HENG Sour
45.5K subscribers
21.4K photos
2.28K videos
17 files
696 links
Download Telegram
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ ១
មជ្ឈមណ្ឌលការងារចល័តរបស់ NEA បន្តចុះចល័តនៅតាមមូលដ្ឋានដើម្បីផ្សព្វផ្សាយឱកាសការងារក្នុងស្រុក និងចុះឈ្មោះប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ!

ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័សក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះទៅផ្សព្វផ្សាយព័ត៌មានឱកាសការងារក្នុងស្រុកយ៉ាងសម្បូរបែប និងចុះឈ្មោះប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើនៅទីតាំងគោលដៅចំនួនពីរនៅរាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័តចំនួនពីរ នារសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា នេះ។

ក្រុមការងារបានផ្សពផ្សាយពីឱកាសការងារ ដល់ប្រជាពលរដ្ឋជាង ៥០០ នាក់ នៅក្នុងទីតាំងគោលដៅទាំងពីរ គឺទី១ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌពោធិ៍សែនជ័យ និងទី២ នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

យុវជន និងអ្នកស្វែងរកការងារធ្វើ អាចទទួលបានសេវាការងារដោយឥតគិតកម្រៃជាមួយនឹងមជ្ឈមណ្ឌលការងារចល័តរបស់ NEA ដែលមានដូចជា៖ ការចុះឈ្មោះស្វែងរកការងារ, ការប្រឹក្សាយោបល់អំពីអាជីព និងការងារ, ការផ្តល់ព័ត៌មានអប់រំ បណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការ ។ល។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕