VAYO FM NEWS
3.76K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
ខួប១៨ឆ្នាំនៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារបន្ដឈរជាមួយស្នាមរបួសព្រោះថៃវាយប្រហារ!
============
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ពោលគឺចុះកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ក្នុងឱកាសខួប១៨ឆ្នាំនេះ ព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល មន្ដ្រី និងប្រជារាស្ដ្រខ្មែរគ្រប់រូបបានចូលរួមអបអរសាទរពេញផ្ទៃប្រទេស។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ឆ្មាំសមុទ្រចិននិងជប៉ុនប្រឈមមុខដាក់គ្នានៅជិតកោះមានជម្លោះ
=============
កប៉ាល់របស់ឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់​គ្នានៅជិតកោះមានជម្លោះ នៅថ្ងៃទី០៧ខែកក្កដានេះ ដោយ​ភាគីនីមួយៗបានអះអាងថា ពួកគេបានបណ្តេញ​កប៉ាល់របស់ភាគីម្ខាងទៀត ដែលបានរំលោភចូលដែនទឹក​របស់ពួកគេ។ ហេតុការណ៍នេះ បានកើតឡើងនៅក្បែរ​កោះគ្មានមនុស្សរស់នៅមួយ ដែលជប៉ុនហៅថាSenkaku ហើយចិនហៅថាDiaoyu ដែលស្ថិតនៅចម្លោះកោះតៃ​វ៉ាន់​និងកោះអូគីណាវ៉ា។

កន្លងមក កប៉ាល់ចិនក៏ធ្លាប់បើកចូលដែនទឹកដែលជប៉ុន​អះអាងថាជាទឹកដីរបស់ខ្លួនដែរ ប៉ុន្តែជាករណីកម្រ ដែល​កប៉ាល់​ចិនបើកចូលទៅកៀកទូកនេសាទជប៉ុន។ ចិន និង​ជប៉ុនបានចោទប្រកាន់គ្នាទៅវិញទៅមកជាយូរមកហើយថា បានដាក់ពង្រាយកប៉ាល់នៅជុំវិញកោះ ដែលជួនកាល​បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់។ ជម្លោះ​ដណ្តើមដែនកោះមួយនេះ បានបង្កឱ្យមានភាពតាន​តឹងផ្នែកការទូតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រវាងចិននិងជប៉ុន។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជន គឺមិនគ្របដណ្ដប់លើមន្ត្រីរាជការចូលនិវត្តន៍របស់ក្រសួងអប់រំ នោះទេ ព្រោះក្រសួងមានសមាគមក្នុងវិស័យរបស់ខ្លួនតាំងពីមុនពេលបង្កើតសមាគមអតីតយុទ្ធជន និងនិវត្តជនទៅទៀត។ សម្តេចបានបញ្ជាក់ដូច្នេះនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គ ភាពនានាជុំវិញ ខេត្តមណ្ឌលគិរីចំនួន៥០០ នាក់ជាបន្តទៀត ដែលពិធីនេះ បានប្រារព្ធឡើងនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៦៕
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្រ្ត ៩ឆ្នាំ (ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧-ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៦) នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រោមកម្ចីពីចិន! ឯកអគ្គរដ្ឋទូតចិនចាត់ទុកផ្លូវនិងស្ពានឆ្លុះបញ្ចាំងពីមិត្តភាព​ដែកថែបរវាងចិននិងកម្ពុជា
=============
កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថាស្ពានទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការអភិវឌ្ឍដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ក៏បង្ហាញមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជា «ផ្លូវនៃឱកាស» និង «ស្ពាននៃកិច្ចសហប្រតិបត្តិការ» យ៉ាងពិតប្រាកដ។ ជឿជាក់ថា «ផ្លូវនៃឱកាស» និង «ស្ពាននៃកិច្ចសហប្រតិបត្តិការ» បែបនេះនឹងបន្តលេចចេញជារូបរាងនាពេលអនាគត៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
សម្តេចធិបតីណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនចូលរួមគោរពច្បាប់និងថែទាំផ្លូវដែលជាសមិទ្ធផលរួមកុំផ្ទុកលើសទម្ងន់
=============
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បន្ទាប់ពីធ្វើវិសោធនកម្មច្បាប់ថ្មីស្ដីពីការដឹកជញ្ជូនដែលនឹងដំឡើងទម្ងន់ក្នុងការដឹកជញ្ជូនពី ៤០តោន ដល់ ៥០តោន សូមក្រុមហ៊ុនដឹកជញ្ជូន ទាំងអស់ចូល រួមគោរពច្បាប់ ដើម្បីថែទាំ និងថែរក្សាផ្លូវដែល ជាសមិទ្ធផលរួមឱ្យបានយូរអង្វែង។
សម្ដេចធិបតីក៏បានណែនាំឱ្យរៀបចំគោលនយោបាយ និងស្តង់ដារួមមួយ ក្នុងការអនុញ្ញាតទម្ងន់ របស់រថយន្តដឹកជញ្ជូន ដើម្បីសម្រួលដល់ អ្នកដឹកជញ្ជូនកសិផល ប៉ុន្តែត្រូវធានានូវ គុណភាពផ្លូវកុំឱ្យខូច។ សម្តេចក៏បានគូសបញ្ជាក់ថា ច្បាប់ធ្វើឡើងមិនមែនដើម្បីកៀបក ប្រជាជនទេ ប៉ុន្តែសម្រាប់រក្សាតុល្យភាពឈ្នះ-ឈ្នះ។ ជាមួយគ្នានេះ សម្ដេចក៏បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងប្រសិទ្ធភាព និងតម្លាភាពរបស់ស្ថានីយជញ្ជីង ដើម្បីអនុវត្តច្បាប់តឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានានូវការប្រកួត ប្រជែងស្មើភាពគ្នា។

=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
កុំសាកល្បង! ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់ទឹកកន្ថុំឬក្រាក់ធំ​ដែលនាំបង្កទៅជាញៀន
=============
ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះទៅដល់ចំណុចផ្ទះមួយកន្លែងស្ថិតនៅ ក្នុងក្រុងបាត់ដំបង ខណៈដែលម្ចាស់ផ្ទះខាងលើ កំពុងធ្វើអាជីវកម្ម ផលិត និងលក់ទឹកកន្ថុំឬក្រាក់ធំ នេះទៅឱ្យក្រុមយុវជនចំនួន២០នាក់ កំពុងប្រមូលផ្តុំគ្នាទទួលទានយ៉ាងជក់ចិត្ត។ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន បានបញ្ជាក់ថា រុក្ខជាតិម៉្យាងឈ្មោះ កន្ថុំឬក្រាក់ធំ គឺជារុក្ខជាតិមានសារធាតុម៉្យាងដែលអ្នកប្រើប្រាស់យូរៗទៅអាចបង្កទៅជាការញៀនបាន ហើយសារធាតុញៀននេះ បន្តវិវឌ្ឍទៅរកស្ថានភាពមួយដែលប៉ះពាល់ដល់សុខភាព និងវិបត្តិផ្សេងៗទៀត នាំទៅរកវិបត្តិដល់សង្គមធ្ងន់ធ្ងរក្នុងរយៈពេលយូរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦៖

១. សម្តេចធិបតីណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនចូលរួម
គោរពច្បាប់និងថែទាំផ្លូវដែលជាសមិទ្ធផលរួមកុំផ្ទុក
លើសទម្ងន់


២. កម្ពុជានាំក្រុមAOTចុះពិនិត្យស្ថានភាពជាក់ស្ដែង
នៃការសង់របងព្រំដែនដោយឯកតោភាគីរបស់ថៃ


៣. ខួប១៨ឆ្នាំនៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភព
លោក ប្រាសាទព្រះវិហារបន្ដឈរជាមួយស្នាម
របួសព្រោះថៃវាយប្រហារ!


៤. ក្រោមកម្ចីពីចិន! ឯកអគ្គរដ្ឋទូតចិនចាត់ទុកផ្លូវ
និងស្ពានឆ្លុះបញ្ចាំងពីមិត្តភាពដែកថែបរវាងចិន
និងកម្ពុជា


៥. ប្រេងសាំងធម្មតាធ្លាក់ថ្លៃមកក្រោម៤ពាន់រៀល
ក្នុងមួយលីត្រ


៦. អ៊ុយក្រែនហក់ទៅវាយប្រហារដល់រោងចក្រ
ចម្រាញ់ប្រេងធំបំផុតនិងជ្រៅបំផុតនៅក្នុង
ដែនដីរុស្ស៊ី


៧. អាមេរិកព្រួយបារម្ភក្រោយចិនធ្វើតេស្តមីស៊ីល
នៅមហាសមុទ្រប៉ាស៊ីហ្វិក


៨. ឆ្មាំសមុទ្រចិននិងជប៉ុនប្រឈមមុខដាក់គ្នា
នៅជិតកោះមានជម្លោះ
ថ្ងៃនេះខួប៩ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក
============
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប៩ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានអនុម័តកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។

តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ" សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទសង់ពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗរួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង), ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ក្រោយនាវា៣គ្រឿងរងការវាយប្រហារនៅច្រកHormuz
============
យោធាអាមេរិកបាននិយាយថា កងកម្លាំងអាមេរិក​បាន​វាយ​ប្រហារលើអ៊ីរ៉ង់ជាថ្មីទៀត នៅថ្ងៃអង្គារទី០៧​ខែ​កក្កដាឆ្នាំ២០២៦ ដើម្បីឆ្លើយតបនឹងអ៊ីរ៉ង់​ដែលបានវាយ​ប្រហារ លើនាវាពាណិជ្ជកម្មចំនួន៣គ្រឿង នៅច្រកសមុទ្រ​Hormuz។ មន្រ្តីអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌​មានរ៉យទ័រថា ការវាយប្រហារបានផ្តោតគោលដៅ លើប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ ប្រព័ន្ធឃ្លាំមើលនៅ​ឆ្នេរសមុទ្រ មីស៊ីបាញ់ពីដីទៅអាកាស មីស៊ីលប្រឆាំងនាវា និងទីតាំងបាញ់បង្ហោះយន្តហោះdroneគ្មានមនុស្សបើក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ការផ្ទុះ​ចំនួន៦​បានលាន់លឺនៅលើកោះQeshm ការផ្ទុះចំនួន៧បាន​លាន់​លឺនៅSirik និងការផ្ទុះជាបន្តបន្ទាប់ទៀតបាន​លឺនៅទីក្រុងកំពង់ផែដ៏សំខាន់Bandar Abbas។ ក្រសួង​ការបរទេសអ៊ីរ៉ង់បានចោទអាមេរិកថា បានរំលោភម្តង​ហើយ​ម្តងទៀត លើអនុស្សរណៈយោគយល់គ្នារវាង​ភាគីទាំងពីរ និងព្រមានអំពីការសងសឹក។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android