VAYO FM NEWS
3.76K subscribers
51.1K photos
1.1K videos
42.1K links
បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
Download Telegram
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញពីចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ចំណុះរាជធានី ខេត្ដ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៦ ដោយ១,៦៥២ឃុំ សង្កាត់ ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានកំណត់គឺ១១,៦២២រូប។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៦នឹងប្រព្រឹត្ដទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧៕
=============
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
១០ថ្ងៃនៃខែមិថុនា!ជនបរទេសជាង២០០០នាក់ត្រូវ បានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធនឹងការងារខុសច្បាប់និងបទល្មើសផ្សេងៗ
=============
រយៈពេល១០ថ្ងៃ (គិតចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែមិថុនា ឆ្នាំ២០២៦) ជនបរទេសសរុបចំនួន ២,២៧៨នាក់ (ស្រី២២៧នាក់) មាន ២៨សញ្ជាតិ ត្រូវបានបណ្តេញ ចេញពីកម្ពុជា ដោយសារជាប់ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ករណីលួច ឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិត ឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ទៀតនៅកម្ពុជា។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
អាមេរិកប្រតិកម្មនឹងព័ត៌មានបែកធ្លាយ​ថាខ្លួនធ្វើតាមសំណើអ៊ីរ៉ង់ភាគច្រើន​ក្នុងបទ​ឈប់​បាញ់​ត្រៀមចុះហត្ថលេខា
=============
ភាពចម្រូងចម្រាសបានកើតឡើងចន្លោះពេលដែលមានការផ្សព្វផ្សាយថា អាមេរិក-អ៊ីរ៉ង់នឹងឈានដល់ការចុះហត្ថលេខាលើបទឈប់បាញ់ក្នុងពេលឆាប់ៗ។ អ្វីដែលធ្វើឱ្យមានការខ្វែងគំនិត និងត្រូវបានប្រធានាធិបតីអាមេរិកប្រកាសច្រានចោលនៅត្រង់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងបទឈប់បាញ់ធ្វើតាមសំណើរបស់អ៊ីរ៉ង់ភាគច្រើន។
 
កិច្ចព្រមព្រៀងនៃបទឈប់បាញ់នេះ មានប៉ាគីស្ថាន​ជាអ្នកសម្របសម្រួល​ច្រើនសប្ដាហ៍មកហើយ ដោយទោះបីជាមិនទាន់មានការបញ្ជាក់ពីអាមេរិកនិងអ៊ីរ៉ង់ថាត្រូវចុះហត្ថលេខានៅពេលណា ប៉ុន្ដែប៉ាគីស្ថានអះអាងថា អត្ថបទចុងក្រោយនៃកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរនេះត្រូវបានសម្រេចហើយ។
=============
🌐អានព័ត៌មាន
👉Faceboo
k
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានណែនាំ​ឱ្យម្ចាស់ចំការទុរេនទាំងអស់នៅក្នុងខេត្តកំពត កុំទិញ​ទុរេនពីប្រទេសថៃមកបន្លំជាទុរេនដាក់លក់ក្នុងខេត្តកំពតឱ្យសោះ និងសូមរកស៊ីដោយភាពស្មោះត្រង់ និងរក្សា​កេរ្តិ៍ឈ្មោះដំណាំទុរេននៅខេត្តកំពត។
=============

👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
សម្តេច ហ៊ុន សែន៖«បើព្រំដែនគោករវាងកម្ពុជា-ថៃបន្តបិទដូច្នេះទំនិញដែលឆ្លងកាត់គឺជាទំនិញខុសច្បាប់ រត់ពន្ធ ហើយជាទំនិញបំផ្លាញនិងប្រមាថជាតិ»
=============
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានបង្ហោះសារជាសំណេរ តាមរយៈទំព័រហ្វេស​ប៊ុក​របស់សម្តេច នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ថា «អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាការប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិត ទើប​ទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។ ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញ​ទាំងអស់ដែល​នាំចូល​ឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ ជាទំនិញ​រត់ពន្ធ ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។»
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ស្វាគមន៍ ចំពោះការពិភាក្សាក្នុងន័យស្ថាបនាលើបញ្ហាប្រតិបត្តិការឆបោតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស នៅកម្ពុជា ហើយនឹងផ្តល់បរិបទ បន្ថែមទាក់ទង នឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។នេះបើយោងតាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

ការចេញសេចក្តីបំភ្លឺនេះគឺធ្វើឡើង បន្ទាប់ពីមាន របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ រួមទាំងអត្ថបទដែលបានចុះផ្សាយដោយNikkei Asia និង The Japan Times ដែលដកស្រង់របាយ ការណ៍របស់អង្គការAmnesty International បានលើកឡើងនូវសំណួរទាក់ទងនឹងប្រតិបត្តិការឆបោតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្សនៅកម្ពុជា។

=============
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
អ្នកនាំពាក្យ៖«ក្រសួងសង្គមកិច្ចមិនបានបង្កើត មជ្ឈមណ្ឌលអភិរក្សក្រមុំចាស់ ដូចការផ្សព្វផ្សាយនោះទេ»

=============
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា បានបញ្ជាក់ថា ក្រសួងមិនបានបង្កើត «មជ្ឈមណ្ឌលអភិរក្សក្រមុំចាស់»ដូចការចុះផ្សាយនៅលើបណ្តាញសង្គមនោះទេ។ នេះបើយោងតាម សេចក្តីបំភ្លឺព័ ត៌មានរបស់ក្រសួងសង្គមកិច្ច ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៦។

ការចេញសេចក្តីបំភ្លឺនេះគឺធ្វើឡើងបន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះSo Ben និងប៊ន-Ben World Food&Travel បានបង្ហោះរូបភាពដោយ ភ្ជាប់ជា មួយផ្ទាំងបដា មានចំណងជើងថា «មជ្ឈមណ្ឌល អភិរក្សក្រមុំចាស់»ដែលមានរូបសញ្ញា និងឡូហ្គូ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងភ្ជាប់សារថា ទើបសម្ពោធថ្មី អគារក មាន១០ខេត្ត ដែលអាចចូលនៅបាន។

ក្រសួងបានចាត់ទុកការផ្សាយរបស់បុគ្គលខាងលើនេះ គឺជាការបំពុលសង្គម បំភ្លៃព័ត៌មាន និងបំភ្លើសការពិត ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ជាពិសេសការ យករូបសញ្ញា និងឡូហ្គូរបស់ក្រសួងសង្គមកិច្ច ដែល ជាស្ថាប័នរដ្ឋទៅប្រើប្រាស់ដោយពុំមានការអនុញ្ញាតត្រឹមត្រូវ និងផ្ទុយពីច្បាប់៕
=============
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នឹង​ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ នៅគ្រប់ឃុំ-សង្កាត់ទាំង ១,៦៥២ ទូទាំងប្រទេស។ ដើម្បី​បោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមាន​ឈ្មោះក្នុង​បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៦ ហើយដំណើរការ​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះឆ្នោត​នៅតាមឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី ៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
=============
👉Facebook
👉Telegram

👉TikTok
👉YouTube

👉IOS
👉Android