UYFC Phnom Penh
18.9K subscribers
7.83K photos
915 videos
8 files
3.23K links
Download Telegram
ទិដ្ឋភាពរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ 🥰🎊

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយាសមរម្យ ដើម្បីរួមចំណែកបង្កើនបរិយាកាសសប្បាយរីករាយ និងភាពសាមគ្គីភាពរបស់មហាគ្រួសារខ្មែរ។

សូមចូលរួមទាំងអស់គ្នាថែរក្សាសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ ប្រកបដោយសេចក្ដីថ្លៃថ្នូរ និងគោរពគ្នាទៅវិញទៅមក។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
5
កម្មវិធីទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត 🇰🇭🎊

កម្មវិធីទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត ដែលជាការទាញព្រ័ត្រយក្ស ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញ អំពីកម្លាំងនៃការរួបរួមសាមគ្គីទាំងកាយ និងចិត្តនៃក្រុមនីមួយៗក្នុងការយកឈ្នះលើភាគីម្ខាងទៀត និងជាការលេងកម្សាន្ត សប្បាយ ក៏ដូចជាការល្បងកម្លាំងគ្នាផងដែរ។

គួរបញ្ជាក់ថា ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។

ផ្លូវថ្មើរជើងចតុមុខ (Walkstreet), ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
7🥰1
មហាគ្រួសារខ្មែរ និងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ បានជក់ចិត្តដិតអារម្មណ៍ ជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈនានា ក្នុងតំបន់ភូមិវប្បធម៌ នាយប់ថ្ងៃទី១ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ២០២៦ រាជធានីភ្នំពេញ 🎊🥰🇰🇭

ផ្ទាំងទស្សនីយភាព «របាំបួងសួង», «របាំស្នា» សៀករឿង «ចំណងស្នេហ៍ហនុមានសុវណ្ណមច្ឆា» និង«ចាប៉ីដងវែង» ដែលសុទ្ធសឹងតែជាផ្ទាំងទស្សនីយភាពសិល្បៈនានា ក្នុងចំណោមទស្សនីយភាពសិល្បៈទាំង ១៨ ទម្រង់ ដែលកំពុងតែសម្ដែង នៅភូមិវប្បធម៌ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»។

តស់! កុំភ្លេចចូលរួមទស្សនាការសម្ដែងសិល្បៈនានានៅទីតាំងភូមិវប្បធម៌ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដើម្បីចូលរួមអភិរក្ស លើកស្ទួយមរតកវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ លើកកម្ពស់វិស័យទេសចរណ៍ និងបណ្ដុះស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
3