ង៉ែត​ ម៉ូសេ​ - Ngeth Moses
606 subscribers
61 photos
3 videos
1 file
71 links
អ្នកប្រឹក្សាផ្នែកសន្តិសុខ ឌីជីថល
Follow: https://linktr.ee/MosesNgeth
Download Telegram
https://www.facebook.com/MosesNgeth/videos/3724553057774728/
ការយល់ច្រឡំពីមុខងាររបស់ VPN, ការដឹងពីទីតាំងជាក់លាក់តាមរយៈហ្វេសប៊ុកផូស និង ការទទួលទូរសព្ទ ឬការចុចតំណភ្ជាប់ បាត់លុយពីធនាគារ។
- សម្រាប់ការស្វែងយល់ពីការប្រើប្រាស់ VPN អ្នកទាំងអស់គ្នាអាចអានឯកសារនេះ៖ https://digitalhub101.com/what-is-vpn/
- សម្រាប់របាយការណ៍តម្លាភាពរបស់ហ្វេសប៊ុក អាចអាននៅទីនេះ៖ https://transparency.fb.com/rep.../government-data-requests/
- សម្រាប់ស្វែងយល់ពីមេរោគចារកម្ម ដែលគ្រប់គ្រងទូរសព្ទស្មាតហ្វូន អាចមើលវិដេអូខ្ញុំនៅទីនេះ៖ https://www.youtube.com/watch?v=a8d_WkkYCV0
ក្នុងវិដេអូនេះ ខ្ញុំបានដកស្រង់នូវមតិយោបល់ និងសំណួររបស់អ្នកចូលរួមខំមិន្តផូសក្នុងផេកហ្វេសប៊ុករបស់ខ្ញុំ។ ខ្ញុំព្យាយាមឆ្លើយនូវអ្វីដែលខ្ញុំបានដឹង និងស្វែងយល់ពីមតិយោបល់របស់អ្នកខំមិន្តដែរ។ ក្នុងវិដេអូអាចនឹងផ្តល់ឲ្យ អ្នកទាំងអស់គ្នាដែលទស្សនា នូវចំណេះដឹងបន្ថែមដើម្បីស្វែងយល់ពីកំណត់មាតិកានៅលើបណ្តាញសង្គម។ បើអ្នកទាំងអស់គ្នាមាន មតិយោបល់ សូមជួយផ្តល់វាខាងក្រោមនេះ។ សូមអរគុណ

តំណភ្ជាប់៖ https://youtu.be/9sJNbEpNQ5U
⚠️⚠️សូមប្រុងប្រយ័ត្ន ⚠️⚠️
បើសិនអ្នកទាំងអស់គ្នាបានទទួល សារបែបនេះ។ សូមកុំចុចតំណភ្ជាប់។ បើចុចហើយ សូមកុំបំពេញព័ត៌មាន ដែលគេឲ្យយើងបំពេញ។ វាជាការបន្លំ ដើម្បីឆបោកយើងប៉ុណ្ណោះ។ ខ្ញុំបានរាយការណ៍ទៅកាន់ ក្រុមហ៊ុន Hosting ដែលបានផ្តល់សេវាកម្មដល់សកម្មភាពនេះហើយ។
⚠️⚠️ប្រុងប្រយ័ត្ន⚠️⚠️
លើកនេះក្រុមជនឆបោកតាមអនឡាញ ប្រើប្រាស់សារ និងរូបភាពជំនួយ បំពាន់ភ្នែកជនរងគ្រោះឲ្យផ្តល់ព័ត៌មាន តាមរយៈផ្ទាំងចូលប្រើប្រាស់តេឡេក្រាមក្លែងក្លាយ។
បច្ចេកវិទ្យា Deepfake ធ្វើឲ្យបុគ្គលិកផ្នែកហិរញ្ញវត្ថុធ្វើប្រតិបត្តិការផ្ទេរប្រាក់ជាង ២៥លានដុល្លាអាមេរិកទៅកាន់ឧក្រិដ្ឋជនអនឡាញ។
https://www.facebook.com/MosesNgeth/videos/1494820071376263/
ការបន្លំអត្តសញ្ញាណនៅលើបណ្តាញសង្គម តេឡេក្រាម មានតាំងពី អតីតនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកដទៃទៀត។ តេឡក្រាម អោយយើងអាចរាយការណ៍ គណនីក្លែងបន្លំនោះទៅកាន់ t.me/notoscam ប៉ុន្តែមិនដឹងថា បានជោគជ័យកម្រិតណាទេ។

មានអ្នកណាបានសាកល្បងឬនៅ?
វាមិនមែនជាគណនីពិតប្រាកដរបស់ Mark ទេ។ យើងអាចសំគាល់បានពាក្យ (Parody)។ នេះជា screenshot ចេញពី Twitter។ នៅក្នុង Twitter យើងអាចបង្កើតគណនីដូចអ្នកណាម្នាក់បាន ប៉ុន្តែត្រូវមានពាក្យ (Parody)។ ម្យ៉ាងវិញទៀត គ្រប់គ្នានៅ Twitter ឲ្យតែមានលុយបង់សម្រាប់ blue tick គឺអាចស្នើសុំបានហើយ។ ដូច្នេះ កុំមានការយល់ច្រឡំ។
ម្ចាស់ក្រុមហ៊ុនតេឡេក្រាម បានចេញសារភ្លាមៗថា អំឡុង ហ្វេសប៊ុកមានបញ្ហា មានអ្នកប្រើប្រាស់រាប់លាននាក់ បានចុះប្រើ តេឡេក្រាម
Forwarded from Du Rove's Channel (Pavel Durov)
Millions of people have been signing up and sharing content on Telegram in the last hour while Instagram and Facebook were down. Interestingly, Telegram is more reliable than these services — despite spending several times less on infrastructure per user.

We also have about 1000 times (!) fewer full-time employees than Meta, but manage to launch new features and innovate faster.

Throughout 2023, Telegram was unavailable for a total of only 9 minutes out of the year’s 525,600 minutes. That’s a 99.999983% uptime 🏅
Please open Telegram to view this post
VIEW IN TELEGRAM
ចំណែកម្ចាស់ក្រុមហ៊ុន Twitter លោក Elon Musk ក៏បង្ហោះសារ ឌឺដងថា “បើសិនជាអ្នកកំពុងតែអានសារនេះ មានន័យថា ម៉ាស៉ីនមេរបស់យើងនៅតែដំណើរការ”
បើតាមការបង្ហាញរបស់ វិបសាយ Down Detector ដែលគេនាំគ្នាចែករំលែក កាលពេលគាំងហ្វេសប៊ុក វិបសាយនេះក៏បង្ហាញផងដែរ ពីការរាយការណ៏របស់ សេវាកម្មឌីជីថលផ្សេងៗ ដូចជា X ឬ TikTok ក៏មានការគាំងដែរ។ តែសម្រាប់អ្នកប្រើប្រាស់ X និង TikTok នៅកម្ពុជា ដូចជាមិនអីទេ។

តើមានរឿងអ្វីឱ្យប្រាកដ?
ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ទើបបញ្ចេញសារបដិសេធន៍ពីការលើកឡើងកន្លងមករបស់លោក Elon Musk ពីផ្លាស់ប្តូរ ការគ្រប់គ្រង របស់OpenAI ពី ស្ថាប័ន មិនរកប្រាក់ចំណេញ ទៅជា ស្ថាប័នរកប្រាក់ចំណេញ។ ក្រុមហ៊ុន OpenAI បានបង្ហាញនូវសារអ៉ីម៉ែល របស់ Elon តាំងពីឆ្នាំ២០១៨ មកសំអាង ពីភាពត្រឹមត្រូវរបស់ខ្លួន។

https://openai.com/blog/openai-elon-musk
មានការនិយាយតៗគ្នា ថាការគាំងបណ្តាញសង្គមហ្វេសប៊ុក និង IG កាលពីម្សិលមិញគឺដោយសារតែការ វាយប្រហារទៅលើក្រុមហ៊ុនហ្វេសប៊ុកដែលបង្ខំឲ្យហ្វេសប៊ុកត្រូវបិទមួយរយៈខ្លី។
នាពេលនេះ មិនមានភស្តុតាងណាបញ្ជាក់ថា ការបិទហ្វេសប៊ុក និង IG មួយរយៈពេលខ្លីនោះគឺដោយសារការវាយប្រហារនោះទេ។ អ្នកនាំពាក្យក្រុមហ៊ុន Meta លោក Andy បានសរសេរក្នុង Twitter គាត់ថា វាជាបញ្ហាបច្ចេកទេស។ ចំណែកឯ មន្ត្រីសហព័៏ន្ធរបស់សហរដ្ឋអាមេរិក ផ្នែកសន្តិសុខសាយប័រក៏បានបញ្ជាក់ថា គ្មានការវាយប្រហារនោះទេ។
មានការយកទិន្នន័យពីវិបសាយ Down Detector ដើម្បីមកបង្ហាញថា បណ្តាញសង្គមជាច្រើនដទៃទៀត ក៏មានការប្រហារដែរ ក្នុងពេលដែលហ្វេសប៊ុក ត្រូវបានគាំងនោះ។ ការសន្និដ្ឋាន ដោយយកតែប្រភពពី Down Detector មកអះអាង វាមិនត្រឹមត្រូវទាំងស្រុកនោះទេ។ អ្នកទាំងអស់គ្នា អាចអាន វិធីសាស្ត្រដែល Down Detector វិបសាយ ប្រមូលព័ត៌មាន នៅទីនេះ https://downdetector.com/methodology/
ម្យ៉ាងវិញទៀត ក៏មានការយល់ច្រឡំផងដែរ ចំពោះគណនីលោក Mark Zuckerberg (Parody) នៅលើបណ្តាញសង្គម Twitter ដែលមានប្លូធិក។ នេះមិនមែនជាគណនីរបស់លោក Mark នោះទេ វាជាគណនីធ្វើត្រាប់តាម ដូច្នេះបានជាគេបន្ថែមពាក្យ (Parody) នៅពីក្រោយឈ្មោះ។ ចំណែកឯប្លូធិកវិញ បើយើងមានលុយបង់ Twitter នឹងឲ្យប្លូធិកមកយើង។
ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាទទួលបានព័ត៌មានបន្ថែម។
សម្រាប់គណនីដែលកាន់ផេកហ្វេសប៊ុក៖
បើអ្នកទទួលឃើះញ ការផ្សាយពាណិជ្ជកម្មស្តី កម្មវិធីដែលអាចធ្វើការ Verify (Blue Tick) ដូចព័ត៌មានខាងក្រោម គឺវាមិនពិតនោះទេ។ សូមប្រុងប្រយ័ត្ន រាល់ការទាញយកឯកសារ ដែលអ្នកមិនបានស្គាល់ ដើម្បីជៀសវាងការវាយប្រហារនានាតាមប្រព័ន្ធបច្ចេកវិទ្យា។

បើអ្នកចង់ស្នើសុំ Verify (Blue Tick) សម្រាប់ទំព័រហ្វេសប៊ុក អ្នកគួរតែចូលទៅកាន់វិបសាយផ្លូវការរបស់ហ្វេសប៊ុក ដូចជាតាមតំណភ្ជាប់នេះ៖ https://www.facebook.com/help/1288173394636262

អ្នកក៏អាចរាយការណ៍ ពាណិជ្ជកម្មក្លែងបន្លំបែបនេះទៅកាន់ហ្វេសប៊ុកបានដែរ។
តើការប្រើប្រាស់ឧបករណ៍ GPS ក្នុងការតាមដានអ្នកណាម្នាក់ វាជារឿងត្រឹមត្រូវឬទេ?

https://www.facebook.com/share/v/JUQ9NCJVouqCE2h4/
ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៩។
អានបន្ថែម៖ https://tinyurl.com/3nh2z9uv