កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញដើម្បីការពារកុមារក្នុងជម្លោះប្រ ដាប់អាវុធ
=============
លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះការកើនឡើងគួរឱ្យតក់ស្លុតនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកុមារក្នុងជម្លោះប្រដាប់អាវុធ ហើយបានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ បានថ្លែងថា កុមារជាង៦៤០០នាក់នៅកម្ពុជានៅតែបន្តភៀសសឹក។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

ក្រសួងការងារនិងOHCHRពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គមនិងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ
=============
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ាទីលដា បូកន័រ (Matilda Bogner) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិការងារ រួមមានសិទ្ធិគាំពារសង្គម សិទ្ធិពលករទេសន្តរប្រវេសន៍ សិទ្ធិការងារសម្រាប់ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ។

Media is too big
VIEW IN TELEGRAM
សារលោកស្រីKaori NAKAMURA-OSAKA នាយិកាប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការអន្តរជាតិខាងការងារ(ILO)ក្នុងឱកាសខួបលើកទី២៥នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារឆ្នាំ២០២៦
លោកស្រីKaori NAKAMURA-OSAKA បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ក្នុងការប្រឆាំងពលកម្មកុមារដោយក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ចំនួនកុមារដែលស្ថិតក្នុងពលកម្មកុមារបានថយចុះពី៤៩លាននាក់មកនៅត្រឹម២៨លាននាក់ ដែលជាការធ្លាក់ចុះដ៏ធំធេងបំផុតនៅលើពិភពលោក។
ក្នុងន័យនេះលោកស្រីបានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យរួមរបស់អាស៊ានក្នុងការកសាងតំបន់ដែលគ្មានពលកម្មកុមារ។លោកស្រីក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ដែលបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ និងសកម្មភាពក្នុងការទប់ស្កាត់និងឈានទៅលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈការពង្រឹងអភិបាលកិច្ចការងារ ការពង្រីកឱកាសទទួលបានការអប់រំប្រកបដោយគុណភាពនិងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គមសម្រាប់គ្រួសារងាយរងគ្រោះ។
==========

លោកLukashenkoព្រមានអ៊ុយក្រែនកុំឱ្យព្យាយាមអូសទាញបេឡារុសឱ្យចូលប្រឡូកក្នុងសង្រ្គាម
=============
ប្រធានាធិបតីនៃប្រទេសបេឡារុសលោក Alexander Lukashenko នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៦ បានព្រមានអ៊ុយក្រែន ប្រឆាំងនឹងសកម្មភាពណាមួយ ដែលអាចអូសទាញបេឡារុស ឱ្យចូលទៅក្នុងជម្លោះដែលកំពុងបន្តរវាងរុស្ស៊ីនិងអ៊ុយក្រែន។ លោក Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីនបាននិយាយថា ការព្រមាននេះធ្វើឡើងអំឡុងពេលជួបតំណាងរបស់លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។
លោក Lukashenko បាននិយាយថា ជំហររបស់លោក គឺស្រឡាញ់សន្តិភាព ហើយលោកបានសង្កត់ធ្ងន់ លើជំហរអព្យាក្រឹតរបស់ប្រទេសបេឡារុសដោយនិយាយថា បេឡារុសមិនចង់ប្រយុទ្ធជាមួយអ៊ុយក្រែនទេ ជាពិសេសជាមួយកងទ័ពអ៊ុយក្រែននៅជិតព្រំដែន។

ឧត្តមសេនីយ៍ឯកជីវ ផល្លី៖«បទល្មើសអាជីវកម្មផ្លូវភេទងាយនឹងកើតមានណាស់ឱ្យតែមានសេវាកម្សាន្ត»
=============
លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា បទល្មើសអាជីវកម្មផ្លូវភេទ គឺងាយនឹងកើតមានណាស់ឱ្យតែមានសេវាកម្សាន្ត គឺមានអាជីវកម្មផ្លូវភេទ គ្រាន់តែសេវាផ្លូវភេទនេះ ស្ថិតក្នុងរង្វង់នៃការគ្រប់គ្រងរបស់អ្នកចាត់ចែងនៅទីតាំងនោះ ឬការគ្រប់គ្រងដោយប្រយោលយកទៅខាងក្រៅ។ លោកបន្ថែមថា ជាងនេះក៏មានផងដែរការបៀតបៀនកេរ្តិ៍ខ្មាស់ ការរើសអើង និងការរំលោភបំពានផ្សេងៗទៅលើរាងកាយឬផ្លូវភេទលោកឧត្តមសេនីយ៍ឯកបានលើកឡើងដូច្នេះនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី៖ «ការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងច្បាប់គតិយុត្តពាក់ព័ន្ធ» ដែលរៀបចំឡើងនៅសាលាខណ្ឌជ្រោយចង្វារនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

មេស៊ីម៉ាក់បញ្ជាក់ការពិត៣ចំណុចតបទៅការគេចវេសមិនទទួលខុសត្រូវរបស់ថៃពាក់ព័ន្ធគ្រាប់បែកMK-84
=============
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ការពិត៣ចំណុចបន្ថែមទៀត បន្ទាប់ពីថៃបានច្រានចោលនិងមិនទទួលខុសត្រូវពាក់ព័ន្ធគ្រាប់បែកMK-84 ដែលទម្លាក់ពីយន្ដហោះទម្លាក់គ្រាប់ មកលើដែនអធិបតេយ្យកម្ពុជា ក្នុងអំឡុងការឈ្លានពានឆ្នាំ២០២៥។ លោកថា អ្វីដែលថៃបានលើកឡើងនេះ ជាការបង្ហាញនូវមោទនភាពនិងអំនួតអំពីឧត្តមភាពសម្ភារៈសឹក ព្រមទាំងគេចវេះពីការទទួលខុសត្រូវ ដោយភូតកុហកប្រជាជនថៃ និងសាធារណៈមតិអន្ដរជាតិតែប៉ុណ្ណោះ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
=============
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ការពិត៣ចំណុចបន្ថែមទៀត បន្ទាប់ពីថៃបានច្រានចោលនិងមិនទទួលខុសត្រូវពាក់ព័ន្ធគ្រាប់បែកMK-84 ដែលទម្លាក់ពីយន្ដហោះទម្លាក់គ្រាប់ មកលើដែនអធិបតេយ្យកម្ពុជា ក្នុងអំឡុងការឈ្លានពានឆ្នាំ២០២៥។ លោកថា អ្វីដែលថៃបានលើកឡើងនេះ ជាការបង្ហាញនូវមោទនភាពនិងអំនួតអំពីឧត្តមភាពសម្ភារៈសឹក ព្រមទាំងគេចវេះពីការទទួលខុសត្រូវ ដោយភូតកុហកប្រជាជនថៃ និងសាធារណៈមតិអន្ដរជាតិតែប៉ុណ្ណោះ។
=============
🌐អានព័ត៌មាន
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
MedLink! ក្រុមហ៊ុនខ្មែរផ្ដល់សេវាជូនពលរដ្ឋដែលចង់ទៅព្យាបាលជំងឺនៅក្រៅប្រទេស!
=============
MedLink Cambodia គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរ ក្នុងគោលបំណងចង់សម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលជ្រើសរើសទៅព្យាបាលជំងឺនៅក្រៅប្រទេសដូចជា ម៉ាឡេស៊ី វៀតណាម ឥណ្ឌាជាដើម។ កញ្ញា ជា អានីណាពេជ្រចរណៃ អគ្គនាយិកាក្រុមហ៊ុន MedLink Cambodia បានលើកឡើងថា កញ្ញាបង្កើតក្រុមហ៊ុននេះឡើង គឺដើម្បីជួយភ្ជាប់ពលរដ្ឋខ្មែរទៅកាន់សេវាថែទាំសុខភាពដែលល្អប្រសើរ។ កញ្ញាបន្ថែមថា MedLink Cambodia ក៏បានចាប់ដៃគូជាមួយ IHH Healthcare Malaysia ដែលជាបណ្ដាញមន្ទីរពេទ្យល្បីៗជាច្រើននៅម៉ាឡេស៊ី៕

ក្រុមយុវជនជ័យលាភីទាំង៣បង្ហាញក្តីបារម្ភចំពោះឥទ្ធិពលនៃគ្រឿងស្រវឹងនិងការផ្សព្វផ្សាយពាណិជ្ជកម្ម
=============
យុវជនជាង៧០០នាក់ បានផ្ញើអត្ថបទចូលរួមការប្រកួតវោហារសព្ទជាក្រុម ស្តីពី«ឥទ្ធិពលនៃគ្រឿងស្រវឹង» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH Cambodia) ចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខណៈវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតវោហារសព្ទជាក្រុម បានរៀបចំឡើងនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយបេក្ខជនចំនួន៤ក្រុម បានឡើងបង្ហាញសមត្ថភាព ដើម្បីទទួលបានប្រសិទ្ធនាមជាជ័យលាភីនៃការប្រកួតវោហារសព្ទជាក្រុម នៅចំពោះមុខគណៈកម្មការផ្តល់ពិន្ទុ និងអ្នកចូលរួមសរុបប្រមាណ ៣០០នាក់។

ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦៖
១. សម្ដេចហ៊ុន សែនធ្វើទស្សនកិច្ចទៅចិន!អ្នក
វិភាគបង្ហាញសុទិដ្ឋិនិយមជុំវិញដំណោះ
ស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
២. កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរ
ជាតិឱ្យបានពេញលេញដើម្បីការពារកុមារក្នុង
ជម្លោះប្រដាប់អាវុធ
៣. មេស៊ីម៉ាក់បញ្ជាក់ការពិត៣ចំណុចតបទៅ
ការគេចវេះមិនទទួលខុសត្រូវរបស់ថៃពាក់
ព័ន្ធគ្រាប់បែកMK-84
៤. ឧត្តមសេនីយ៍ឯកជីវ ផល្លី៖«បទល្មើសអាជីវ
កម្មផ្លូវភេទងាយនឹងកើតមានណាស់ឱ្យតែមាន
សេវាកម្សាន្ត»
៥. លោកLukashenkoព្រមានអ៊ុយក្រែនកុំឱ្យ
ព្យាយាមអូសទាញបេឡារុសឱ្យចូលប្រឡូក
ក្នុងសង្រ្គាម
៦. មនុស្សជាង២៣០នាក់បានស្លាប់នៅក្នុង
គ្រោះរញ្ជួយដីនៅវេណេហ្សុយអេឡា

ក្រសួងការងារនាំយកឱកាសការងារ៥ពាន់កន្លែងជូនដល់អតីតពលករនិងយុវជននៅស្រុកអូររាំងឪខេត្តត្បូងឃ្មុំ
=============
នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារនិងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណវត្តអម្ពវនារាម (វត្តស្វាយមីង) ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានប្រមាណជិត៦០០នាក់។ វេទិកានេះមានគោលបំណងផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។