VAYO FM NEWS
3.75K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
អាមេរិកព្រួយបារម្ភក្រោយចិនធ្វើតេស្តមីស៊ីលនៅមហាសមុទ្រប៉ាស៊ីហ្វិក
============
អាមេរិកបានសម្តែងការព្រួយបារម្ភ នៅថ្ងៃចន្ទទី០៦ខែ​កក្កដា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ចិន បន្ទាប់ពីក្រុង​ប៉េកាំង បានធ្វើតេស្តបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរសិប្បនិម្មិត ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លោកTommy Pigottអ្នកនាំពាក្យក្រសួង​ការបរទេស​បាននិយាយថា នៅពេលដែលសហរដ្ឋអាមេរិក កំពុងខិត​ខំប្រឹងប្រែងជាងពេលណាៗទាំងអស់ ដើម្បីទប់ស្កាត់​ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ប្រទេសចិនកំពុងធ្វើ​ផ្ទុយពីនេះ។ អ្នកនាំពាក្យរូបនេះ បាននិយាយនៅក្នុង​សេចក្តី​ថ្លែងការណ៍មួយថា ការបង្កើនអាវុធនុយ​ក្លេអ៊ែរ​យ៉ាងឆាប់រហ័ស និងមិនច្បាស់លាស់របស់ទីក្រុងប៉េកាំង គឺជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះតំបន់ និងពិភពលោក។

អ្នកវិភាគបាននិយាយថា ការសាកល្បងនេះបានបង្ហាញ​ពីសមត្ថភាពរបស់ចិនកាន់តែខ្លាំងឡើង ក្នុងការវាយ​ប្រហារ​លើដីគោកអាមេរិក។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
បិទទីលានចាក់សំរាម១កន្លែងក្នុងស្រុកស្ទឹងហាវក្រោយហូរសំណល់រាវចូលអូរធម្មជាតិបណ្តាលឱ្យត្រីងាប់
============
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការ​កិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរ​បរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបានឃុំកំពេញ បានចុះត្រួតពិនិត្យ ករណីបង្កឱ្យត្រីងាប់ (ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ)។ ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែលប្រតិបត្តិ​ដោយក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុកដាក់សំរាមមួយកន្លែងនៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ដែលបានរៀបចំឡើង គឺពុំសមស្របតាមលក្ខណៈបច្ចេកទេសបរិស្ថាន និងសំណល់រាវលេចចេញ ប៉ះពាល់ដល់អូរធម្មជាតិ និងជាមូលហេតុបណ្តាលឱ្យមានបញ្ហាត្រីងាប់។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានយក​សំណាកទឹក​មកពិនិត្យបន្ថែម នៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដើម្បីតាមដានប៉ារ៉ាមែត្រនៃសារធាតុបំពុលទឹកបន្ថែមទៀតផងដែរ។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
បទវិចារណកថា៖ ការកសាងជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ​ ផ្ដើមចេញពីកិច្ចសន្យា​សង្គម​ទៅជាការអនុវត្តជាក់ស្តែង
============
នៅក្នុងទស្សនវិជ្ជាស្ដីពី «កិច្ច​សន្យាសង្គម» របស់ តូម៉ាស ហប, ចន ឡក និង ហ្សង់ ហ្សាក់រូស្សូ រដ្ឋកើតឡើងពីឆន្ទៈរួមរបស់ប្រជាពលរដ្ឋ ដែលបានប្រគល់អំណាចនិងសិទ្ធិរបស់ខ្លួនទៅឱ្យរដ្ឋ ក្នុងលក្ខខណ្ឌមួយយ៉ាងច្បាស់លាស់ គឺ«រដ្ឋត្រូវតែធានាឱ្យបាននូវសន្តិសុខ យុត្តិធម៌ និងសុខុមាលភាពរបស់ពួកគេ»។ ដូច្នេះ ជំនឿទុកចិត្តរបស់រាស្ត្រមិនមែនជាទានដែលរដ្ឋត្រូវសុំនោះទេ ប៉ុន្តែវាជា«ដើមទុននយោបាយ» និងជា«ខ្យល់ដង្ហើមនៃភាពស្របច្បាប់» របស់រដ្ឋាភិបាល។ មិនមែនជាទានដែលរដ្ឋត្រូវសុំ មានន័យថា រដ្ឋាភិបាលមិនអាចគ្រាន់តែអង្វរឱ្យប្រជាជនស្រលាញ់ឬទុកចិត្តនោះទេ។ ជំនឿទុកចិត្តមិនមែនជារបស់ដែលគេឱ្យដោយឥតគិតថ្លៃ ឬដោយការសុំនោះទេ ប៉ុន្តែវាជាអ្វីដែលរដ្ឋត្រូវ «រក» ឬ «កសាង» តាមរយៈការធ្វើការងារឱ្យបាន​ល្អ។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ខួប១៨ឆ្នាំនៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារបន្ដឈរជាមួយស្នាមរបួសព្រោះថៃវាយប្រហារ!
============
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ពោលគឺចុះកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ក្នុងឱកាសខួប១៨ឆ្នាំនេះ ព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល មន្ដ្រី និងប្រជារាស្ដ្រខ្មែរគ្រប់រូបបានចូលរួមអបអរសាទរពេញផ្ទៃប្រទេស។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ឆ្មាំសមុទ្រចិននិងជប៉ុនប្រឈមមុខដាក់គ្នានៅជិតកោះមានជម្លោះ
=============
កប៉ាល់របស់ឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់​គ្នានៅជិតកោះមានជម្លោះ នៅថ្ងៃទី០៧ខែកក្កដានេះ ដោយ​ភាគីនីមួយៗបានអះអាងថា ពួកគេបានបណ្តេញ​កប៉ាល់របស់ភាគីម្ខាងទៀត ដែលបានរំលោភចូលដែនទឹក​របស់ពួកគេ។ ហេតុការណ៍នេះ បានកើតឡើងនៅក្បែរ​កោះគ្មានមនុស្សរស់នៅមួយ ដែលជប៉ុនហៅថាSenkaku ហើយចិនហៅថាDiaoyu ដែលស្ថិតនៅចម្លោះកោះតៃ​វ៉ាន់​និងកោះអូគីណាវ៉ា។

កន្លងមក កប៉ាល់ចិនក៏ធ្លាប់បើកចូលដែនទឹកដែលជប៉ុន​អះអាងថាជាទឹកដីរបស់ខ្លួនដែរ ប៉ុន្តែជាករណីកម្រ ដែល​កប៉ាល់​ចិនបើកចូលទៅកៀកទូកនេសាទជប៉ុន។ ចិន និង​ជប៉ុនបានចោទប្រកាន់គ្នាទៅវិញទៅមកជាយូរមកហើយថា បានដាក់ពង្រាយកប៉ាល់នៅជុំវិញកោះ ដែលជួនកាល​បណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់។ ជម្លោះ​ដណ្តើមដែនកោះមួយនេះ បានបង្កឱ្យមានភាពតាន​តឹងផ្នែកការទូតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រវាងចិននិងជប៉ុន។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជន គឺមិនគ្របដណ្ដប់លើមន្ត្រីរាជការចូលនិវត្តន៍របស់ក្រសួងអប់រំ នោះទេ ព្រោះក្រសួងមានសមាគមក្នុងវិស័យរបស់ខ្លួនតាំងពីមុនពេលបង្កើតសមាគមអតីតយុទ្ធជន និងនិវត្តជនទៅទៀត។ សម្តេចបានបញ្ជាក់ដូច្នេះនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គ ភាពនានាជុំវិញ ខេត្តមណ្ឌលគិរីចំនួន៥០០ នាក់ជាបន្តទៀត ដែលពិធីនេះ បានប្រារព្ធឡើងនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៦៕
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្រ្ត ៩ឆ្នាំ (ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧-ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៦) នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រោមកម្ចីពីចិន! ឯកអគ្គរដ្ឋទូតចិនចាត់ទុកផ្លូវនិងស្ពានឆ្លុះបញ្ចាំងពីមិត្តភាព​ដែកថែបរវាងចិននិងកម្ពុជា
=============
កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថាស្ពានទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការអភិវឌ្ឍដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ក៏បង្ហាញមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជា «ផ្លូវនៃឱកាស» និង «ស្ពាននៃកិច្ចសហប្រតិបត្តិការ» យ៉ាងពិតប្រាកដ។ ជឿជាក់ថា «ផ្លូវនៃឱកាស» និង «ស្ពាននៃកិច្ចសហប្រតិបត្តិការ» បែបនេះនឹងបន្តលេចចេញជារូបរាងនាពេលអនាគត៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
សម្តេចធិបតីណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនចូលរួមគោរពច្បាប់និងថែទាំផ្លូវដែលជាសមិទ្ធផលរួមកុំផ្ទុកលើសទម្ងន់
=============
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បន្ទាប់ពីធ្វើវិសោធនកម្មច្បាប់ថ្មីស្ដីពីការដឹកជញ្ជូនដែលនឹងដំឡើងទម្ងន់ក្នុងការដឹកជញ្ជូនពី ៤០តោន ដល់ ៥០តោន សូមក្រុមហ៊ុនដឹកជញ្ជូន ទាំងអស់ចូល រួមគោរពច្បាប់ ដើម្បីថែទាំ និងថែរក្សាផ្លូវដែល ជាសមិទ្ធផលរួមឱ្យបានយូរអង្វែង។
សម្ដេចធិបតីក៏បានណែនាំឱ្យរៀបចំគោលនយោបាយ និងស្តង់ដារួមមួយ ក្នុងការអនុញ្ញាតទម្ងន់ របស់រថយន្តដឹកជញ្ជូន ដើម្បីសម្រួលដល់ អ្នកដឹកជញ្ជូនកសិផល ប៉ុន្តែត្រូវធានានូវ គុណភាពផ្លូវកុំឱ្យខូច។ សម្តេចក៏បានគូសបញ្ជាក់ថា ច្បាប់ធ្វើឡើងមិនមែនដើម្បីកៀបក ប្រជាជនទេ ប៉ុន្តែសម្រាប់រក្សាតុល្យភាពឈ្នះ-ឈ្នះ។ ជាមួយគ្នានេះ សម្ដេចក៏បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងប្រសិទ្ធភាព និងតម្លាភាពរបស់ស្ថានីយជញ្ជីង ដើម្បីអនុវត្តច្បាប់តឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានានូវការប្រកួត ប្រជែងស្មើភាពគ្នា។

=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
កុំសាកល្បង! ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់ទឹកកន្ថុំឬក្រាក់ធំ​ដែលនាំបង្កទៅជាញៀន
=============
ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះទៅដល់ចំណុចផ្ទះមួយកន្លែងស្ថិតនៅ ក្នុងក្រុងបាត់ដំបង ខណៈដែលម្ចាស់ផ្ទះខាងលើ កំពុងធ្វើអាជីវកម្ម ផលិត និងលក់ទឹកកន្ថុំឬក្រាក់ធំ នេះទៅឱ្យក្រុមយុវជនចំនួន២០នាក់ កំពុងប្រមូលផ្តុំគ្នាទទួលទានយ៉ាងជក់ចិត្ត។ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន បានបញ្ជាក់ថា រុក្ខជាតិម៉្យាងឈ្មោះ កន្ថុំឬក្រាក់ធំ គឺជារុក្ខជាតិមានសារធាតុម៉្យាងដែលអ្នកប្រើប្រាស់យូរៗទៅអាចបង្កទៅជាការញៀនបាន ហើយសារធាតុញៀននេះ បន្តវិវឌ្ឍទៅរកស្ថានភាពមួយដែលប៉ះពាល់ដល់សុខភាព និងវិបត្តិផ្សេងៗទៀត នាំទៅរកវិបត្តិដល់សង្គមធ្ងន់ធ្ងរក្នុងរយៈពេលយូរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android