VAYO FM NEWS
3.75K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
អេស្ប៉ាញបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្ដិការណ៍ FIFA World Cup 2026 បន្ទាប់ពីយកឈ្នះគូប្រជែងបែលហ្ស៊ិកក្នុងលទ្ធផល២-១ នៅវគ្គ៨ក្រុមចុងក្រោយ។ ដូច្នេះអេស្ប៉ាញត្រូវប៉ះបារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ដទៀត។
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
វិស័យឯកជនចាត់ទុកកម្មវិធី RPL ជាយន្តការដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ
=============
វិស័យឯកជនទទួលស្គាល់កម្មវិធី វាយតម្លៃទទួលស្គាល់ជំនាញពីមុន ហៅកាត់ថា RPL ជាយន្តការដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងធានាបាននូវកម្លាំងពលកម្មដែលមានស្តង់ដារ កាត់បន្ថយកំហុសបច្ចេកទេស និងគ្រោះថ្នាក់ការងារ។ នេះបើតាមការបញ្ជាក់របស់ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ឆេង ចំរើន អ្នកវាយតម្លៃមកពីវិស័យឯកជន លើ​ការងារដំឡើងសរសៃដែក នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ(PPI) បាននិយាយថា លោកបានទទួលស្គាល់ការវាយតម្លៃ RPL នេះគឺជួយឱ្យម្ចាស់អាជីវកម្មស្វែងយល់ពីកម្រិតជំនាញពិតប្រាកដរបស់បុគ្គលិកបានភ្លាមៗ ដើម្បីដាក់ការងារឱ្យចំគោលដៅបច្ចេកទេស។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
Media is too big
VIEW IN TELEGRAM
ការទៅព្យាបាលនៅឆ្ងាយពីផ្ទះ អាចនឹងធ្វើឱ្យអ្នកជំងឺបាត់បង់ឱកាសក្នុងការជួយសង្គ្រោះជីវិត!
ការមកទទួលសេវានៅមន្ទីរពេទ្យជិតផ្ទះ នឹងទទួលបានការថែទាំ និងព្យាបាលបានទាន់ពេលវេលា!

មាន ប.ស.ស. ក្នុងដៃជួយជីវិតទាន់ពេល!!!
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អ្នកនាំពាក្យ៖កុំ​ឱ្យសង្គមវឹកវរ! មុនចែកចាយបន្ដព័ត៌មានលើបណ្ដាញសង្គម​សូម​ផ្ទៀងផ្ទាត់ឱ្យ​​ច្បាស់
=============  
បណ្តាញសង្គម Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជាឡើយ វៀរលែងតែជាគណនីឬក៏ផេកផ្លូវការរបស់ក្រសួងស្ថាប័ន ឬបុគ្គល និងក្រុមមានវិជ្ជាជីវៈត្រឹមត្រូវប៉ុណ្ណោះ។ នេះគឺជាការបញ្ជាក់របស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរិយាវង្ស ក្រុងកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

លោកសង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្តាញសង្គមដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះដើម្បីបង្ការកុំឱ្យមានករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់លើរាល់ការបញ្ចេញមតិ និងការចែកចាយបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អ្នកវិភាគ៖សម្ដេចហ៊ុន សែនចូលរួមបុណ្យសពម្ដាយលោកកឹម សុខាជាការផ្ដល់​តម្លៃ​ក្នុងនាម​​ខ្មែរតែមួយ​​
=============
កាលពីរសៀលថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទៅចូលរួមពិធីបុណ្យសពម្ដាយលោក កឹម សុខា ដោយផ្ទាល់ក្នុងរាជធានីភ្នំពេញ។ មុនទៅគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់នេះ សម្ដេច ហ៊ុន សែន ក៏បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ​ដែរ។ វត្ដមានរបស់ប្រធានព្រឹទ្ធសភាកម្ពុជាក្នុងពិធីបុណ្យសពម្ដាយលោក កឹម សុខា ​ត្រូវបានអ្នកវិភាគចាត់ទុកជាឥរិយាបថមួយដ៏ល្អ ​ជាការផ្ដល់តម្លៃចំពោះគុណធម៌ ចំពោះលោក កឹម សុខា ក្នុងនាមជាខ្មែរដូចគ្នា។ ទោះបីជាសម្ដេច ហ៊ុន សែន និងលោក កឹម សុខា ធ្លាប់ជាគូប្រជែងនយោបាយនឹងគ្នាមែន ប៉ុន្ដែអ្នកវិភាគថា នយោបាយគួរតែមានព្រំដែនកំណត់​ ហើយនយោបាយគួរ​តែ​ប្រកួតប្រជែងគ្នាត្រឹម​គោលនយោបាយ​ ​មិនគួរយកខ្មែរណាម្នាក់ជាសត្រូវឡើយ។ ​ឥរិយាបថរបស់អ្នកនយោបាយចាស់វស្សាបែបនេះ គួរតែជាគំរូល្អសម្រាប់អ្នកនយោបាយផ្សេងទៀត៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អ៊ីរ៉ង់បោះពាក្យដាក់អាមេរិកវិញក្រោយលោកត្រាំប្រកាសថាបទឈប់បាញ់បានបញ្ចប់!
=============
នៅថ្ងៃសៅរ៍នេះ អ៊ីរ៉ង់បានបោះពាក្យទៅកាន់អាមេរិកវិញថា ខ្លួននៅតែរក្សាពាក្យសន្យាជានិច្ច ផ្ទុយទៅវិញអាមេរិកទេដែលក្បត់ពាក្យសន្យា។ ការបញ្ជាក់របស់អ៊ីរ៉ង់បែបនេះ ក្រោយពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់បានបញ្ចប់​ ប៉ុន្ដែយល់ព្រមឱ្យមានការចរចា​បន្ដ។ ​
 
ការផ្លោងសម្ដីដាក់គ្នាដូច្នេះ បង្ហាញឱ្យឃើញពី​ទំនាក់ទំនងកម្រិតទាបបំផុតមួយទៀតរវាងប្រទេសទាំងពីរ បន្ទាប់ពីមានការបាញ់តបតគ្នាក្នុងសប្ដាហ៍នេះ ធ្វើឱ្យរង្គោះរង្គើបទឈប់បាញ់ដែលសម្រេចបានកន្លងមក ដើម្បីបញ្ចប់សង្គ្រាមជាច្រើនខែឱ្យវិលទៅរកសន្ដិភាព​។ ការណ៍នេះក៏បានគំរាមកំហែងឈានទៅរកសង្គ្រាមក្នុងតំបន់ពេញទំហឹងវិញដែរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
🚨 សូមប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ!

បច្ចុប្បន្ន ចោរព័ត៌មានវិទ្យា កំពុងប្រើឯកសារភ្ជាប់ដែលមានផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់លោកអ្នក។

⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖
• .exe
• .bat
• .vbs
• .ps1
• .sh
• .msi
• .scr
ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។

📢 ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក។
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ឱកាសការងារជាង៣ពាន់កន្លែង អត្ថប្រយោជន៍ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
=============
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប។ ក្រសួងបញ្ជាក់ថា ការរៀបចំគឺក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អង់គ្លេសយកឈ្នះន័រវែសក្នុងលទ្ធផល ២-១ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្ដិការណ៍ FIFA World Cup 2026។
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
មនុស្ស១៥នាក់បានស្លាប់ដោយសារក្រឡាប់ទូកល្បឿនលឿននៅវៀតណាម
=============
មនុស្សចំនួន១៥នាក់បានស្លាប់ បន្ទាប់ពីទូកល្បឿនលឿន​មួយគ្រឿង ដឹកភ្ញៀវទេសចរឥណ្ឌាបានក្រឡាប់នៅ​ក្បែរ​កោះមួយ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម។ ទូក​នេះដឹកជនជាតិឥណ្ឌាចំនួន៣២នាក់និងនាវិកចំនួន៤នាក់ បានក្រឡាប់នៅចម្ងាយប្រហែល៤០០ម៉ែត្រ ពីកោះHon May Rut Ngoai ក្នុងអំឡុងពេលមានរលកបោកខ្លាំង នៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៦។

បើតាមសារព័ត៌មានវៀតណាមVnExpressបានរាយការណ៍ថា ទូកទេសចរណ៍មួយចំនួនដែលនៅក្បែរនោះ បាន​ចេញអន្តរាគមន៍ជួយសង្រ្គោះភ្លាមៗដែរ ប៉ុន្តែនៅតែមិន​អាច​ជួយមនុស្សឱ្យមានសុវត្ថិភាពទាំងអស់បាន ដោយ​សារ​ការជួយសង្រ្គោះមានការលំបាក ព្រោះអ្នក​ទេសចរ​ភាគច្រើនបានជាប់នៅក្នុងទូក ដែលក្រឡាប់ផ្ងារពោះ។ ក្រោយមក ទើបបញ្ជូននាវាចំនួនពីរគ្រឿង និងមន្ត្រី និង​ទាហានចំនួន៣៥នាក់ទៅកាន់កន្លែងកើតហេតុ ដោយចូល​រួម​កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរួមជាមួយកងទ័ពជើង​ទឹក ឆ្មាំសមុទ្រ និងកងកម្លាំងពាក់ព័ន្ធផ្សេងទៀត។
=============

👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
សភាប្រើភាសាបារាំងចេញសេចក្តីសម្រេចចិត្តស្តីពី«បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា» ដោយអំពាវ នាវឱ្យមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដី កម្ពុជា ក៏ដូចជាគោរពតាមការប្តេជ្ញា ចិត្តចំពោះ សន្តិភាពប្រកបដោយនិរន្តរភាព នៅតាមបណ្តោយ ព្រំដែន និងការជៀសវាងរាល់សកម្មភាព ឯកតោភាគី ណាមួយ ដែលអាចបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរ។
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android