VAYO FM NEWS
3.76K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
គ្មានបទល្មើសឆបោកអនឡាញ គ្មានការចាប់ជំរិត! អភិបាលខេត្ដតាកែវថាដោយសារយន្ដការទាំងនេះ!
=============
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវ គឺជាខេត្តមួយ ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដោយគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អំពើឆក់ប្លន់ ឬការចាប់ជំរិតនោះឡើយ។ កត្តាស្ថិរភាព និងសុវត្ថិភាពដ៏រឹងមាំនេះហើយ ដែលបាននិងកំពុងទាក់ទាញចិត្តវិនិយោគិនកាន់តែច្រើនឡើង ឱ្យចូលមកបណ្ដាក់ទុនរកស៊ី នៅក្នុងខេត្តតាកែវ យ៉ាងកំហុក។ លោកបានលើកឡើងដូច្នេះ នៅក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
សាលាតិចណូកំពុងប្រមូលភស្តុតាងនិងសហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការច្បាប់ករណីក្លែងសញ្ញាបត្រ
=============
ចំពោះករណីនេះ វិទ្យាស្ថានបាននិងបន្តចាត់វិធានការតាមនីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់ ដោយបានពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធជាមួយកំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យរបស់វិទ្យាស្ថាន ភ្លាមៗបន្ទាប់ពីបានដឹងអំពីការសង្ស័យករណីក្លែងបន្លំសញ្ញាបត្រ និងបានចេញលិខិតបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា។ ភាគីសាលា ក៏បានប្រមូល ចងក្រង និងរក្សាទុកឯកសារ ព័ត៌មាន និងភស្តុតាងពាក់ព័ន្ធ សម្រាប់គោលបំណងនីតិវិធី ផ្ទៃក្នុង និងនីតិវិធីច្បាប់ និង បានបង្កើតក្រុមការងារ ដែលបាននិងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី ច្បាប់ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់វិទ្យាស្ថាន និស្សិត អតីតនិស្សិត និយោជក និង សាធារណជន។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ក្រសួងអប់រំឱ្យបញ្ឈប់ជាបន្ទាន់ការរៀបចំប្រកួតគុនខ្មែរដែលមិនសមស្រប​ពិសេស​ពាក់ព័ន្ធនឹងកុមារ!
=============
ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលមិនមានលក្ខណៈសមស្រប មិនបានបំពេញលក្ខខណ្ឌបច្ចេកទេសស្របតាមបទប្បញ្ញត្ដិរបស់សហព័ន្ធ។ ជាពិសេសការរៀបចំដែលលើកទឹកចិត្ដឱ្យកុមារ និងអនីតិជនចូលរួមក្នុងសកម្មភាពវាយតប់គ្នា ដែលពុំស្របតាមគោលការណ៍អភិវឌ្ឍកីឡាប្រកបដោយសុវត្ថិភាព និងការការពារកុមារ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
តើកម្ពុជាគួរប្រុងប្រយ័ត្នលើចំណុចអ្វីខ្លះនៅពេលប្រើប្រាស់យន្ដការផ្សះផ្សា​ដោយ​បង្ខំជាមួយថៃ?
============= 
ដ្បិតថាថៃមិនអាចគេចចេញពីយន្ដការផ្សះផ្សាដោយបង្ខំក្រោមឆត្រអង្គការសហប្រជាជាតិ​(UNCLOS) ប៉ុន្ដែកម្ពុជាក៏ត្រូវប្រុងប្រយ័ត្នលើ​៤ចំណុចសំខាន់ៗ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត យង់​ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ។ ចំណុចទាំង៤នោះមានដូចជា ប្រុងប្រយ័ត្នថៃប្រើវិធានការយោធា, សង្គ្រាមចិត្ដសាស្ដ្រ, ការបញ្ចូលមន្ដអាគមតាមបែបបារមី ហើយចិត្ដសាស្ដ្រមួយទៀតគឺតាមរយៈហិរញ្ញវត្ថុ ដែលថៃធ្លាប់បានប្រើតាំងពីសម័យលង្វែក។ អ្នកជំនាញដដែលសង្កត់ធ្ងន់ថា កន្លងមកធ្លាប់មានមតិលើកថាកម្ពុជាដាក់អន្ទាក់ថៃ ប៉ុន្ដែករណីដែនសមុទ្រនេះគឺថៃដើរចូលអន្ទាក់ថៃខ្លួនឯងទេ៕​
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
សភាទាំងពីរថ្នាក់របស់អាមេរិករួមគ្នាដាក់សម្ពាធលើលោកត្រាំឱ្យបញ្ឈប់ការធ្វើសង្រ្គាមនៅអ៊ីរ៉ង់
=============
ព្រឹទ្ធសភាអាមេរិក គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ​ដែលជាបក្សកំពុងកាន់អំណាច បានអនុម័តវិធានការមួយ ទាមទារឱ្យលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក បញ្ឈប់ការធ្វើសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ ឬត្រូវឆ្លងកាត់ការ​អនុម័តពីសភាសិន មុនពេលបន្តសកម្មភាពយោធា​ណាមួយ។

សមាជិកព្រឹទ្ធសភាមួយក្តាប់តូច មកពីគណបក្ស​សាធារណរដ្ឋ​ដែលជាសម្ព័ន្ធមិត្តរបស់លោកត្រាំ បានចូលរួមបោះឆ្នោតគាំទ្រវិធានការនេះ ជាមួយសមា​ជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីពួក​គេមានការព្រួយបារម្ភជុំវិញសង្គ្រាម និងកិច្ចព្រមព្រៀង​របស់​ប្រធានាធិបតី ដើម្បីបញ្ចប់សង្រ្គាម។

មុនទៅដល់ដៃព្រឹទ្ធសភា សេចក្តីសម្រេចនេះបានឆ្លងកាត់​ការអនុម័តពីសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋរួចហើយ កាលពីដើមខែមិថុនា។ នៅក្នុងនោះ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួន ក៏បានចូលរួមគាំទ្រជាមួយសមាជិកសភា មកពីគណបក្ស​ប្រជាធិតេយ្យដែរ ដែលបង្ហាញពីការបែកបាក់ដ៏កម្រ​ជាមួយលោកត្រាំ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ឱកាសការងារជាច្រើនម៉ឺនកន្លែង​នឹងត្រូវនាំយកជូនអតីតពលករ​និងពលរដ្ឋ​នៅត្បូងឃ្មុំ​ចុងសប្ដាហ៍នេះ!
============
ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនឹង​បើក​វេទិ​កាការងារ សន្តិសុ​ខសង្គម និង​បណ្តុះ​​បណ្តា​ល​វិជ្ជា​ជីវៈ ​នៅខេត្តត្បូងឃ្មុំ ដើម្បីផ្ត​ល់​ឱកាស​ការ​ងារ​ប្រមាណជាង៩ម៉ឺនកន្លែង រួមទាំងអត្ថ​ប្រយោ​ជន៍នៃរ​បប​សន្តិ​សុខ​សង្គម (ប.ស.ស.) និងវគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជា​ពិសេស​អតីតពល​ករដែល​ត្រឡប់​មកពី​ប្រទេ​សថៃ​នៅ​ថ្ងៃ​ទី​ ២៦-២៧ ខែមិថុនា​ ឆ្នាំ២០២៦នេះ។​​ ប្រជាពលរដ្ឋ​ដែលចូលរួ​មនឹង​មាន​ឱកាស​ស្វែង​យល់ដោយ​ផ្ទាល់អំ​ពីឱ​កាស​ការងា​ររាប់​ម៉ឺន​កន្លែងពីក្រុមហ៊ុន និងរោងចក្រធំៗជា​ច្រើន ក៏​ដូចជា​​អាចដាក់ពាក្យ​សម្ភាស​ការ​ងារភ្លាម​ៗនៅទីតាំងក​ម្មវិ​ធីផងដែរ។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សាងសង់បានជាង៥៣ភាគរយហើយ!
​============
គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សម្រេចបានលទ្ធផលជារួម៥៣,៨១ភាគរយហើយ ដែលស្ពាននេះមានរយៈពេលសាងសង់៤៨ខែ គ្រោងបញ្ចប់អំឡុងឆ្នាំ២០២៨ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។
 
បើតាមអ្នកនាំពាក្យដដែល គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូងនិងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ថៃចុះវាស់វែងដីធ្លីនិងបោះបង្គោលព្រំដីដោយខុសច្បាប់នៅភូមិជោគជ័យ! កម្ពុជាចេញតវ៉ាដាច់ខាត!
============
នៅចន្លោះថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងយានយន្ដចំនួន៩គ្រឿងអមដំណើរ បានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដី នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦និង៤៧។ សកម្មភាពរំលោភបំពានអធិបតេយ្យនិងបូរណភាពទឹកដីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញតវ៉ាជំទាស់យ៉ាងខ្លាំង។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦៖

១. តើកម្ពុជាគួរប្រុងប្រយ័ត្នលើចំណុចអ្វីខ្លះនៅ
ពេលប្រើប្រាស់យន្ដការផ្សះផ្សាដោយបង្ខំ
ជាមួយថៃ?


២. ក្រសួងមហាផ្ទៃរម្លឹកបក្សនយោបាយទាំង
អស់ថាបើមានទទួលវិភាគទានពីបរទេសគឺ
ល្មើសច្បាប់!


៣. បក្សនយោបាយប្រឈមនឹងការរំលាយ
និងផាកពិន័យបើរកឃើញថាទទួលវិភាគ
ទាន​ពី​ប​​រទេស​


៤. សាលាតិចណូកំពុងប្រមូលភស្តុតាងពាក់
ព័ន្ធនិងសហការជាមួយសមត្ថកិច្ចដើម្បីចាត់
វិធានការច្បាប់ករ​ណី​ក្លែង​​សញ្ញាបត្រ


៥. គ្មានបទល្មើសឆបោកអនឡាញ គ្មានការ
ចាប់ជំរិត! អភិបាលខេត្ដតាកែវថាដោយសារ
យន្ដការទាំងនេះ!


៦. សភាទាំងពីរថ្នាក់របស់អាមេរិករួមគ្នាដាក់
សម្ពាធលើលោកត្រាំឱ្យបញ្ឈប់ការធ្វើ
សង្រ្គាមនៅអ៊ីរ៉ង់


៧. លោកគីម ជុងអ៊ុនបង្ហាញមហិច្ឆតាផលិត
នាវាចម្បាំងទម្ងន់ធ្ងន់និងបំពាក់អាវុធនុយ
ក្លេអ៊ែរដល់កងទ័ពជើងទឹក
រដ្ឋមន្ដ្រីការងារតំណាងរដ្ឋាភិបាលចូលរួមអបអរសាទរខួបលើកទី៧៨នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៊ីស្រាអែល
============
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិរដ្ឋអ៊ីស្រាអែល ដែលប្រារព្ធឡើងនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal។ ក្នុងឱកាសនោះលោកបានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះមិនត្រឹមតែជាការគោរពដល់ប្រវត្តិសាស្ត្រដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌ដ៏ស្ថិតស្ថេរយូរអង្វែង និងវឌ្ឍនភាព ព្រមទាំងសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋអ៊ីស្រាអែលសម្រេចបានក្នុងរយៈពេល៧៨ឆ្នាំនៃការកសាង និងអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំណងសហប្រតិបត្តិការដ៏រឹងមាំ និងកំពុងរីកចម្រើន ដែលបានភ្ជាប់ប្រទេសកម្ពុជា-អ៊ីស្រាអែលឱ្យកាន់តែជិតស្និទ្ធផងដែរ។
============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញការរីករាយចំពោះការបើកដំណើរការច្រករបៀងដឹកជញ្ជូនឆ្លងដែនពីកម្ពុជាទៅប្រទេសចិនតាមរយៈប្រទេសឡាវ។ លោកបន្ថែមថា ការបើកច្រកដឹកជញ្ជូននេះនឹងធ្វើឱ្យពេលវេលាដឹកជញ្ជូនខ្លីជាងមុន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចិនរីករាយជាមួយផលិតផលកសិកម្មស្រស់ៗរបស់កម្ពុជា រួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេនជាដើម។ លោកសង្កត់ធ្ងន់ថា នេះជាដំណឹងល្អសម្រាប់ពាណិជ្ជកម្មកសិកម្មចិន-កម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៕
============
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ទីក្រុងការ៉ាកាសប្រទេសវេណេហ្សុយអេឡា រងការវាយ​ប្រហារដោយគ្រោះរញ្ជួយដីធំៗ២លើក ដោយលើកទី​មួយ​កម្រិត៧.២រ៉ិចទ័រនិងលើកទីពីរកម្រិត៧.៥រ៉ិចទ័រ។ ការ​រញ្ជួយដី​ដ៏ខ្លាំងក្លាបន្តបន្ទាប់គ្នានេះ បានបណ្តាលឱ្យអគារ​នានាដួលរលំភ្លាមៗ។ ចំណែកចំនួនមនុស្សស្លាប់​និង​របួស​មិនទាន់ដឹងនៅឡើយទេ ខណៈក្រុមជួយសង្រ្គោះកំពុង​ស្វែងរកមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក។ បើ​តាម​ក្រុមស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា មានឱកាស៤៤ភាគរយដែលចំនួនអ្នក​ស្លាប់នឹងលើសពី១០,០០០នាក់។ នេះតាមការចុះ​ផ្សាយដោយសារព័ត៌មានBBC។
============
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android