VAYO FM NEWS
3.75K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
ស្អែកនេះ!កុំភ្លេចចូលរួមទិវាជាតិ TVET ២០២៦ ស្វែងយល់ជំនាញ ការងារ និងឱកាសរកប្រាក់ចំណូល
=============
ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦នឹងចាប់ផ្តើមនៅថ្ងៃស្អែក ទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។

កម្មវិធីនេះ គឺជាឱកាសពិសេសសម្រាប់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជន ក្នុងការស្វែងយល់អំពីជំនាញវិជ្ជាជីវៈដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ព្រមទាំងឱកាសការងារ និងការអភិវឌ្ឍអាជីពនាពេលអនាគត។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
អ្នកនាំពាក្យ​ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្តពង្រឹងកិច្ចសហការជាមួយ​អ្នកសារព័ត៌មាន​​និងអាជ្ញាធរផ្សព្វផ្សាយព័ត៌មានពិត ​
=============
ការពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មានទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងអ្នកផលិតមាតិកាឌីជីថល គឺជាយន្តការដ៏សំខាន់ក្នុងការចាប់យកព័ត៌មានពីមូលដ្ឋាន និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញអាចដោះស្រាយបានទាន់ពេលវេលា។ នេះគឺជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅក្នុងកិច្ចប្រជុំតម្រង់ទិសស្ដីពីការងារព័ត៌មាននិងសាធារណមតិជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរព័ត៌មានខេត្ដតាកែវកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះ លោកបានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ដ បង្កើតបណ្តាញទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីធានាថាព័ត៌មានត្រូវបានផ្ដល់ជូនត្រឹមត្រូវ និងទាន់ពេលវេលា។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
លោកត្រាំថានឹងបើកច្រកហ័រមូសភ្លាម ក្រោយចុះហត្ថលេខាបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់!
=============
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា អាចត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យសប្តាហ៍នេះ ហើយភ្លាមៗបន្ទាប់ពីនោះ ច្រកសមុទ្រយុទ្ធសាស្ត្រហ័រមូស នឹងបើកចំហសម្រាប់ទាំងអស់គ្នា។ ប៉ុន្តែទីក្រុងតេអេរ៉ង់បានផ្តល់ពេលវេលាខុសគ្នា។ ទោះជាយ៉ាងណាក៏ដោយ បានបង្ហាញសញ្ញាថា កិច្ចព្រមព្រៀងមួយកំពុងដំណើរការ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ក្រោយសម្ដេចហ៊ុន សែនប្រកាស មហាជនកំពុងតាមដានចំណាត់ការ​លើអ្នកលួច​នាំទំនិញពីថៃ
=============  
មហាជនកំពុង​តាមដានយ៉ាងយកចិត្ដទុកដាក់ ទៅលើការបង្ក្រាប​ករណីលួចនាំទំនិញចូលពីថៃដោយខុសច្បាប់មកលក់នៅកម្ពុជា ក្រោយ​សម្ដេចតេជោ ហ៊ុន សែន ​ប្រមុខរដ្ឋស្ដីទី បានប្រកាសថ្មីៗនេះឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើអ្នកពាក់ព័ន្ធ។ ​ថ្លែងពីខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោព្រមានខ្លាំងៗថា អ្នកដែលបន្ដសកម្មភាពខុសច្បាប់នេះត្រូវស្រាវជ្រាវរកឱ្យឃើញ ទោះបីជានរណាក៏មិនត្រូវលើកលែង​ដាច់ខាត។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ស្អែកនេះ! NIEI នាំយកជំនាញសាឡនចល័តនិងស្នាដៃច្នៃប្រឌិតបង្ហាញក្នុង TVET Day ២០២៦
=============  
​វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ ដោយនាំយកកម្មវិធីបណ្តុះបណ្តាលជំនាញ និងស្នាដៃជាក់ស្តែងជាច្រើនមកតាំងបង្ហាញ ដើម្បីផ្សព្វផ្សាយពីឱកាសសិក្សាជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការបង្កើតមុខរបរផ្ទាល់ខ្លួន។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ទីភ្នាក់ងារចារកម្មតៃវ៉ាន់ដាក់ដំណើរការគេហទំព័រសម្រាប់ជនជាតិចិនរាយការណ៍ពីព័ត៌មានសម្ងាត់
=============
រដ្ឋាភិបាលតៃវ៉ាន់បានដាក់ឱ្យដំណើរការគេហទំព័រមួយនៅថ្ងៃអាទិត្យដើម្បីលើកទឹកចិត្តឱ្យជនជាតិចិនរាយការណ៍ព័ត៌មានស៊ើបការណ៍សម្ងាត់ ដោយនិយាយថាមនុស្សកាន់តែច្រើនដែលធុញទ្រាន់នឹងប្រព័ន្ធដែលរដ្ឋាភិបាលចិនកំពុងគ្រប់គ្រងនាពេលនេះ ហើយចង់បានការផ្លាស់ប្តូរ។ ជាយូរមកហើយ តៃវ៉ាន់ និងចិន បានធ្វើចារកម្មលើគ្នាទៅវិញទៅមក ហើយជាពិសេសតៃវ៉ាន់បានរាយការណ៍ពីចំនួនករណីចារកម្មរបស់ចិនកាន់តែកើនឡើង។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ថៃអនុញ្ញាត​ឱ្យជនជាតិខ្លួនចូលទស្សនាប្រាសាទនិងទីតាំងនានាលើទឹកដី​ខ្មែរ​ជាទង្វើ​បង្កប់យុទ្ធសាស្ដ្រដ៏ពិសពុល!
=============
មិនមែនជាសកម្មភាពទេសចរណ៍ធម្មតា​នោះទេ ដែលថៃបន្តអនុញ្ញាតឱ្យជនជាតិរបស់ខ្លួនចូលទស្សនាប្រាសាទ បុរាណដ្ឋាន និងទីតាំងនានានៅលើទឹកដីខ្មែរ ដែលពួកគេកំពុងឈរជើង កាន់កាប់ និងគ្រប់គ្រងដោយខុសច្បាប់​។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ដ្រនយោបាយ។ លោកថា វាជាសកម្មភាពដែលបង្កប់ដោយយុទ្ធសាស្ត្រនយោបាយ ច្បាប់ និងអធិបតេយ្យដ៏ពិសពុល និងខ្មៅកខ្វក់បំផុត ព្រោះថៃប្រើសកម្មភាពនេះដើម្បីបង្កើតរូបក្លែងក្លាយថា ទីតាំងទាំងនោះស្ថិតក្រោមការគ្រប់គ្រងធម្មតានិងស្របច្បាប់របស់ថៃ ពោលគឺគេបង្កើតភាពជាម្ចាស់ក្លែងក្លាយនៅលើទឹកដីរបស់​កម្ពុជា។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
កូរ៉េខាងជើងថាឋានៈជារដ្ឋនុយក្លេអ៊ែរគឺមិនអាចត្រឡប់ក្រោយវិញបានទេ
=============
កូរ៉េខាងជើងបាននិយាយ ថាឋានៈរបស់ខ្លួនជារដ្ឋអាវុធនុយក្លេអ៊ែរគឺ «មិនអាចត្រឡប់វិញបាន» ដោយបញ្ជាក់ថានេះជាគន្លឹះក្នុងការធានាស្ថិរភាពក្នុងតំបន់ ដោយបដិសេធការអំពាវនាវរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺជាបញ្ហាមួយដែលត្រូវបានបញ្ចប់ដោយមិនអាចត្រឡប់វិញបាន ខណៈដែលខ្លួនបានថ្កោលទោសការចរចាទប់ស្កាត់អាវុធនុយក្លេអ៊ែរថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ព័ត៌មានជាតិ-អន្ដរជាតិសំខាន់ៗសម្រាប់ថ្ងៃទី១៤ខែឧមិថុនាឆ្នាំ២០២៦៖

១. ក្រោយសម្ដេចហ៊ុន សែនប្រកាស មហាជនកំពុងតាមដាន
ចំណាត់ការលើអ្នកលួចនាំទំនិញពីថៃ


២. បទវិចារណកថា៖«លាងអំបោសជាមុន ទើបសម្អាតផ្ទះស្អាត»៖ វិធានការ
ក្ដៅកាត់ឫសគល់មន្ត្រីអសមត្ថភាពនិងស្តារជំនឿទុកចិត្តពីពលរដ្ឋ


៣. ថៃអនុញ្ញាតឱ្យជនជាតិខ្លួនចូលទស្សនាប្រាសាទនិងទីតាំងនានា
លើទឹកដីខ្មែរជាទង្វើបង្កប់យុទ្ធសាស្ដ្រដ៏ពិសពុល!


៤. លោកត្រាំថានឹងបើកច្រកហ័រមូសភ្លាម ក្រោយចុះហត្ថលេខាបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់!

៥. កូរ៉េខាងជើងថាឋានៈជារដ្ឋនុយក្លេអ៊ែរគឺមិនអាចត្រឡប់ក្រោយវិញបានទេ

៦. ទីភ្នាក់ងារចារកម្មតៃវ៉ាន់ដាក់ដំណើរការគេហទំព័រសម្រាប់ជនជាតិចិន
រាយការណ៍ពីព័ត៌មានសម្ងាត់