VAYO FM NEWS
3.76K subscribers
51K photos
1.1K videos
42K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នឹង​ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ នៅគ្រប់ឃុំ-សង្កាត់ទាំង ១,៦៥២ ទូទាំងប្រទេស។ ដើម្បី​បោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមាន​ឈ្មោះក្នុង​បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៦ ហើយដំណើរការ​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះឆ្នោត​នៅតាមឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី ៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
=============
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
អ្នកនាំពាក្យ៖ចូលរួមទិវាTVET Dayដើម្បីស្វែងយល់កាន់តែច្បាស់ថា​រៀនជំនាញ​ហើយ​ធ្វើអ្វីបានខ្លះ?
=============
​បច្ចុប្បន្ន ការរៀនជំនាញវិជ្ជាជីវៈកំពុងមានការចាប់អារម្មណ៍កាន់តែច្រើន។ យ៉ាងណាមិញ ក៏អាចនៅមានសាធារណជនខ្លះមិនទាន់យល់ច្បាស់ ឬដឹងពីអត្ថប្រយោជន៍នៃការរៀនជំនាញផ្ដល់ជូនដោយក្រសួងការងារនេះ។ ដូច្នេះ​លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ​ បានអំពាវនាវឱ្យ​ចូលរួមក្នុង “ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET Day)” ដើម្បីទទួលបានព័ត៌មានបន្ថែម។ ​​នៅក្នុងទិវាដែលប្រារព្ធឡើងពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក៏នឹងមានការដាក់តាំងបង្ហាញនូវស្នាដៃសិស្សនិស្សិតខ្មែរ​ជូនដល់សាធារណជនបានទស្សនាដែរ៕
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ប្រហិតបង្កកចម្រុះជាង១តោនដែលនាំចូលពីថៃ ត្រូវបានអាជ្ញាធររកឃើញនៅទីតាំងឃ្លាំងនាសង្កាត់ផ្សារដើមគរ
=============
នៅព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌទួលគោក សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ និងក្រោមកិច្ចសម្របសម្រួលផ្លូវច្បាប់ពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទូរក្លាសេសាច់និងប្រហិតចម្រុះចំនួន៥ទីតាំងដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ។
ជាលទ្ធផលអាជ្ញាធរនិងសមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងផ្ទះស្តុកផលិតផលរបស់ថៃ (ប្រហិតបង្កកចម្រុះ) ស្ថិតនៅផ្ទះលេខ២៨៣ ផ្លូវម៉ៅសេទុង (ផ្លូវលេខ២៤៥) ក្រុម១០ ភូមិ១ សង្កាត់ផ្សារដើមគរ​ដែលពាក់ព័ន្ធនឹង​បទល្មើស នាំចូលស្តុកទុក ចរាចរ និងចែកចាយ​ផលិតផលប្រហិតបង្កកដែលមានប្រភពពីប្រទេសថៃដោយបានរកឃើញប្រហិតបង្កក២១មុខស្មើនឹង១២៣៤,៥៥គីឡូក្រាមជាផលិតផលនាំចូលពីប្រទេសថៃ ដោយខុសច្បាប់។
ជាមួយគ្នានេះសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន៣នាក់បញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចសន្តិសុខសង្គមដើម្បីលើកកម្ពស់ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ស្តីពីការងារ
=============
វិទ្យាស្ថានជាតិការងារ សហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសមួយជូនដល់មន្ត្រីអធិការកិច្ចសន្តិសុខសង្គមទាំងនៅថ្នាក់កណ្តាល និងសាខា ប.ស.ស. រាជធានី-ខេត្ត ក្នុងគោលបំណងធានាឱ្យមន្ត្រីអធិការកិច្ចសន្តិសុខសង្គមអាចបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ និងបុរេសកម្ម។ វគ្គបណ្ដុះបណ្ដាលនេះមានមន្ដ្រីចូលរួមសរុបចំនួន១៦៣នាក់ ដែលរៀបចំចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
កម្ពុជា-ស្វ៊ីសពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET និងការអភិវឌ្ឍជំនាញ​កម្លាំង​ពលកម្ម
=============
កម្ពុជា-ស្វ៊ីសបានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ការអភិវឌ្ឍជំនាញកម្លាំងពលកម្ម, ការអភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការរបស់ឧស្សាហកម្ម ក៏ដូចជាភាពជាដៃគូប្រកបដោយសក្តានុពល ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ការពង្រឹងកិច្ចសហប្រតិបត្ដិការនេះធ្វើឡើងនៅក្នុងជំនួបរវាងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ ជាមួយលោក ហ្សេរ៉ូម កូសង់ដេ (Jérôme Cosandey) អនុប្រធានរដ្ឋលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃប្រទេសស្វ៊ីស នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ក្នុងប្រទេសស្វ៊ីស នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
Media is too big
VIEW IN TELEGRAM
ធីវេត (TVET) ថ្នាលបណ្ដុះបណ្ដាលកសាងធនធានមនុស្សស្របតាមតម្រូវការ​ទីផ្សារ​ការងារ!
=============
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
បទវិចារណកថា៖«លាងអំបោសជាមុន ទើបសម្អាតផ្ទះស្អាត»៖ វិធានការក្ដៅកាត់ឫសគល់មន្ត្រី​អសមត្ថភាព​និងស្តារជំនឿទុកចិត្តពីពលរដ្ឋ
=============  
ដើម្បីដឹកនាំនាវាកម្ពុជាទៅកាន់ត្រើយនៃវឌ្ឍនភាព និងយុត្តិធម៌សង្គម រាជរដ្ឋាភិបាលតែងតែដាក់ចេញនូវច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដ៏មានឧត្តមភាព និងសុច្ឆន្ទៈខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ក៏ភាពជោគជ័យនៃគោលនយោបាយដ៏ល្អឆ្នើមទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើ «យន្តការអនុវត្ត» នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន នៅតែមានភាពស្រពេចស្រពិល ខ្វះការសហការ ឬរងការរំខានដោយសារតែភាពខិលខូច និងអំពើពុករលួយរបស់មន្ត្រីមួយចំនួនតូចនោះ។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ស្អែកនេះ!កុំភ្លេចចូលរួមទិវាជាតិ TVET ២០២៦ ស្វែងយល់ជំនាញ ការងារ និងឱកាសរកប្រាក់ចំណូល
=============
ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦នឹងចាប់ផ្តើមនៅថ្ងៃស្អែក ទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។

កម្មវិធីនេះ គឺជាឱកាសពិសេសសម្រាប់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជន ក្នុងការស្វែងយល់អំពីជំនាញវិជ្ជាជីវៈដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ព្រមទាំងឱកាសការងារ និងការអភិវឌ្ឍអាជីពនាពេលអនាគត។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android