1.46K subscribers
583 photos
85 videos
23 files
190 links
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា
Cambodian Valuers and Estate Agents Association

Tel: 016 333 146 (Telegram)
Email: info@cvea.org.kh
Facebook: www.facebook.com/cveaofficial
Website: www.cvea.org.kh, www.cveamls.com
Download Telegram
វគ្គសិក្ខាសាលាស្តីពី៖ " យុទ្ធសាស្រ្តឆ្លាតវៃ សម្រាប់អ្នកជំនាញអចលនទ្រព្យ ក្នុងអំឡុងពេលទីផ្សារកំពុងប្រឈម "

🎯 អ្វីដែលអ្នកនឹងទទួលបាន៖
យល់ដឹងពីទិសដៅទីផ្សារអចលនទ្រព្យបច្ចុប្បន្ន និងអនាគត
យុទ្ធសាស្ត្របង្កើនការលក់ក្នុងទីផ្សារដែលកំពុងប្រែប្រួល
គន្លឹះស្វែងរក និងបិទការលក់ជាមួយអតិថិជនប្រកបដោយប្រសិទ្ធភាព
Networking ជាមួយអ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ និងអ្នកជំនាញក្នុងវិស័យ
Q&A ផ្ទាល់ជាមួយវាគ្មិនកំពូល

📢 សូមអញ្ជើញសមាជិក-សមាជិកា ភ្នាក់ងារអចលនទ្រព្យ អ្នកវាយតម្លៃអចលនទ្រព្យ អ្នកវិនិយោគ និងសាធារណជនដែលមានចំណាប់អារម្មណ៍ ចូលរួមទទួលយកចំណេះដឹងថ្មីៗ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងត្រៀមខ្លួនចាប់យកឱកាសថ្មីៗក្នុងទីផ្សារអចលនទ្រព្យ

📅 ព័ត៌មានកម្មវិធី
🗓 ថ្ងៃ: ព្រហស្បតិ៍ ទី23 ខែកក្កដា ឆ្នាំ2026
🕗 ម៉ោង: 8:00 AM – 12:00 PM
📍 ទីតាំង: Oakwood Premier, Phnom Penh

💵 តម្លៃចូលរួម
👥 សមាជិក CVEA៖ 20 $
👤 មិនមែនសមាជិក៖ 25 $
🎁 បញ្ចុះតម្លៃសម្រាប់ការចុះឈ្មោះជាក្រុម
* 3 នាក់ បញ្ចុះ 10%
* 5 នាក់ បញ្ចុះ 15%

⚠️ ចំនួនមានកំណត់!
📲 ចុះឈ្មោះ: https://forms.gle/SrUNC12RtVrTorwUA
ផុតកំណត់ត្រឹមថ្ងៃទី 20 កក្កដា 2026

ទំនាក់ទំនងក្រុមការងារ
📲 016333146
📲 093918108
4
ថ្ងៃព្រហស្បតិ៍ ២ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
 
ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការស្តង់ដារវាយតម្លៃអចលនវត្ថុ ដើម្បីពិភាក្សាលើខ្លឹមសារ គោលការណ៍ ទ្រឹស្តី និងនីតិវិធីនៃការវាយតម្លៃអចលនវត្ថុ ឲ្យស្របតាមស្តង់ដារវាយតម្លៃអន្តរជាតិ។
ជាលទ្ធផល កិច្ចប្រជុំបានឯកភាពជាគោលការណ៍ក្នុងការយកស្តង់ដាររបស់ International Valuation Standards Council (IVSC) ជាមូលដ្ឋានសម្រាប់ការរៀបចំស្តង់ដារវាយតម្លៃអចលនវត្ថុនៅកម្ពុជា ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់ (MoU) ដែលសមាគម CVEA និង IVSC បានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
 
កិច្ចប្រជុំនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគម CVEA ក្នុងការលើកកម្ពស់វិជ្ជាជីវៈវាយតម្លៃអចលនវត្ថុនៅកម្ពុជា ឲ្យមានស្តង់ដារខ្ពស់ តម្លាភាព និងស្របតាមការអនុវត្តជាអន្តរជាតិ។


🌐Facebook : https://facebook.com/cveaofficial
🌐Telegram : https://t.me/cveaofficial
🌐Youtube : https://www.youtube.com/@cveaofficial
🌐Website : https://cvea.org.kh
👍3
ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលាក្រោមប្រធានបទ "យុទ្ធសាស្ត្រឆ្លាតវៃសម្រាប់អ្នកជំនាញអចលនទ្រព្យក្នុងអំឡុងពេលទីផ្សារកំពុងប្រឈម"។ កម្មវិធីនេះមានការចូលរួមជាភ្ញៀវកិត្តិយសពីតំណាងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តំណាងមកពីគម្រោង G.A.T.O និង លោកសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
សិក្ខាសាលានេះបានផ្តល់នូវចំណេះដឹង និងគន្លឹះយុទ្ធសាស្ត្រថ្មីៗពីវាគ្មិនជំនាញ និងវាគ្មិនកិត្តិយស ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនសមាជិករបស់សមាគម CVEA និងមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យអចលនទ្រព្យ។ បន្ថែមពីនេះ កម្មវិធីក៏មានវគ្គពិភាក្សាតុមូល (Panel Discussion) ដែលបានផ្តល់ឱកាសឲ្យវាគ្មិនផ្លាស់ប្តូរទស្សនៈ និងពិភាក្សាស៊ីជម្រៅលើប្រធានបទសិក្ខាសាលា ព្រមទាំងឆ្លើយតបយ៉ាងក្បោះក្បាយចំពោះសំណួររបស់សិក្ខាកាម។
4👍1
ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដឹកនាំក្រុមហ៊ុនសមាជិកសមាជិការរបស់សមាគម អញ្ជើញចូលរួមកម្មវិធី បញ្ចុះបឋមសិលា និងបើកដំណើរការដ្ឋានសាងសង់គម្រោង G.A.T.O TOWER ។

====================

🌐Facebook : https://facebook.com/cveaofficial
🌐Telegram : https://t.me/cveaofficial
🌐TikTok : https://www.tiktok.com/@cveaofficial
🌐Youtube : https://www.youtube.com/@cveaofficial
🌐Website : https://cvea.org.kh

#សមាគម
#CVEA
1👍1