UYFC Phnom Penh
19K subscribers
7.81K photos
915 videos
8 files
3.23K links
Download Telegram
ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ ស.ស.យ.ក. រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារសម្របសម្រួលកម្មវិធីតាមតំបន់ផ្សេងៗ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យតាមទីតាំងគោលដៅសំខាន់ៗ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦៖

-រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ
-សួនច្បារស្ពាននាគ
-សួនច្បារមុខវត្តបទុមវតី
-តំបន់បាសាក់លែន
-ផ្លូវថ្មើរជើងចតុមុខ (Walkstreet)
-ផ្លូវ១៥៥​ និងបរិវេណផ្សារទួលទំពូង។

ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
🎊 ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩-២៥៧០ សូមទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ បងប្អូនមហាគ្រួសារខ្មែរ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🐎🇰🇭🥰

សូមគោរពជូនពរ ពីក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ 🙏

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
4
🎊ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ២០២៦ រាជធានីភ្នំពេញ 🇰🇭🪷

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩-២៥៧០ ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ដែលយាងចុះមកគ្រងជម្ពូទ្វីបនៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០ និង ៤៨នាទីព្រឹក។

រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ, ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
6
ទិដ្ឋភាពរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ 🥰🎊

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយាសមរម្យ ដើម្បីរួមចំណែកបង្កើនបរិយាកាសសប្បាយរីករាយ និងភាពសាមគ្គីភាពរបស់មហាគ្រួសារខ្មែរ។

សូមចូលរួមទាំងអស់គ្នាថែរក្សាសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ ប្រកបដោយសេចក្ដីថ្លៃថ្នូរ និងគោរពគ្នាទៅវិញទៅមក។

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
5
កម្មវិធីទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត 🇰🇭🎊

កម្មវិធីទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត ដែលជាការទាញព្រ័ត្រយក្ស ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញ អំពីកម្លាំងនៃការរួបរួមសាមគ្គីទាំងកាយ និងចិត្តនៃក្រុមនីមួយៗក្នុងការយកឈ្នះលើភាគីម្ខាងទៀត និងជាការលេងកម្សាន្ត សប្បាយ ក៏ដូចជាការល្បងកម្លាំងគ្នាផងដែរ។

គួរបញ្ជាក់ថា ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។

ផ្លូវថ្មើរជើងចតុមុខ (Walkstreet), ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦

JOIN 🌐@UYFC Phnom Penh

🌐 | FACEBOOK
🌐 | TIKTOK
Please open Telegram to view this post
VIEW IN TELEGRAM
7🥰1