រដ្ឋមន្ដ្រីមហាផ្ទៃរម្លឹកមន្ដ្រីរាជការឱ្យធ្វើខ្លួនជាគំរូដល់ពលរដ្ឋនៅក្នុងការអនុវត្ដច្បាប់ចរាចរណ៍!
=============
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា មន្ត្រីរាជការគឺជាតួអង្គស្នូលសំខាន់បំផុតក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍ ដើម្បីធ្វើជាគំរូដល់ពលរដ្ឋអនុវត្តតាម។ លោកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ដោយពុំទាន់មានសញ្ញាណថមថយគួរឱ្យកត់សម្គាល់នោះទេ។ រដ្ឋមន្ដ្រីមហាផ្ទៃបញ្ជាក់ដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នៅខេត្ដកំពត។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

ធ្លាក់យន្តហោះទម្លាក់គ្រាប់បែកB-52របស់អាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ាបណ្តាលឱ្យស្លាប់មនុស្ស៨នាក់
=============
យន្តហោះទម្លាក់គ្រាប់បែកB-52របស់កងទ័ពអាកាសអាមេរិក បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងពីមូលដ្ឋានទ័ពអាកាសEdwards នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក នៅថ្ងៃចន្ទទី១៥ខែមិថុនាឆ្នាំ២០២៦។ បើតាមBBCបានរាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងនេះ បានធ្លាក់អំឡុងពេលកំពុងបំពេញបេសកកម្មសាកល្បងទៅតាមទម្លាប់។ ហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្ស៨នាក់ស្លាប់។
ចំពោះមូលហេតុដែលបណ្តាលឱ្យយន្តហោះទម្លាក់គ្រាប់បែកB-52នេះធ្លាក់ នៅមិនទាន់ដឹងនៅឡើយទេ ដោយកំពុងស្ថិតក្រោមការស៊ើបអង្កេត។
យន្តហោះB-52 គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលបានចូលរួមក្នុងការទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ដើម្បីកម្ទេចកម្មវិធីនុយក្លេអ៊ែរ ក្នុងអំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កាលពីពេលកន្លងទៅ។

ក្រសួងការងារនិងក្រុមហ៊ុនBYDចុះMoUស្ដីពីកិច្ចសហការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
=============
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន BYD CAMBODIA CO., LTD. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ពិធីនេះរៀបចំឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយមានវត្ដមានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជាអធិបតី។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
=============
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន BYD CAMBODIA CO., LTD. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី កិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ពិធីនេះរៀបចំឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយមានវត្ដមានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជាអធិបតី។
=============
🌐អានព័ត៌មាន
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
បទវិចារណកថា៖យុវជនទំនើងឬសង្គមខ្វះហ្វ្រាំង? តើអ្នកណាជាអ្នកទទួលខុសត្រូវពិតប្រាកដ?
=============
នៅពេលដែលយើងក្រឡេកមើលទៅផ្លូវថ្នល់ដ៏ខ្វាត់ខ្វែង ហាងកាហ្វេទំនើបៗ និងទំព័របណ្តាញសង្គម យើងតែងឃើញយុវជនខ្មែរជំនាន់ថ្មី (Gen Z និង Gen Alpha) ពោរពេញដោយភាពរហ័សរហួន គំនិតច្នៃប្រឌិត និងការដើរទាន់បច្ចេកវិទ្យាពិភពលោក។ ប៉ុន្តែនៅពីក្រោយផ្ទាំងទស្សនីយភាពដ៏ស៊ីវីល័យ និងពន្លឺភ្លើងពណ៌នាពេលរាត្រី ស្រមោលងងឹតនៃ «ភាពទំនើង» អំពើហិង្សាជាក្រុម ការចងគ្នាជាក្រុមដើម្បីប្រព្រឹត្តរឿងមិនល្អ ការរីករាលដាលនៃគ្រឿងញៀន គ្រឿងស្រវឹង បារីអេឡិចត្រូនិក និងការស្រុតចុះនៃសីលធម៌សង្គម កំពុងក្លាយជាវិបត្តិដ៏ស្រួចស្រាល់ដែលមិនអាចមើលរំលងបានឡើយ។

៣ថ្ងៃ!អាជ្ញាធររកឃើញទំនិញមាន ប្រភពដើមពី ថៃជាង១០០មុខក្នុងខណ្ឌចំនួន៨នៅភ្នំពេញ
=============
រកឃើញទំនិញមានប្រភពដើមពីប្រទេសថៃចំនួន១១២មុខ ស្មើនឹង២៣,២៤៥.០៥គីឡូក្រាម និងផ្លែឈើខូចគុណភាព២០៤កេស ស្មើនឹង៣,២៦៤គីឡូក្រាម។ ការរកឃើញនេះបន្ទាប់ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.)រាជធានីភ្នំពេញ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌចំនួន៨ ចុះត្រួតពិនិត្យទីតាំងស្ដុកនិងចែកចាយសាច់បង្កកព្រមទាំងផលិតផលផ្សេងៗទៀតចំនួន៣១ រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។

ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍និងសួរសុខទុក្ខជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ
=============
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើតាមអ្នកអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

ថៃនៅតែមិនអើពើនឹងសំណើសុំឱ្យរៀបចំកិច្ចប្រជុំJBCដោយយកលេសលើកពេលជាបន្ដបន្ទាប់!
=============
ទោះបីជាគណៈកម្មការ JBC កម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនទៅគណៈកម្មការ JBC ថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីបន្ដចុះអនុវត្ដការងារលើដីជាក់ស្ដែង ប៉ុន្ដែភាគីថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្ដបន្ទាប់។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
តាមសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឱ្យដឹងថា ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះមកបន្ដអនុវត្ដការងាររបស់ភាគីថៃ គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្ដីប្រកាសរួមកិច្ចប្រជុំ GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

គេចមិនរួច!ទីបំផុតថៃបានតែងតាំងអ្នកច្បាប់អន្ដរជាតិពីររូបឱ្យចូលរួមដោះស្រាយវិវាទដែនសមុទ្រជាមួយកម្ពុជា
=============
ថៃបានតែងតាំងអ្នកជំនាញផ្នែកច្បាប់អន្តរជាតិអាហ្វ្រិកខាងត្បូងនិងអាល្លឺម៉ង់ ដើម្បីចូលរួមក្នុងដំណើរការដោះស្រាយវិវាទដែនសមុទ្រដ៏យូរអង្វែងជាមួយកម្ពុជា តាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រឬហៅកាត់ថាUNCLOS។
រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោកSihasak Phuangketkeowបានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារទី១៦ខែមិថុនាឆ្នាំ២០២៦នេះថា ប្រទេសថៃបានតែងតាំងអ្នកជំនាញផ្នែកច្បាប់អាល្លឺម៉ង់លោកRüdiger Wolfrumនិងអ្នកជំនាញផ្នែកច្បាប់សមុទ្រអាហ្វ្រិកខាងត្បូង លោកAlbert Hoffmanជាអ្នកសម្រុះសម្រួល។
ចំណែកខាងកម្ពុជា បានតែងតាំងអ្នកជំនាញផ្នែកច្បាប់អន្តរជាតិចំនួន២រូបមុនរួចហើយ គឺលោក Peter Taksøe-Jensen អ្នកការទូតនិងច្បាប់សញ្ជាតិដាណឺម៉ាក និងលោក Jean-Marc Thouvenin អ្នកជំនាញផ្នែកច្បាប់បារាំង ជាសមាជិកនៃគណៈកម្មការផ្សះផ្សាក្រោមយន្ដការUNCLOS។