The SEED - គ្រាប់ពូជ
1.6K subscribers
507 photos
7 videos
487 links
The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។
Download Telegram
[ថង់ប្រាជ្ញា៖ ហេតុអ្វីប្រទេសស៊ូដង់ខាងត្បូងជាប្រទេសដែលក្រីក្របំផុតក្នុងពិភពលោក? ]

ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើពិភពលោកមានកំណើន និងការអភិវឌ្ឍយ៉ាងណាក្ដីក៏នៅមានប្រទេសមួយចំនួននៅតែតស៊ូជាមួយនឹងភាពក្រីក្រខ្លាំងដូចជាប្រទេសស៊ូដង់ខាងត្បូង (South Sudan) ដែលជា​ប្រទេសមានវ័យ​ក្មេង​ជាង​គេ​ក្នុង​ពិភពលោកនិង​ឈរ​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​បំផុត។ ​មានបុព្វហេតុ​​បីធំៗដែលកត្តារួមចំណែកដល់ភាពក្រីក្ររបស់ប្រទេសស៊ូដង់ខាងត្បូង និង​​​រារាំង​ប្រទេសនេះ​ពី​ការ​កសាង​អនាគត​ប្រកប​ដោយ​ស្ថិរភាព និង​ភាព​ខ្លួន​ទីពឹង​ខ្លួន។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook
តើប្រទេសមួយណាដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ?
Anonymous Quiz
84%
ក) បារាំង
9%
ខ) អាល្លឺម៉ង់
3%
គ) ឥណ្ឌា
3%
ឃ) ប្រេស៊ីល
តើសម្ព័ន្ធភាពមួយណាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់សូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់?
Anonymous Quiz
12%
ក) SEATO
9%
ខ) Warsaw Pact
76%
គ) NATO
3%
ឃ) ASEAN
តើពាក្យណាដែលគេនិយមប្រើសម្រាប់ការកើនឡើងនៃឥទ្ធិពលសកលនៃតួអង្គមិនមែនរដ្ឋ ដូចជាសាជីវកម្មពហុជាតិ និងអង្គការក្រៅរដ្ឋាភិបាល?
Anonymous Quiz
13%
ក) ជាតូបនីយកម្ម
6%
ខ) អធិបតេយ្យភាព
65%
គ) សកលភាវូបនីយកម្ម
16%
ឃ) សហព័ន្ធនិយម
[ថង់ប្រាជ្ញា៖ ប្រៀបធៀបរវាង NATO និង EU ]

អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) គឺជាអង្គការតំបន់ដ៏សំខាន់ដែលមូលដ្ឋាននៅដែនដីអឺរ៉ុប។ អង្គការទាំងពីរនេះមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ដែលជាទីក្រុងដ៏សំខាន់មួយនៅអឺរ៉ុបខាងលិច។ ទោះបីជាអង្គការតំបន់ទាំងពីរនេះជាអង្គការអន្តររដ្ឋាភិបាល និងមានលក្ខណៈដូចគ្នាមួយចំនួនយ៉ាងណាក្ដី ប៉ុន្តែអង្គការទាំងពីរនេះមានខុសគ្នាខ្លាំងលើតថភាពមួយចំនួនរួមមាន គោលបំណង រចនាសម្ព័ន្ធ និងសមាជិកភាព។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការប៉ះទង្គិចរវាងឥណ្ឌា និងប៉ាគីស្ថានគឺជាកង្វល់នៃសន្តិសុខពិភពលោក]

កាលពីពេលថ្មីៗនេះ ជម្លោះនៅតំបន់កាស្មៀបានកើតឡើងម្តងទៀត ដោយជម្លោះនេះជាជម្លោះដែលចាក់ស្រេះ និងបន្សល់ទុកតាំងតែសម័យក្រោយអាណានិគមមកម្ល៉េះ។ នៅក្នុងឆ្នាំ២០២៥នេះ ឥណ្ឌាបានវាយប្រហារទៅកាន់ប្រទេសប៉ាគីស្ថានដោយសារមានអំពើភេវរកម្មដែលបានកើតឡើងនៅ Pahalgam ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ដែលបណ្តាលឱ្យស្លាប់ភ្ញៀវទេសចរចំនួន២៦ នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook
តើមួយណាដែលមិនមែនជាប្រភពនៃច្បាប់អន្តរជាតិ តាមមាត្រា ៣៨ នៃលក្ខន្តិកៈ ICJ?
Anonymous Quiz
9%
ក) សន្ធិសញ្ញាអន្តរជាតិ
6%
ខ) ច្បាប់អន្តរជាតិ
22%
គ) គោលការណ៍ទូទៅនៃច្បាប់
62%
ឃ) នីតិប្បញ្ញត្តិនៃរដ្ឋណាមួយ
😱1
តើនរណាជាអធិរាជទីមួយនៃប្រទេសចិនបង្រួបបង្រួម និងជាស្ថាបនិកនៃរាជវង្សឈីង (Qin Dynasty)?
Anonymous Quiz
81%
ក) Qin Shi Huang
8%
ខ) Liu Bang
5%
គ) Han Wudi
7%
ឃ) Sun Yat-sen
សង្គ្រាមត្រជាក់ ជាភាពតានតឹងភូមិសាស្ត្រនយោបាយ រវាងប្រទេសពីរណា?
Anonymous Quiz
6%
ក) អាល្លឺម៉ង់ និងបារាំង
2%
ខ) ចិន និងជប៉ុន
93%
គ) សហរដ្ឋអាមេរិក និងសហភាពសូវៀត
0%
ឃ) អង់គ្លេស និងឥណ្ឌា
តើ មនោគមវិជ្ជា នយោបាយ អ្វី ខ្លះ ដែល តស៊ូ មតិ ចង់ឱ្យមធ្យោបាយ ផលិតកម្ម ក្លាយជា កម្មសិទ្ធិ និង គ្រប់គ្រង ដោយ វណ្ណៈ កម្មករ?
Anonymous Quiz
24%
ក) សេរីនិយម
8%
ខ) ជាតិនិយម
61%
គ) សង្គមនិយម
7%
ឃ) អភិរក្សនិយម
📣 The SEED Cambodia is Looking for a Creative Teammate!

Position: Part-Time Content Creator & Social Media Assistant
💸 Pay: $100/month
🕐 Hours: 1PM – 5PM (flexible vibes, but we get things done)

What You’ll Be Doing:
👉 Help create fun + impactful content for IG, TikTok, Facebook, etc.
👉 Design scroll-stopping posters and visuals (Canva game strong)
👉 Edit short-form videos (Reels/TikToks that slap)
👉 Write catchy captions and creative copy
👉 Post, schedule, and help us stay consistent online

🌟 Bonus If You:
🤟 Love trends, memes, and storytelling
🤟 Know a bit about finance, youth culture, or Cambodia
🤟Have experience with CapCut and Canva

📩 Slide your CV into our inbox:
Send your stuff to public_relations@theseedcambodia.com
[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ វិបត្តិអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈឹមបូព៌ានៅតែជាកង្វល់ពិភពលោក]

មជ្ឈឹមបូព៌ា ជាតំបន់មួយដែលត្រូវបានគេមើលឃើញថានៅតែជាចំណោទបញ្ហាដែលពិបាកដោះស្រាយ និងជាដែលចាក់ច្រេះតាំងពីអតីតកាលមក។ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា ខណៈដែលជម្លោះរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីននៅតំបន់ហ្គាសា(Gaza Strip) តំបន់មជ្ឈឹមបូព៌ាមានមិនទាន់បានបញ្ចប់ផង, អ៊ីស្រាអ៊ែលបានបន្តសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីរ៉ង់។ ការប្រកាសសង្គ្រាមរបស់ប្រទេសអ៊ីស្រាអ៊ែល និងការបាញ់ប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យពិភពលោកកាន់តែព្រួយបារម្ភបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ាទៀត ដោយសារតែប្រទេសអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលធំ និងមានកម្លាំងយោធាខ្លាំងក្លាក្នុងតំបន់នេះផងដែរ។ តើបញ្ហារវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ អាចចោទជាបញ្ហាធំៗដល់ពិភពលោកដល់កំរិតណា?

សម្រាប់អត្ថបទលម្អិត | Telegram| Facebook