VAYO FM NEWS
3.76K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
OPECអនុម័តការបង្កើនទិន្នផលប្រេងដោយសារច្រកនាំចេញHormuzចាប់ផ្តើមធូរស្រាល
=============
អង្គការនៃប្រទេសនាំចេញប្រេង(OPEC) បានព្រមព្រៀង​​គ្នាបង្កើនទិន្នផលប្រេងបន្ថែមទៀត ចាប់ពីខែសីហា ដោយ​បន្ថែមការផ្គត់ផ្គង់នៅលើទីផ្សារពិភពលោក នៅពេលដែល​តម្លៃ​ប្រេងកំពុងធ្លាក់ចុះ ដោយសារការបើកឡើងវិញបន្តិច​ម្តងៗនៃច្រកសមុទ្រHormuz សម្រាប់ការនាំចេញប្រេង។ នេះបើតាមOPEC+បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៦។ បើតាមCNA ក្រុមប្រទេសផលិតប្រេង បានព្រមព្រៀងគ្នាអំឡុងពេល​កិច្ចប្រជុំតាមអ៊ីនធឺណេត ដើម្បីបង្កើនកូតាចំនួន​១៨៨,០០០បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែសីហា បន្ថែមពី​លើការបង្កើនស្រដៀងគ្នានេះ សម្រាប់ខែមិថុនានិង​ខែកក្កដា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រសួងបរិស្ថានបន្តរកឃើញសត្វកម្រជិតផុតពូជចំនួន១៤ប្រភេទក្នុងឧទ្យានជាតិជួរភ្នំក្រវាញ
=============
រយៈពេល ៣ខែ ពីដើម ខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១៤ប្រភេទរួមមាន៖ ដំរីអាស៊ី, ខ្ទីង , កែះ, ប្រើសស្បូវ, ខ្លាឃ្មុំតូច, ខ្លាឃ្មុំធំ, ខ្លាភ្ញីថ្មកែវ, ឆ្កែព្រៃ, ស្វាក្តាម, ស្វាត្រោស, ខ្ទីន, កំពីងដូង, ពង្រូល និងប្រភេទថនិកសត្វ បក្សី ល្មូនទទួលរងគ្រោះថ្នាក់តិចតួចមួយចំនួនទៀតកំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
កម្ពុជាប្រាប់តំណាងទូតនិងអង្គការអន្តរជាតិចំនួន៤២ថាថៃពង្រឹងការកាន់កាប់ដោយឯកតោភាគីនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែន
=============
ក្រសួងការបរទេស បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតជាពិសេសទៅលើបញ្ហាការពង្រឹងការកាន់កាប់របស់កងកម្លាំងថៃនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបាន ទាមទារដោយឯកតោភាគី។ ពោលចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមក មិនមានការបង្ហាញណាមួយបញ្ជាក់ថា ថៃបានអនុវត្តវិធានការដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោម កិច្ចព្រមព្រៀងឈប់បាញ់នោះទេ ហើយព្រមទាំងបានបន្តធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែលខ្លួនកាន់កាប់ឥតឈប់ឈរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អគ្គនាយកធនធានរ៉ែពន្យល់ពីនីតិវិធីមុនចេញអាជ្ញាបណ្ណឱ្យក្រុមហ៊ុនបូមខ្សាច់ដើម្បីបញ្ចៀសផលប៉ះពាល់!
=============
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ការបូមខ្សាច់តាមដងទន្លេ » កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល បានលើកឡើងថា មុននឹងក្រសួងសម្រេចចេញអាជ្ញាបណ្ណឱ្យក្រុមហ៊ុនបូមខ្សាច់ណាមួយ គឺត្រូវឆ្លងកាត់ការសិក្សានិងវាយតម្លៃយ៉ាងច្បាស់លាស់ ដើម្បីបញ្ចៀសផលប៉ះពាល់។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ដោះស្រាយបញ្ចប់ហើយ! ករណីអាជីវករចោទថាកម្លាំងរៀបចំសណ្ដាប់ធ្នាប់​ឃាត់រថយន្ដដឹកទុរេនមិនឱ្យចូលផ្ទះ!​
============
​លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដោះស្រាយបញ្ចប់ករណី​ប្រជាពលរដ្ឋជាអ្នកលក់ផ្លែឈើ ​ប្រតិកម្មនឹងប្រជាការពារដែលចុះទៅរៀបចំសណ្ដាប់ធ្នាប់ រហូតថតបង្ហោះវីដេអូតាមបណ្ដាញសង្គមថា ​កម្លាំងរៀបចំសណ្ដាប់ធ្នាប់មិនឱ្យរថយន្តដឹកទុរេនចូលផ្ទះ​ថែមទៀត។ ​តាមកំណត់ហេតុចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានជជែកគ្នារួចមក អាជីវករទាំងអស់បានឯកភាពទទួលយកការណែនាំពីលោអភិបាលខណ្ឌ អំពីការចូលរួមរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវមុខផ្ទះ ហើយលោកអភិបាលខណ្ឌក៏ទទួលយកសំណូមពររបស់អាជីវករ អំពីសកម្មភាពមិនសមរម្យរបស់បុគ្គលជាប្រជាការពារមួយចំនួនតូច ដើម្បីអប់រំណែនាំ និងកែសម្រួលនូវការខុសឆ្គង៕
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
វិទ្យាស្ថាន NPIC ទទួលបានជ័យលាភីលេខ១និងលេខ២នៅក្នុងកម្មវិធីប្រកួត​​រ៉ូបូតថ្នាក់ជាតិ​លើកទី១៣ឆ្នាំ២០២៦
============
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានពានរង្វាន់ក្នុងជ័យលាភីលេខ១ និងលេខ២ នៅក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ ក្លាយជាក្រុមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទៅចូលរួមប្រកួតរ៉ូបូត កម្រិតអាស៊ីបាស៊ីហ្វិក នាពេលខាងមុខ។

កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១៣ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦​ ធ្វើឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់ជំរុញការសិក្សា ស្រាវជ្រាវ និងការច្នៃប្រឌិតរបស់សិស្ស និស្សិត និងយុវជនកម្ពុជាក្នុងវិស័យរ៉ូបូត ព្រមទាំងលើកទឹកចិត្តឱ្យមានការបង្កើតនវានុវត្ត៍ថ្មីក្នុងវិស័យនេះដូចគ្នា ដើម្បីរួមចំណែកកសាងធនធានមនុស្សដែលមានសមត្ថភាព លើកស្ទួយវិស័យបច្ចេកវិទ្យានៅកម្ពុជា។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អង់គ្លេសទម្លាក់សហម្ចាស់ផ្ទះម៉ិកស៊ិក៣-២ ខណៈន័រវេសផ្ដួលប្រេស៊ីល២-១ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ដូច្នេះអង់គ្លេសត្រូវប៉ះន័រវេសនៅវគ្គ៨ក្រុមបន្ដទៀត។
============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ចិនធ្វើតេស្តបាញ់មីស៊ីលពីនាវាមុជទឹកនុយក្លេអ៊ែរ ធ្វើឱ្យមហាអំណាចក្នុងតំបន់ព្រួយបារម្ភ
============
យោធាចិនបានធ្វើតេស្តមីស៊ីលបាញ់ចេញពីនាវាមុជទឹកនុយក្លេអ៊ែរទៅមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃចន្ទទី០៦ខែ​កក្កដា​ឆ្នាំ២០២៦នេះ ដោយបានទាក់ទាញការរិះគន់​និងព្រួយបារម្ភពីជប៉ុន អូស្រ្តាលីនិងណូវែលសេឡង់។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានរាយការណ៍ថា នាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿង របស់កងទ័ព​ជើងទឹក​រំដោះប្រជាជនចិន បានបាញ់មីស៊ីលពាំក្បាល​គ្រាប់​សិប្បនិម្មិត ឆ្ពោះទៅកាន់ដែនទឹកអន្តរជាតិ នៅក្នុង​មហាសមុទ្រប៉ាស៊ីហ្វិក នៅម៉ោង១២៖០១នាទី​រសៀល​ថ្ងៃចន្ទនេះ។ មីស៊ីលបានធ្លាក់ចូលទៅក្នុងដែនទឹក​ដែលបានកំណត់ តែមិនបានបញ្ជាក់លម្អិតអំពី​ទីតាំងនោះទេ។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រសួងអប់រំនិងអង្គការទស្សនៈពិភពលោកចុះកិច្ចព្រមព្រៀងគម្រោងលើក​កម្ពស់​សមត្ថភាព​រដ្ឋបាល​ក្រុង ស្រុកដើម្បីពង្រឹងគុណភាព​អប់រំ​នៅខេត្តគោលដៅ​៧
============
ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងលើកកម្ពស់សមត្ថភាពរដ្ឋបាលក្រុង ស្រុក ដើម្បីអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡាដែលបានផ្ទេរ។ គម្រោងដែលចាប់ផ្តើមចាប់ពីខែកក្កដា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧នឹងត្រូវដាក់ឱ្យអនុវត្តនៅក្នុងខេត្តគោលដៅចំនួន៧ រួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ  បាត់ដំបង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។

គម្រោងនេះ មានគោលដៅគាំទ្រក្រសួងអប់រំ យុវជន និងកីឡាដើម្បីអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុកគោលដៅនៅខេត្តទាំង៧លើការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសពង្រឹងការអនុវត្តខ្សែគណនេយ្យភាពរវាងរដ្ឋបាលក្រុង ស្រុកជាមួយស្ថាប័នអប់រំតាមរយៈការបន្ស៊ីគ្នា រវាងអង្គភាព ស្ថាប័នពាក់ព័ន្ធ... ​
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
តើការបាក់ច្រាំងទន្លេអាចបណ្ដាលមកពីកត្ដាអ្វីខ្លះ? មន្ដ្រី​ក្រសួងរ៉ែពន្យល់បែបនេះ!
============
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល បានលើកឡើងថា ការបាក់ច្រាំងទន្លេអាចបណ្តាលមកពីកត្តាច្រើនយ៉ាង នៅក្នុងនោះអាចមានកត្ដាធម្មជាតិ ហើយក៏អាចបណ្ដាលមកពីការបូមខ្សាច់ដែលមិនធ្វើតាមបច្ចេកទេសត្រឹមត្រូវ ឬមិនស្ថិតក្នុងដែនអាជ្ញាបណ្ណកំណត់ដែរ។ ដើម្បីបង្ការកុំឱ្យមានការលួចបូមខ្សាច់មិនត្រឹមត្រូវតាមបច្ចេកទេស ឬបូមក្រៅដែនអាជ្ញាបណ្ណកំណត់ លោកថា ក្រសួងមានយន្ដការចុះត្រួតពិនិត្យបន្ថែមដោយមិនជូនដំណឹងមុនទេ។ ទន្ទឹមគ្នា ក្រសួងក៏ស្នើឱ្យប្រជាពលរដ្ឋរស់នៅសងខាងទន្លេ អ្នកនេសាទ អ្នកសារព័ត៌មាន ជួយធ្វើជាភ្នែក ច្រមុះ បើមានការសង្ស័យអាចចុះទៅពិនិត្យផ្ទាល់ កុំទាន់ជឿការផ្សព្វផ្សាយតាមបណ្តាញសង្គម និងអាចទំនាក់ទំនងតាមលេខទូរសព្ទ០៩៥ ៧២៧ ៧២៧ ដើម្បីរាយការណ៍ឬប្ដឹងមកក្រសួងឱ្យចុះអន្ដរាគមន៍បាន៕
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រសួងការពារជាតិ៖ យោធិនកម្ពុជា៤នាក់រងរបួសដោយសារផ្ទុះគ្រាប់បែកក្រោយដើរល្បាតជួបក្រុមល្បាតយោធាថៃ
=============
ក្រសួងការពារជាតិបានបញ្ជាក់ថា យោធិនកម្ពុជា៤នាក់រងរបួសដោយសារផ្ទុះគ្រាប់បែកមួយគ្រាប់ ក្រោយដើរល្បាតជួបក្រុមល្បាតយោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ បច្ចុប្បន្នយោធិនកម្ពុជារងរបួសចំនួន៤នាក់ ដោយសារអម្បែងគ្រាប់កំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។ ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
រយៈពេល៦ខែឆ្នាំ២០២៦ក្រសួងរ៉ែប្រមូល​សួយសារពីវិស័យរ៉ែបានជិត​៩៣​លាន​ដុល្លារ!
============ 
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ក្រសួងរ៉ែនិងថាមពលប្រមូលសួយសារពីវិស័យរ៉ែបានជិត៩៣លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៉ូឡា​ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ លោកបន្ថែមថា បើគិតពីច្បាប់ថវិកាឆ្នាំ២០២៦ដែលបានកំណត់ គឺចំនួន៧១,៩០លានដុល្លារ ដូច្នេះត្រឹមតែពេល៦ខែគឺក្រសួងប្រមូលបានខ្ពស់ជាងច្បាប់ថវិកា១២៨,៩៥ភាគរយ។
 
​ដោយឡែក ពាក់ព័ន្ធនឹងពន្ធដារប្រមូលបានពីវិស័យរ៉ែ លោក អ៊ឹង ឌីប៉ូឡា ថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ក្រសួងប្រមូលបានចំនួន៥៩,៣២លានដុល្លារ ខណៈពន្ធនាំចេញ​ប្រមូលបាន៦៧,០៧លានដុល្លារ។ ​ជារួមបើគិតបញ្ចូលគ្នារវាងចំណូលពីពន្ធដារនិងពន្ធនាំចេញ ត្រឹមតែត្រីមាសទី១នៃឆ្នាំ២០២៦គឺប្រមូលបានប្រមាណជាង១០០លានដុល្លារផ្សេងទៀត ក្រៅពីចំណូលសួយសារ។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android