មូលនិធិគន្ធបុប្ផានឹងរៀបចំកម្មវិធីសប្បុរសធម៌«បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នៅពហុកីឡដ្ឋានជាតិមរតកតេជោ
=============
មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ «បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ រាល់ថវិកាទាំងអស់ដែលទទួលបានពីការលក់សំបុត្រចូលទស្សនាការប្រគុំតន្ត្រីនេះ នឹងបរិច្ចាគជូនគន្ធបុប្ផា ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារនៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា។
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

៧៥ឆ្នាំក្រោយចូលជាសមាជិកអង្គការយូណេស្កូកម្ពុជាបានចុះបញ្ជីសម្បត្ដិបេតិកភណ្ឌអ្វីខ្លះ?
=============
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប៧៥ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ(៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៦)។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសារអបអរសាទរ និងបញ្ជាក់ពីសម្បត្ដិបេតិកភណ្ឌដែលកម្ពុជាបានចុះបញ្ជីផងដែរ គឺមានការចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន៣។
=============
🌐អានព័ត៌មាន

ក្រុមឧទ្ទាមអះអាងថាបានសម្លាប់អ្នកបើកយន្តហោះអាមេរិកនិងដុតយន្តហោះនៅតំបន់Papuaប្រទេសឥណ្ឌូនេស៊ី
=============
ក្រុមឧទ្ទាមបំបែកខ្លួនដែលជាកងទ័ពរំដោះជាតិប៉ាពួខាងលិច (TPNPB)និយាយថា ពួកគេបានសម្លាប់អ្នកបើកយន្តហោះអាមេរិកលោកNicholas F Gosselinនិងដុតបំផ្លាញយន្តហោះ នៅក្នុងតំបន់Papuaនៃប្រទេសឥណ្ឌូនេស៊ី។ បើតាមBBCបានរាយការណ៍ថា ក្រុមបំបែកខ្លួនបានបាញ់សម្លាប់លោកGosselin បន្ទាប់ពីយន្តហោះចុះចតនៅខេត្តHighland Papua នៅថ្ងៃព្រសហស្បតិ៍ទី០២ខែកក្កដា ដោយចោទថាអ្នកបើកយន្តហោះស៊ីវិលរូបនេះ បានដឹកជញ្ជូនកងទ័ពឥណ្ឌូនេស៊ី មកដាក់ពង្រាយនៅក្នុងតំបន់ដែលពួកគេរស់នៅ ហើយថាការសម្លាប់លោកGosselin គឺជាការផ្ញើសារមួយ។
ចំណែកមន្រ្តីឥណ្ឌូនេស៊ីបានបញ្ជាក់ថា យន្តហោះរបស់លោកGosselinត្រូវបានរកឃើញថាបានឆេះនៅព្រលានយន្តហោះក្នុងតំបន់Yahukimo ប៉ុន្តែមិនទាន់ច្បាស់នោះទេថា មានអ្វីកើតឡើងចំពោះលោកនិងអ្នកដំណើរចំនួន៧នាក់នៅលើយន្តហោះ។

បណ្ឌិត គិន ភា៖«វប្បធម៌ធ្វើខុសសំពះសុំទោស ថ្នាក់ដឹកនាំរួចខ្លួន គួរតែបញ្ចប់ទៅ»
=============
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្ត នយោបាយនិងទំនាក់ទំនងអន្តរជាតិ បានរំលេចជា សំណេរតាមរយៈទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ថា «វប្បធម៌ធ្វើខុសសំពះ សុំទោសថ្នាក់ដឹកនាំរួចខ្លួន គួរតែបញ្ចប់ទៅ។ ថ្នាក់ដឹកនាំមិនមែនជាព្រះយេស៊ូដែលចាំតែទទួលលាងបាបឱ្យមន្ត្រីខូច ឈ្មួញទុច្ចរិត ឬបុគ្គលធ្វើខុសច្បាប់ ឬខុសសីលធម៌នោះឡើយ។ អ្នកធ្វើខុសត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ មិនមែនចំពោះមុខអារម្មណ៍ អាណិតអាសូរឬការសំពះសុំទោសនោះទេ។»

ក្រសួងការងារបង្ហាញ«កញ្ចប់ស្តង់ដាជាតិមុខរបរ»ចំនួន១៦មុខដែលចិនប្រគល់ឱ្យដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈ
=============
ក្រោយពីប្រទេសចិន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានបង្ហាញសាធារណៈជនឱ្យស្គាល់ពីសៀវភៅចំនួន១៦មុខរបរ ដើម្បីគាំទ្រដល់ការពង្រឹងស្តង់ដារជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យកាន់តែមានគុណភាព និងស្របតាមតម្រូវការទីផ្សារការងារ និងមានលក្ខណៈស្តង់ដារអន្តរជាតិ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
=============
ក្រោយពីប្រទេសចិន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានបង្ហាញសាធារណៈជនឱ្យស្គាល់ពីសៀវភៅចំនួន១៦មុខរបរ ដើម្បីគាំទ្រដល់ការពង្រឹងស្តង់ដារជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យកាន់តែមានគុណភាព និងស្របតាមតម្រូវការទីផ្សារការងារ និងមានលក្ខណៈស្តង់ដារអន្តរជាតិ។
=============
🌐អានព័ត៌មាន
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យដោះលែង K01ពីពន្ធនាគារ!
=============
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យដោះលែង លោក ឃឿន សុឡា ហៅ K01 ចេញពីពន្ធនាគារវិញហើយ។ នេះបើតាមដីកាបង្គាប់ឱ្យដោះលែងចេញនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ យ៉ាងណាមិញ លោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
=============
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យដោះលែង លោក ឃឿន សុឡា ហៅ K01 ចេញពីពន្ធនាគារវិញហើយ។ នេះបើតាមដីកាបង្គាប់ឱ្យដោះលែងចេញនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ យ៉ាងណាមិញ លោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនា។
=============
🌐អានព័ត៌មាន
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
ក្រៅពីព្យុះបាវីកម្ពុជានឹងរងឥទ្ធិពលពីព្យុះមួយទៀតឈ្មោះម៉ៃស័ក!
=============
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីស្ថានភាពព្យុះទី១០ ឈ្មោះ ម៉ៃស័ក (ម៉ៃសាក់) (Maysak) T2610 ជាឈ្មោះរបស់កម្ពុជា ដែលវានឹងមានឥទ្ធិពលលើកម្ពុជារហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ទន្ទឹមនឹងការរងឥទ្ធិពលពីព្យុះម៉ៃស័ក កម្ពុជាក៏រងឥទ្ធិពលពីព្យុះ បាវី(Bavi)T2609ផងដែរតាំងពីម្សិលមិញ ហើយព្យុះនេះនឹងបន្ដមានឥទ្ធិពលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ យ៉ាងណាមិញ កម្ពុជាគ្រាន់តែរងឥទ្ធិពលប៉ុន្ដែពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។

អត្ថបទទស្សនៈ៖ តើមនសិការជាតិនៅឯណា?
=============
ក្នុងនាមជាកូនខ្មែរម្នាក់ ដែលស្រឡាញ់ទឹកដីកំណើតស្មើនឹងជីវិត ខ្ញុំពិតជាមានក្តីសង្វេគហួសនឹងថ្លែង ហើយបេះដូងក៏រឹតតែហាក់ដូចជាកំពុងត្រូវកាំបិតមុតស្រួចចាក់ដោត ពេលឃើញមាតុភូមិដែលពោរពេញដោយក្តីសង្ឃឹមរបស់យើង កំពុងត្រូវក្រុមមនុស្សលោភលន់មួយក្តាប់តូច បំពុលឱ្យក្លាយជាវាលពិឃាតនៃសីលធម៌។ ការលើកឡើងនេះមិនមែនការរិះគន់ដោយកំហឹងឡើយ ប៉ុន្តែវាជាសម្រែកនៃមនសិការរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងឈឺចាប់ចំពោះការវិនាសនៃធនធានធម្មជាតិ។ យើងបានឃើញផ្ទាល់នឹងភ្នែកនូវការជាន់ឈ្លីសុខុមាលភាពសាធារណៈ និងការយកសេចក្តីថ្លៃថ្នូររបស់ជាតិទៅជួញដូរ ដោយមិនគិតពីគុណធម៌ ឬបាបបុណ្យគុណទោសឡើយ។ តើនេះឬជាមរតកដែលយើងត្រូវបន្សល់ទុកឱ្យកូនចៅ? ស្នាមរបួសដែលបង្កើតឡើងដោយក្រុមមនុស្សលោភលន់ទាំងនេះ មិនមែនគ្រាន់តែជាបញ្ហានីតិវិធីច្បាប់នោះទេ ប៉ុន្តែវាគឺជាសោកនាដកម្មនៃសីលធម៌ដែលកំពុងហែកហួរដួងព្រលឹងខ្មែរ ហើយប្រសិនបើយើងមិនរួបរួមគ្នាទប់ស្កាត់វាឥឡូវនេះទេ នោះកេរ្តិ៍ឈ្មោះជាតិ និងសេចក្តីថ្លៃថ្នូររបស់យើងនឹងត្រូវរលាយសាបសូន្យជារៀងរហូត...

ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន៩៦៧ករណីនៅទូទាំងប្រទេសក្នុងឆមាសទី១ឆ្នាំនេះ
=============
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីចុះល្បាតចំនួន ៥ ៩៥៣ លើក បង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ ករណី នៅទូទាំងប្រទេស ក្នុងនោះមានបទល្មើសព្រៃឈើចំនួន ៣១៨ ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែ ចំនួន១២ ករណី ការឈូសរានដីព្រៃ ២៦២ករណី និងបទល្មើសនេសាទ ចំនួន១៣២ករណី ព្រមជាមួយនឹងការដកហូតវត្ថុតាងជាច្រើនផងដែរ។ ក្នុងនោះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ៧៤ ករណីនិង ឃាត់បានជនសង្ស័យប្រព្រឹត្តបទល្មើស ចំនួន ៤៤ នាក់។

ព្រះមហាក្សត្រស្ដេចយាងនិវត្ដន៍មកដល់មាតុប្រទេសវិញក្រោយយាងទៅព្យាបាលព្រះរោគនៅចិន!
=============
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី បានស្ដេចយាងនិវត្ដន៍មកដល់មាតុប្រទេសវិញហើយនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោយទ្រង់យាងទៅព្រះបាលព្រះរោគនៅប្រទេសចិនមួយរយៈ។
សូមជម្រាបថា ព្រះរាជសុខភាពរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានប្រសើរឡើងវិញហើយ ក្រោយពីទទួលការព្យាបាលព្រះរោគដោយវះកាត់។ ក្រុមគ្រួពេទ្យជំនាញនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានពិនិត្យតាមដានយ៉ាងយកចិត្ដទុកដាក់បំផុតទៅលើព្រះរាជសុខភាពរបស់ព្រះអង្គ៕