UYFC Phnom Penh
19K subscribers
7.83K photos
915 videos
8 files
3.23K links
Download Telegram
កម្មវិធីទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត 🇰🇭🎊

កម្មវិធីទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត ដែលជាការទាញព្រ័ត្រយក្ស ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញ អំពីកម្លាំងនៃការរួបរួមសាមគ្គីទាំងកាយ និងចិត្តនៃក្រុមនីមួយៗក្នុងការយកឈ្នះលើភាគីម្ខាងទៀត និងជាការលេងកម្សាន្ត សប្បាយ ក៏ដូចជាការល្បងកម្លាំងគ្នាផងដែរ។

គួរបញ្ជាក់ថា ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។

ផ្លូវថ្មើរជើងចតុមុខ (Walkstreet), ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
7🥰1
មហាគ្រួសារខ្មែរ និងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ បានជក់ចិត្តដិតអារម្មណ៍ ជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈនានា ក្នុងតំបន់ភូមិវប្បធម៌ នាយប់ថ្ងៃទី១ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ២០២៦ រាជធានីភ្នំពេញ 🎊🥰🇰🇭

ផ្ទាំងទស្សនីយភាព «របាំបួងសួង», «របាំស្នា» សៀករឿង «ចំណងស្នេហ៍ហនុមានសុវណ្ណមច្ឆា» និង«ចាប៉ីដងវែង» ដែលសុទ្ធសឹងតែជាផ្ទាំងទស្សនីយភាពសិល្បៈនានា ក្នុងចំណោមទស្សនីយភាពសិល្បៈទាំង ១៨ ទម្រង់ ដែលកំពុងតែសម្ដែង នៅភូមិវប្បធម៌ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»។

តស់! កុំភ្លេចចូលរួមទស្សនាការសម្ដែងសិល្បៈនានានៅទីតាំងភូមិវប្បធម៌ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីចូលរួមអភិរក្ស លើកស្ទួយមរតកវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ លើកកម្ពស់វិស័យទេសចរណ៍ និងបណ្ដុះស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
3
នៅវេលាម៉ោង ៩:៣០នាទី បន្តិចទៀតនេះ នឹងមានការរៀបចំពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ 🇰🇭🎊🪷

វាលុកចេតិយ ឬពូនភ្នំខ្សាច់ គឺជាកម្មវិធីមួយប្រារព្ធឡើងក្នុងអត្ថន័យ ៣ យ៉ាង៖
ទី១. ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ព្រះសម្មាសម្ពុទ្ធ ដែលតាំងនៅឯឋានតាវត្តិង្ស
ទី២. ដើម្បីបានរំដោះកម្មពៀរវេរា ដែលខ្លួនធ្លាប់បានសាងពី មុនមក
ទី៣. ជាការសាមគ្គីគ្នាក្នុងការប្រមែប្រមូលខ្សាច់របស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ដើម្បីយកខ្សាច់មក កសាងសំណង់សាសនានានា

អានិសង្សអ្នកដែលបានពូនភ្នំខ្សាច់ ថ្វាយព្រះសម្មាសម្ពុទ្ធ ដែលនឹងទទួលបានអានិសង្សខ្ពស់បំផុត។

សូមចូលរួមក្នុងពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំទាំងអស់គ្នា… 🥰

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
4
ពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ក្នុងថ្ងៃវារៈវ័នបត ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ🇰🇭🎊🪷

ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦

ប្រភព៖ កម្ពុជាមាតុភូមិខ្ញុំ

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
4