation works of the Commissions of Delimitation of the boundary between Indo-China and Siam, the Procès-Verbaux of the meeting and Procès-Verbaux of Abornement of the Commissions between Indo-China and Siam, the MOU 2000, the TOR 2003, as well as relevant agreements and documents previously agreed upon by both parties to resolve disputes peacefully and achieve long-lasting peace between our two countries.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

Tuesday, August 4, 2026
Media is too big
VIEW IN TELEGRAM
អាជ្ញាធរស្រុកដំណាក់ចង្អើរ បានដំឡើង និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមបណ្តោយឆ្នេរអង្កោល និងជាផ្នែកមួយយ៉ាងសំខាន់នៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ «ទីក្រុងឆ្លាតវៃ» (Smart City) និងការលើកកម្ពស់សន្តិសុខសាធារណៈ។ យន្តការនេះត្រូវបានរៀបចំឡើងដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប រួមជាមួយ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប៕