VAYO FM NEWS
3.75K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
តើការបាក់ច្រាំងទន្លេអាចបណ្ដាលមកពីកត្ដាអ្វីខ្លះ? មន្ដ្រី​ក្រសួងរ៉ែពន្យល់បែបនេះ!
============
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល បានលើកឡើងថា ការបាក់ច្រាំងទន្លេអាចបណ្តាលមកពីកត្តាច្រើនយ៉ាង នៅក្នុងនោះអាចមានកត្ដាធម្មជាតិ ហើយក៏អាចបណ្ដាលមកពីការបូមខ្សាច់ដែលមិនធ្វើតាមបច្ចេកទេសត្រឹមត្រូវ ឬមិនស្ថិតក្នុងដែនអាជ្ញាបណ្ណកំណត់ដែរ។ ដើម្បីបង្ការកុំឱ្យមានការលួចបូមខ្សាច់មិនត្រឹមត្រូវតាមបច្ចេកទេស ឬបូមក្រៅដែនអាជ្ញាបណ្ណកំណត់ លោកថា ក្រសួងមានយន្ដការចុះត្រួតពិនិត្យបន្ថែមដោយមិនជូនដំណឹងមុនទេ។ ទន្ទឹមគ្នា ក្រសួងក៏ស្នើឱ្យប្រជាពលរដ្ឋរស់នៅសងខាងទន្លេ អ្នកនេសាទ អ្នកសារព័ត៌មាន ជួយធ្វើជាភ្នែក ច្រមុះ បើមានការសង្ស័យអាចចុះទៅពិនិត្យផ្ទាល់ កុំទាន់ជឿការផ្សព្វផ្សាយតាមបណ្តាញសង្គម និងអាចទំនាក់ទំនងតាមលេខទូរសព្ទ០៩៥ ៧២៧ ៧២៧ ដើម្បីរាយការណ៍ឬប្ដឹងមកក្រសួងឱ្យចុះអន្ដរាគមន៍បាន៕
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រសួងការពារជាតិ៖ យោធិនកម្ពុជា៤នាក់រងរបួសដោយសារផ្ទុះគ្រាប់បែកក្រោយដើរល្បាតជួបក្រុមល្បាតយោធាថៃ
=============
ក្រសួងការពារជាតិបានបញ្ជាក់ថា យោធិនកម្ពុជា៤នាក់រងរបួសដោយសារផ្ទុះគ្រាប់បែកមួយគ្រាប់ ក្រោយដើរល្បាតជួបក្រុមល្បាតយោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ បច្ចុប្បន្នយោធិនកម្ពុជារងរបួសចំនួន៤នាក់ ដោយសារអម្បែងគ្រាប់កំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។ ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
រយៈពេល៦ខែឆ្នាំ២០២៦ក្រសួងរ៉ែប្រមូល​សួយសារពីវិស័យរ៉ែបានជិត​៩៣​លាន​ដុល្លារ!
============ 
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ក្រសួងរ៉ែនិងថាមពលប្រមូលសួយសារពីវិស័យរ៉ែបានជិត៩៣លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៉ូឡា​ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ លោកបន្ថែមថា បើគិតពីច្បាប់ថវិកាឆ្នាំ២០២៦ដែលបានកំណត់ គឺចំនួន៧១,៩០លានដុល្លារ ដូច្នេះត្រឹមតែពេល៦ខែគឺក្រសួងប្រមូលបានខ្ពស់ជាងច្បាប់ថវិកា១២៨,៩៥ភាគរយ។
 
​ដោយឡែក ពាក់ព័ន្ធនឹងពន្ធដារប្រមូលបានពីវិស័យរ៉ែ លោក អ៊ឹង ឌីប៉ូឡា ថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ក្រសួងប្រមូលបានចំនួន៥៩,៣២លានដុល្លារ ខណៈពន្ធនាំចេញ​ប្រមូលបាន៦៧,០៧លានដុល្លារ។ ​ជារួមបើគិតបញ្ចូលគ្នារវាងចំណូលពីពន្ធដារនិងពន្ធនាំចេញ ត្រឹមតែត្រីមាសទី១នៃឆ្នាំ២០២៦គឺប្រមូលបានប្រមាណជាង១០០លានដុល្លារផ្សេងទៀត ក្រៅពីចំណូលសួយសារ។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
មនុស្ស២៥នាក់បានស្លាប់និងជាង១០០នាក់របួសនៅក្នុងការប៉ះទង្គិចគ្នាក្នុងពន្ធនាគារស្រីលង្កា
=============
ការប៉ះទង្គិចគ្នានៅក្នុងពន្ធនាគាររបស់ប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្ស២៥នាក់បានស្លាប់ នៅក្នុងនោះមាន​ឆ្មាំពន្ធនាគារ៤នាក់ និងមនុស្សជាង១០០នាក់ទៀត​រងរបួស។ ប៉ូលិសបាននិយាយថា ការប៉ះទង្គិចគ្នារយៈ​ពេលមួយយប់នេះ បង្កឡើងដោយអ្នកទោសមកពី​ក្រុម​ក្មេង​ទំនើងគ្រឿងញៀនចំនួនពីរក្រុម នៅពន្ធនាគារ​សំខាន់​ក្នុងតំបន់។ បុគ្គលិកសុខាភិបាលបានប្រាប់សារព័ត៌​មាន​AFP​តាមទូរសព្ទថា មានជនរងគ្រោះមួយចំនួនរងរបួស​ដោយសារគ្រាប់កាំភ្លើង ខ្លះមានស្នាមមុត និងស្នាមជាំ​ធ្ងន់ធ្ងរ។

មន្រ្តីបាននិយាយថា ការវាយតប់គ្នាបានចាប់ផ្តើម នៅល្ងាច​ថ្ងៃ​អាទិត្យទី០៥ខែកក្កដាឆ្នាំ២០២៦ នៅពន្ធនាគារ​Negombo​ដែលមានអ្នកទោសជាច្រើនពាន់នាក់។ អំពើ​ហិង្សា​ក៏បានរីករាលដាលពាសពេញពន្ធនាគារ ដោយ​អ្នកទោស​​ខ្លះបានឡើងលើដំបូល ស្រែកទាមទារ​ឱ្យដោះលែងពួកគេនៅយប់ថ្ងៃអាទិត្យ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រោយពលរដ្ឋផ្ទុះកំហឹង!ក្រសួងនិងអាជ្ញាធរ ដាក់ចេញវិធានការដោះស្រាយក្តីបារម្ភពាក់ព័ន្ធនឹងការបូមខ្សាច់
=============
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល បានលើកឡើងថា កិច្ចប្រជុំមួយត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកពាមរក៍ ខេត្តព្រៃវែង បន្ទាប់ពីមានការផ្ទុះកំហឹងពីសំណាក់ប្រជាពលរដ្ឋចំពោះក្រុមហ៊ុនបូមខ្សាច់ចតុមុខ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រសួងរ៉ែនិងថាមពល អភិបាលខេត្តព្រៃវែង អគ្គនាយកជលផល ព្រមទាំងអាជ្ញាធរ ស្រុក ឃុំ និងភូមិ តែពលរដ្ឋមិនបានមកចូលរួមនោះទេ។ លោកបន្ថែមថា បើតាមអាជ្ញាធរមូលដ្ឋាន បញ្ហាគឺកើតចេញពីពលរដ្ឋបារម្ភខា្លចមានការបាក់ច្រាំង និងខ្លាចប៉ះពាល់ដល់តំបន់នេសាទ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៦៖

១. ក្រសួងការពារជាតិ៖ យោធិនកម្ពុជា៤នាក់រងរបួសដោយសារផ្ទុះ
គ្រាប់បែកក្រោយ​ដើរល្បាត​ជួប​ក្រុម​ល្បា​​ត​យោធាថៃ


២. ក្រោយពលរដ្ឋផ្ទុះកំហឹង!ក្រសួងនិងអាជ្ញាធរដាក់ចេញវិធានការ
ដោះស្រាយក្តីបារម្ភពាក់ព័ន្ធនឹងការបូមខ្សាច់


៣. កម្ពុជាប្រាប់តំណាងទូតនិងអង្គការអន្តរជាតិចំនួន៤២ថាថៃ
ពង្រឹងការកាន់កាប់ដោយឯកតោភាគីនៅតំបន់​ហួស​ពីខ្សែបន្ទាត់ព្រំដែន


៤. អាជ្ញាធរជាតិព្រះវិហាររម្លឹកពីវិនាសកម្មដ៏ធ្ងន់ធ្ងរលើប្រាសាទ
ព្រះវិហារកាលពីឆ្នាំ២០២៥


៥. មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ៖ករណីពលរដ្ឋប្រើហិង្សាលើកម្មករក្រុមហ៊ុន
បូមខ្សាច់ជាអំពើដែលពិបាកទទួលយកតាមក្របខណ្ឌច្បាប់


៦. អគ្គនាយកធនធានរ៉ែពន្យល់ពីនីតិវិធីមុនចេញអាជ្ញាបណ្ណ
ឱ្យក្រុមហ៊ុនបូមខ្សាច់ដើម្បីបញ្ចៀសផលប៉ះពាល់!


៧. តើការបាក់ច្រាំងទន្លេអាចបណ្ដាលមកពីកត្ដាអ្វីខ្លះ? មន្ដ្រីក្រសួងរ៉ែពន្យល់បែបនេះ!

៨. រយៈពេល៦ខែឆ្នាំ២០២៦ក្រសួងរ៉ែប្រមូលសួយសារពីវិស័យរ៉ែ
បានជិត៩៣លានដុល្លារ!


៩. OPECអនុម័តការបង្កើនទិន្នផលប្រេងដោយសារច្រកនាំចេញ
Hormuzចាប់ផ្តើមធូរស្រាល


១០. ចិនធ្វើតេស្តបាញ់មីស៊ីលពីនាវាមុជទឹកនុយក្លេអ៊ែរ ធ្វើឱ្យ
មហាអំណាចក្នុងតំបន់ព្រួយបារម្ភ
កម្ពុជានាំក្រុមAOTចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃការសង់របងព្រំដែនដោយឯកតោភាគីរបស់ថៃ
============
នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដឹកនាំដោយហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសនោះអ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃ ដែលស្ថិតនៅកៀកបង្គោលព្រំដែន៥២-៥៤ និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្នបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉
IOS
👉
Android
កម្ពុជា-អាល្លឺម៉ង់រួមគ្នាលើកកម្ពស់និរន្តរភាពវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប
============
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់(GIZ) នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានចុះកិច្ចព្រមព្រៀងសម្រាប់អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស «ឧស្សាហកម្មវាយនភណ្ឌប្រកបដោយចីរភាពនៅកម្ពុជា ជំហានទីពីរ (FABRIC Cambodia II)» ក្នុងទិសដៅបន្តលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងពង្រឹងការអនុលោមតាមស្តង់ដាសង្គម និងបរិស្ថានដោយសហការជាមួយវិស័យសាធារណៈនិងឯកជន។ ពិធីចុះកិច្ចព្រមព្រៀងនេះមានការចូលរួមជាសក្ខីភាពពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Christof Weigelmeier អនុប្រធានបេសកកម្ម និងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នាទីស្ដីការក្រសួង។​
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ថ្ងៃនេះ! ខួបលើកទី១៨នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦។ ក្នុងឱកាសនេះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានចេញសារអបអរសាទរផងដែរ។
============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
បែលហ្ស៊ិកលត់សហម្ចាស់ផ្ទះអាមេរិកក្នុងលទ្ធផល៤-១ ខណៈអេស្ប៉ាញផ្ដួលព័រទុយហ្គាល់១-០ នៅវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្ដិការណ៍ World Cup ឆ្នាំ២០២៦។ ដូច្នេះបែលហ្ស៊ិកនិងអេស្ប៉ាញត្រូវឡើងទៅប៉ះគ្នានៅវគ្គ៨ក្រុមបន្ដទៀត។
============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អ៊ុយក្រែនហក់ទៅវាយប្រហារដល់រោងចក្រចម្រាញ់ប្រេងធំបំផុតនិងជ្រៅបំផុតនៅក្នុងដែនដីរុស្ស៊ី
============
អ៊ុយក្រែនហាក់លែងខ្លាចរអារនឹងការវាយប្រហារសងសឹករបស់រុស្ស៊ី ដោយកាន់តែក្លាហ៊ានហក់ទៅវាយ​ប្រហារដល់រោងចក្រចម្រាញ់ប្រេងធំជាងគេបំផុតរបស់សត្រូវរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅជ្រៅក្នុងតំបន់​Siberiaរបស់រុស្ស៊ី នៅថ្ងៃចន្ទទី០៦ខែកក្កដាឆ្នាំ២០២៦។ យោធាទីក្រុងគៀវបាននិយាយថា នេះជាការវាយប្រហារ​រយៈចម្ងាយឆ្ងាយបំផុតចូលទៅក្នុងដែនដីរបស់រុស្ស៊ី មិន​ធ្លាប់​មាននោះទេ តាំងពីរុស្ស៊ីបើកសង្រ្គាមឈ្លាន​ពានលើ​ប្រទេសអ៊ុយក្រែនអស់រយៈពេលជាង៤ឆ្នាំ។

ចំណែក​អាជ្ញាធររុស្ស៊ីក៏បានបញ្ជាក់ពីការវាយប្រហារនេះ​ដែរ។ ការវាយប្រហារដោយយន្តហោះ Dronesគ្មាន​មនុស្សបើករបស់អ៊ុយក្រែន បានបណ្តាលឱ្យមានអគ្គិភ័យ​ឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅរោងចក្រចម្រាញ់ប្រេង​Omsk ដែលមានចម្ងាយប្រហែល២,៧០០គីឡូម៉ែត្រ ពីដែនដីដែលកាន់កាប់ដោយអ៊ុយក្រែន និងនៅជិត​ព្រំដែនរបស់រុស្ស៊ីជាមួយកាហ្សាក់ស្ថាន។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android