tk_type
1.1K subscribers
200 photos
11 files
19 links
Everything that relate to Typeface, I share in this Channel
Download Telegram
អ្នកទាំងអស់គ្នាអាចជួយឧបត្ថម្ភបាន។
Everyone can support me.
7👌1
ទម្រង់អក្សរនេះ មាននៅក្នុង Adobe Stock
.
ចូលតាមតំណ៖
https://adobe.ly/4bfJHI6
2
ទម្រង់អក្សរកម្មសិទ្ធិផ្តាច់មុខមួយ ដែលខ្ញុំទើបតែធ្វើវា។
.
Some exclusive letterform that I just did its.
10
A bit about Teab Krasang Font.
10🍓1
ទម្រង់អក្សរសំស្ត្រឹត(Devanagari) ដែលគម្រោងដាក់ចូលជាមួយអក្សរពុម្ព អតីត
.
Devanagari script that the project incorporates with the Adit font

#tktype
1
tk_share/Type គឺជាផ្នែកមួយថ្មីនៃ tk_share សម្រាប់ឆ្នាំ ២០២៤នេះ។
.
វត្ថុបំណង គឺការចូលរួមចែករំលែកទស្សនទានផ្ទាល់ខ្លួនមួយចំនួន ក្នុងការងាររចនាអក្សរខ្មែរ។
ខ្ញុំមិនមែនជាអ្នកជំនាញរចនាអក្សរដ៏វិសេសអស្ចារ្យទេ តែខ្ញុំមានក្តីរំពឹងថានឹងអាចចូលរួមជួយកសាង និងលើកស្ទួយការងារទាក់ទិ​នជាមួយនឹងអក្សរមួយផ្នែក។
.
១. ដើម្បីពង្រឹងការរចនាអក្សរឲ្យល្អប្រសើរជាងមុន
២. ដើម្បីឲ្យផ្នែកដែលពាក់ព័ន្ធជាមួយនឹងអក្សរ ប្រើប្រាស់អក្សរឲ្យសមសួនជាមួយបរិបទនៃការរចនានានា។
.
ពីខ្ញុំ ធាង កុសល ម្ចាស់ទំព័រ tk_share ៕៚
.
ចូលទៅកាន់ Facebook Page: https://www.facebook.com/tkshare2022/
5
ពុម្ពអក្សរ អតីត ក្នុងកំណែប្រែ 1.0.7
.
ទម្រង់អក្សរកាលពីមុន មានបញ្ហាច្រើនមែនទែន...គឺចន្លោះតួ(Kerning) មានទំហំធំ និងទងអក្សរ(Stem)ស្វិតៗ។
.
ក្នុងកំណែប្រែថ្មីនេះ គឺមានការកែសម្រួលកំពស់ និងម៉ាទ្រីសឲ្យកាន់តែប្រសើរជាងមុន។ ពិសេស សម្រួលវាឲ្យល្អស័ក្តិសមជាតួអក្សរធំៗ(Display Type)។
.
ដោយក្តីគោរព និងអរគុណពីខ្ញុំ ធាង កុសល៖ កម្មសិទ្ធិករនៃឆាណែល ធីខេ ថាយត៍។
.
Adit fonts in Version 1.0.7
.
The Adit font used to be very problematic ... the space between the kerning was large and the strings were short.
.
In this new version, the height and matrix are improved. In particular, it is well suited to fit into the Display Type.
.
Sincerely yours,
THEANG Kosal, admin of tk_type.
15
Channel photo updated
អឌ្ឍមាសក្នុងការងារជាអ្នកបង្រៀនគូសអក្សរខ្មែរ...
ក្នុងការរចនាអក្សររយៈពេល ៣ឆ្នាំប្លាយក្នុងការងារអក្សរ ជាលើកទីមួយហើយដែលខ្ញុំក្លាយជាអ្នកបង្រៀនពីការចាប់ផ្តើមការរចនាអក្សរដល់អ្នកដទៃទៀត។...
ខ្ញុំរាងវេទនាក្នុងហឫទ័យមិនតិចទេ...តែយ៉ាងណាក្តី ខ្ញុំបានទទួលបទពិសោធន៍ថ្មីច្រើនគួរសមណាស់ដែរ ក្នុងការប្រើភាសាឲ្យបានសមរម្យ។ សមរម្យនេះ... មិនមែនសម្តៅលើវាចាទន់ភ្លន់ពិរោះពិសានោះទេ! តែសម្តៅដល់ការប្រើពាក្យដែលងាយយល់បានសម្រាប់អ្នកដទៃ ដែលពួកគាត់មានវ័យចំណាស់ជាងខ្ញុំ។ វ័យចំណាស់ដែលហាក់រៀងតាមមិនទាន់ពាក្យបច្ចេកទេសជាអង់គ្លេសសម្រាប់ការងារពុម្ពអក្សរ។...ភ្លេចផ្សាយ៖ ខ្ញុំក៏ទទួលបង្រៀនពីការចាប់ផ្តើមរចនាអក្សរខ្មែរ(តម្លៃចរចា) ពីមូលដ្ឋានគ្រឹះ និងការប្រើប្រាស់កម្មវិធី(Glyph 3) និងបច្ចេកទេសផ្សេងៗទៀតក្នុងការធ្វើមួយចំនួនធំ។
#tk_type
9
ទម្រង់អក្សរថៃ សម្រាប់ពុម្ពអក្សរអតីត...
.
ពុម្ពអក្សរ អតីត នឹងធ្វើការបម្លែងខ្លួនបន្ថែមតទៅទៀត ទៅជាទម្រង់អក្សរធំៗ នៅអាស៊ីអាគ្នេយ៍ ដូចជា ខ្មែរ ថៃ ឡាវ ភូមា និងយួន(អាចមានជាអក្សរចាម្ប៍ មួយអន្លើ)។
.
នេះជាចំណែកមួយក្នុងការសិក្សាស្រាវជ្រាវបន្ថែម បូកផ្សំនឹងបច្ចេកទេសយថាប្រភេទនៃតួអក្សរក្នុងតំបន់។
ហើយប្រហែលជាអាចពង្រីកខ្លួនបន្ថែមទៅជាតួអក្សរ សំស្រ្កឹត និងអារ៉ាប់បន្តបន្ទាប់។
.
ការណ៍នេះត្រូវចំណាយពេលយ៉ាងច្រើនណាស់ដែរ តែយ៉ាងណាក្តី ក៏ជាការបើកចំហរជើងមេឃថ្មីមួយសម្រាប់ខ្ញុំផ្ទាល់។
.
ពីខ្ញុំ៖ ធាង កុសល
7
ដោយសារ អត្ថបទវែងខ្លាំង

ដូច្នោះ អ្នករាល់គ្នាអាចចូលទៅកាន់៖
https://www.facebook.com/photo?fbid=456229053654379&set=a.170924535518167
ដើម្បីមើលបន្ថែម
👍21
ពុម្ពអក្សរ៖ ទៀបក្រសាំង
ចេញផ្សាយឆាប់ៗនេះ!...
.
Font: Teab Krasaang
Release soon!...
.
Font: Display
Script: KH & Latin
Counter: Loop & Loopless
.
Copyright of tk_type.

Prepare your Banknote.
15
សម្រង់មតិសម្រាប់ពុម្ព "អតីត"
.
១. តើអ្នកមានក្តីយល់ឃើញបែបណាសម្រាប់ពុម្ពអក្សរនេះ?
២. តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យអ្នកចូលចិត្តអក្សរនេះ?

អាចចូលរួមតាមរយៈ ខំមិនខាងក្រោម។
.
ខ្ញុំមានបំណងប៉ងសរសេរជាមាតិកាមួយទាក់ទងនឹង គុណភាព និងគុណតម្លៃនៃពុម្ពអក្សរដែលបើកចំហរក្នុងការប្រើប្រាស់ (Open Licence Font)។

អរគុណទុកជាមុនពី ធីខេ_ថាយត៍៕៚
ពុម្ពអក្សរ៖ វិឝាខ
នឹងមានកំណែប្រែថ្មី នៅពេលខាងមុខ...
.
Font: Vishaka
This font will have a new version in the future.
.
#tk_type #khmerscript
8
កម្មវិធីបង្ហាញស្នាដៃពុម្ពអក្សរទូទាំងពិភពលោក នឹងប្រកាសលទ្ធផលនៅថ្ងៃទី ១៧ ខែ មិថុនា ខាងមុខនេះ។
.
មិនដឹងថាអ្នកណាខ្លះបានចូលរួមទេ!
មិនសំខាន់ជ័យលាភីទេ! តែវត្តមានអក្សរខ្មែរ លើឆាកអន្តរជាតិ ជារឿងសំខាន់សម្រាប់ខ្ញុំ។
.
tk_type, 2024
16
ហេតុអ្វី បានជាសិក្សាត្រឹមអក្សរខ្មែរ?
.
សាកល្បងស្វែងយល់ពីអក្សរក្នុងតំបន់អាស៊ីចុងបូព៌ាបន្ថែម...វាកាន់តែល្អប្រសើរ។
.
ភាសាយួន ជាភាសាមួយក្នុងតំបន់ ដែលមានការវិត្តន៍ប្តួរតួអក្សរជាច្រើនសារ។
.
តស់! សិក្សាពីអក្សរ និងភាសាមួយនេះ ដែលស្ថិតក្នុងអំបូរជាមួយភាសាខ្មែរ។
.
tk_type2024
2
អក្សរក្រវីក្រវ័ធ៖ គុណសម្បត្តិ និងគុណវិបត្តិ
Copperplate Script: Cause and Effect

ចូលមើលបន្ត/ Readmore:
https://tkshare.medium.com/អក្សរក្រវីក្រវ័ធ-គុណសម្បត្តិ-និងគុណវិបត្តិ-2751b77d095b
1
ពុម្អអក្សរ៖ វិឝាខ ក្នុងកំណែប្រែថ្មី
...
tk_type, 2024
5🌚3😁1
ពុម្ពអក្សរ៖ វិឝាកា
ទទួលបានជ័យលាភី លេខ ៣ ក្នុងបណ្តាតួអក្សរនៅតំបន់អាស៊ីអាគ្នេយ៍។
ឯពុម្ពអតីត(Adit) បានត្រឹមជា Special Mention ប៉ុណ្ណោះ។
.
តួអក្សរក្នុងតំបន់ ហាក់មានតែ ២ ប៉ុណ្ណោះ គឺតួអក្សរខ្មែរ និងថៃ។ ចំណែកតួអក្សរភូមា និងលាវ ប្រែជាបាត់ស្រមោលឈឹងសូន្យ មិនដឹងជាមានមូលហេតុអ្វីនោះទេ។
.
យ៉ាងណាក្តី ក្រានសាន​ នៅតែសង្ឃឹមថា នៅនាឆ្នាំបន្ទាប់ អ្នកចូលរួមបង្ហាញស្នាដៃនៃតួអក្សរនៅអាស៊ីប៉ែកអាគ្នេហ៍ នឹងចូលរួមច្រើនជាងនេះ។
.
Vishaka Font won 3rd place for the Script in Southeast Asian Script.
Adit Font was only a Special Mention.
.
There are only two SEA Scripts in Competition, Khmer and Thai. As for the Burmese and Lao Scripts, they are disappearing for unknown reasons.
.
However, the Granshan Team still hopes that next year more Candidates in Southeast Asian Script Design will join.
19👏1