tk_type
1.1K subscribers
200 photos
11 files
19 links
Everything that relate to Typeface, I share in this Channel
Download Telegram
ឆាប់ៗ...!!! Soon...!!!
.
#newletterforms
#tk_type
9👍1
Adit font: On the way of the South-East Asias' Scripts adaptation.

.
Khmer, Burmese, Vietnamese, Thai, Lao.

#tk_type
7🙏1
ពេលវេលាជាអ្នកសម្រេច!
ពុម្ពអក្សរ នាដកា...
កំពុងវិវត្តខ្លួនទៅជាទម្រង់ពហុកម្រាស់ (multi-stems)។
សង្ឃឹមថា អាចនឹងមានពេលគ្រប់គ្រាន់នឹងធ្វើអោយចេញជារូបរាងឡើង!

Time is of the essence!
Nadaka font ...is evolving into a multi-stem form.
Hopefully, there will be enough time to make it happen!

#tk_type #sell
8
which part that you exspect from Neadaka font?
Anonymous Poll
44%
Sth new
50%
Easy to Use
17%
Will buy it when It has been released...
4🆒4
នេះជាគម្រូ ខ្លះៗនៃអក្សរ នាដកា ក្នុងកម្រាស់ផ្សេងៗគ្នា។
This is the Neadaka Typeface in the variation of stem thickness.

កុំភ្លេចជួយបញ្ចេញមតិយោបល់។ អរគុណ!

#tk_type #variations #fonts #typeface #design #khmer #script #artwork
5
Adit_Oblique

ដោយសារពុម្ពអក្សរ " អតីត " មានការប្រើប្រាស់ច្រើន (មិនដឹងច្រើនប៉ុណ្ណាទេ...អត់ក៏អាចថាបាន)។
.
អីចឹង ក៏មានការយកអក្សរទៅធ្វើជាទម្រង់ ទ្រេត តែមានបញ្ហាមួយចំនួនកើតឡើង។ ដូច្នោះហើយ ខ្ញុំក៏សម្រេចចិត្តរៀបចំជាទម្រង់ទ្រេតមួយទៀតឡើង។
.
ហើយក៏នឹងមានគម្រោងធ្វើជា អក្សរសម្រាប់សរសេរជាអត្ថបទ ( Text font with mono-weight) នៅពេលខាងមុខទៀតដែរ។
.
ដោយសន្តិភាព និងការអភិវឌ្ឍន៍ពី​​ ធីខេ_ថាយត៍👌
101
Neadaka_Font Variation.
(Minimum of Comfort for Reading at 11pt and 12pt)
.
Inbox for Price 📥.

https://t.me/kosal_theang
2👍1
នេះជាកម្រាស់ផ្សេងគ្នា នៃពុម្ពអក្សរ៖ នាដកា ដែលខ្ញុំបានរៀបចំ។
.
លក់...!
10
បញ្ចេញមតិយោបល់តាមការគួរ!
នៅខាងក្រោម
អ្នកទាំងអស់គ្នាអាចបញ្ចេញ ឬ ការយល់ឃើញផ្ទាល់ខ្លួនបាន។ ព្រោះអ្វីដែលខ្ញុំបង្ហាញ ក៏ជាការយល់ឃើញបែបសួនតួទៅដែរ
11👍3
Prcreate lettering
#Procreat
ដំណឹងល្អពី tk_type,

យើងមានក្តីរីករាយនឹងទទួលយក ការច្នៃប្រឌិតរាងនៃអក្សរថ្មីៗ របស់អ្នកទាំងអស់គ្នា។

តើអ្នកធ្លាប់គូសរាងនៃអក្សរពីមុនមកទេ?
តើចង់អោយវា​ទៅជាពុម្ពអក្សរសមស្របមួយដែរ ឬទេ?

យកមកឲ្យ ធីខេ មក...យើងនឹងរៀបចំកែសម្រួលទៅជាទម្រង់ពុម្ពលើក្តារយូនីកូដ ក្នុងទម្រង់ជាអក្សរឥតគិតថ្លៃ ឬបែបទិញសិទ្ធប្រើប្រាស់(បើចាំបាច់)។

សង្ឃឹមថា អាចជាចំណែកមួយសម្រាប់លើកស្ទួយការរចនាពុម្ពអក្សរនៅស្រុកខ្មែរមួយចំណែកដែរ។

ដោយក្តីគោរពពី៖ tk_type

ចតុមុខមង្គលក្រុង ព.ស ២៥៦៧ គ.ស ២០២៣
1
នេះជាលក្ខណៈខ្លីៗ បង្ហាញពីភាពខុសគ្នារវាង FontCreator និង Glyph 3 សម្រាប់ការឌីសាញពុម្ពអក្សរ។
.
ធីខេ_ថាយត៍
3
Scrambler ក្នុង Glyph 3,

Scrambler គឺជាលក្ខណៈវិសេសមួយសម្រាប់ការងារពុម្ពអក្សរក្នុង Glyph 3 ។ វា គឺជាអ្នកច្របល់តួអក្សរដែលបានជ្រើសរើស(selected) អោយច្របល់ចូលគ្នាដោយចៃដន្យ(Random) ជាច្រើនដង។ ហេតុអ្វី Scramble?
.
វាមានតួនាទីចាំបាច់ណាស់សម្រាប់៖
សិក្សាលំនឹងនៃតួ (ក្រាស់ស្តើង, ខ្ពស់ទាប, តូចធំ...)
ដើម្បីអោយអ្នករចនាងាយស្រួលក្នុងការកែតម្រូវ(Adjustment) សម្រាប់តួនីមួួយៗ ឲ្យសមសួនជាមួយគ្នា ឲ្យទៅជាសន្តានតែមួយ។

ខ្ញុំក៏មិនដឹងថា ក្នុងកម្មវិធីផ្សេងអាចធ្វើបានបែបនេះ ឬយ៉ាងណាទេ។

បើសិនជាអាចធ្វើបានដូចខាងលើដែរ សូមជួយខំមិនប្រាប់ផង!

ដោយការគោរពពី tk_type ៕៚
7
លក្ខខណ្ឌ លយទៅលើ យារធ្លាក់ចុះក្រោម និងទទឹងនៃតួអក្សរ ក្នុងការរចនាពុម្ព
.
ក្នុងគ្រប់ការរចនាពុម្ពអក្សរទាំងអស់ មិនថាអក្សរនៃភាសាណាមួយនោះទេ ឲ្យតែពពួកអក្សរដែលមានរាងកោង​ (Curve) និងរាងស្រួច (Apex) លើ​​ និង/ឬក្រោម គឺតែងតែមានលក្ខខណ្ឌលើសលើ យារក្រោម និងតម្រូវទទឹងជាញឹកញយ ។
.
ហេតុអ្វីបានជាមានលក្ខណៈលើសបែបនេះ?
.
ដោយសារតែរៀងដែលកោង ឬស្រួចត្រូវតែកែតម្រូវវិមាត្រតាមទិសឈរជាចាំបាច់ ដើម្បីបង្កើតលំនឹងតាមភ្នែកមើលឃើញ ជាមួយអក្សរដែលគ្មានភាពលើស ។
.
លើសទាំងនោះ គេហៅថា Overshoot ។
.
អ្វីដែលជាកំហុសឆ្គងច្រើនជាងគេ ដែលខ្ញុំឧស្សាហ៍ពើបប្រទះជាញយៗ គឺកើតចេញអីអ្នករចនាពាណិជ្ជសញ្ញា (Logo) ភាគច្រើន។ លក្ខណៈ Overshoot និង Undershoot ត្រូវបានពួកគាត់បំភ្លេចចោលជារឿយៗ។ ឧ. បង្រួញអក្សរ "ខ" ឲ្យស្មើអក្សរ "ក,គ..." ជាដើម ។ល។
.
តាមពិតទៅវាមិនមែនជារឿងគួរឲ្យចាប់ទោសអូសដំណើរ ឬសង្កត់ធ្ងន់ហួសហេតុពេកនោះទេ។ ប៉ុន្តែយ៉ាងហោចណាស់ ក៏អាចជាចំណែកមួយ ដែលជួយបង្ការនៅកំហុសឆ្គងចំពោះតួអក្សរ ក្នុងន័យរក្សាភាពសមសួនទៅអោយភ្នែករបស់មនុស្សដែលមើលទៅកាន់វា(អក្សរ) ផងដែរ ។
.
ដោយក្តីគោរពពី tk_type ៕៚
5👍2🙏1
សាក ជ្រើសរើសមួយក្នុងចំណោមជម្រើសទាំងពីនេះទៅ!
សាក ជ្រើសរើសមួយក្នុងចំណោមជម្រើសទាំងពីនេះទៅ!