VAYO FM NEWS
3.75K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
ថ្ងៃនេះជាខួប១០ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី!
=============  
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១០ឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម។ រៀងរាល់ឆ្នាំនៅថ្ងៃខួបមរណភាព​ តែង​មានអង្គការសង្គមស៊ីវិល សហជីព គណបក្សនយោបាយក្រៅរដ្ឋាភិបាល ក៏ដូចជាអ្នកគោរពស្រឡាញ់លោក បានរៀបចំ​ពិធីគោរពវិញ្ញាណក្ខន្ធរម្លឹកខួប។ នៅឆ្នាំនេះក៏មិនខុសគ្នាដែរ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមអង្គការសង្គមស៊ីវិល សហជីព បក្សក្រៅរដ្ឋាភិបាល បានទៅ​ហាងស្តារម៉ាត (Star Mart) នៃស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ស្តុបបូកគោ រាជធានីភ្នំពេញ ដែលជាទីតាំងឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី១០ឆ្នាំមុនដើម្បីគោរពវិញ្ញាណក្ខន្ធ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អ៊ីស្រាអែលចែករំលែកព័ត៌មានសម្ងាត់អំពីផែនការថ្មីរបស់អ៊ីរ៉ង់ដើម្បីធ្វើឃាតលោកត្រាំ
=============
អ៊ីស្រាអែលបានចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយអាមេរិក អំពី ផែនការថ្មីនិងជាក់លាក់របស់អ៊ីរ៉ង់ ដើម្បីធ្វើឃាតលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ នៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២៦។

សេចក្តីរាយការណ៍នេះធ្វើឡើងបន្ទាប់ពីលោកត្រាំ បាន​ដូរយន្តហោះជិះដ៏គួរឱ្យភ្ញាក់ផ្អើល នៅពេលចាកចេញពី​ប្រទេសតួកគី ក្រោយបញ្ចប់កិច្ចប្រជុំកំពូលរបស់​អង្គការ​NATO។ បើតាមAPបានរាយការណ៍ថា លោកត្រាំបាន​ចាក​ចេញពីប្រទេសតួកគី ដោយជិះយន្តហោះចាស់ Air Force Oneពណ៌ខៀវមួយគ្រឿង ជំនួសឱ្យយន្តហោះថ្មី​និង​ប្រណីត ពណ៌ក្រហម សមួយគ្រឿង ដែលជាអំណោយ​របស់​ប្រទេសកាតា។ ការប្តូរយន្តហោះជិះនេះ បានបង្កឱ្យ​មានការងឿងឆ្ងល់ ខណៈអាមេរិកនិងអ៊ីរ៉ង់បានបើកការ​វាយប្រហារដាក់គ្នាជាថ្មី ដែលបង្កើនការព្រួយបារម្ភ​នៃការវិលត្រឡប់ទៅរកសង្រ្គាមទ្រង់ទ្រាយធំវិញ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រសួងការងារប្រកាសជ្រើសរើសពលករខ្មែរ២ពាន់នាក់ទៅធ្វើការនៅអ៊ីស្រាអែល​ក្នុង​វិស័យកសិកម្ម
=============
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងពីការជ្រើសរើសពលករខ្មែរចំនួន២,០០០នាក់ ដើម្បីបណ្ដុះបណ្ដាល និងបញ្ជូនទៅធ្វើការនៅប្រទេសអ៊ីស្រាអែលក្នុងវិស័យកសិកម្ម។ តាមសេចក្ដីជូនដំណឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ការជ្រើសរើសនេះដើម្បីបំពេញតម្រូវការកម្លាំងពលកម្មកម្ពុជាសម្រាប់ទៅធ្វើការក្នុងវិស័យកសិកម្មនៅអ៊ីស្រាអែល។

ទាក់ទងនឹងការជ្រើសរើស ក្រសួងបានកំណត់ពីលក្ខខណ្ឌមួយចំនួន ហើយកាលបរិច្ឆេទនៃការចែកពាក្យគឺនៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង៨ដល់ម៉ោង១២ និងពេលរសៀលចាប់ពីម៉ោង១ដល់ម៉ោង៥ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ បេក្ខជនត្រូវមកទទួលពាក្យដោយផ្ទាល់ និងត្រូវភ្ជាប់មកជាមួយនូវអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រសួងរ៉ែបង្ហាញទំហំទឹកប្រាក់ក្នុងការអនុវត្ដគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ច​អភិវឌ្ឍន៍​សហគមន៍មូលដ្ឋានឆ្នាំ២០២៦
=============
ក្រសួងរ៉ែនិងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បង្ហាញពីទំហំទឹកប្រាក់ក្នុងការអនុវត្ដគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ឆ្នាំ២០២៦។ នៅក្នុងនោះសម្រាប់ឆ្នាំ២០២៦ ក្រសួងអនុម័តឱ្យប្រើប្រាស់មូលនិធិលើគម្រោងចំនួន៤៨ មានថវិកាសរុប ៥ ៦៩៥ ៥៦៧,២៨ ដុល្លារអាមេរិក តាមបណ្ដាឃុំចំនួន៤៦ ក្នុងខេត្ដចំនួន១០។ ខេត្ដទាំង១០មានដូចជា ខេត្ដតាកែវ កំពត កណ្ដាល ព្រៃវែង កំពង់ស្ពឺ កំពង់ចាម កោះកុង ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
សម្តេចតេជោ ហ៊ុន សែន​ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញទៅចូលរួមពិធីបុណ្យសពឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើតលោក កឹម សុខា ដោយផ្ទាល់ ដើម្បីគោរពវិញ្ញាណក្ខន្ធ។ សូមជម្រាបថា ឧបាសិកា សៅ ង៉ែត បានទទួលមរណភាពនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ៕
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ជប៉ុនគ្រោងចាប់ផ្តើមសាកល្បងរថយន្តក្រុងសាធារណៈគ្មានមនុស្សបើកនៅឆ្នាំក្រោយ
=============
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន​បាន​និយាយថា ជប៉ុនមានគម្រោងចាប់ផ្តើមសាកល្បង​ឡាន​ក្រុងគ្មានមនុស្សបើក សម្រាប់ការដឹកជញ្ជូនសាធារណៈ​ចាប់ពីឆ្នាំ២០២៧ ដែលជាការបោះជំហានដ៏សំខាន់​មួយ​នៅក្នុងការផ្លាស់ប្តូររបស់ប្រទេស ឆ្ពោះទៅរកប្រព័ន្ធដឹក​ជញ្ជូន​សាធារណៈ គ្មានមនុស្សបើក។ តាមរយៈកម្ម​វិធីសាក​ល្បងនេះ គេនឹងឃើញរថយន្តក្រុងបំពាក់ប្រព័ន្ធ​ត្រួតពិនិត្យពីចម្ងាយ ដែលមានសមត្ថភាពត្រួតពិនិត្យ​ទាំងប្រតិបត្តិការរថយន្តនិងជំនួយសម្រាប់អ្នកដំណើរ។

គម្រោងនេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយ​របស់ប្រទេសជប៉ុន ដើម្បីពន្លឿនការទទួលយក​បច្ចេក​វិទ្យាដឹកជញ្ជូនស្វ័យប្រវត្តិ ខណៈប្រទេសមួយនេះប្រឈម​មុខនឹងកម្លាំងពលកម្មដែលកំពុងធ្លាក់ចុះ និងចំនួនប្រជា​ជន​វ័យចំណាស់ ជាពិសេសនៅក្នុង​តំបន់ជនបទ ជាកន្លែង​ដែលកង្វះអ្នកបើកបរឡានក្រុងកាន់តែធ្ងន់ធ្ងរឡើងៗ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អ្នកតាមដានរម្លឹកពីវីរភាពដ៏អស្ចារ្យរបស់បណ្ឌិត កែម ឡី គឺសុខចិត្ដស្លាប់ដើម្បី​និយាយការពិត
=============
ទោះបីជាកន្លងផុតទៅរយៈពេល១០ឆ្នាំហើយក្ដី ប៉ុន្ដែគុណតម្លៃរបស់លោកបណ្ឌិត កែម ឡី នៅតែដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរជាច្រើន។ មិនថាពលរដ្ឋសាមញ្ញ អ្នកស្រាវជ្រាវ អ្នកវិភាគ អ្នកនយោបាយ សហជីព អង្គការសង្គមស៊ីវិល នៅតែកោតសរសើរយ៉ាងខ្លាំងចំពោះវីរភាពរបស់លោកបណ្ឌិត កែម ឡី។ ​អ្នកតាមដាននិងអង្គការសង្គមស៊ីវិល បានលើកឡើងថា វីរភាពរបស់លោកបណ្ឌិត កែម ឡី តាំងពីនៅមានជីវិតរហូតដល់ថ្ងៃបាត់បង់ជីវិត គឺជាគំរូដ៏អស្ចារ្យមួយសម្រាប់អ្នកជំនាន់ក្រោយ។ ពោលលោកសុខចិត្ដស្លាប់ដើម្បីនិយាយការពិត មិនរស់ដើម្បីនិយាយភូតកុហកនោះឡើយ៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អតីតពលករ​មកពីថៃអំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ
=============
អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីចំណេះដឹង ជំនាញ និងបទពិសោធការងារដែល​មានស្រាប់ ​ជាពិសេសវាក៏ជាកូនសោបើកទ្វារទៅកាន់ទីផ្សារការងារ​ និងបង្កើនប្រាក់ចំណូលកាន់តែប្រសើរថែមទៀត។

លោក ទុយ វិទូ អតីតពលករខ្មែរ ដែលបានមកចុះឈ្មោះធ្វើតេស្ត RPL លើមុខជំនាញរៀបចំប្រព័ន្ធទឹក និងអគ្គិសនីបាននិយាយថា លោកបានទទួលដំណឹងនេះពីមិត្តភក្ដិដែលបានមកធ្វើតេស្ត និងទទួលបានវិញ្ញាបនបត្ររួចហើយ។ ដូច្នេះលោកមានការចាប់អារម្មណ៍ និងបន្តការរៀនជំនាញថែមទៀត ដើម្បីបង្កើនចំណេះដឹងផង និងចង់បានការងារសមរម្យផងដែរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android