Forwarded from ALL-UYFCers
«ផែនទីបង្ហាញផ្លូវស.ស.យ.ក. ២.០ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការកំណត់ទិសដៅរួមសម្រាប់ការពង្រឹងស.ស.យ.ក. ឱ្យកាន់តែមានភាពរឹងមាំ ធន់ និងធានាបាននូវនិរន្តរភាព ឆ្លើយតបទៅនឹងបរិការណ៍ពិភពលោកដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស»
នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ (អគារ E-F)។
ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវស.ស.យ.ក. ២.០ នឹងបន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវក៏ជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែលដែលបន្សល់ទុកពីអតីតយុវជន ជំនាន់២ធ្នូ និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ឈរលើគោលការណ៍ “ពីកេរ្តិ៍ដំណែល ទៅសមិទ្ធផលថ្មី”។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ក៏បានផ្ដល់អនុសាសន៍ និងណែនាំជូនគ្រប់រចនាសម្ព័ន្ធនៅក្នុងអង្គពិធីរួមមាន៖ ( ១) សូមសមាជិក សមាជិកា បន្ដពង្រឹងនិងពង្រីករចនាសម្ព័ន្ធ (២) សូមសមាជិក សមាជិកា ប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក.២.០ ជាមូលដ្ឋាន ក្នុងការរៀបចំ និងអនុវត្តសកម្មភាព ដើម្បីលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយអត្តសញ្ញាណ និងគុណតម្លៃ ស.ស.យ.ក ជាពិសេសនោះ ការធ្វើនវានុវត្តន៍ ស.ស.យ.ក. ឱ្យកាន់ទំនើបស្របទៅនឹងសម័យឌីជីថល និងបច្ចេកវិទ្យា (៣) ជំរុញអនុវត្ត តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ (៤) បន្ដផ្សព្វផ្សាយដល់សមាជិក សមាជិកា ក្រោមចំណុៈខ្លួនឱ្យបានទូលំទូលាយ។

👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.🌐 uyfc.org📱 Facebook📱 YouTube📱 Telegram📱 TikTok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
អបអរសាទរខួបលើកទី២៧ ទិវាជាតិយល់ដឹងពីមីន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» ២៤ កុម្ភៈ ២០២៦
សង្គ្រាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យ ប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» នៅចុងឆ្នាំ១៩៩៨រាជរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពដោះស្រាយនូវផល អវិជ្ជមានលើគ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផលទាក់ទងនឹងសកម្មភាពមីន បានចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
មិនត្រឹមតែប៉ុណ្ណោះ ជានិច្ចកាលកម្ពុជាបាន និងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីនទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ដោយបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ រួមទាំងការងារបោសសម្អាតមីន ចូលរួមចំណែកសម្រាលទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឆ្លៀតក្នុងឱកាសនេះ យើងក៏សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌របស់យោធាថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង គ្រាប់ទម្លាក់ និងគ្រាប់ផ្សេងទៀត ដែលបានបំផ្លិចបំផ្លាញលំនៅឋាន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ នៅក្នុងសង្គ្រាមឈ្លានពានបូរណភាពទឹកដី ដែនអធិបតេយ្យកម្ពុជា និងបានបង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។ គ្រាប់ទាំងនោះ មានមួយចំនួននៅមិនទាន់ផ្ទុះ និងស្ថិតនៅរាយប៉ាយជាច្រើនទីតាំង ដែលអាចបណ្តាលឱ្យផ្ទុះនិងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ ជាក់ស្តែង កន្លងមកនេះ មានករណីប្រជាពលរដ្ឋស៊ីវិល បានទទួលរងគ្រោះស្លាប់ និងរបួស ដោយសារគ្រាប់បែកចង្កោមដែលនៅសេសសល់ទាំងនោះ។
JOIN🌐 @UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK

JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤3
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក បែ មករា នាយកកម្មវិធីកីឡា នៃ ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់ រវាង ក្លិបវាយសីភ្នំពេញ ជាមួយ ក្រុមហ៊ុន Yonex Main Vision Cambodia នៅសាលប្រជុំឈ្នះ-ឈ្នះ នៃអគារខេមរានី ✍️🎊
អនុស្សរណៈនៃយោគយល់នេះ ផ្ដោតសំខាន់លើការចូលរួមសហការគាំទ្រ ក្នុងការរៀបចំព្រឹត្តការណ៍នានា, ការរៀបចំការប្រកួតប្រជែងអន្តរជាតិ, វគ្គបណ្តុះបណ្តាល, ដែលសកម្មភាពទាំងនេះ គឺជាការចូលរួម និងគាំទ្រយ៉ាងសំខាន់ក្នុងបេសកកម្មរបស់ ស.ស.យ.ក. ជារួម ក្នុងការលើកកម្ពស់ និងបង្កើនគុណភាពអប់រំកាយ និងឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមកម្ពុជាយ៉ាងពិតប្រាកដក្នុងការអភិវឌ្ឍវិស័យកីឡា។
គួរបញ្ជាក់ថា បច្ចុប្បន្ន កីឡាវាយសីនៅកម្ពុជា កំពុងមានសន្ទុះជាខ្លាំង ដោយមានការចូលរួមលេងពីសំណាក់យុវជន និងប្រជាពលរដ្ឋទូទៅ ដែលបានផ្តល់ជាគុណប្រយោជន៍យ៉ាងធំធេងដល់ការកសាងមូលធនមនុស្សនៅកម្ពុជា ទាំងផ្នែកសុខុមាលភាព និងកាយសម្បទា។
JOIN🌐 @UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
អនុស្សរណៈនៃយោគយល់នេះ ផ្ដោតសំខាន់លើការចូលរួមសហការគាំទ្រ ក្នុងការរៀបចំព្រឹត្តការណ៍នានា, ការរៀបចំការប្រកួតប្រជែងអន្តរជាតិ, វគ្គបណ្តុះបណ្តាល, ដែលសកម្មភាពទាំងនេះ គឺជាការចូលរួម និងគាំទ្រយ៉ាងសំខាន់ក្នុងបេសកកម្មរបស់ ស.ស.យ.ក. ជារួម ក្នុងការលើកកម្ពស់ និងបង្កើនគុណភាពអប់រំកាយ និងឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមកម្ពុជាយ៉ាងពិតប្រាកដក្នុងការអភិវឌ្ឍវិស័យកីឡា។
គួរបញ្ជាក់ថា បច្ចុប្បន្ន កីឡាវាយសីនៅកម្ពុជា កំពុងមានសន្ទុះជាខ្លាំង ដោយមានការចូលរួមលេងពីសំណាក់យុវជន និងប្រជាពលរដ្ឋទូទៅ ដែលបានផ្តល់ជាគុណប្រយោជន៍យ៉ាងធំធេងដល់ការកសាងមូលធនមនុស្សនៅកម្ពុជា ទាំងផ្នែកសុខុមាលភាព និងកាយសម្បទា។
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1
📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ 83 743 កន្លែង សម្រាប់អ្នកខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ខាងមុខនេះ…
‼️ដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល
🗓ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦
- ខេត្តបាត់ដំបង ស្រុកកំរៀង នៅក្នុងបរិវេណវិទ្យាល័យកំរៀង
🗓ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦
- ខេត្តបាត់ដំបង ស្រុកភ្នំព្រឹក នៅក្នុងបរិវេណវត្តរតនៈភ្នំព្រឹក
☎️ ព័ត៌មានបន្ថែម 1297
JOIN🌐 @UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
‼️ដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល
🗓ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦
- ខេត្តបាត់ដំបង ស្រុកកំរៀង នៅក្នុងបរិវេណវិទ្យាល័យកំរៀង
🗓ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦
- ខេត្តបាត់ដំបង ស្រុកភ្នំព្រឹក នៅក្នុងបរិវេណវត្តរតនៈភ្នំព្រឹក
☎️ ព័ត៌មានបន្ថែម 1297
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1
📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ 83 743 កន្លែង សម្រាប់អ្នកខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ ខែមីនា ខាងមុខនេះ…
‼️ដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល
🗓ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦
- ខេត្តពោធិ៍សាត់ ស្រុកកណ្តៀង នៅក្នុងបរិវេណ វិទ្យាល័យ ហ៊ុន សែន កណ្តៀង
🗓ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦
- ខេត្តពោធិ៍សាត់ ស្រុកក្រគរ នៅក្នុងបរិវេណសាលាស្រុកក្រគរ
☎️ ព័ត៌មានបន្ថែម 1297
JOIN🌐 @UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
‼️ដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល
🗓ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦
- ខេត្តពោធិ៍សាត់ ស្រុកកណ្តៀង នៅក្នុងបរិវេណ វិទ្យាល័យ ហ៊ុន សែន កណ្តៀង
🗓ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦
- ខេត្តពោធិ៍សាត់ ស្រុកក្រគរ នៅក្នុងបរិវេណសាលាស្រុកក្រគរ
☎️ ព័ត៌មានបន្ថែម 1297
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1
💡រូបមន្តនៃបរាជ័យ ‼️
១. មិនផ្ដើម
២. មិនធ្វើ
៣. មិនបង្ហើយ
៤. មិនបញ្ចប់
ផលិតដោយ៖ Gazette យុវជន
JOIN🌐 @UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
១. មិនផ្ដើម
២. មិនធ្វើ
៣. មិនបង្ហើយ
៤. មិនបញ្ចប់
ផលិតដោយ៖ Gazette យុវជន
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤6👍1🙏1
Media is too big
VIEW IN TELEGRAM
🏆LINKER SCIENTIA CUP គឺជាកម្មវិធីប្រកួតចំណេះដឹងផ្នែកវិទ្យាសាស្ត្រគ្របដណ្តប់លើមុខវិជ្ជា៤៖
🔬 រូបវិទ្យា |🧪 គីមីវិទ្យា
🧬 ជីវវិទ្យា | 📐 គណិតវិទ្យា
🙋🏻♂️សម្រាប់ថ្នាក់ទី៤ ដល់ទី១២🥰
✨ ចូលរួម LINKER SCIENTIA CUP ដើម្បី៖
🥇 ទទួលបានពានរង្វាន់ និងមេដាយ 5 គ្រឿងម្នាក់
🎓 ឱកាសអាហារូបករណ៍ផ្សេងៗ
🏆 បង្ហាញសមត្ថភាព និងប្រកួតប្រជែងជាមួយសិស្សឆ្នើម
📌 ព័ត៌មានលម្អិតអំពីកម្មវិធីវគ្គអនឡាញ៖
• 🌐 ការប្រឡង៖ Test-Portal
• 📅 វគ្គអនឡាញ៖ ថ្ងៃទី២៦ ខែមេសា ២០២៦
• ⏳ បិទទទួលពាក្យ៖ ថ្ងៃទី៥ ខែមេសា ២០២៦
• សំណួរ QCM (ខ្មែរ និងអង់គ្លេស)
👉 ចុះឈ្មោះឥឡូវនេះតាមរយៈ https://forms.gle/LVtXQong4CP3V6Aq9 ឬ
ស្កេន QR Code លើ Poster ឬទាក់ទងតាមរយៈ៖
📞 ទំនាក់ទំនង៖ 092 457 055
🚀 កុំឲ្យឱកាសនេះកន្លងផុត! ចុះឈ្មោះឥឡូវនេះ!
គ្រុបព័ត៌មាន៖ https://t.me/+8VObe8VI-5cwNDll

❤3👍1
🔔អាហារូបករណ៍ម៉ាណាគីណូវែលហ្សេឡង់ឆ្នាំ ២០២៦ បានមកដល់ហើយ… ✈️🎓🧑🎓👩🎓
ឱកាសសម្រាប់និស្សិត បញ្ញវន្ត សាធារណជនដែលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជននានា ដាក់ពាក្យអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសណូវែលហេ្សឡង់។
🗓️ កាលបរិច្ឆេទ៖ ថ្ងៃទី១ ដល់ ៣១ ខែមីនា ឆ្នាំ២០២៦
✍️ ដាក់ពាក្យតាមប្រព័ន្ធអេឡិចត្រូនិក:
https://www.nzscholarships.govt.nz/how-to-apply-for-a-scholarship/
https://mnzspapplicantportal.powerappsportals.com/
📃 ឯកសារ និងការណែនាំដាក់ពាក្យ:
https://drive.google.com/drive/mobile/folders/1xE9mQRsrHs3ttrymk5VHvS_frnEwIRVe
#អាហារូបករណ៍ #ម៉ាណាគី #ណូវែលហ្សេឡង់

❤6👍1
អបអរសាទរខួបលើកទី២៨ ទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ៣ មីនា ២០២៦
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅ ជំនាន់ក្រោយ។
ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសយុវជនមានកាតព្វកិច្ចចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ លើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ ដែលរាប់បញ្ចូលទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិច និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។
ឆ្លៀតក្នុងឱកាសនេះ យើងទាំងអស់គ្នាសូមធ្វើការថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការបាញ់បំផ្លាញរបស់យោធាថៃ មកលើប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ដែលជាទីគោរពសក្ការៈរបស់កម្ពុជា ព្រមទាំងជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល។

❤10👏2👍1
🎉 សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះប្រកួតគណិតវិទ្យាអូទ្បាំព្យាដសិង្ហបុរី-អាសុី ឆ្នាំ២០២៦ ចំនួន ១៥០កន្លែង ដោយឥតគិតថ្លៃ ‼️
✍️ ចុះឈ្មោះនៅទីនេះសម្រាប់សិស្សថ្នាក់ទី១ ដល់ដ្នាក់ទី១២ (ឆ្នាំសិក្សា២០២៥-២០២៦) https://forms.gle/v65rdSEinnbigu2QA
⏳ ផុតកំណត់ទទួលពាក្យ៖ ១៣ មីនា ២០២៦
🗓️ កាលបរិច្ឆេទប្រកួត៖ ២៨ មីនា ២០២៦
📍 ទីតាំងប្រកួត៖ សាលសន្និបាត ២០២១ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
🌷 ទំនាក់ទំនងសួរព័ត៌មានផ្សេងៗអំពីការប្រកួត៖ https://t.me/+PsF23nDa9ixlZGM1

❤4👍2🥰2
នៅថ្ងៃស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ
JOIN🌐 @UYFC Phnom Penh
🌐 | FACEBOOK
🌐 | TIKTOK
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤9😁1
ឯកឧត្ដម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នៅសាលសន្និបាត២០២១ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងឱកាសនោះ ឯកឧត្ដមប្រធាន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ ក្រុមការងារ ស.ស.យ.ក. វិស័យ ដ.ន.ស. និងវិស័យបរិស្ថាន គណៈកម្មាធិការ ស.ស.យ.ក. ខណ្ឌ សង្កាត់ កម្មវិធីចំណុះ ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ ចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ និងសមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ដែលបាន លះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់ ជាតិមាតុភូមិ និងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនគួរជាទីមោទនៈក្នុងដំណាក់កាលថ្មីនេះ ព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ឯកឧត្ដមប្រធានក៏បានផ្ដល់អនុសាសន៍តម្រង់ទិសក្នុងគោលដៅពង្រឹង និងពង្រីករចនាសម្ព័ន្ធ, សមាជិកភាព និងសកម្មភាព/គម្រោង/ព្រឹត្តការណ៍ ធ្វេីយ៉ាងណាធានាឱ្យបាននូវការចូលរួមរបស់ថ្នាក់ដឹកនាំយុវជន ប្រកបដោយប្រសិទ្ធភាព និងបណ្តុះយុវជនជំនាន់ក្រោយ ពោពេញដោយសមត្ថភាព មានចំណេះដឹង ចំណេះធ្វើ ជំនាញសតវត្សទី២១ ពិសេសការពង្រឹងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា ស្មារតីទទួលខុសត្រូវ សកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ ក្រុមការងារ ស.ស.យ.ក. វិស័យ ដ.ន.ស. និងវិស័យបរិស្ថាន គណៈកម្មាធិការ ស.ស.យ.ក. ខណ្ឌ សង្កាត់ កម្មវិធីចំណុះ ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ ចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ និងសមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញប្រមាណ ១២០០ នាក់។
ទីស្ដីការក្រសួង ដ.ន.ស., ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦

❤11🥰4🙏2