HENG Sour
51.5K subscribers
12.5K photos
1.73K videos
17 files
542 links
Download Telegram
នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម វឹត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងនិយោជក និងកម្មករនិយោជិត នៅរោងចក្រ 8 STAR SPORTSWEAR LTD. ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត៕

#MLVT #HENGSour
ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដី កម្រិត 6 នៅខេត្ត Miyazaki, Kochi, Oita, Kagoshima និង Ehime

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដី កម្រិត 6 នៅខេត្ត Miyazaki ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Kochi, ខេត្ត Miyazaki, ខេត្ត Oita, ខេត្ត Kagoshima និងខេត្ត Ehime នៅរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ចៀសផុតពីគ្រោះធម្មជាតិនេះ។

#MLVT #HENGSour
🎉 សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ពេលពិនិត្យផ្ទៃពោះ និងចាក់វ៉ាក់សាំងកូន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

👉 ត្រូវមានប័ណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាព
👉 ត្រូវទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) តាមតារាងកម្មវិធី
👉 កុមារដែលម្តាយបានចុះឈ្មោះរួចក្នុងកម្មវិធី កុមារនោះត្រូវចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិ ដោយត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសុខភាពកុមារ

តើលោកអ្នកត្រូវភ្ជាប់ឯកសារអ្វីខ្លះ ពេលមកស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស.?

👉 អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព)
👉 ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព)
👉 លេខទូរស័ព្ទ និងលេខគណនីធនាគារអេស៊ីលីដា
👉 សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ

☎️ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!!
#MLVT #HENGSour #បសស #NssfCambodia
——————————
👉 តាមដាន Telegram
👉 តាមដាន Facebook
👉 តាមដាន TikTok
👉 តាមដាន YouTube
ដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង0៨គំរូ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងចូលរួមជាអធិបតី ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ នៅវិមានសន្តិភាព។

ក្នុងនោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៩ សីហា ២០២៤

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM