អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា/ECCC
2.54K subscribers
4.12K photos
32 videos
22 files
336 links
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) គឺជាតុលាការពិសេសមួយរបស់កម្ពុជាដែលទទួលបានការគាំទ្រពីមជ្ឈដ្ឋានអន្ដរជាតិតាមរយៈអង្គការសហប្រជាជាតិ (UNAKRT)។ តុលាការនេះត្រូវបានគេស្គាល់ថាជាតុលាការខ្មែរក្រហម។
Download Telegram
ទិដ្ឋភាពទូទៅនៃដំណើរទស្សនកិច្ចរបស់ព្រះតេជគុណ គូ សុភាព និងតំណាងភាពជាដៃគូសម្រាប់ការកសាងសន្ដិភាពសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (SAUP) ទៅកាន់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃសុក្រ ទី១៦ ខែសីហា។

#ECCC #Reconciliation #Peace #Justice #PanelDiscussion
សេចក្ដីប្រកាសព័ត៌មាន៖

នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច និងសហការរៀបចំកិច្ចពិភាក្សាស្ដីអំពី “យុត្តិធម៌អន្ដរកាល៖ ការស្វែងយល់អំពីឥទ្ធិពលនៃជំនឿក្នុងការផ្សះផ្សា និងការចងចាំ” ជូនសាស្ដ្រាចារ្យ អ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិប្រមាណ៥០រូប មកពីសាកលវិទ្យាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហ្វីលីពីន អាឡឺម៉ង់ និងទីម័រលេស្ដេ ក្រោមកិច្ចសហប្រតិបត្តការរៀបចំឡើងដោយកម្មវិធីភាពជាដៃគូសម្រាប់ការកសាងសន្តិភាពសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (SAUP) នៃអង្គការGIZ។

អានបន្ដ៖ https://shorturl.at/5Vrmp

#ECCC #Reconciliation #Peace #Justice #PanelDiscussion
យើងធ្វើការរួមគ្នាជាមួយអង្គការ TPO ដើម្បីគាំទ្រដើមបណ្តឹងរដ្ឋប្បវេណីក្នុងការព្យាបាលរបួសផ្លូវចិត្តរបស់ពួកគាត់។ សប្តាហ៍នេះ អង្គការ TPO បានចូលរួមសកម្មភាពផ្សព្វផ្សាយរបស់យើងនៅខេត្តព្រះសីហនុ។

តាមរយៈការផ្តល់ជំនួយផ្នែកចិត្តសាស្ត្រសំខាន់ៗ អង្គការ TPO ជួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាចរៀបចំខ្លួន និងទប់អារម្មណ៍នៅពេលពួកគាត់បានចែករំលែករឿងរ៉ាវរបស់ពួកគាត់ ជាពិសេសនៅក្នុងកិច្ចសន្ទនាអន្តរជំនាន់ជាមួយយុវជន។

ការសហការគ្នានេះ មិនត្រឹមតែជួយគាំទ្រដល់ការសះស្បើយពីបុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានការយល់ដឹង និងការផ្សះផ្សានៅកម្ពុជាផងដែរ។ ទាំងអស់គ្នា យើងប្តេជ្ញាព្យាបាលអតីតកាល និងកសាងអនាគតប្រកបដោយសន្តិភាព។

#ECCC #TPOCambodia #TransitionalJustice #MentalHealth #Healing #Reconciliation
អ.វ.ត.ក. បានលាតត្រដាងឱ្យឃើញច្បាស់ពីរយៈកាលដ៏ខ្មៅងងឹតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដោយប្រមូលសំឡេងរបស់ជនរងគ្រោះ និងចារឹកទុកនូវកំណត់ត្រាសាធារណៈដែលមិនអាចលុបបំបាត់បាននៃអំពើឃោរឃៅរបស់ខ្មែរក្រហម ហើយបាន នាំយកមេដឹកនាំរបបឃោរឃៅនោះឱ្យទទួលខុសត្រូវផងដែរ។ សាលាក្តីមិនត្រឹមតែបានលើកកម្ពស់យុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កន្លែងសម្រាប់ការព្យាបាលផ្លូវចិត្ត និងការផ្សះផ្សាឡើងវិញផងដែរ។

តាមរយៈកិច្ចសន្ទនាអន្តរជំនាន់ និងការយល់ដឹងអំពីសុខភាពផ្លូវចិត្ត អ.វ.ត.ក. បានជំរុញឱ្យមានការចងចាំ និងអាចដោះស្រាយអតីតកាលរបស់ខ្លួន។ កម្ពុជា​ឥឡូវក្លាយ​ជាប្រទេស​គំរូ​សម្រាប់​យុត្តិធម៌​អន្តរកាល និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​និទណ្ឌភាព។

#ECCC #Justice #KhmerRouge #Accountability #TransitionalJustice #Healing #Reconciliation #Remembrance #Resilience
🎬 ចូលរួមជាមួយយើងសម្រាប់ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក!

តើការរក្សាសោតទស្សន៍របស់យើងរួមចំណែកដល់ការកសាងសន្តិភាព និងការផ្សះផ្សាជាតិយ៉ាងដូចម្តេច? ចូលរួមក្នុងកិច្ចពិភាក្សាពិសេសដើម្បីពិភាក្សាស៊ីជម្រៅជាមួយក្រុមអ្នកជំនាញរបស់យើង៖

លោក ជា សុភាព ប្រធានមជ្ឈមណ្ឌលសោទស្សន៍បុប្ផាណា
លោក នីកូ មិស្ទើហាម ផលិតករ និងជាប្រធានអង្គការមេតាហោសន៍
លោក ធាលមែន ប៊ូមហ្គាតេល សាស្ដ្រាចារ្យផ្នែកសិក្សាប្រព័ន្ធផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យមែនស៍

📅 ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
ម៉ោង ៥ៈ០០ ដល់ម៉ោង ៧ៈ០០ ល្ងាច
📍 សាលពហ៊ុបំណង អ.វ.ត.ក. ក្រុងភ្នំពេញ
🎫 ចូលរួមដោយសេរី

ចូលរួមជាមួយយើងដើម្បីស្វែងយល់ពីតួនាទីដ៏មានឥទ្ធិពលនៃបេតិកភណ្ឌសោតទស្សន៍នៅក្នុងការធ្វើដំណើររបស់ប្រទេសកម្ពុជាដើម្បីកសាងសន្តិភាព និងការផ្សះផ្សាជាតិ។

#WorldAudiovisualHeritageDay #Cambodia #PeaceBuilding #Heritage #Reconciliation #ECCC
ក្រុមការងាររបស់យើងរួមនឹងអង្គការយុវសន្ដិភាព អង្គការក្ដីករុណ និងអង្គការTPO បានទស្សនកិច្ចនៅក្នុងវត្តសំរោងក្នុង ជាអតីតទីតាំងឧក្រិដ្ឋកម្មដែលត្រូវបានរកឃើញពាក់ព័ន្ធនឹងការឃុំខ្លួន និងសម្លាប់រង្គាលនៅក្នុងសម័យខ្មែរក្រហម។

ទីតាំងនេះជាផ្នែកមួយនៃសំណងក្នុងសំណុំរឿង ០០២/០១ ដែលផ្ដល់ដោយ អ.វ.ត.ក.។ អង្គការយុវសន្ដិភាពទទួលអនុវត្តគម្រោងនៃការចងចាំនេះ ដែលបានបង្កើតជាសារៈមន្ទីរ មជ្ឈមណ្ឌលព័ត៌មាន និងទីតាំងសម្រាប់សន្ទនាសម្រាប់សហគមន៍ចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារទាក់ទងនឹងការចងចាំ និងផ្នែកអប់រំ។

ការបំលែងពីអតីទីកន្លែងសោកនាដកម្ម ទៅជាកន្លែងសិក្សា និងព្យាបាលរបួសនេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់សហគមន៍ក្នុងការថែរក្សាការចងចាំ ដើម្បីការកសាងអនាគតប្រកបដោយសន្តិភាព។

#ECCC #WatSamrongKnong #KhmerRougeHistory #PeaceBuilding #Reconciliation