VAYO FM NEWS
3.75K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
ក្រសួងការងារប្រកាសជ្រើសរើសពលករខ្មែរ២ពាន់នាក់ទៅធ្វើការនៅអ៊ីស្រាអែល​ក្នុង​វិស័យកសិកម្ម
=============
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងពីការជ្រើសរើសពលករខ្មែរចំនួន២,០០០នាក់ ដើម្បីបណ្ដុះបណ្ដាល និងបញ្ជូនទៅធ្វើការនៅប្រទេសអ៊ីស្រាអែលក្នុងវិស័យកសិកម្ម។ តាមសេចក្ដីជូនដំណឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ការជ្រើសរើសនេះដើម្បីបំពេញតម្រូវការកម្លាំងពលកម្មកម្ពុជាសម្រាប់ទៅធ្វើការក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែល។

ទាក់ទងនឹងការជ្រើសរើស ក្រសួងបានកំណត់ពីលក្ខខណ្ឌមួយចំនួន ហើយកាលបរិច្ឆេទនៃការចែកពាក្យគឺនៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង៨ដល់ម៉ោង១២ និងពេលរសៀលចាប់ពីម៉ោង១ដល់ម៉ោង៥ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ បេក្ខជនត្រូវមកទទួលពាក្យដោយផ្ទាល់ និងត្រូវភ្ជាប់មកជាមួយនូវអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រសួងរ៉ែបង្ហាញទំហំទឹកប្រាក់ក្នុងការអនុវត្ដគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ច​អភិវឌ្ឍន៍​សហគមន៍មូលដ្ឋានឆ្នាំ២០២៦
=============
ក្រសួងរ៉ែនិងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បង្ហាញពីទំហំទឹកប្រាក់ក្នុងការអនុវត្ដគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ឆ្នាំ២០២៦។ នៅក្នុងនោះសម្រាប់ឆ្នាំ២០២៦ ក្រសួងអនុម័តឱ្យប្រើប្រាស់មូលនិធិលើគម្រោងចំនួន៤៨ មានថវិកាសរុប ៥ ៦៩៥ ៥៦៧,២៨ ដុល្លារអាមេរិក តាមបណ្ដាឃុំចំនួន៤៦ ក្នុងខេត្ដចំនួន១០។ ខេត្ដទាំង១០មានដូចជា ខេត្ដតាកែវ កំពត កណ្ដាល ព្រៃវែង កំពង់ស្ពឺ កំពង់ចាម កោះកុង ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
សម្តេចតេជោ ហ៊ុន សែន​ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញទៅចូលរួមពិធីបុណ្យសពឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើតលោក កឹម សុខា ដោយផ្ទាល់ ដើម្បីគោរពវិញ្ញាណក្ខន្ធ។ សូមជម្រាបថា ឧបាសិកា សៅ ង៉ែត បានទទួលមរណភាពនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ៕
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ជប៉ុនគ្រោងចាប់ផ្តើមសាកល្បងរថយន្តក្រុងសាធារណៈគ្មានមនុស្សបើកនៅឆ្នាំក្រោយ
=============
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន​បាន​និយាយថា ជប៉ុនមានគម្រោងចាប់ផ្តើមសាកល្បង​ឡាន​ក្រុងគ្មានមនុស្សបើក សម្រាប់ការដឹកជញ្ជូនសាធារណៈ​ចាប់ពីឆ្នាំ២០២៧ ដែលជាការបោះជំហានដ៏សំខាន់​មួយ​នៅក្នុងការផ្លាស់ប្តូររបស់ប្រទេស ឆ្ពោះទៅរកប្រព័ន្ធដឹក​ជញ្ជូន​សាធារណៈ គ្មានមនុស្សបើក។ តាមរយៈកម្ម​វិធីសាក​ល្បងនេះ គេនឹងឃើញរថយន្តក្រុងបំពាក់ប្រព័ន្ធ​ត្រួតពិនិត្យពីចម្ងាយ ដែលមានសមត្ថភាពត្រួតពិនិត្យ​ទាំងប្រតិបត្តិការរថយន្តនិងជំនួយសម្រាប់អ្នកដំណើរ។

គម្រោងនេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយ​របស់ប្រទេសជប៉ុន ដើម្បីពន្លឿនការទទួលយក​បច្ចេក​វិទ្យាដឹកជញ្ជូនស្វ័យប្រវត្តិ ខណៈប្រទេសមួយនេះប្រឈម​មុខនឹងកម្លាំងពលកម្មដែលកំពុងធ្លាក់ចុះ និងចំនួនប្រជា​ជន​វ័យចំណាស់ ជាពិសេសនៅក្នុង​តំបន់ជនបទ ជាកន្លែង​ដែលកង្វះអ្នកបើកបរឡានក្រុងកាន់តែធ្ងន់ធ្ងរឡើងៗ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អ្នកតាមដានរម្លឹកពីវីរភាពដ៏អស្ចារ្យរបស់បណ្ឌិត កែម ឡី គឺសុខចិត្ដស្លាប់ដើម្បី​និយាយការពិត
=============
ទោះបីជាកន្លងផុតទៅរយៈពេល១០ឆ្នាំហើយក្ដី ប៉ុន្ដែគុណតម្លៃរបស់លោកបណ្ឌិត កែម ឡី នៅតែដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរជាច្រើន។ មិនថាពលរដ្ឋសាមញ្ញ អ្នកស្រាវជ្រាវ អ្នកវិភាគ អ្នកនយោបាយ សហជីព អង្គការសង្គមស៊ីវិល នៅតែកោតសរសើរយ៉ាងខ្លាំងចំពោះវីរភាពរបស់លោកបណ្ឌិត កែម ឡី។ ​អ្នកតាមដាននិងអង្គការសង្គមស៊ីវិល បានលើកឡើងថា វីរភាពរបស់លោកបណ្ឌិត កែម ឡី តាំងពីនៅមានជីវិតរហូតដល់ថ្ងៃបាត់បង់ជីវិត គឺជាគំរូដ៏អស្ចារ្យមួយសម្រាប់អ្នកជំនាន់ក្រោយ។ ពោលលោកសុខចិត្ដស្លាប់ដើម្បីនិយាយការពិត មិនរស់ដើម្បីនិយាយភូតកុហកនោះឡើយ៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អតីតពលករ​មកពីថៃអំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ
=============
អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីចំណេះដឹង ជំនាញ និងបទពិសោធការងារដែល​មានស្រាប់ ​ជាពិសេសវាក៏ជាកូនសោបើកទ្វារទៅកាន់ទីផ្សារការងារ​ និងបង្កើនប្រាក់ចំណូលកាន់តែប្រសើរថែមទៀត។

លោក ទុយ វិទូ អតីតពលករខ្មែរ ដែលបានមកចុះឈ្មោះធ្វើតេស្ត RPL លើមុខជំនាញរៀបចំប្រព័ន្ធទឹក និងអគ្គិសនីបាននិយាយថា លោកបានទទួលដំណឹងនេះពីមិត្តភក្ដិដែលបានមកធ្វើតេស្ត និងទទួលបានវិញ្ញាបនបត្ររួចហើយ។ ដូច្នេះលោកមានការចាប់អារម្មណ៍ និងបន្តការរៀនជំនាញថែមទៀត ដើម្បីបង្កើនចំណេះដឹងផង និងចង់បានការងារសមរម្យផងដែរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
តុលាការសម្រេចដោះលែងបុរសបើកគោយន្តកន្រ្តៃបង្កគ្រោះថ្នាក់​ចរាចរណ៍​នៅខេត្ដសៀមរាប
=============
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ សាលាដំបូងខេត្ដសៀមរាបបានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះសំណុំរឿង ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ជន់ ជួន ភេទប្រុស។ តុលាការបានប្រកាសសាលក្រម ដោយសម្រេចផ្ដន្ទាទោសលើឈ្មោះ ជន់ ជួន ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ តែត្រូវអនុវត្ដទោសក្នុងពន្ធនាគារកំណត់រយៈពេល៥ថ្ងៃ ចំពោះទោសដែលនៅសល់ព្យួរធម្មតា ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលច្បាប់តម្រូវ បណ្ដាលឱ្យរងរបួសអ្នកដទៃ។

អ្នកនាំពាក្យបញ្ជាក់បន្ថែមថា តំណាងអយ្យការបានអនុវត្ដតាមអំណាចសាលក្រមខាងលើ ដោយដោះលែងជននេះឱ្យមានសេរីភាព តាមដីកាបង្គាប់ឱ្យដោះលែង ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្ដសៀមរាប។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦៖

១. សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួមបុណ្យ
សពម្តាយលោក កឹម សុខា


២. ថ្ងៃនេះជាខួប១០ឆ្នាំនៃមរណភាពលោក
បណ្ឌិត កែម ឡី!


៣. អ្នកតាមដានរម្លឹកពីវីរភាពដ៏អស្ចារ្យរបស់
បណ្ឌិត កែម ឡី គឺសុខចិត្ដស្លាប់ដើម្បី
និយាយការពិត


៤. ក្រសួងរ៉ែបង្ហាញទំហំទឹកប្រាក់ក្នុងការអនុវត្ដ
គម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍
សហគមន៍មូលដ្ឋានឆ្នាំ២០២៦


៥. តុលាការសម្រេចដោះលែងបុរសបើកគោ
យន្តកន្រ្តៃបង្កគ្រោះថ្នាក់ចរាចរណ៍នៅ
ខេត្ដសៀមរាប


៦. អ៊ីស្រាអែលចែករំលែកព័ត៌មានសម្ងាត់អំពី
ផែនការថ្មីរបស់អ៊ីរ៉ង់ដើម្បីធ្វើឃាតលោកត្រាំ


៧. ការសាកល្បងមីស៊ីលពីនាវាមុជទឹករបស់
ចិនជាការបាញ់ធម្មតាឬជាការបាញ់ព្រមាន?


៨. ជប៉ុនគ្រោងចាប់ផ្តើមសាកល្បងរថយន្ត
ក្រុងសាធារណៈគ្មានមនុស្សបើកនៅ
ឆ្នាំក្រោយ
ក្រសួងការងារបន្តនាំយកឱកាសការងារ៣ ៥០០កន្លែងជូនដល់​ប្រជាពលរដ្ឋ​នៅខេត្តសៀមរាប
=============
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារ ផ្សព្វផ្សាយសេវាសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការរៀបចំ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។ នៅក្នុងនោះបាននាំយកឱកាសការងារចំនួន ៣ ៥០០កន្លែង ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជូនប្រជាពលរដ្ឋ។ វេទិកានេះមានការចូលរួមពីប្រជាពលរដ្ឋជិត ៦០០នាក់ ដែលមានទាំងអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android