VAYO FM NEWS
3.76K subscribers
51.1K photos
1.1K videos
42K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦៖

១. សម្តេចធិបតីឆ្លើយតបចំពោះការចោទថារាជ
រដ្ឋាភិបាលបិទសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល


២. សម្តេចធិបតី៖«បើកើតមកក្នុងគ្រួសារក្រីក្រ
ហើយរវល់តូចចិត្តនឹងវាសនាគ្មានការតស៊ូនោះ
យើងនឹងគ្មានពេលប្រែទេ»


៣. សម្តេចធិបតី៖«កម្ពុជាមានការអភិវឌ្ឍមក
ដល់ពេលនេះមិនមែនសុទ្ធតែពឹងជំនួយនោះ
ទេ គឺត្រូវប្រឹងខ្លួនឯងដែរ»


៤. កម្ពុជាប្តឹងទៅអគ្គសេនាធិការហ្វីលីពីន
ជុំវិញសកម្មភាពAOTថៃឆ្លងចូលតំបន់
ប្រាសាទខ្នារទឹកដីកម្ពុជា​​​គ្មា​​នកា​រជូន​ដំ​ណឹ​ង


៥. ព្រះសង្ឃ៨អង្គសុគតបន្ទាប់ពីក្មេងប្រុស
ម្នាក់បានបើករថយន្តបុកក្បួនដង្ហែនៅ
ប្រទេសថៃ


៦. អ៊ីស្រាអែលបន្តដាក់ពង្រាយទ័ពនៅលីបង់
ស៊ីរីនិងហ្គាហ្សាដោយមិនកំណត់ពេល


៧. រុស្ស៊ីបើកការវាយប្រហារដ៏ធំលើទីក្រុងគៀវ
សងសឹកនឹងការវាយប្រហារដែលធ្វើឱ្យរុស្ស៊ី
ប្រឈមនឹងការខ្វះប្រេង
សាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យឃុំខ្លួនK01នៅពន្ធនាគារ​ក្រោយប្រើហិង្សាជាទង្វើលើសពីការអប់រំ!
=============
ទីបំផុត លោក ឃឿន សុឡា ហៅ K01 ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ម១)។ លោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនា បន្ទាប់ពីត្រូវបានកោះហៅឱ្យចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ សូមជម្រាបថា ការហោះហៅឱ្យចូលបំភ្លឺនេះ បន្ទាប់ពីមានការចែកចាយវីដេអូឃ្លីបឃើញលោក K01 បានទះកំផ្លៀងយុវជនម្នាក់ និងទាញកយុវជននោះឱ្យលុតជង្គង់នៅចំពោះមុខម្ដាយ ដែលទង្វើនេះធ្វើឱ្យមហាជនជាច្រើនរិះគន់យ៉ាងខ្លាំង៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ឱកាសល្អ!អ្នកចង់ក្លាយជាសមាជិក​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាលអាចចូលរួម​វគ្គ​បណ្តុះ​​បណ្តាល​​របស់វិទ្យាស្ថានជាតិ​ការងារ​
=============
វិទ្យាស្ថានជាតិ​ការងារ នៃក្រ​សួ​ងការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានប្រកាស​បើកវគ្គ​បណ្តុះ​ប​ណ្តាល​​សញ្ញា​បត្រ​វិជ្ជាជី​វៈអា​ជ្ញាក​ណ្តា​លការ​ងារ ជំនាន់​ទី១ ចំ​នួន៦០​នាក់ សម្រាប់​ឆ្នាំសិ​ក្សា​២០២៦-២០២៧ ដើម្បី​ជ្រើស​រើសសមាជិកអាជ្ញាកណ្ដាលដែលជាអ្នកបន្តវេន បង្កើនចំនួនអាជ្ញា​កណ្តាល និងការពង្រឹងសមត្ថភាព។ មន្រ្តីជំ​នាញរបស់​ក្រសួង​ការ​ងារ ​​បាន​ថ្លែង​ថា វិទ្យា​ស្ថា​នកំពុង​ផ្ដល់ឱកា​សដ៏​សំខាន់​ដល់​​សាធារណជនគ្រប់មជ្ឈ​ដ្ឋាន ដែលចង់​ក្លាយជាសមាជិកក្រុ​មប្រឹ​ក្សា​អាជ្ញា​កណ្ដាល ក្នុងការចូលរួមពង្រី​កវិសាលភាពនៃ​ការដោះ​ស្រាយវិវាទ​ការងាររបស់​ក្រុមប្រឹក្សាអា​ជ្ញាកណ្តា​ល​ឱ្យ​កាន់តែមានប្រ​សិទ្ធភា​ពថែមទៀត។
=============
🌐អានព័ត៌មាន
👉Facebook

👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
មូលនិធិគន្ធបុប្ផានឹងរៀបចំកម្មវិធីសប្បុរសធម៌«បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នៅពហុកីឡដ្ឋានជាតិមរតក​តេជោ
=============
មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ «បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ រាល់ថវិកាទាំងអស់ដែលទទួលបានពីការលក់សំបុត្រចូលទស្សនាការប្រគុំតន្ត្រីនេះ នឹងបរិច្ចាគជូនគន្ធបុប្ផា ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារនៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា។
=============
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
៧៥ឆ្នាំក្រោយចូលជាសមាជិកអង្គការយូណេស្កូកម្ពុជាបានចុះបញ្ជី​សម្បត្ដិ​បេតិកភណ្ឌ​អ្វីខ្លះ?
​=============  
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប៧៥ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ(៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៦)។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសារអបអរសាទរ និងបញ្ជាក់ពីសម្បត្ដិបេតិកភណ្ឌដែលកម្ពុជាបានចុះបញ្ជីផងដែរ ​គឺមានការចុះបញ្ជី​សម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៧ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន៣។
​=============
🌐អានព័ត៌មាន
👉Facebook

👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រុមឧទ្ទាមអះអាងថាបានសម្លាប់អ្នកបើកយន្តហោះអាមេរិកនិងដុតយន្តហោះនៅតំបន់Papuaប្រទេសឥណ្ឌូនេស៊ី
​=============
ក្រុមឧទ្ទាមបំបែកខ្លួនដែលជាកងទ័ពរំដោះជាតិប៉ាពួខាងលិច (TPNPB)និយាយថា ពួកគេបានសម្លាប់អ្នកបើក​យន្តហោះ​អាមេរិកលោកNicholas F Gosselinនិងដុត​បំផ្លាញយន្តហោះ នៅក្នុងតំបន់Papuaនៃប្រទេស​ឥណ្ឌូនេស៊ី។ បើតាមBBCបានរាយការណ៍ថា ក្រុមបំបែក​ខ្លួន​បានបាញ់សម្លាប់លោកGosselin បន្ទាប់ពីយន្តហោះ​ចុះចតនៅខេត្តHighland Papua នៅថ្ងៃព្រសហស្បតិ៍​ទី០២ខែកក្កដា ដោយចោទថាអ្នកបើកយន្តហោះស៊ីវិល​រូបនេះ បានដឹកជញ្ជូនកងទ័ពឥណ្ឌូនេស៊ី មកដាក់ពង្រាយ​នៅក្នុងតំបន់ដែលពួកគេរស់នៅ ហើយថាការសម្លាប់​លោក​Gosselin គឺជាការផ្ញើសារមួយ។

ចំណែកមន្រ្តីឥណ្ឌូនេស៊ីបានបញ្ជាក់ថា យន្តហោះ​របស់​លោកGosselinត្រូវបានរកឃើញថាបានឆេះនៅព្រលានយន្តហោះក្នុងតំបន់Yahukimo ប៉ុន្តែមិនទាន់ច្បាស់​នោះទេ​ថា មានអ្វីកើតឡើងចំពោះលោកនិងអ្នកដំណើ​រចំនួន៧នាក់នៅលើយន្តហោះ។
​=============
🌐អានព័ត៌មាន
👉Facebook

👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
បណ្ឌិត គិន ភា៖«វប្បធម៌ធ្វើខុសសំពះសុំទោស ថ្នាក់ដឹកនាំរួចខ្លួន គួរតែបញ្ចប់ទៅ»
=============
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្ត នយោបាយនិងទំនាក់ទំនងអន្តរជាតិ បានរំលេចជា សំណេរតាមរយៈទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ថា «វប្បធម៌ធ្វើខុសសំពះ សុំទោសថ្នាក់ដឹកនាំរួចខ្លួន គួរតែបញ្ចប់ទៅ។ ថ្នាក់ដឹកនាំមិនមែនជាព្រះយេស៊ូដែលចាំតែទទួលលាងបាបឱ្យមន្ត្រីខូច ឈ្មួញទុច្ចរិត ឬបុគ្គលធ្វើខុសច្បាប់ ឬខុសសីលធម៌នោះឡើយ។ អ្នកធ្វើខុសត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ មិនមែនចំពោះមុខអារម្មណ៍ អាណិតអាសូរឬការសំពះសុំទោសនោះទេ។»
=============
🌐អានព័ត៌មាន
👉Facebook

👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រសួងការងារបង្ហាញ«កញ្ចប់​​ស្តង់ដាជាតិ​មុខរបរ»ចំនួន​១៦មុខ​ដែល​ចិនប្រគល់​ឱ្យ​​​ដើម្បី​ពង្រឹង​​គុ​ណ​​ភាព​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​​
​=============  
ក្រោយពីប្រ​ទេ​ស​ចិន តាមរយៈ​ស្ថានទូត​ប្រចាំនៅ​កម្ពុ​ជា បាន​​ផ្តល់​​សៀវ​ភៅ«កញ្ចប់​​ស្តង់​ដាជា​តិមុខ​រប​រ​របស់​ប្រ​ទេ​​​ស​ចិន» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានបង្ហាញសាធារណៈជនឱ្យស្គាល់ពីសៀវភៅចំនួ​ន១៦មុខ​របរ​ ដើម្បី​គាំទ្រ​ដល់​ការ​ពង្រឹង​ស្តង់​ដារ​ជំនា​ញ​​វិជ្ជា​ជីវៈ និង​ការ​​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​អប់​រំ​ប​ណ្តុះ​​ប​ណ្តាល​ប​ច្ចេក​ទេ​ស និ​ងវិជ្ជាជី​វៈ(TVET)ឱ្យ​កាន់តែ​មា​ន​គុណ​ភាព និង​ស្រប​តា​ម​តម្រូវ​ការ​ទី​ផ្សារ​​ការ​ងារ និង​​មាន​​លក្ខ​ណៈ​​ស្តង់​ដារ​អន្តរ​ជាតិ។
​=============
🌐អានព័ត៌មាន
👉Facebook

👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យដោះលែង K01ពីពន្ធនាគារ!
=============
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យដោះលែង លោក ឃឿន សុឡា ហៅ K01 ចេញពីពន្ធនាគារវិញហើយ។ នេះបើតាមដីកាបង្គាប់ឱ្យដោះលែងចេញនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ យ៉ាងណាមិញ លោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android
ក្រៅពីព្យុះបាវីកម្ពុជានឹងរងឥទ្ធិពលពីព្យុះមួយទៀតឈ្មោះម៉ៃស័ក!
​=============
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីស្ថានភាពព្យុះទី១០ ឈ្មោះ ម៉ៃស័ក (ម៉ៃសាក់) (Maysak) T2610 ជាឈ្មោះរបស់កម្ពុជា ដែលវានឹងមានឥទ្ធិពលលើកម្ពុជារហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ទន្ទឹមនឹងការរងឥទ្ធិពលពីព្យុះម៉ៃស័ក កម្ពុជាក៏រងឥទ្ធិពលពីព្យុះ បាវី(Bavi)T2609ផងដែរតាំងពីម្សិលមិញ ហើយព្យុះនេះនឹងបន្ដមានឥទ្ធិពលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ យ៉ាងណាមិញ កម្ពុជាគ្រាន់តែរងឥទ្ធិពលប៉ុន្ដែពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។
​=============
🌐អានព័ត៌មាន
👉Facebook

👉Telegram
👉TikTok
👉
YouTube
👉IOS
👉
Android