VAYO FM NEWS
3.75K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាអាចមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្រ្តាក់ និងផ្គររន្ទះគ្របដណ្តប់ទូទាំងប្រទេស។

=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
អ្នកនាំពាក្យ៖នៅព្រឹកថ្ងៃទី៥កក្កដាទឹកបានចាប់ផ្តើ​ម​ស្រកហើយនៅខេត្តប៉ៃលិន ពោធិ៍សាត់ និងបាត់ដំបង
=============
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់តាមរយៈហ្វេសប៊ុកថា ភ្លៀងធ្លាក់ជាប់ៗគ្នានៅខេត្តភាគពាយ័ព្យ បណ្តាល​ឱ្យខ្សែផ្លូវ ស្ពាន ស្ថិតក្រោមការគ្រប់គ្រង​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន រងការជន់​លិចរយៈពេលខ្លី រំខានខ្លះដល់ការធ្វើ​ដំណើររបស់​ប្រជាពលរដ្ឋ។ បើតាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ពោធិ៍សាត់ និងបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ពេលនេះទឹកបានស្រក ខណៈដែលភ្លៀងនៅ​បន្តរលឹមឥតដាច់គ្រាប់។ ដោយរដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង បានប្រកាសថា ទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ទើបតែឡើងតិចតួចនៅឡើយ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
លោក ទីវ តារារិទ្ធ នាំយកថវិកាដែលកៀរគរបាន ពីអ្នកគាំទ្រ អំឡុងដំណើរផ្សងព្រេងជិះកង់តែម្នាក់ឯង ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
=============
កាលពីថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៦គណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបនិងក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំពិធីស្វាគមន៍ និងសំណេះ សំណាល ជាមួយលោក ទីវ តារារិទ្ធ និងក្រុមគ្រួសារ ក្នុងឱកាសដែលលោកបាននាំយកថវិកាពាក់កណ្ដាលដែលកៀរគរបានពីអ្នកគាំទ្រក្នុងអំឡុងដំណើរផ្សងព្រេងជិះកង់តែម្នាក់ឯង ឆ្លងកាត់ប្រទេសចំនួន ៤០ក្នុងរយៈចម្ងាយ ៥៧,០០០ គីឡូម៉ែត្រ ដោយប្រើរយៈពេល២ ឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការបន្តបេសកកម្ម សង្គ្រោះជីវិតទាក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ម៉ារ៉ុកទម្លាក់សហម្ចាស់ផ្ទះកាណាដា៣-០ ខណៈបារាំងផ្ដួលប៉ារ៉ាហ្កាយទាំងតឹងតែង១-០ ក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយ។ ដូច្នេះម៉ារ៉ុកនិងបារាំងឡើងទៅប៉ះគ្នានៅវគ្គ៨ក្រុមជាបន្ដទៀត នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026។
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
រដ្ឋបាលខណ្ឌទួលគោក៖«មិនមានករណីឃាត់រថយន្តដឹកទុរេនមិនឱ្យចូលផ្ទះដូចការផ្សព្វផ្សាយរបស់ម្ចាស់ទីតាំងទេ»
=============
បន្ទាប់ពីមានការផ្សព្វផ្សាយនូវវីដេអូឃ្លីបអមដោយសំណេរថា«មិនឱ្យរថយន្តដឹកទុរេនចូលផ្ទះ» រដ្ឋបាលខណ្ឌទួលគោកក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបំភ្លឺថា កម្លាំងសណ្តាប់ធ្នាប់ខណ្ឌបានចុះឃាត់រថយន្តនោះមកអប់រំ តែម្ចាស់ទីតាំងមិនសហការ ថែមទាំងនិយាយបំផ្លើសខុសពីការពិត ខណៈកន្លងមករដ្ឋបាលខណ្ឌធ្លាប់បានចុះអប់រំណែនាំម្ចាស់ទីតាំងជាច្រើនលើកមកហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌចុះថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៦បានបញ្ជាក់ថា ចំពោះវីដេអូឃ្លីបដែលបានបង្ហោះពាក់ព័ន្ធនឹងការឃាត់រថយន្តដឹកផ្លែទុរេនកាលពីព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៦ នៅមុខផ្ទះឈ្មោះស្រីអូន លក់ផ្លែឈើ ដែលស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលមានខ្លឹមសារថា«មិនឱ្យរថយន្តដឹកផ្លែទុរេនចូលផ្ទះ» រដ្ឋបាលខណ្ឌសូមបំភ្លឺថា ករណីនេះគឺមិនពិតដូចការលើកឡើងរបស់ម្ចាស់ទីតាំងខាងលើឡើយ ព្រោះទីតាំងនេះ ជាទីតាំងលក់ផ្លែទុរេនបោះដុំតូចចង្អៀត និងបានយកទ្រូវផ្លូវនិងចិញ្ចើមផ្លូវសាធារណៈដើម្បីផ្ទេរទុកដាក់ទំនិញ។

=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់នៅតែមិនបង្ហាញខ្លួន ខណៈពិធី​បុណ្យសព​ដ៏ធំរបស់លោកAli Khameneiចូលដល់ថ្ងៃ​ទីពីរ
=============
នៅថ្ងៃអាទិត្យទី០៥ខែកក្កដាឆ្នាំ២០២៦នេះ ជាថ្ងៃទីពីរនៃ​ពិធីបុណ្យសពរយៈពេលជាច្រើនថ្ងៃ របស់អតីតមេដឹក​នាំកំពូលអ៊ីរ៉ង់លោកAyatollah Ali Khamenei ដែលត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារដំបូង របស់អាមេរិកនិងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់កាល​ពីចុងខែកុម្ភៈឆ្នាំ២០២៦។ យ៉ាងណាក៏ដោយ ទោះបី​ជាមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាន់ទុក្ខ នៅវិហារ​Imam Khomeini Grand Mosallaក្នុងទីក្រុងTehran ជាកន្លែងដាក់មឈូសរបស់លោកAli Khamenei និងសមាជិកគ្រួសារជាច្រើនរូបរបស់លោក, ក៏គេនៅតែមិន​ទាន់ឃើញវត្តមានមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក​Mojtaba Khamenei ដែលជាកូនប្រុសរបស់លោកAli Khameneiបង្ហាញខ្លួនឡើយ។

បើតាមCNNបានរាយការណ៍ថា លោកMojtaba Khamenei​បានរស់នៅលាក់ខ្លួន តាំងពីសង្រ្គាមបានចាប់​ផ្តើមនៅក្នុងខែកុម្ភៈមកម៉្លេះ។ សូម្បីតែពិធីបុណ្យរបស់​ភរិយារបស់លោក ដែលធ្វើជាលក្ខណៈឯកជន នៅដើម​សប្តាហ៍នេះ ក៏លោកមិនចូលរួមដែរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android