UYFC Phnom Penh
18.9K subscribers
7.83K photos
915 videos
8 files
3.23K links
Download Telegram
មហាគ្រួសារខ្មែរ និងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ បានជក់ចិត្តដិតអារម្មណ៍ ជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈនានា ក្នុងតំបន់ភូមិវប្បធម៌ នាយប់ថ្ងៃទី១ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ២០២៦ រាជធានីភ្នំពេញ 🎊🥰🇰🇭

ផ្ទាំងទស្សនីយភាព «របាំបួងសួង», «របាំស្នា» សៀករឿង «ចំណងស្នេហ៍ហនុមានសុវណ្ណមច្ឆា» និង«ចាប៉ីដងវែង» ដែលសុទ្ធសឹងតែជាផ្ទាំងទស្សនីយភាពសិល្បៈនានា ក្នុងចំណោមទស្សនីយភាពសិល្បៈទាំង ១៨ ទម្រង់ ដែលកំពុងតែសម្ដែង នៅភូមិវប្បធម៌ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»។

តស់! កុំភ្លេចចូលរួមទស្សនាការសម្ដែងសិល្បៈនានានៅទីតាំងភូមិវប្បធម៌ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីចូលរួមអភិរក្ស លើកស្ទួយមរតកវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ លើកកម្ពស់វិស័យទេសចរណ៍ និងបណ្ដុះស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
3
នៅវេលាម៉ោង ៩:៣០នាទី បន្តិចទៀតនេះ នឹងមានការរៀបចំពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ 🇰🇭🎊🪷

វាលុកចេតិយ ឬពូនភ្នំខ្សាច់ គឺជាកម្មវិធីមួយប្រារព្ធឡើងក្នុងអត្ថន័យ ៣ យ៉ាង៖
ទី១. ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ព្រះសម្មាសម្ពុទ្ធ ដែលតាំងនៅឯឋានតាវត្តិង្ស
ទី២. ដើម្បីបានរំដោះកម្មពៀរវេរា ដែលខ្លួនធ្លាប់បានសាងពី មុនមក
ទី៣. ជាការសាមគ្គីគ្នាក្នុងការប្រមែប្រមូលខ្សាច់របស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ដើម្បីយកខ្សាច់មក កសាងសំណង់សាសនានានា

អានិសង្សអ្នកដែលបានពូនភ្នំខ្សាច់ ថ្វាយព្រះសម្មាសម្ពុទ្ធ ដែលនឹងទទួលបានអានិសង្សខ្ពស់បំផុត។

សូមចូលរួមក្នុងពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំទាំងអស់គ្នា… 🥰

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
4
ពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ក្នុងថ្ងៃវារៈវ័នបត ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ🇰🇭🎊🪷

ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦

ប្រភព៖ កម្ពុជាមាតុភូមិខ្ញុំ

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
4
Media is too big
VIEW IN TELEGRAM
🔔‼️ចាប់ពីម៉ោង ៦ល្ងាចនេះតទៅ មានកម្មវិធីមួយដែលបងប្អូនទាំងអស់គ្នាមិនគួររំលង ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦ គឺកម្មវិធីក្បួនដង្ហែ «នគរសង្រ្កាន្ត» នៅតាមផ្លូវថ្មើរជើងចតុមុខ (Walk Street)🤩🇰🇭

ក្បួនដង្ហែនគរសង្ក្រាន្ត នឹងនាំមកនូវទស្សនីយភាពដ៏រស់រវើក ជាមួយនឹង ការបង្ហាញនូវវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយរបស់កម្ពុជា ដោយមានការចូលរួមពីសំណាក់សិល្បករ យុវជនទាំងខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋក្នុងការដើរជាក្បួន។

សូមកុំភ្លេចចូលរួមទាំងអស់គ្នាណា៎… 🥰

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
‼️៣ កម្មវិធីសំខាន់ៗ ដែលមិនគួររំលង នៅថ្ងៃទី១៦នេះ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ 🥰🎊

-ម៉ោង 2:30នាទីរសៀល ពិធីដង្ហែព្រះពុទ្ធប្បដិមា និងស្រង់ព្រះ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ

-ម៉ោង 6:00-7:30នាទីយប់ ការសម្ដែងយុទ្ធគុនចម្រុះខ្មែរបុរាណ នៅផ្លូវថ្មើរជើងចតុមុខ (Walkstreet)

-ម៉ោង 6:30-9:30នាទីយប់ ការសម្ដែងល្ខោនស្រមោលស្បែកធំ «ចម្បាំងឥន្ត្រជិត» នៅភូមិវប្បធម៌

សូមកុំភ្លេចចូលរួមទាំងអស់គ្នាណា៎… 🥰

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
3
សូមរីករាយទស្សនានូវទស្សនីយភាពដ៏អស្ចារ្យនៃក្បួនដង្ហែនគរសង្ក្រាន្ត នៅបរិវេណតំបន់ផ្លូវថ្មើរជើងចតុមុខ នៃពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ🎊🇰🇭

ក្បួនដង្ហែនេះ ពុំគ្រាន់តែជាពិធីបុណ្យព្យុហយាត្រារួមជាមួយការសម្តែងលើដងវិថីប៉ុណ្ណោះទេ តែជា “ដំណើរនៃចង្វាក់បេះដូង ជាបេះដូងដែលមានសម្រាប់កម្ពុជា ហើយជាបេះដូងកម្ពុជាដែលលោតក្នុងចង្វាក់តែមួយ” ដែលជាសក្ខីភាព បញ្ជាក់ពីសង្គមកម្ពុជាដ៏ស៊ីវិល័យ រស់រវើក និងមានវិបុលភាព ជាមួយនិងប្រជាពលរដ្ឋដែលប្រកបដោយភាពអត់ធន់ អត់ធ្មត់ និងតស៊ូជម្នះក្នុងគ្រប់ការប្រឈមនានាក្នុងដំណើរជីវិត។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
4