The Cambodia Daily Khmer
6.58K subscribers
90 photos
730 videos
793 links
The Cambodia Daily Khmer and The Cambodia Daily English are owned by the Cambodia Daily LLC, a US company. They are operated in Washington DC by Cambodians and Cambodian-Americans.
Download Telegram
អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​កងទ័ព​ជាតិ យក​គំរូ​តាម​ប្រជាពលរដ្ឋ និង​កងទ័ព​ជាតិ​បង់ក្លាដេស
ដែល​បាន​ក្រោក​ឈរ​ជាមួយ​ប្រជាជន ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។
https://www.cambodiadaily.com/2024/08/10/23/29/76924/
ប្រធាន​គណៈកម្មការ​បាតុកម្ម​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ព្រមាន​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថ្មី​សួពូជ លោក ហ៊ុន ម៉ាណែត
ថា​វាសនា​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ដូច​វាសនា​រដ្ឋាភិបាល​បង់ក្លាដេស បើ​លោក ហ៊ុន ម៉ាណែត
នៅតែ​បន្ត​គាបសង្កត់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​សព្វថ្ងៃ​នេះ។ https://www.cambodiadaily.com/2024/08/10/23/35/76926/
ក្រុម​អ្នកវិភាគ​អះអាង​ថា ការ​ប្រកាស​ជំហរ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន
ដែល​បដិសេធ​មិន​ព្រម​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) បាន​បង្ហាញ​ថា មិន​លើស​ពី ៥០​ឆ្នាំ​ទៀត​ទេ ប្រទេស​កម្ពុជា​នឹង​ត្រូវ​វៀតណាម
គ្រប់គ្រង​ទាំងស្រុង​តាមរយៈ​គម្រោង​ដ៏​គ្រោះថ្នាក់​នេះ។https://www.cambodiadaily.com/2024/08/14/20/28/76964/
ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល នៅ​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២៤ បាន​ប្រកាស​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ
ដែល​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ​ពី​បទ
«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង» ទាក់ទង​នឹង​រឿង​ប្រវត្តិ​ថ្ងៃ​៧ មករា និង​ការ​សង់​ស្តូប​មិត្តភាព​វៀតណាម
នៅ​ប្រទេស​កម្ពុជា ទុក​ជា​បានការ​ដដែល។https://www.cambodiadaily.com/2024/08/10/23/40/76930/
ក្រុម​និស្សិត​បញ្ញវន្ត​ខ្មែរ ចាត់ទុក​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ជា​អ្នក​បម្រើ​ដាច់​ថ្លៃ​ឲ្យ​បក្ស​កុម្មុយនីស្ត​វៀតណាម
ដូច្នេះ​រដ្ឋាភិបាល​គ្មាន​ជំហរ​ជាតិ​និយម​ក្នុង​ការ​ការពារ​ទឹកដី​ខ្មែរ​ពី​ការ​ឈ្លានពាន​វៀតណាម សោះ​ឡើយ។https://www.cambodiadaily.com/2024/08/10/23/49/76928/
ក្រុម​បាតុករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​អូស្ត្រាលី ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត
ថា​បើ​មិន​ព្រម​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា​ជាមួយ​ឡាវ និង​វៀតណាម ទេ
មាន​តែ​ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ​ទម្លាក់​រដ្ឋាភិបាល​សួពូជ​ថ្មី​នេះ​វិញ​តែប៉ុណ្ណោះ ដើម្បី​ការពារ​ទឹកដី​ខ្មែរ។https://www.cambodiadaily.com/2024/08/13/17/57/76940/
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្តេញ​ជនជាតិ​វៀតណាម ចំនួន ២៨​នាក់ ក្នុង​នោះ​ស្រី ៦​នាក់​ចេញពី​ប្រទេស​កម្ពុជា
តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់
គ្មាន​លិខិត​ឆ្លងដែន និង​កាន់កាប់​ល្បែង​អនឡាញ។https://www.cambodiadaily.com/2024/08/13/18/04/76944/
គណបក្ស​កម្លាំង​ជាតិ ប្រកាស​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០២៤ នេះ ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​ជា ១៥០០​នាក់ ស្រប​ពេល​ដែល​ប្រធាន​គណបក្ស
លោក ស៊ុន ចន្ធី កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅឡើយ។https://www.cambodiadaily.com/2024/08/13/18/13/76946/
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គ្មាន​មេដឹកនាំ​ខ្មែរ​មួយ​ណា​ចាត់ទុក​វៀតណាម ជា​អ្នក​មាន​គុណ​ទេ
គឺ​មាន​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​ចាត់ទុក​សត្រូវ​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា​ជា​អ្នក​មាន​គុណ​ខ្មែរ។https://www.cambodiadaily.com/2024/08/13/18/16/76942/
ក្រុម​អ្នកជំនាញ​អន្តរជាតិ​ពី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែ​សីហា នេះ
ដោយ​សម្ដែង​ក្តី​បារម្ភ​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​រាជាណាចក្រ​ថៃឡង់ដ៍ ដែល​តុលាការ​រំលាយ​គណបក្ស​នយោបាយ​មួយ​ដោយ​យក​មាត្រា​១១២
នៃ​ក្រមព្រហ្មទណ្ឌ​ទៅ​អនុវត្ត ចោទ​ថា​ប្រមាថ​ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ។https://www.cambodiadaily.com/2024/08/13/18/45/76948/
គេ​សង្កេត​ឃើញ​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​អំណាច​នៃ​ប្រព័ន្ធ​ផ្ដាច់ការ​នៅ​បណ្ដា​ប្រទេស​ជាច្រើន
គឺ​បេក្ខជន​បក្ស​ប្រឆាំង ឬ​បក្ស​ប្រឆាំង​ដែល​មាន​ថាមពល​ខ្លាំង​ជាង​បក្ស​កាន់​អំណាច
គ្មាន​ឱកាស​កាន់​អំណាច​បាន​ឡើយ។https://www.cambodiadaily.com/2024/08/13/18/54/76950/
ការ​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៦ កក្កដា ដល់​ថ្ងៃទី​១១ សីហា
បាន​បិទ​បញ្ចប់​ហើយ។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ជើងឯក​ជាងគេ​ទាំងអស់​លើ​គ្រប់​វិញ្ញាសា
ដោយ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ។https://www.cambodiadaily.com/2024/08/14/19/45/76974/
នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្រុមហ៊ុន​វិនិយោគ​ចំនួន​៩ មកពី​ទីក្រុង​សានថូវ ខេត្ត​ក្វាងទុង
ចាប់អារម្មណ៍​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម
ព្រមទាំង​ការ​ហោះហើរ​ត្រង់ និង​ការ​ផ្លាស់ប្ដូរ​វប្បធម៌​ជាមួយ​នឹង​កម្ពុជា​ឱ្យ​បាន​ច្រើន​នៅ​ថ្ងៃ​មុខ។https://www.cambodiadaily.com/2024/08/14/19/51/76973/
អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រទេស​កម្ពុជា យក​កងទ័ព​បង់ក្លាដេស
ជា​គំរូ ដែល​បាន​ក្រោក​ឈរ​ឡើង​ជាមួយ​ពលរដ្ឋ​ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​បង់ក្លាដេស
ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ព្រមាន​បង្ហូរ​ឈាម បើ​ពលរដ្ឋ​ខ្មែរ​ដើរ​ហួស​គំនូស​ក្រហម។https://www.cambodiadaily.com/2024/08/14/19/56/76968/
អ្នកវិភាគ និង​ប្រជាពលរដ្ឋ អំពាវនាវ​ទៅ​កងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ស្ដាប់​សំឡេង​ប្រជាពលរដ្ឋ​ម្ចាស់​ប្រទេស
ជាជាង​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេដឹកនាំ​វៀតណាម លើក​បន្តុប​កាន់​អំណាច​បច្ចុប្បន្ន។https://www.cambodiadaily.com/2024/08/14/20/04/76967/
Media is too big
VIEW IN TELEGRAM
ក្នុងរបបផ្តាច់ការផ្តាច់មុខ គំនិតអ្នកដឹកនាំដូចគ្នា ទោះអ្នកនោះរៀនសូត្រនៅបស្ចិមប្រទេសក៏ដោយ
Media is too big
VIEW IN TELEGRAM
ក្រសួង យុត្តិធម៌ បន្ទរតាមមេដឹកនាំ យកច្បាប់ទៅគម្រាមពលរដ្ឋក្នុងការសម្តែងមតិដោយសន្តិវិធី
Media is too big
VIEW IN TELEGRAM
ព្រះរាជាខ្មែរយាងទៅស្រុកចិន ប្រគល់រាជកិច្ចឲ្យប្រធានព្រឹទ្ធសភាសំរេចកិច្ចការផែនដី
Media is too big
VIEW IN TELEGRAM
ក្រសួង មហាផ្ទៃ ហាមមិនឲ្យរថយន្តទំនិញធុនធំធ្វើចរាចរណ៍ក្នុងរាជធានី ក្នុងទិវាបុណ្យជាតិធំៗ
Media is too big
VIEW IN TELEGRAM
ពិភពលោក បិទបញ្ចប់ការប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំង