1.46K subscribers
583 photos
85 videos
23 files
190 links
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា
Cambodian Valuers and Estate Agents Association

Tel: 016 333 146 (Telegram)
Email: info@cvea.org.kh
Facebook: www.facebook.com/cveaofficial
Website: www.cvea.org.kh, www.cveamls.com
Download Telegram
នាថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សមាគម ស.វ.អ.ក-CVEA បានរៀបចំសិក្ខាសាលាពិសេសសម្រាប់អ្នកជំនាញភ្នាក់ងារអចលនវត្ថុ និងអ្នកវិនិយោគ ក្រោមប្រធានបទ៖

💢 អត្ថប្រយោជន៍ជាសមាជិកភាព NAR
💢 ដំណើរការក្នុងការបំពេញលក្ខខណ្ឌជាសមាជិក IRM
💢 ហេតុអ្វីបានជាអ្នកវិនិយោគជ្រើសរើសការវិនិយោគនៅសហរដ្ឋអាមេរិក
💢 ទីផ្សារអចលនវត្ថុនៅសហរដ្ឋអាមេរិក

សិក្ខាសាលានេះត្រូវបានរៀបចំឡើងសម្រាប់អ្នកជំនាញភ្នាក់ងារអចលនវត្ថុ ជាសមាជិកសមាគម អ្នកជំនាញភ្នាក់ងារអចលនវត្ថុ ដែលមិនទាន់ជាសមាជិកសមាគម និងអ្នកវិនិយោគ ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងព័ត៌មានថ្មីៗអំពីវិស័យអចលនវត្ថុទាំងក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាព ឧកញ៉ា សន សៀប ប្រធានសមាគម។

សមាគមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងរួមចំណែកធ្វើឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅដោយទទួលជោគជ័យ។
👍54
ជម្រាប់ជូនដំណឹងដល់ ឧកញ៉ា លោកជំទាវ លោក លោកស្រី សមាជិកសមាជិកា និងសាធារណជនដែលបានចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាល “Advance Course​ on Property Valuation For Agents and Investors” ត្រូវបានលើកពេលទៅខែក្រោយវិញ សូមសិក្ខាកាមទាំងអស់មេត្តាជ្រាបជាព័ត៌មាន 🙏
1
នាថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹង ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៦ 

តំណាងថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក-CVEA) បានចូលរួមសហការជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF) តំណាងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ និងប្រធានការិយាល័យសេវាកម្មវាយតម្លៃ និងអចលនវត្ថុ នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) ដើម្បីរៀបចំ និងបើកកម្មវិធីប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។

បន្ទាប់ពីបញ្ចប់ការប្រឡងនៃវគ្គបណ្តុះបណ្តាលជំនាញអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនាថ្ងៃនេះ សមាគម និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF) នឹងបន្តបើកវគ្គបណ្តុះបណ្តាលជំនាញទាំងពីរនេះជំនាន់ថ្មីបន្ថែមទៀត នៅដើមខែសីហា ឆ្នាំ២០២៦ ដើម្បីបន្តអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិជ្ជាជីវៈក្នុងវិស័យវាយតម្លៃ និងអចលនវត្ថុនៅកម្ពុជា។

🌐Facebook: www.facebook.com/CVEAOfficial
🌐Telegram: t.me/CVEAOfficial
🌐Website: www.cvea.org.kh
🌐TikTok: www.tiktok.com/@cveaofficial
🌐YouTube: www.youtube.com/@cveaofficial

#agents
#valuers
🙏1
នាថ្ងៃអង្គារ ២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
លោក ស៊ា ឆៃលីន អនុប្រធានសមាគម និង លោក សួន សូលេញ អគ្គលេខាធិការសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដឹកនាំតំណាងក្រុមហ៊ុនសមាជិកចូលរួមកិច្ចប្រជុំជាមួយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ស្តីពី «ការតាមដាន និងវាយតម្លៃវិស័យអចលនវត្ថុ និងវិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ប្រចាំឆ្នាំ២០២៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប.។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ន.អ.ប. ព្រមទាំងតំណាងសមាគមចំនួន៣រួមមាន៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាគមអ្នកទទួលបញ្ចាំ និងអ្នកទទួលប្រាតិភោគដោយអនុប្បទានកម្ពុជា។ ជាមួយគ្នានេះ ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុមួយចំនួនផងដែរ។

🌐Facebook: www.facebook.com/CVEAOfficial
🌐Telegram: t.me/CVEAOfficial
🌐Website: www.cvea.org.kh
🌐TikTok: www.tiktok.com/@cveaofficial
🌐YouTube: www.youtube.com/@cveaofficial

#RPR
#CVEA
#CSR
#CAP
នាឱកាសដ៏នក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទូលព្រះបង្គំជាខ្ញុំ និងក្នុងនាមថ្នាក់ដឹកនាំ និង សមាជិកសមាជិការ នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ស.វ.អ.ក (CVEA) សូមក្រាបបង្គំថ្វាយព្រះពរ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមមានព្រះរាជសុខភាពល្អបរិបូរ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគ្រងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនខ្មែរទូទាំងប្រទេស។

#ចម្រើនព្រះជន
#មហាក្សត្រី
#សម្ដេចម៉ែ
1
Media is too big
VIEW IN TELEGRAM
1/2. ការប្រកបអាជីវកម្មសេវាកម្មវិស័យអចលនវត្ថុនៅកម្ពុជា ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ ត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ហើយក្នុងករណីប្រកបអាជីវកម្មមិនស្របច្បាប់ តើអាចប្រឈមនឹងផលប៉ះពាល់អ្វីខ្លះ?

សូមអញ្ជើញតាមដានស្តាប់ការបកស្រាយរបស់មេធាវី ឆាក់ លឹមឈាង និងជាសហការីអនុប្រធានគ្រប់គ្រង ព្រមទាំងជាប្រធានផ្នែកអចលនទ្រព្យ និងសំណង់ នៃ ការិយាល័យមេធាវីសិទ្ធិស័ក្កិ អំពីច្បាប់ បទប្បញ្ញត្តិ និងកាតព្វកិច្ចសំខាន់ៗ ដែលអ្នកប្រកបអាជីវកម្មសេវាកម្មអចលនវត្ថុគួរយល់ដឹង ដើម្បីធានាបាននូវការអនុវត្តអាជីវកម្មប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងស្របតាមច្បាប់ជាធរមាន។
=====================

🌐Facebook : https://facebook.com/cveaofficial
🌐Telegram : https://t.me/cveaofficial
🌐TikTok : https://www.tiktok.com/@cveaofficial
🌐Youtube : https://www.youtube.com/@cveaofficial
🌐Website : https://cvea.org.kh

#អចលនទ្រព្យ
#realestate
#CVEA
1👍1
Media is too big
VIEW IN TELEGRAM
2/2. ការប្រកបអាជីវកម្មសេវាកម្មវិស័យអចលនវត្ថុនៅកម្ពុជា ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ ត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ហើយក្នុងករណីប្រកបអាជីវកម្មមិនស្របច្បាប់ តើអាចប្រឈមនឹងផលប៉ះពាល់អ្វីខ្លះ?
សូមអញ្ជើញតាមដានស្តាប់ការបកស្រាយរបស់ មេធាវី ឆាក់ លឹមឈាង ជាសហការីអនុប្រធានគ្រប់គ្រង ព្រមទាំងជាប្រធានផ្នែកអចលនទ្រព្យ និងសំណង់ នៃ ការិយាល័យមេធាវីសិទ្ធិស័ក្កិ អំពីច្បាប់ បទប្បញ្ញត្តិ និងកាតព្វកិច្ចសំខាន់ៗ ដែលអ្នកប្រកបអាជីវកម្មសេវាកម្មអចលនវត្ថុគួរយល់ដឹង ដើម្បីធានាបាននូវការអនុវត្តអាជីវកម្មប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងស្របតាមច្បាប់ជាធរមាន។
=====================
🌐Facebook : https://facebook.com/cveaofficial
🌐Telegram : https://t.me/cveaofficial
🌐TikTok : https://www.tiktok.com/@cveaofficial
🌐Youtube : https://www.youtube.com/@cveaofficial
🌐Website : https://cvea.org.kh
#អចលនទ្រព្យ
#realestate
#CVEA
1👍1
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានសហការជាមួយ ក្រុមហ៊ុន SPRING CJW DEVELOPMENT PTE. LTD រៀបចំសិក្ខាសាលាស្តីពីការលក់ និងជួលខុនដូក្នុងគម្រោង AXIS ព្រមទាំងមានពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងសមាគម CVEA និងក្រុមហ៊ុន SPRING CJW DEVELOPMENT PTE. LTD។

កម្មវិធីសិក្ខាសាលា និងពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា សន សៀប ប្រធានសមាគម CVEA និងលោកស្រី Patricia ប្រធានគម្រោង AXIS ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា នៃសមាគម CVEA ព្រមទាំងបុគ្គលិករបស់គម្រោង AXIS សរុបជាង ៣០ នាក់។
========================
🌐Facebook : https://facebook.com/cveaofficial
🌐Telegram : https://t.me/cveaofficial
🌐TikTok : https://www.tiktok.com/@cveaofficial
🌐Youtube : https://www.youtube.com/@cveaofficial
🌐Website : https://cvea.org.kh

#cvea
#MoU
#Axis
#Residences
2