VAYO FM NEWS
3.75K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
ការផ្ទៀងផ្ទាត់លេខធនាគារនិងអត្តសញ្ញាណអ្នកប្រើស៊ីមកាតជួយការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន
=============
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា បានបញ្ជាក់ពីហេតុផលដែលត្រូវផ្ទៀងផ្ទាត់លេខគណនីធនាគារ និងអត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត គឺដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជា កូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គមផងដែរ។ លោកស្រីសង្កត់ធ្ងន់ថា ក្នុងករណីគណនីធនាគារណាមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ ហើយមិនចូលរួមសហការនឹងត្រូវបិទ ឬត្រូវបង្កកគណនី រហូតដល់ត្រូវមកបំពេញការផ្ទៀងផ្ទាត់នោះឡើងវិញ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមដែលប្រធានាធិបតីអាមេរិកនិងអ៊ីរ៉ង់បានចុះហត្ថលេខា
=============
កិច្ចព្រមព្រៀងចំនួន១៤ចំណុច ដែលត្រូវបានគេស្គាល់ថា​ជាអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បី​បញ្ចប់​សង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានចុះហត្ថ​លេខារួចហើយ ដោយប្រធានាធិបតីនៃប្រទេសទាំងពីរ នៅថ្ងៃពុធទី១៧ខែមិថុនាឆ្នាំ២០២៦។ កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាដោយឡែកពីគ្នា ដោយលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក ចុះហត្ថលេខាមុនអាហារពេល​ល្ងាចដែលរៀបចំដោយប្រធានាធិបតីបារាំង លោក​អេម៉ាណូ​អែល ម៉ាក្រុង ក្រោយបញ្ចប់កិច្ចប្រជុំកំពូលG7​នៅប្រទេសបារាំង។ ចំណែកលោកMasoud Pezeshkian​ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ បានចុះ​ហត្ថលេខា​នៅប្រទេសអ៊ីរ៉ង់។ ប៉ាគីស្ថានដែលជាអ្នក​សម្រប​សម្រួលក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ានេះ ប្រកាសថាកិច្ចព្រមព្រៀងបានចូលជាធរមានភ្លាមៗ បន្ទាប់ពីការចុះហត្ថលេខាជាផ្លូវការ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ក្រុមAOTចុះពិនិត្យស្ថានភាពព្រំដែននៅច្រកអន្តរជាតិជាំនិងតំបន់រងផលប៉ះពាល់ផ្សេងទៀតនៅឧត្តរមានជ័យ
=============
ក្រុមអ្នកសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
សិស្សវិទ្យាស្ថាន PPI ​បង្កើតរ៉ូបូតចងដែកដោយស្វ័យប្រវត្តិនិងបាននាំយកស្នាដៃ​មកតាំង​បង្ហាញ​ក្នុងកម្មវិធីទិវា​TVET Day លើកទី៩
=============
យុវជន ហៀង សុគន្ធី ជានិស្សិតផ្នែកអគ្គិសនីឆ្នាំទី៥ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រកុសុមៈ(PPI) នៃក្រសួងការងារនិងបណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ បាននាំយកស្នាដៃដែលខ្លួនបានបង្កើតបន្ទាប់ពីការសិក្សាលើទ្រឹស្ដី និងការអនុវត្តន៍ផ្ទាល់នៅក្នុងសាលា មក​ដាក់​តាំង​បង្ហាញ​នៅក្នុង​កម្មក​វិធីទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ (TVET Day) លើកទី៩ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ជប៉ុនផ្តល់១,៣លានដុល្លារបន្ថែមដើម្បីគាំទ្រគម្រោង«ការឆ្លើយតបនឹងតម្រូវការបន្ទាន់​របស់​ជនទេសន្តរប្រវេសន៍និងជនភៀសសឹកដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ»
=============
ជប៉ុនផ្តល់ថវិកា១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍និងជនភៀសសឹកងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»។ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងដ៏មានសារៈសំខាន់នេះ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត១០០ឡដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី
=============
សមត្ថកិច្ចខេត្តរតនគិរី នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចុះបង្ក្រាបឡធ្យូងជិត ១០០ឡដែលគ្មានច្បាប់អនុញ្ញាត ក្បែរតំបន់ការពារធម្មជាតិ មានទីតាំងជា ប់នឹងព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ គួរបញ្ជាក់ផងដែរថា ឡធ្យូងដែលគ្មានច្បាប់អនុញ្ញាត គឺជាកត្តាចម្បងមួយ ដែលនាំឱ្យមានជំរុញឱ្យមានការដាក់សម្ពាធលើព្រៃឈើ និងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ជាមួយការចុះបង្ក្រាបនាពេលនេះអាជ្ញារធរនិងបន្តទប់ស្កាត់មិនឱ្យមានឡធ្យូងខុសច្បាប់កើតឡើងផងផងដែរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
អ៊ុយក្រែនបើកការវាយប្រហារដ៏ធំបំផុតលើទីក្រុងមូស្គូក្នុងរយៈពេល២ឆ្នាំ
=============
ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះ​drones​គ្មានមនុស្សបើកអ៊ុយក្រែនចំនួន១៩៤គ្រឿង ដែល​តម្រង់ទៅរកទីក្រុងមូស្គូ នៅក្នុងរយៈពេលត្រឹមតែ៨ម៉ោង​ប៉ុណ្ណោះ ខណៈការវាយប្រហារនៅតែបន្តដល់ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ។ ចៅហ្វាយក្រុងមូស្គូលោកSergei Sobyanin​បាននិយាយថា ចំនួននេះគឺខ្ពស់ជាងថ្ងៃផ្សេងៗ​ទៀត នៃការវាយប្រហារយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែ​ថ្មី​ៗ​នេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី​TASS​បានរាយ​ការណ៍​ថា អ៊ុយក្រែនបានបើកការវាយលុកដោយយន្ត​ហោះគ្មានមនុស្សបើកដ៏ធំបំផុតលើទីក្រុងមូស្គូមិនធ្លាប់មាន នៅក្នុងរយៈពេល២ឆ្នាំ នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៦។ ការវាយប្រហារនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ បណ្តាលឱ្យមានអគ្គិភ័យនិងព្រួសកម្ទេចកម្ទីធ្លាក់រាយប៉ាយលើតំបន់នានាទូទាំងរដ្ឋធានី។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
អ្នកជំនាញសន្និដ្ឋានថាវត្ថុសិល្បៈទាំង៨ដែលរកឃើញនៅខេត្តកំពង់ធំគឺជាវត្ថុបុរាណពិតប្រាកដ
=============
វត្ថុសិល្បៈចំនួន៨ពីប្រជាពលរដ្ឋដែលបានរកឃើញនៅខេត្តកំពង់ធំ ដែលដំបូងឡើយគេគិតថាជាការផលិតឡើងវិញសម័យទំនើប ត្រូវបានក្រុមការងារជំនាញបានសន្និដ្ឋានថា វត្ថុសិល្បៈទាំងនោះ គឺជាវត្ថុបុរាណពិតប្រាកដមែន ហើយមានអាយុកាលនៅសម័យអង្គរនិងក្រោយអង្គរ ពោលមានអាយុចន្លោះពី ៨០០ទៅ១០០០ ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានបេតិកភណ្ឌ នាយកដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ហេតុអ្វីនៅតែមិនអាចទប់ស្កាត់អ្នកនាំទំនិញពីថៃចូលមកកម្ពុជា​បាន?
=============
ហេតុអ្វីនៅតែមិនអាចទប់ស្កាត់អ្នកនាំទំនិញ​ពីថៃចូលមកកម្ពុជាបាន?​ នេះគឺជាសំណួរដែល​ពលរដ្ឋជាច្រើនបានចោទឡើង ហើយក៏ចង់បានចម្លើយដែរ។ ជាការពិត! មានមុខទំនិញដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីហាមឃាត់ និងមុខទំនិញខ្លះក៏មិនត្រូវបានបិទការនាំចូល​។ ​អ្នកតាមដានថាការបន្ដ​នាំទំនិញហាមឃាត់ពីថៃ​គឺជារឿងខុសច្បាប់ ហើយបើនាំចូលទំនិញមិនហាមឃាត់មិនខុសច្បាប់ទេ ប៉ុន្ដែវាខុសនឹងសម្បជញ្ញៈនៃមនសិការជាតិ ​ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរច្រើនលើសលប់បានសាមគ្គីគ្នាពហិការទំនិញថៃ ​ដោយសារតែឈឺចាប់នឹងទង្វើឈ្លានពាន។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
រដ្ឋមន្ដ្រីការងារ៖TVETជាឆ្អឹងខ្នងនៃការអភិវឌ្ឍកម្លាំងពលកម្មនិងជាយានជំរុញ​សេដ្ឋកិច្ចជាតិ
=============
ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) គឺជា​ឆ្អឹងខ្នង​ដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្ម និងជា​យន្តការដែលជួយភ្ជាប់តម្រូវការទីផ្សារ​ការងារ ជាមួយកា​រផ្គត់ផ្គង់ធនធាន​មនុស្សឱ្យខិតទៅជិតគ្នាបានលឿន និងមានប្រសិទ្ធភាពបំផុត។

ថ្លែងក្នុងពិធីបិទទិវាជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេ​ស និងវិជ្ជា​ជីវៈ លើកទី៩ នៅមណ្ឌលសន្និបាត និងពិព័រ​ណ៍កោះពេជ្រ​ នាថ្ងៃទី១៦ ខែ​មិថុ​នា​ ឆ្នាំ២០២៦​ ​លោករដ្ឋមន្ត្រីបានមានប្រ​សាសន៍ថា​​៖ «TVET គឺជាឆ្អឹងខ្នង ហើយជាកន្លែងដែលរុញតម្រូវការ និងកា​រផ្គត់ផ្គង់ក​ម្លាំងពលកម្ម​ឱ្យខិត​ទៅ​ជិត​គ្នា​​លឿន​បំផុត។ ដូច្នេះ ការរួមគ្នា​ដើម្បីជំរុញផ្ស​ព្វផ្សាយ និងអ​ភិវឌ្ឍវិស័យ TVET គឺជាកាតព្វកិច្ច​មួយ​សម្រាប់​ប្រជាព​លរ​ដ្ឋ​ខ្មែរ​យើង​ទាំង​អស់​គ្នា​»។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
គ្រួសារ សង្គម រដ្ឋាភិបាល ជាតួអង្គជំរុញគុណភាពនៃការអប់រំ
=============
បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការអប់រំមនុស្សម្នាក់មិនមែនអប់រំតែក្នុងសាលា ឬក្នុងថ្នាក់មួយចប់រឿងនោះទេ ពោលសង្គម គ្រួសារ ជាផ្នែកមួយសំខាន់ណាស់ ក្នុងការតម្រង់ឥរិយាបថ។ លោកបណ្ឌិតថា៖« ការអប់រំរបស់យើង សុំឱ្យយើងគិតទាំងអស់គ្នាតាំងពីឪពុកម្តាយឡើងមក កុំទម្លាក់កំហុសទាំងអស់ទៅលើរឿងអប់រំ... យើងកុំទម្លាក់លើអ្នកណាមួយៗ ខំធ្វើខ្លួនឯង»។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦៖

១. អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្ដេច
ព្រះមហាក្សត្រីគម្រប់៩០យាងចូល៩១ព្រះវស្សា!


២. ហេតុអ្វីនៅតែមិនអាចទប់ស្កាត់អ្នកនាំទំនិញ
ពីថៃចូលមកកម្ពុជាបាន?


៣. ក្រុមAOTចុះពិនិត្យស្ថានភាពព្រំដែននៅច្រក
អន្តរជាតិជាំនិងតំបន់រងផលប៉ះពាល់ផ្សេងទៀត
នៅឧត្តរមានជ័យ


៤. ការផ្ទៀងផ្ទាត់លេខធនាគារនិងអត្តសញ្ញាណ
អ្នកប្រើស៊ីមកាតជួយការពារសុវត្ថិភាពទិន្នន័យ
ផ្ទាល់ខ្លួន


៥. កម្ពុជាជាប់ឆ្នោតក្នុងគណៈកម្មការអន្តររដ្ឋា
ភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌
អរូបីសម្រាប់អាណត្តិ២០២៦-២០៣០


៦. អ្នកជំនាញសន្និដ្ឋានថាវត្ថុសិល្បៈទាំង៨
ដែលរកឃើញនៅខេត្តកំពង់ធំគឺជាវត្ថុ
បុរាណពិតប្រាកដ


៧. រញ្ជួយដីកម្រិត២.៩រ៉ិចទ័របានអង្រួនខេត្ត
តាកប្រទេសថៃ


៨. ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងដើម្បី
បញ្ចប់សង្រ្គាមដែលប្រធានាធិបតីអាមេរិក
និងអ៊ីរ៉ង់បានចុះហត្ថលេខា


៩. អ៊ុយក្រែនបើកការវាយប្រហារដ៏ធំបំផុត
លើទីក្រុងមូស្គូក្នុងរយៈពេល២ឆ្នាំ