Candlelight Party
1.51K subscribers
3.44K photos
117 videos
3 files
97 links
Candlelight Party
Download Telegram
នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤​ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ និងផ្ដល់ការសំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកាក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ ស្រុក​ និង​ឃុំ សង្កាត់​ មកពី​គណបក្ស ភ្លើងទៀន/ឆន្ទៈខ្មែរ នៅខេត្ត​បន្ទាយមានជ័យ នា​ទីស្នាក់ការ​គណបក្ស​ខេត្ត​ ក្នុងក្រុងសិរីសោភ័ណ។ វត្តមានចូលរួមក្នុងឱកាសនោះដែរ រួមមាន លោក ជា ស៊ីណា​ តំណាង​ខុទ្ទកាល័យ​ប្រធានគណបក្ស ភ្លើងទៀន/ឆន្ទៈខ្មែរ និង​លោក-លោកស្រី​ជាថ្នាក់ដឹកនាំ​គណបក្សខេត្ត​បន្ទាយមានជ័យ សរុប​ប្រមាណ​ ៨០នាក់។
សេចក្តីថ្លែងការណ៍
ស្ដីពី
ការចាប់ខ្លួនសកម្មជនគណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ
សេចក្តីថ្លែងការណ៍
ស្ដីពី
ការចាប់ខ្លួនសកម្មជនគណបក្ស ឆន្ទៈខ្មែរ និងគណបក្ស ភ្លើងទៀន
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក សេង ម៉ារឌី អនុប្រធានគណបក្ស ឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា រួមជាមួយលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន អមដំណើរដោយលោក ជា ស៊ីណា តំណាងខុទ្ទកាល័យប្រធានគណបក្ស ភ្លើងទៀន ឆន្ទៈខ្មែរ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំគណបក្ស ភ្លើងទៀន ឆន្ទៈខ្មែរ ខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្ស ខេត្តបាត់ដំបង ក្នុងក្រុងបាត់ដំបង។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំ រួមមាន លោក-លោកស្រីថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក និងលោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សរុបប្រមាណ ១៥០ នាក់៕