VAYO FM NEWS
3.76K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
លោកLukashenkoព្រមានអ៊ុយក្រែនកុំឱ្យព្យាយាមអូសទាញបេឡារុសឱ្យចូលប្រឡូកក្នុងសង្រ្គាម
=============
ប្រធានាធិបតីនៃប្រទេសបេឡារុសលោក Alexander Lukashenko នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៦ បាន​ព្រ​មាន​អ៊ុយក្រែន ប្រឆាំងនឹងសកម្មភាពណាមួយ ដែលអាច​អូស​ទាញបេឡារុស ឱ្យចូលទៅក្នុងជម្លោះដែលកំពុងបន្ត​រវាងរុស្ស៊ីនិងអ៊ុយក្រែន។ លោក Lukashenko ដែលជា​សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីនបាននិយាយថា ការព្រមាននេះធ្វើឡើងអំឡុងពេល​ជួបតំណាងរបស់លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិប​តីអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។

លោក Lukashenko បាននិយាយថា ជំហររបស់លោក គឺស្រឡាញ់សន្តិភាព ហើយលោកបានសង្កត់ធ្ងន់ លើ​ជំហរអព្យាក្រឹតរបស់ប្រទេសបេឡារុសដោយនិយាយថា បេឡារុសមិនចង់ប្រយុទ្ធជាមួយអ៊ុយក្រែនទេ ជាពិសេស​ជាមួយកងទ័ពអ៊ុយក្រែននៅជិតព្រំដែន។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
ឧត្តមសេនីយ៍ឯកជីវ ផល្លី៖«បទល្មើសអាជីវ​កម្មផ្លូវភេទ​ងាយនឹងកើតមានណាស់​ឱ្យតែមានសេវា​កម្សាន្ត»

=============
លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរ​បាលជាតិ បានលើកឡើងថា បទល្មើសអាជីវកម្មផ្លូវភេទ គឺងាយនឹងកើតមានណាស់ឱ្យតែមានសេវាកម្សាន្ត គឺមានអាជីវកម្មផ្លូវភេទ គ្រាន់តែសេវាផ្លូវភេទនេះ ស្ថិតក្នុងរង្វង់នៃការគ្រប់គ្រងរបស់អ្នកចាត់ចែងនៅទីតាំងនោះ ឬការគ្រប់គ្រងដោយប្រយោលយកទៅខាងក្រៅ។ លោកបន្ថែមថា ជាងនេះក៏មានផងដែរការ​បៀតបៀន​កេរ្តិ៍ខ្មាស់ ការរើសអើង និងការរំលោភបំពានផ្សេងៗ​ទៅលើរាងកាយឬផ្លូវភេទលោកឧត្តមសេនីយ៍ឯកបានលើកឡើងដូច្នេះនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី៖ «ការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងច្បាប់គតិយុត្តពាក់ព័ន្ធ» ដែលរៀបចំឡើងនៅ​សាលាខណ្ឌជ្រោយចង្វារនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
មេស៊ីម៉ាក់បញ្ជាក់ការពិត៣ចំណុចតបទៅការគេចវេសមិនទទួលខុសត្រូវរបស់ថៃពាក់ព័ន្ធគ្រាប់បែកMK-84
=============
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ការពិត៣ចំណុចបន្ថែមទៀត បន្ទាប់ពីថៃបានច្រានចោលនិងមិនទទួលខុសត្រូវពាក់ព័ន្ធគ្រាប់បែកMK-84 ដែលទម្លាក់ពីយន្ដហោះទម្លាក់គ្រាប់ មកលើដែនអធិបតេយ្យកម្ពុជា ក្នុងអំឡុងការឈ្លានពានឆ្នាំ២០២៥។ លោកថា អ្វីដែលថៃបានលើកឡើងនេះ ជាការបង្ហាញនូវមោទនភាពនិងអំនួតអំពីឧត្តមភាពសម្ភារៈសឹក ព្រមទាំងគេចវេះពីការទទួលខុសត្រូវ ដោយភូតកុហកប្រជាជនថៃ និងសាធារណៈមតិអន្ដរជាតិតែប៉ុណ្ណោះ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
MedLink! ក្រុមហ៊ុនខ្មែរ​ផ្ដល់សេវា​ជូនពលរដ្ឋ​ដែលចង់ទៅព្យាបាលជំងឺនៅ​ក្រៅប្រទេស!
=============​
MedLink Cambodia គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរ ក្នុងគោលបំណងចង់សម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលជ្រើសរើស​ទៅព្យាបាលជំងឺនៅក្រៅប្រទេសដូចជា ម៉ាឡេស៊ី វៀតណាម ឥណ្ឌាជាដើម។ កញ្ញា ជា អានីណាពេជ្រចរណៃ អគ្គនាយិកាក្រុមហ៊ុន MedLink Cambodia បានលើកឡើងថា​ កញ្ញាបង្កើតក្រុមហ៊ុននេះឡើង គឺដើម្បីជួយ​ភ្ជាប់ពលរដ្ឋខ្មែរ​ទៅកាន់សេវាថែទាំសុខភាពដែលល្អប្រសើរ​។ ​ កញ្ញាបន្ថែមថា MedLink Cambodia ក៏បានចាប់ដៃគូជាមួយ IHH Healthcare Malaysia ដែលជាបណ្ដាញមន្ទីរពេទ្យល្បីៗជាច្រើននៅម៉ាឡេស៊ី៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
ក្រុមយុវជនជ័យលាភីទាំង៣បង្ហាញក្តីបារម្ភចំពោះឥទ្ធិពលនៃគ្រឿងស្រវឹងនិងការផ្សព្វផ្សាយពាណិជ្ជកម្ម
=============
យុវជនជាង៧០០នាក់ បានផ្ញើអត្ថបទចូលរួមការប្រកួតវោហារសព្ទជាក្រុម ស្តីពី«ឥទ្ធិពលនៃគ្រឿងស្រវឹង» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH Cambodia) ចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខណៈវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតវោហារសព្ទជាក្រុម បានរៀបចំឡើងនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយបេក្ខជនចំនួន៤ក្រុម បានឡើងបង្ហាញសមត្ថភាព ដើម្បីទទួលបានប្រសិទ្ធនាមជាជ័យលាភីនៃការប្រកួតវោហារសព្ទជាក្រុម នៅចំពោះមុខគណៈកម្មការផ្តល់ពិន្ទុ និងអ្នកចូលរួមសរុបប្រមាណ ៣០០នាក់។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦៖

១. សម្ដេចហ៊ុន សែនធ្វើទស្សនកិច្ចទៅចិន!អ្នក
វិភាគបង្ហាញសុទិដ្ឋិនិយមជុំវិញដំណោះ
ស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ


២. កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរ
ជាតិឱ្យបាន​ពេញលេញដើម្បីការពារកុមារក្នុង
ជម្លោះប្រដាប់អា​វុធ


៣. មេស៊ីម៉ាក់បញ្ជាក់ការពិត៣ចំណុចតបទៅ
ការគេចវេះមិនទទួលខុសត្រូវរបស់ថៃពាក់
ព័ន្ធគ្រាប់បែកMK-84


៤. ឧត្តមសេនីយ៍ឯកជីវ ផល្លី៖«បទល្មើសអាជីវ
កម្មផ្លូវភេទងាយនឹងកើតមានណាស់ឱ្យតែមាន
សេវាកម្សាន្ត»


៥. លោកLukashenkoព្រមានអ៊ុយក្រែនកុំឱ្យ
ព្យាយាមអូសទាញបេឡារុសឱ្យចូលប្រឡូក
ក្នុងសង្រ្គាម


៦. មនុស្សជាង២៣០នាក់បានស្លាប់នៅក្នុង
គ្រោះរញ្ជួយដីនៅវេណេហ្សុយអេឡា
ក្រសួងការងារនាំយកឱកាសការងារ៥ពាន់កន្លែងជូនដល់អតីតពលករ​និងយុវជន​នៅស្រុក​អូររាំងឪខេត្តត្បូងឃ្មុំ
=============
នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារនិងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណវត្តអម្ពវនារាម (វត្តស្វាយមីង) ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានប្រមាណជិត៦០០នាក់។ វេទិកានេះមានគោលបំណងផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
៥ខែឆ្នាំនេះ! ទេសចរអន្ដរជាតិមកទស្សនានៅកម្ពុជាថយចុះជិត៥០ភាគរយ​ធៀបនឹងឆ្នាំមុន!
=============
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ ទេសចរអន្ដរជាតិបានមកទស្សនាកម្ពុជាមានចំនួន១,៥៣៩,០២៦នាក់ ថយចុះ៤៧,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ទេសចរផ្ទៃក្នុង៖ ទេសចរជាតិបានធ្វើដំណើរកម្សាន្ដប្រមាណ២០,៣០៩,៤៦៣នាក់ កើនឡើង៥៤,២ភាគរយ និងទេសចរបរទេសប្រមាណ១,៦៥៤,០៨៦នាក់ ថយចុះ១៤,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍បញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ចេញនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦៕
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
អាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ឆ្លើយតបនឹងការវាយប្រហារ​កប៉ាល់ពាណិជ្ជកម្មនៅច្រកHormuz
=============
យោធាអាមេរិកបានវាយប្រហារលើអ៊ីរ៉ង់ម្តងទៀត នៅថ្ងៃទី​២៦​ខែមិថុនាឆ្នាំ២០២៦ បន្ទាប់ពីអ៊ីរ៉ង់​វាយប្រហារ​កប៉ាល់​ដឹក​ទំនិញនៅច្រកសមុទ្រHormuz ដែលប្រធានាធិបតី​អាមេរិកលោកដូណាល់ ត្រាំបានចោទ​ថា ជាការរំលោភលើ​បទឈប់បាញ់។ នៅក្នុងការវាយប្រហារដែលជា​ការឆ្លើយ​តបដ៏ខ្លាំងក្លា ទីបញ្ជាការកណ្តាលអាមេរិកបាន​និយាយ​នៅថ្ងៃសុក្រថា ខ្លួនបានផ្តោតគោលដៅ លើទីតាំង​ស្តុកមីស៊ីល​និងយន្តហោះdroneគ្មានមនុស្សបើក និង​ទីតាំងរ៉ាដានៅឆ្នេរសមុទ្រអ៊ីរ៉ង់។ ជាមួយគ្នានេះ យោធា​អាមេរិក​នឹងបន្តផ្តល់ការសម្របសម្រួល និងការគាំទ្រដល់​នាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រនេះផងដែរ។

ឆ្លើយតបនឹងការវាយប្រហារថ្មីរបស់អាមេរិក កងឆ្មាំបដិវត្ត​អ៊ីរ៉ង់IRGC បាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួនបានកំណត់​គោលដៅលើទីតាំងយោធាអាមេរិកនៅក្នុងតំបន់​ ប៉ុន្តែមិន​បានបញ្ជាក់ថានៅក្នុងប្រទេសមួយណានោះទេ។ នេះបើតាមសេចក្តីរាយការណ៍របស់CNA។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
មហាជនស្នើឱ្យក្រសួងពន្លឿនការត្រួតពិនិត្យលើផលិតផលថ្មីៗ ក្រោយរកឃើញផលិតផល៥មុខផ្ទុកសារធាតុគីមីលើសកម្រិត
=============
ក្រសួងសុខាភិបាលបានរកឃើញផលិតផលគ្រឿងសម្អាងចំនួន ០៤ មានផ្ទុក សារធាតុគីមីបារត និងចំនួន ០១ មានផ្ទុកសារធាតុគីមីបារត និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា ខណៈផលិតផលមួយចំនួនសង្កេតឃើញថាបានបាត់មុខពីទីផ្សា ហើយអ្នកខ្លះទៀតរងផលប៉ះពាល់រួចស្រេចទៅហើយដោយសារផលិតផលទាំងនោះ។ ចំណែកពលរដ្ឋចង់ឱ្យក្រសួងមានវិធានការ ចាត់ចែងពិនិត្យឱ្យបានរហ័សជាងនេះ ដើម្បីសុខភាពអ្នកប្រើប្រាស់ និងស្តារទំនុកចិត្តទៅលើផលិតផលក្នុងស្រុក និងស្នើឱ្យពិនិត្យលើផលិតផលថ្មីៗបច្ចុប្បន្ននេះម្តង ដើម្បីឱ្យពលរដ្ឋបានដឹងនិងជៀសវាងការប្រើប្រាស់ នាំឱ្យខូចសុខភាព។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
មនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅវេណេហ្សុយអេឡាកើនដល់ជាង៩រយនាក់និងជាង៥ម៉ឺននាក់បាត់ខ្លួន
=============
ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសវេ​ណេហ្សុយអេឡា បានកើនឡើងដល់ជាង៩០០នាក់ អ្នក​រងរបួសបានកើនឡើងដល់ជាង៣,៣០០នាក់ និងជាង​៥១,០០០​នាក់កំពុងបាត់ខ្លួន។ ប្រជាជនដែលកំពុងជីកក​កាយតាមគំនរបាក់បែក ដើម្បីស្វែងរកមនុស្សជាទី​ស្រឡាញ់របស់ពួកគេបាននិយាយថា ពួកគេប្រទះ​ឃើញក្រុមជួយសង្រ្គោះរបស់រដ្ឋតិចតួចប៉ុណ្ណោះ នៅក្នុងតំបន់ដែលរងការវាយប្រហារដ៏អាក្រក់បំផុត ដោយគ្រោះរញ្ជួយដីភ្លោះកម្រិត៧.២រ៉ិចទ័រនិងកម្រិត៧.៥រ៉ិចទ័រដែលកើតឡើងកាលពីថ្ងៃពុធ។

ការកង្វះ​ជំនួយ​របស់រដ្ឋនៅក្នុងការស្វែងរកនេះ បានធ្វើ​ឱ្យ​ពេល​វេលានៃការនៅរស់រានមានជីវិត នៃអ្នកបាត់​ខ្លួនរាប់​ម៉ឺននាក់ទាំងនោះ មានកាន់តែ​តិចទៅៗ។ ភ្នាក់ងារជំនួយ​បានចាត់ទុកថា រយៈពេល៤៨ម៉ោងទៅ៧២ម៉ោងដំបូ​ងនៃ​ការបាត់ខ្លួន គឺជាពេលវេលាសំខាន់ ដើម្បីជួយសង្គ្រោះ​មនុស្សនៅរស់។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android