VAYO FM NEWS
3.76K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
ម៉ារ៉ុកទម្លាក់សហម្ចាស់ផ្ទះកាណាដា៣-០ ខណៈបារាំងផ្ដួលប៉ារ៉ាហ្កាយទាំងតឹងតែង១-០ ក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយ។ ដូច្នេះម៉ារ៉ុកនិងបារាំងឡើងទៅប៉ះគ្នានៅវគ្គ៨ក្រុមជាបន្ដទៀត នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026។
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
រដ្ឋបាលខណ្ឌទួលគោក៖«មិនមានករណីឃាត់រថយន្តដឹកទុរេនមិនឱ្យចូលផ្ទះដូចការផ្សព្វផ្សាយរបស់ម្ចាស់ទីតាំងទេ»
=============
បន្ទាប់ពីមានការផ្សព្វផ្សាយនូវវីដេអូឃ្លីបអមដោយសំណេរថា«មិនឱ្យរថយន្តដឹកទុរេនចូលផ្ទះ» រដ្ឋបាលខណ្ឌទួលគោកក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបំភ្លឺថា កម្លាំងសណ្តាប់ធ្នាប់ខណ្ឌបានចុះឃាត់រថយន្តនោះមកអប់រំ តែម្ចាស់ទីតាំងមិនសហការ ថែមទាំងនិយាយបំផ្លើសខុសពីការពិត ខណៈកន្លងមករដ្ឋបាលខណ្ឌធ្លាប់បានចុះអប់រំណែនាំម្ចាស់ទីតាំងជាច្រើនលើកមកហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌចុះថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៦បានបញ្ជាក់ថា ចំពោះវីដេអូឃ្លីបដែលបានបង្ហោះពាក់ព័ន្ធនឹងការឃាត់រថយន្តដឹកផ្លែទុរេនកាលពីព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៦ នៅមុខផ្ទះឈ្មោះស្រីអូន លក់ផ្លែឈើ ដែលស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលមានខ្លឹមសារថា«មិនឱ្យរថយន្តដឹកផ្លែទុរេនចូលផ្ទះ» រដ្ឋបាលខណ្ឌសូមបំភ្លឺថា ករណីនេះគឺមិនពិតដូចការលើកឡើងរបស់ម្ចាស់ទីតាំងខាងលើឡើយ ព្រោះទីតាំងនេះ ជាទីតាំងលក់ផ្លែទុរេនបោះដុំតូចចង្អៀត និងបានយកទ្រូវផ្លូវនិងចិញ្ចើមផ្លូវសាធារណៈដើម្បីផ្ទេរទុកដាក់ទំនិញ។

=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់នៅតែមិនបង្ហាញខ្លួន ខណៈពិធី​បុណ្យសព​ដ៏ធំរបស់លោកAli Khameneiចូលដល់ថ្ងៃ​ទីពីរ
=============
នៅថ្ងៃអាទិត្យទី០៥ខែកក្កដាឆ្នាំ២០២៦នេះ ជាថ្ងៃទីពីរនៃ​ពិធីបុណ្យសពរយៈពេលជាច្រើនថ្ងៃ របស់អតីតមេដឹក​នាំកំពូលអ៊ីរ៉ង់លោកAyatollah Ali Khamenei ដែលត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារដំបូង របស់អាមេរិកនិងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់កាល​ពីចុងខែកុម្ភៈឆ្នាំ២០២៦។ យ៉ាងណាក៏ដោយ ទោះបី​ជាមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាន់ទុក្ខ នៅវិហារ​Imam Khomeini Grand Mosallaក្នុងទីក្រុងTehran ជាកន្លែងដាក់មឈូសរបស់លោកAli Khamenei និងសមាជិកគ្រួសារជាច្រើនរូបរបស់លោក, ក៏គេនៅតែមិន​ទាន់ឃើញវត្តមានមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក​Mojtaba Khamenei ដែលជាកូនប្រុសរបស់លោកAli Khameneiបង្ហាញខ្លួនឡើយ។

បើតាមCNNបានរាយការណ៍ថា លោកMojtaba Khamenei​បានរស់នៅលាក់ខ្លួន តាំងពីសង្រ្គាមបានចាប់​ផ្តើមនៅក្នុងខែកុម្ភៈមកម៉្លេះ។ សូម្បីតែពិធីបុណ្យរបស់​ភរិយារបស់លោក ដែលធ្វើជាលក្ខណៈឯកជន នៅដើម​សប្តាហ៍នេះ ក៏លោកមិនចូលរួមដែរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ចិនប្រកាសពីការធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹករុស្ស៊ី
=============
ចិននិងរុស្ស៊ីនឹងធ្វើសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំរួមគ្នារបស់ពួកគេ នៅក្នុងខែកក្កដានេះនិងអនុវត្តការល្បាត​នៅ​ក្នុង​តំបន់ដែលមិនបានបញ្ជាក់ នៃមហាសមុទ្រប៉ាស៊ីហ្វិក​ផងដែរ។ នេះបើតាមក្រសួងការពារជាតិចិនបានប្រកាស នៅថ្ងៃអាទិត្យទី០៥ខែកក្កដាឆ្នាំ២០២៦។

សេចក្តីថ្លែង​ការណ៍​របស់ក្រសួងការពារជាតិបាន​និយាយ​ថា កងកម្លាំងជើងទឹកនៃប្រទេសទាំងពីរនឹងចូលរួម​ក្នុង​សមយុទ្ធ«Joint Sea-2026» នៅក្នុងដែនទឹកនិងដែន​អាកាសនៅQingdao ដែលជាកំពង់ផែយោធាដ៏សំខាន់ និងជារមណីយដ្ឋានមាត់សមុទ្រនៅភាគខាងកើតប្រទេសចិន។ សេចក្តីថ្លែងការណ៍បានបន្តថា បន្ទាប់ពីសមយុទ្ធនេះ កងកម្លាំងមួយចំនួនមកពីភាគីទាំងពីរនឹងចូលរួមនៅក្នុងការល្បាតដែនសមុទ្ររួមគ្នា នៅក្នុងតំបន់ពាក់ព័ន្ធនៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ការរៀបចំនេះ មានគោលបំណងឆ្លើយ​តបរួមគ្នា ចំពោះបញ្ហាប្រឈមសន្តិសុខ និងការពារ​សន្តិភាព និងស្ថិរភាពក្នុងតំបន់។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ កុំឱ្យក្លាយជាបន្ទុកគ្រួសារនិងសង្គម, ឱកាសការងារជាង៩ម៉ឺន​កន្លែង​នៅទូទាំងប្រទេសកំពុងរង់ចាំបងប្អូន!
============
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានប្រជាពលរដ្ឋជាង៦០០នាក់ចូលរួម លោក សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ មានប្រសាសន៍ថា ឱកាសការងារទាំងជាង៣ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រមូលពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ហើយនាំយកមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវេណេហ្សុយអេឡាកើនដល់៣,៣៤២នាក់និងរបួស១៦,៧០០នាក់
============
មនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា វាយ​ប្រហារ​​ប្រទេសវេណេហ្សុយអេឡា កាលពីជាង១០ថ្ងៃមុន បានកើនឡើងដល់៣,៣៤២នាក់និងរបួស១៦,៧០០នាក់។ នេះបើតាមក្រសួងព័ត៌មាននិងទំនាក់ទំនង របស់ប្រទេស​វេណេហ្សុយអេឡាបានឱ្យដឹង នៅថ្ងៃទី០៥ខែកក្កដា​ឆ្នាំ២០២៦។ ក្រសួងបានឱ្យដឹងទៀតថា មនុស្សចំនួន​៦,៤៦២នាក់ ត្រូវបានជួយសង្រ្គោះរហូតមកដល់ពេលនេះ ចាប់តាំងពីការរញ្ជួយដីផ្ទួនៗគ្នាពីរលើក នៅថ្ងៃទី២៤​ខែមិថុនា​ឆ្នាំ២០២៦។

រញ្ជួយដីកម្រិត៧.២រ៉ិចទ័រនិង៧.៥រ៉ិចទ័រនេះ បានបង្ក​ផល​ប៉ះ​ពាល់ដល់អគារចំនួន៨៥៦ ដោយមានសំណង់ចំនួន​១៩០បានដួលរលំ។ ការបំផ្លិចបំផ្លាញដ៏ធំធេងនេះ បាន​បន្សល់ទុកមនុស្សចំនួន១៧,៣៤៥នាក់គ្មានផ្ទះសម្បែងរស់នៅរហូតមកដល់ពេលនេះ។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អាជ្ញាធរជាតិព្រះវិហាររម្លឹកពីវិនាសកម្មដ៏ធ្ងន់ធ្ងរលើប្រាសាទព្រះវិហារកាលពីឆ្នាំ​២០២៥
============
បាំងតែមួយថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួប១៨ឆ្នាំហើយនៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ អាជ្ញាធរជាតិព្រះវិហារកាលពីម្សិលមិញ បានរៀបចំពិធីអបអរសាទរក្រោមប្រធានបទ “ការអភិរក្ស វិនាសកម្ម និងការស្ដារឡើងវិញ” នៅបរិវេណសារមន្ទីរធម្មជាតិសកលសម្ដេចតេជោហ៊ុន សែនព្រះវិហារ។

នៅក្នុងពិធីបានរម្លឹកឡើងវិញនូវតម្លៃលេចធ្លោជាសកលនៃប្រសាទព្រះវិហារ ព្រមទាំងសមិទ្ធផលនៃកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ ដែលភាគីពាក់ព័ន្ធបានប្រឹងប្រែងសម្រេចបាន១៨ឆ្នាំកន្លងមក។ទន្ទឹមនេះ ពិធីក៏បានរម្លឹកអំពីវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងកាលពីឆ្នាំ២០២៥កន្លងទៅ ចំពោះបេតិកភណ្ឌពិភពលោក ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារសរុបចំនួន៥៦២កន្លែង។ក្រៅពីនេះ បានបង្ខំប្រជាជនប្រមាណ១៦,០០០នាក់ ភៀសខ្លួនចេញពីលំនៅដ្ឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក...
============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ៖ករណីពលរដ្ឋប្រើហិង្សា លើកម្មករក្រុមហ៊ុនបូមខ្សាច់ជាអំពើដែលពិបាកទទួលយកតាមក្របខណ្ឌច្បាប់
===============
លោក អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ពាក់ព័ន្ធករណីដែលពលរដ្ឋបានប្រើហិង្សាទៅលើកម្មករដែលកំពុងប្រតិបត្តិការធនធានរ៉ែនៅលើទន្លេមេគង្គដែលស្ថិតនៅស្រុកពាមរ៍ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ គឺជាអំពើដែលពិបាកទទួល យកបាន តាមក្របខណ្ឌច្បាប់។ ខណៈក្រុមហ៊ុនដែលធ្វើប្រតិបត្តិការបូមខ្សាច់នៅទីនោះគឺទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែនិងថាមពល ហើយក្រុមហ៊ុនក៏បានអនុវត្តស្របតាមបទដ្ឋានគតិយុត្តិ និងអនុលោមភាពតាមអាជ្ញាបណ្ណ។
លោកបន្ថែមថា ប្រសិនបើពលរដ្ឋចង់ រាយការណ៍ចំពោះ ករណីសង្ស័យថាមានការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ ឬចង់ប្តឹង ឬក៏ចង់ឱ្យមានការពន្យល់ឱ្យបានច្បាស់លាស់ អាចទូរសព្ទមកកាន់លេខ០៩៥ ៧២៧ ៧២៧ ដែលរាល់ការរាយការណ៍ក្រសួងនឹងរក្សាការសម្ងាត់ជូន។
===============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
OPECអនុម័តការបង្កើនទិន្នផលប្រេងដោយសារច្រកនាំចេញHormuzចាប់ផ្តើមធូរស្រាល
=============
អង្គការនៃប្រទេសនាំចេញប្រេង(OPEC) បានព្រមព្រៀង​​គ្នាបង្កើនទិន្នផលប្រេងបន្ថែមទៀត ចាប់ពីខែសីហា ដោយ​បន្ថែមការផ្គត់ផ្គង់នៅលើទីផ្សារពិភពលោក នៅពេលដែល​តម្លៃ​ប្រេងកំពុងធ្លាក់ចុះ ដោយសារការបើកឡើងវិញបន្តិច​ម្តងៗនៃច្រកសមុទ្រHormuz សម្រាប់ការនាំចេញប្រេង។ នេះបើតាមOPEC+បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៦។ បើតាមCNA ក្រុមប្រទេសផលិតប្រេង បានព្រមព្រៀងគ្នាអំឡុងពេល​កិច្ចប្រជុំតាមអ៊ីនធឺណេត ដើម្បីបង្កើនកូតាចំនួន​១៨៨,០០០បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែសីហា បន្ថែមពី​លើការបង្កើនស្រដៀងគ្នានេះ សម្រាប់ខែមិថុនានិង​ខែកក្កដា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android