The SEED - គ្រាប់ពូជ
1.6K subscribers
507 photos
7 videos
487 links
The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។
Download Telegram
[ថង់ប្រាជ្ញា៖ ប្រៀបធៀបរវាង NATO និង EU ]

អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) គឺជាអង្គការតំបន់ដ៏សំខាន់ដែលមូលដ្ឋាននៅដែនដីអឺរ៉ុប។ អង្គការទាំងពីរនេះមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ដែលជាទីក្រុងដ៏សំខាន់មួយនៅអឺរ៉ុបខាងលិច។ ទោះបីជាអង្គការតំបន់ទាំងពីរនេះជាអង្គការអន្តររដ្ឋាភិបាល និងមានលក្ខណៈដូចគ្នាមួយចំនួនយ៉ាងណាក្ដី ប៉ុន្តែអង្គការទាំងពីរនេះមានខុសគ្នាខ្លាំងលើតថភាពមួយចំនួនរួមមាន គោលបំណង រចនាសម្ព័ន្ធ និងសមាជិកភាព។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថានគឺជាកង្វល់នៃសន្តិសុខពិភពលោក]

កាលពីពេលថ្មីៗនេះ ជម្លោះនៅតំបន់កាស្មៀបានកើតឡើងម្តងទៀត ដោយជម្លោះនេះជាជម្លោះដែលចាក់ស្រេះ និងបន្សល់ទុកតាំងតែសម័យក្រោយអាណានិគមមកម្ល៉េះ។ នៅក្នុងឆ្នាំ២០២៥នេះ ឥណ្ឌាបានវាយប្រហារទៅកាន់ប្រទេសប៉ាគីស្ថានដោយសារមានអំពើភេវរកម្មដែលបានកើតឡើងនៅ Pahalgam ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ដែលបណ្តាលឱ្យស្លាប់ភ្ញៀវទេសចរចំនួន២៦ នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook
តើមួយណាដែលមិនមែនជាប្រភពនៃច្បាប់អន្តរជាតិ តាមមាត្រា ៣៨ នៃលក្ខន្តិកៈ ICJ?
Anonymous Quiz
9%
ក) សន្ធិសញ្ញាអន្តរជាតិ
6%
ខ) ច្បាប់អន្តរជាតិ
22%
គ) គោលការណ៍ទូទៅនៃច្បាប់
62%
ឃ) នីតិប្បញ្ញត្តិនៃរដ្ឋណាមួយ
😱1
តើនរណាជាអធិរាជទីមួយនៃប្រទេសចិនបង្រួបបង្រួម និងជាស្ថាបនិកនៃរាជវង្សឈីង (Qin Dynasty)?
Anonymous Quiz
81%
ក) Qin Shi Huang
8%
ខ) Liu Bang
5%
គ) Han Wudi
7%
ឃ) Sun Yat-sen
សង្គ្រាមត្រជាក់ ជាភាពតានតឹងភូមិសាស្ត្រនយោបាយ រវាងប្រទេសពីរណា?
Anonymous Quiz
6%
ក) អាល្លឺម៉ង់ និងបារាំង
2%
ខ) ចិន និងជប៉ុន
93%
គ) សហរដ្ឋអាមេរិក និងសហភាពសូវៀត
0%
ឃ) អង់គ្លេស និងឥណ្ឌា
តើ មនោគមវិជ្ជា នយោបាយ អ្វី ខ្លះ ដែល តស៊ូ មតិ ចង់ឱ្យមធ្យោបាយ ផលិតកម្ម ក្លាយជា កម្មសិទ្ធិ និង គ្រប់គ្រង ដោយ វណ្ណៈ កម្មករ?
Anonymous Quiz
24%
ក) សេរីនិយម
8%
ខ) ជាតិនិយម
61%
គ) សង្គមនិយម
7%
ឃ) អភិរក្សនិយម
📣 The SEED Cambodia is Looking for a Creative Teammate!

Position: Part-Time Content Creator & Social Media Assistant
💸 Pay: $100/month
🕐 Hours: 1PM – 5PM (flexible vibes, but we get things done)

What You’ll Be Doing:
👉 Help create fun + impactful content for IG, TikTok, Facebook, etc.
👉 Design scroll-stopping posters and visuals (Canva game strong)
👉 Edit short-form videos (Reels/TikToks that slap)
👉 Write catchy captions and creative copy
👉 Post, schedule, and help us stay consistent online

🌟 Bonus If You:
🤟 Love trends, memes, and storytelling
🤟 Know a bit about finance, youth culture, or Cambodia
🤟Have experience with CapCut and Canva

📩 Slide your CV into our inbox:
Send your stuff to public_relations@theseedcambodia.com
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈឹមបូព៌ានៅតែជាកង្វល់ពិភពលោក]

មជ្ឈឹមបូព៌ា ជាតំបន់មួយដែលត្រូវបានគេមើលឃើញថានៅតែជាចំណោទបញ្ហាដែលពិបាកដោះស្រាយ និងជាដែលចាក់ច្រេះតាំងពីអតីតកាលមក។ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ខណៈដែលជម្លោះរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីននៅតំបន់ហ្គាសា(Gaza Strip) តំបន់មជ្ឈឹមបូព៌ាមានមិនទាន់បានបញ្ចប់ផង, អ៊ីស្រាអ៊ែលបានបន្តសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីរ៉ង់។ ការប្រកាសសង្គ្រាមរបស់ប្រទេសអ៊ីស្រាអ៊ែល និងការបាញ់ប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យពិភពលោកកាន់តែព្រួយបារម្ភបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ាទៀត ដោយសារតែប្រទេសអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលធំ និងមានកម្លាំងយោធាខ្លាំងក្លាក្នុងតំបន់នេះផងដែរ។ តើបញ្ហារវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ អាចចោទជាបញ្ហាធំៗដល់ពិភពលោកដល់កំរិតណា?

សម្រាប់អត្ថបទលម្អិត | Telegram| Facebook
[ថង់ប្រាជ្ញា៖ តើតុលាការយុត្តិធម៌អន្តរជាតិមានសារៈសំខាន់យ៉ាងណាសម្រាប់រដ្ឋដែលមានជម្លោះនៅលើពិភពលោក? ]

នៅពេលដែលមានជម្លោះរវាងរដ្ឋ និងរដ្ឋ, ភាពតានតឹងនឹងកើតមានឡើងដែលអាចឈានដល់ជម្លោះប្រដាប់អាវុធ និងបង្កផលប៉ះពាល់ខ្លាំងទៅដល់សេដ្ឋកិច្ចទាំងមូល និងទំនាក់ទំនងអន្តរជាតិ។ មានជម្លោះមួយចំនួនមិនអាចដោះស្រាយដោយការចរចាររវាងភាគីនៃជម្លោះបាននោះទេ ប៉ុន្តែត្រូវតែស្វែងរកភាគីទី៣ដែលជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយជម្លោះទាំងនោះ។ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មក ធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង និងចុះហត្ថលេខាទទួលស្គាល់នៅឆ្នាំ១៩៤៥ ក្នុងគោលបំណងរក្សាសុខសន្តិភាព និងពង្រឹងកិច្ចសហការអន្តរជាតិ។ ស្របតាមគោលបំណងនេះ មាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិបានលើកឡើងនូវវិធីសាស្រ្ដនៃការដោះស្រាយជម្លោះតាមរយៈការចរចា សម្រុះសម្រួល និងតាមយន្តការសន្តិភាព ដូចជាតាមរយៈតុលាការជាដើម។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook
🔥3
តើនរណាជាអធិរាជទីមួយនៃប្រទេសចិនបង្រួបបង្រួម និងជាស្ថាបនិកនៃរាជវង្សឈីង (Qin Dynasty)?
Anonymous Quiz
76%
ក) Qin Shi Huang
9%
ខ) Liu Bang
8%
គ) Han Wudi
8%
ឃ) Sun Yat-sen
សង្គ្រាមត្រជាក់ ជាភាពតានតឹងភូមិសាស្ត្រនយោបាយ រវាងប្រទេសពីរណា?
Anonymous Quiz
8%
ក) អាល្លឺម៉ង់ និងបារាំង
2%
ខ) ចិន និងជប៉ុន
88%
គ) សហរដ្ឋអាមេរិក និងសហភាពសូវៀត
1%
ឃ) អង់គ្លេស និងឥណ្ឌា
តើនរណាជានាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ?
Anonymous Quiz
10%
ក) Neville Chamberlain
81%
ខ) Winston Churchill
4%
គ) Clement Attlee
6%
ឃ) Tony Blair
«ភាពចម្រុងចម្រាសនៃការដឹកនាំរបស់អ្នក ដឹកនាំថៃបានបន្តធ្វើឲមានការព្រួយបារម្ភចំពោះជម្លោះព្រំដែន»

ទោះបីជាគិតមកដល់បច្ចុប្បន្នកាលនេះអ្នកនាំពាក្យខាងភាគីថៃបានអះអាងថាពួកគេគ្មានគោលបំណងណាមួយក្នុង
ការបំពានទៅលើបទឈប់បាញ់ និង ស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅGBC នោះទេ
ប៉ុន្តែ សេចក្ដីថ្លែងការណ៍របស់មេភូមិភាគ២គឺផ្ទុយស្រឡះពីនោះ។ តាមរយៈស្ថានការណ៍នេះបានបញ្ជាក់ឲឃើញថា
ភាគីខាងថៃហាក់ដូចជាមានបញ្ហាចម្រុងចម្រាសនៅក្នុងការគ្រប់គ្រងនូវសកម្មភាពមន្ត្រីរបស់ពួកគេ។
ការថ្លែងសន្ទរកថារបស់មេបញ្ជាការយោធាភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំងបានបង្ហាញថារដ្ឋាភិបាល
ស៊ីវិលថៃមិនមានការគ្រប់គ្រងបានហ្មត់ចត់លើគោលនយោបាយព្រំដែន រួមទាំងសារសំឡេងដែលបានបែកធ្លាយ
របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ បានសង្ខេប ប៊ុនស៊ីន ផាត់ឃ្លាំង ថាជាមនុស្សដែល
ចង់ឲអ្នកដទៃមើលមកថា «ជាមនុស្សខ្លាំងពូកែ» ដោយការថ្លែងការណ៍គ្មានការត្រិះរិះរបស់លោក។ សារសំឡេង
នេះត្រូវបានបកស្រាយឡើងវិញដោយ លោកស្រី ផែផងថាន ថាគ្រាន់តែជាតាក់ទិចក្នុងការចរចារ មិនយូរប៉ុន្មាន
មុនថ្ងៃដែលលោកស្រីត្រូវបានព្យួរដំណែង។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook
👍3
«ការពិត៖ កម្ពុជាត្រូវការថៃ ក៏ដូចថៃត្រូវការ កម្លាំងពលកម្មកម្ពុជារាប់លាននាក់ដើម្បីរុញ សេដ្ឋកិច្ចថៃដូចគ្នា»

ពលករចំណាកស្រុកនៅប្រទេសថៃ រួមទាំងជនជាតិខ្មែរ គឺជាមូលដ្ឋានគ្រឹះដ៏ សំខាន់មួយនៃសេដ្ឋកិច្ចថៃ។នៅកន្លែងខ្លះពលករខ្មែរមិនមែនគ្រាន់តែជាផ្នែក មួយនៃកម្លាំងពលកម្មទេ ប៉ុន្តែគឺជាកម្លាំងសំខាន់ទាំងស្រុង។ ក្នុងចំណោម ពលករបរទេសប្រមាណ ៣.៨ លាននាក់នៅថៃ មានប្រហែល ៥០០០00 នាក់ជាជនជាតិខ្មែរដែលបានចុះបញ្ជីតាមផ្លូវការ។ បើរាប់រួមអ្នកដែលមិនបាន ចុះបញ្ជី ការប៉ាន់ស្មានពិតប្រាកដអាចឈានដល់ ១.៥ លាននាក់ យោងតាម កាសែត Bangkok Post។ នៅខេត្តជិតព្រំដែន ពលករខ្មែរមានចំនួន ប្រហែល ៧០-៨០% នៃកម្លាំងពលកម្មសរុប នៅក្នុងវិស័យកសិកម្ម សំណង់ ការផលិតអាហារ និងសេវាកម្ម។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook
«លែងឆ្ងល់ទៅហេតុអ្វីបានជាជនជាតិថៃខ្លះនិយាយអំពី បញ្ហាកម្ពុជាថៃ ភ្លាវៗ មិនសមហេតុផល និងចូលចិត្តតែ បង្កើតព័ត៌មានក្លែងក្លាយ ព្រោះមូលហេតុគឺ IQ គាត់ទាប»

មានដែលឆ្ងល់អត់ថាហេតុអ្វីបានជាថៃជាប្រទេសជឿនលឿន និងអភិវឌ្ឍ ជាងប្រទេសកម្ពុជា តែការតបតនិងការនិយាយអំពីបញ្ហាកម្ពុជាថៃ ឆ្នាំ២០២៥នេះមើលទៅដូចរាក់កំផែលនិងសាបៗ? មូលហេតុមួយគឺអាចថា ដោយសារថៃមាន IQ ជាមធ្យម តិចជាងប្រទេសកម្ពុជា។

យោងតាមការចេញផ្សាយរបស់ The Nation នៅឆ្នាំ២០២៤ ទៅលើ របាយការណ៍ World Of Statistics គឺថៃជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុង តំបន់អាស៊ាន និងលេខរៀងទី៦៤ទូទាំងពិភពលោក ដោយមានកម្រិត IQ ជាមធ្យមគឺត្រឹមតែ ៨៨.៨៧។ ផ្ទុយទៅវិញ កម្ពុជាស្ថិតនៅលេខរៀងទី ១៥ ទូទាំងពិភពលោក និង នៅក្រោយប្រទេសសិង្ហបុរីមួយ ដោយមានកម្រិត IQ ជាមធ្យមរហូតដល់ ៩៩.៧៥។

តួលេខនេះក៏បានបញ្ជាក់ថា ថៃមានបញ្ញាជាក្រោមធ្យមបន្តិច ខណៈកម្ពុជា ស្ថិតនៅលើបញ្ញាជាមធ្យមពេញលេញតែម្តង។ ដែលនេះក៏អាចជាមូលហេតុ ដែលថៃចូលចិត្តបង្កើតព័ត៌មានក្លែងក្លាយលាបពណ៌កម្ពុជា និងអ្នកខ្លះនិយាយ ស្តីហាក់ដូចជាមិនសមនឹងអាយុ តួនាទី និងតំណែងរបស់គាត់នៅប្រទេស ថៃ។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook
👍1🔥1
«យុទ្ធសាស្ត្របាតដៃខ្នងដៃ របស់ប្រទេសថៃក្នុងការ ប្រើប្រាស់ច្បាប់អន្តរជាតិ និង ការផ្សព្វផ្សាយព័ត៌មាន»

ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ យើងមើលឃើញថាថៃមានភាពមិនសមស្រប ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ពោលគឺប្រើប្រាស់តែច្បាប់អន្តរជាតិណា ដែលផ្តល់ផលប្រយោជន៍មកខ្លួនតែប៉ុណ្ណោះ។ ជាក់ស្តែង ប្រទេសថៃបាន ស្នើសុំ យកករណីជាន់មីន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ទោះបីជា ប្រទេសខ្លួនមិនមែនជាសមាជិក នៃលក្ខន្តិកៈទីក្រុង រ៉ូមស្តីពីតុលាការ ព្រហ្មទណ្ឌអន្តរជាតិ ក៏ដោយ។ នេះសរបញ្ជាក់ថាប្រទេសថៃគ្រាន់តែចង់ ស្វែងរកឱកាសពឹងពាក់ និង កេងប្រវ័ញ្ចស្ថាប័នអន្តរជាតិដូចជា តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC ពេលដែលលក្ខខណ្ឌសមស្របតាមអ្វីដែលខ្លួនចង់ បានប៉ុណ្ណោះ។ ស្របពេលនេះដែរ ប្រទេសថៃបានច្រានចោល និង មិន ទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ តាំងពីជម្លោះ ប្រាសាទព្រះវិហារមកម៉្លេះ។ ទង្គិករណ៍ទាំងនេះហើយ ដែលបង្ហាញថា ប្រទេសថៃប្រើប្រាស់ផ្លូវច្បាប់ តែក្នុងលក្ខខណ្ឌណាដែលផ្តល់ប្រយោជន៍មក ខ្លួនតែប៉ុណ្ណោះ។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook