វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.14K videos
56 files
7K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៥២]​ ខួប​មួយឆ្នាំ​នៃ​កម្មវិធី​កម្ពុជា​សប្តាហ៍​នេះ​ របស់​វិទ្យុ​អាស៊ីសេរី​

​លោក​ សំ ប៉ូលី​ លោក​ ជុន ច័ន្ទបុត្រ​ លោក​ សេក បណ្ឌិត​ និង​លោក​​យ៉ង ចាន់តារា​ ជជែក​ពិភាក្សា​ អំពី​ខួប​មួយឆ្នាំ​នៃ​កម្មវិធី​កម្ពុជា​សប្តាហ៍​នេះ​ របស់​វិទ្យុ​អាស៊ីសេរី​ និង​ទិសដៅ​ទៅ​មុខ​ទៀត៖​
​​
​-------------------​
​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
​​​​
#RFAKhmer#Cambodia#RFAKhmerPodcast #RFAPodcast #Podcast#KhmerSociety #PoliticalWill #LeadershipKh ​​#CambodiaThisWeek​​ #OneYearAnniversary#SamPoly#ChunChanboth #SekBandit #YangChandara
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤
១. នាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន ១គ្រឿង បានមកដល់កម្ពុជាហើយដើម្បីត្រៀមធ្វើសមយុទ្ធយោធា «នាគមាស»
២. តុលាការកំពូល តម្កល់សេចក្ដីសម្រេចផ្ដន្ទាទោសលោក សៀម ភ្លុក និងមន្ត្រីបក្សភ្លើងទៀន
៣. តុលាការ រងការរិះគន់ថា អនុវត្តច្បាប់ស្តង់ដារពីរលម្អៀងទៅអ្នកមានឥទ្ធិពល
៤. ទស្សនៈមហាជនជុំវិញការចាប់ខ្លួនមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #GoldenDragon #ChineseWarships #Qijiguang #Jinggangshan #ReamNavalBase #GeopoliticalTensions #ArbitraryArrests #CNHP #CLP #NPP #SiemPluk #SunChanthy #PhouSovantha #PhunYuth #Podcast #CambodiaThisWeek #SamPoly #ChunChanboth #YangChandara #SekBandith
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/CCfhWxuwY8U
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី២១]៖ តុលាការ​កំពូល​តម្កល់​សំណុំ​រឿង សៀម ភ្លុក, នាវា​ចម្បាំង​ចិន​ត្រៀម​ធ្វើ​សមយុទ្ធ «នាគមាស» ...
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការ​កំពូល តម្កល់​ការ​ផ្ដន្ទាទោស​ស្ថាបនិក​បក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក និង​មន្ត្រី​បក្ស​ភ្លើង​ទៀន ២នាក់ ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​២​ឆ្នាំ​កន្លះ
២. សមត្ថកិច្ច ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​បាត់ដំបង​ក្នុង​ពេល​ចូល​បំភ្លឺ​តុលាការ
៣. តុលាការ​ខេត្ត​តាកែវ រង​ការ​រិះគន់​ថា​បន្ត​ឃុំខ្លួន​ជន​ពិការ លោក ភុន យុទ្ធ ដោយ​អយុត្តិធម៌
៤. នាវា​ចម្បាំង​ចិន​ទម្ងន់​២ម៉ឺន​៥ពាន់​តោន​១គ្រឿង មក​ដល់​កម្ពុជា​ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​យោធា
៥. ក្រុម​យុវជន​ជិះកង់​ដើម្បី​បរិស្ថាន នៅ​ថ្ងៃទី​១៣ ឧសភា ចេញ​ដំណើរ​ពី​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=CCfhWxuwY8U
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី៩] ​លោក​ វ៉ន ចាន់ឡូត ​ថាអ្នកដឹកនាំបក្សកាន់​អំណាច​ជំនាន់​ថ្មី​ដូចជា​ទូកនៅកណ្ដាលទន្លេ​

​​#សម្ដីគូសថ្មចំណាំ៖​​​​ ​ ​ជុំវិញ​ការ​ចាប់​ឃុំ​ខ្លួន​ និង​ការ​បង្ក្រាប​ផ្ទួនៗ​លើ​ក្រុម​ជំទាស់​ និង​បក្ស​កាន់​អំណាច​ ​អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​ប្រៀបធៀប​អ្នក​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​ដូចជា​ទូក​នៅ​កណ្ដាល​ទន្លេ​ ​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​អំណាច​មិន​អាច​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បក្ស​ប្រឆាំង​នឹង​ខ្លួន​នោះ​ឡើយ៕​
​​
#RFAKhmer #Cambodia #HunManet#HunSen#VornChanlout​ ​ #TheCPP​​ #OppositionParty#PoliticsKh#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​ថា តុលាការ​កំពូល​ជា «តុលាការ​មិន​បាន​ការ​»
---
តុលាការ​កំពូល ប្រកាស​សាលដីកា​ផ្តន្ទាទោស​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក និង​មន្ត្រី​បក្ស​ភ្លើង​ទៀន​ក្នុង​សំណុំ​រឿង​ក្លែងបន្លំ​ឯកសារ​បង្កើត​គណបក្ស​បេះដូង​ជាតិ​ ដូច​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ដដែល​។ គ្រួសារ និង​មន្ត្រី​បក្ស​ភ្លើង​ទៀន ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​តុលាការ​មិន​បាន​ការ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #ArbitraryArrests #CNHP #CLP #NPP #SiemPluk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ប្រើហ្វេសប៊ុក​រិះគន់​ការ​បន្ត​ចាប់​អ្នក​នយោបាយ​ដាក់​គុក​ដោយ​បទ​ចោទ​មិន​សម​ទំនង
---
អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​រិះគន់​រដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ដែល​បន្ត​ចាប់​សកម្មជន​សង្គម និង​អ្នក​នយោបាយ​ដាក់​គុក​ដោយ​ប្រើ​បទ​ចោទ​មិន​សម​ទំនង​។ ពួកគេ​ចោទ​សួរ​ថា នេះ​ជា​នយោបាយ​ផ្ដាច់ការ​ឬ​ផ្តាច់​ពូជ​អ្នក​ប្រធិបតេយ្យ​..? តើ​នយោបាយ​ចាប់ចង​នេះ​វា​ចំណេញ ឬ​ខាត​បែប​ណា​ចំពោះ​ជាតិ​..?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #ArbitraryArrests #CLP #NPP #SunChanthy #SekBandith
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
24 Cambodian maids rescued in Saudi Arabia return home
---
Two dozen Cambodian women subjected to abuse and labor rights violations when they were exploited as maids in Saudi Arabia said they returned home on May 12, while 15 others are still waiting to leave the country.
👉 https://www.rfa.org/english/news/cambodia/maids-rescued-saudi-arabia-return-home-05132024163309.html
---
#RFAKhmer #Cambodia #SaudiArabia #CambodiaMigrants #HumanRights #HumanTrafficking
Media is too big
VIEW IN TELEGRAM
អគារ​ខ្មោច​រាប់​រយ បំផ្លាញ​សោភណភាព​ក្រុង​ព្រះសីហនុ
---
សំណង់​អគារ​ខ្មោច ឬ​អគារ​ដែល​អ្នក​ជំនួញ​ចិន​បោះបង់​ចោល​រាប់​រយ​អគារ​បន្សល់​ទុក​ក្នុង​ក្រុងព្រះសីហនុ មិន​ត្រឹមតែ​បំផ្លាញ​ដល់​សោភណភាព​ទីក្រុង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ក្រុម​អាជីវករ​លក់ដូរ និង​បង្ក​ឱ្យ​មាន​វិបត្តិសេដ្ឋកិច្ច​ជាតិ។ ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រឹង​ប្រកាស​រក​អ្នក​ជំនួញ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ឱ្យ​មក​ដាក់​ទុន​បន្ត​វិនិយោគ​លើ​ការ​សាងសង់​អគារ​ខ្មោច​ទាំង​នោះ​ក្ដី ក៏​មិន​ទាន់​អាច​ដោះស្រាយ​​អគារ​ខ្មោច​​នៅ​ពាសពេញ​ទីក្រុង​ព្រះសីហនុ​នេះ​បាន​នៅ​ឡើយ​ទេ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/ixDNW
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #HunManet #HunSen #Sihanoukville #Chinatown #SecondMacau #Macau2 #SecondShenzhen #Shenzhen2 #GhostBuildings #Tourism #FraudInvestments #Casinos #MoneyLaundering #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សន​កិច្ច​លោក ហ៊ុន ម៉ាណែត
---
ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រៀម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​សប្ដាហ៍​នេះ​។ ពួកគេ​អះអាង​ថា​គម្រោង​បាតុកម្ម​នេះ ដើម្បី​ទាមទារ​ឱ្យ​មេ​ដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះស្រាយ​បញ្ហា​សង្គម ហើយ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ឈប់​តាម​យាយី​ដល់​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​បន្ត​ទៅ​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SouthKorea #HunManet #HunSen #Protests #MigrantWorkers #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ក្រុម​យុវជន បារម្ភ​ថា កម្ពុជា​នឹង​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត ខណៈ​លោក ហ៊ុន ម៉ាណែត មិន​ខ្វល់​ចំពោះ​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ
២. គ្រួសារ ចាត់​ទុក​ការ​ឃាត់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ
៣. ក្រុម​យុវជន ជិះ​កង់​ដើម្បី​បរិស្ថាន មក​ដល់​រាជធានី​ភ្នំពេញ
៤. ព្រៃ​សហគមន៍​នៅ​ខេត្ត​កំពង់ស្ពឺ រង​ការ​កាប់​ទន្ទ្រាន​ធ្វើ​ជា​កម្មសិទ្ធិ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=4OluBviCLQg
---
300 Chinese troops arrive in Cambodia for joint exercise
---
A Chinese amphibious landing ship carrying 300 troops has arrived in Sihanoukville in Cambodia to take part in the largest bilateral military exercise to date between the two countries.
👉 https://www.rfa.org/english/news/cambodia/china-cambodia-golden-dragon-05142024011113.html
---
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #ReamNavalBase #BRI #PLA #GeopoliticalTensions #FunanCanal #FunanTechoCanal #ChineseWarships #Qijiguang #Jinggangshan
Media is too big
VIEW IN TELEGRAM
សមយុទ្ធ​យោធា ឬ «ការ​ធ្វើ​តេស្ត​សាកល្បង» ​កំពង់​ផែ​រាម៖ ចិន​មក​ធ្វើ​អ្វី​ខ្លះ​ នៅ​កម្ពុជា​ក្នុង​សមយុទ្ធ​យោធា​ «នាគ​មាស»​ ១៤ថ្ងៃ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #ReamNavalBase #BRI #PLA #GeopoliticalTensions #FunanCanal #FunanTechoCanal #ChineseWarships #Qijiguang #Jinggangshan
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កិច្ចប្រជុំ UPR៖ កម្ពុជា​ទទួល​បាន​អនុសាសន៍​ជិត​៣០០ ឱ្យ​កែលំអ​សិទ្ធិ​មនុស្ស
---
ប្រទេស​ចំនួន​១០០ បាន​ចូលរួម​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ឯ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជា​សាកល​តាម​កាលកំណត់ (UPR) ជុំទី៤ របស់ អ.ស.ប។ កម្ពុជា​ទទួល​បាន​អនុសាសន៍​សរុប​ចំនួន២៧៥ អនុសាសន៍ ឱ្យ​កែ​លំអ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​របស់​ខ្លួន។ អនុសាសន៍​នេះ ច្រើន​ជាង​កាល​ពី​ជុំទី៣ ដែល​កម្ពុជា​ទទួល​បាន​សរុប ១៩៨ អនុសាសន៍៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #UK #Australia #Japan #UN #HunManet #HunSen #KeoSothie #CambodianHumanRightsCommittee
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូនស្រី​លោក នេត សាវឿន «​ត្រៀម​ចូល​កាន់​តំណែង​កំពូល​»
---
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ការ​តែងតាំង​កូនស្រី​របស់​ឧប​នាយករដ្ឋមន្ត្រី លោក នេត សាវឿន គឺ​អ្នក​នាង នេត ធីតាច័ន្ទធីម៉ា ជា​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត​។ ពួក​គេ​ថា ការ​តែងតាំង​នេះ ដើម្បី​ពង្រឹង​អំណាច និង​ផលប្រយោជន៍​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunManet #HunSen #Nepotism #NethSavoeun #NethThidaChanthima #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ដំណាំ​ស្វាយ និង​ដូង​ក្រអូប​នៅ​ខេត្ត​តាកែវ ខូចខាត​ដោយសារ​ការ​រាំងស្ងួត
---
ដំណាំ​ស្វាយ និង​ដូង​ក្រអូប​របស់​កសិករ​មួយ​ចំនួន​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ខូចខាត​ដោយសារ​ការ​រាំងស្ងួត។ ប្រជា​កសិករ​ថា ចាប់តាំង​ពី​មាន​បញ្ហា​រាំងស្ងួត ដំណាំ​ជាច្រើន​បាន​ខូចខាត​ធ្វើ​ឱ្យ​ពួកគាត់​បាក់​ទឹកចិត្ត និង​ប្រឈម​បោះបង់​មុខរបរ​កសិកម្ម​ចោល​ព្រោះ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Agriculture #Drought #TrapaingKranhoung #TramKak #Takeo #FragrantCoconut #Mango
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. នាយករដ្ឋមន្ត្រី ចាប់ផ្តើម​អើពើ​ករណី​ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា
២. សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ពលរដ្ឋ​នៅ​បឹង​តាមោក ៦នាក់ ឱ្យ​ចូល​សវនាការ
៣. ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​ឱ្យ​ពួកគាត់​ជួសជុល​ផ្ទះ
៤. រដ្ឋាភិបាល ប្រកាស​កាត់ និង​ព្យួរ​ថវិកា​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន​រាជធានី-ខេត្ត៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=9qsjeSgAelc
---
Media is too big
VIEW IN TELEGRAM
ប្រទេសសិង្ហបុរីមានការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រដ៏ធំមួយនៅថ្ងៃទី១៥ ខែឧសភា។ នោះគឺជាការលាលែងពីតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការរបស់លោក លី សៀនឡុង (Lee Hsien Loong) ជំនួសមកវិញដោយលោក ឡរែន វង់ (Lawrence Wong) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។ ការលាលែងពីតំណែងរបស់លោក លី សៀនឡុង នៅពេលនេះ គឺជាការបិទបញ្ចប់សម័យកាលដឹកនាំរបស់ក្រុមគ្រួសារត្រកូលលី (Lee) នៅសិង្ហបុរីរយៈពេលជាង ៥០ ឆ្នាំ។

តើកម្ពុជាអាចទាញបានពីមេរៀន និងបទពិសោធន៍អ្វីខ្លះពីការដឹកនាំ និងផ្ទេរអំណាចដោយសន្តិវិធីនៃបូរីរដ្ឋអាស៊ានមួយនេះ?

សម្ភាសអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ជុំវិញរឿងនេះ។
Media is too big
VIEW IN TELEGRAM
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា។ ទោះជាយ៉ាងណា ពលករខ្មែរពីរក្រុមកំពុងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត ។
សេចក្តីរាយការណ៍របស់លោក ថា ថៃ ជុំវិញរឿងនេះ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ខួប៤៩ឆ្នាំ​ នៃ​ការ​ឡើង​កាន់អំណាច​របស់​ខ្មែរ​ក្រហម ​

​តែប៉ុន្មាន​ម៉ោងក្រោយ​ដណ្ដើម​បាន​ទី​ក្រុង​ភ្នំ​ពេញ​នៅ​ថ្ងៃទី១៧​ មេសា​ ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​បាន​បោស​សំអាត​ទីក្រុង​ ដោយ​បណ្ដេញ​មនុស្ស​៣លានាក់​ចេញ​ពី​ទីក្រុង​ទាំងអស់​ ឱ្យ​ទៅ​រស់​នៅ​តាម​ទី​ជនបទ​​ដើម្បី​អនុវត្ត​ផែន​ការ​បដិវត្តន៍​តាម​គំរូ​ចិន​កុម្មុយនិស្ត​ ដ៏​សែន​គ្រោះថ្នាក់។​ ក្នុង​ខួប៤៩ឆ្នាំ​នៃ​ការ​ឡើងកាន់​អំណាច​របស់​ខ្មែរ​ក្រហម​នេះ​ សូម​ទស្សនា​សេចក្ដី​រាយការណ៍​របស់​លោក​ ​ជី វិតា៖​
​​
#វិទ្យុអាស៊ីសេរី​ #កម្ពុជា​ #ចិន​ #ឥទ្ធិពលចិន​ #១៧មេសា ​#ខ្មែរក្រហម ​#បដិវត្តន៍ ​​

#RFAKhmer #Cambodia#China#PRC#ChinaReach#KhmerRouge #Revolution
#រូបត្លុកនយោបាយ​៖ សមយុទ្ធ​យោធា ឬ ការ​ធ្វើ​តេស្ត​សាកល្បង ​‌‌‌«មូលដ្ឋាន​ទ័ព​ចិន»​ នៅ​កំពង់​ផែ​រាម?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #ReamNavalBase #BRI #PLA #GeopoliticalTensions #FunanCanal #FunanTechoCanal #ChineseWarships #Qijiguang #Jinggangshan #GoldenDragon #MilitaryExercise
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer